Jump to content

សម្ដេចព្រះសុគន្ធាធិបតីសួស

ពីវិគីភីឌា
កំណែ​នៅ ម៉ោង១០:២៨ ថ្ងៃច័ន្ទ ទី០៧ ខែមីនា ឆ្នាំ២០១៦ ដោយ Nisetpdajsankha (ការពិភាក្សា | ការរួមចំណែក) (បានបង្កើតទំព័រដែលផ្ដើមដោយ {{Infobox religious biography |background = #FFD068 | color = black |name = Bour Kry |image= Bour kry.jpg |caption = Sa...)
Bour Kry
Samdech Preah Sanghareach Bour Kry at Wat Khémararam
សាសនាBuddhism
និកាយTheravada
គណៈDhammayuttika Nikaya
បុគ្គលភាព
សញ្ជាតិCambodian
ប្រសូត (1945-01-11) មករា 11, 1945 (អាយុ 80)
Battambang, French Indochina
កាន់តំណែងជាន់ខ្ពស់
គោរម្យងារSangharaja
អ្នកមុនChuon Nath

សម្ដេចព្រះសុគន្ធាធិបតី សិរីសោធរសង្ឃនាយកសួស ក្នុងឋានៈជាសង្ឃរាជាគណៈថ្នាក់ឯក បើប្រៀបធៀបនឹងមន្ត្រីសម័យនោះគឺស្មើនឹងមន្ត្រីសំរាប់ឯក ចៅហហ្វាទឡ្ហៈ (គ.ស.១៥១៦-១៥៦៧?) ក្នុងជំនាន់ស្ដេចចន្ទរាជា និង បរមិន្ទរាជា។ កាលថ្ងៃទី៩ កើត ខែផល្គុន ឆ្នាំជូតអដ្ឋស័ក ព.ស.២០៦០, គ.ស. ១៥១៦, ម.ស. ១៤៣៨, ច.ស. ៨៧៨ សម្ដេចៅពញា ចន្ទរាជា តែងតាំងទ្រទូងរត្នទាំង៧ក្នុងនោះមានព្រះអង្គសួសផងដែរត្រូវតាំងជាសង្ឃនាយកដែរ។

មកដល់ ព.ស. ២១១១, គ.ស. ១៥៦៧, ម.ស. ១៤៨៩, ច.ស. ៩២៩ ឆ្នាំថោះ នព្វស័ក ព្រះបាទបរមនាថសម្ដេចចន្ទរាជា បរមបពិត្រគ្រងរាជ្យបាន ១៣ ឆ្នាំសោយរាជ្យបាន ៣៩ ឆ្នាំបូករួមទាំងអស់ ៥២ ឆ្នាំព្រះជន្ម ៨៧ ឆ្នាំព្រះឈួនរោគជាទំងន់ ព្រះរាជបុត្រា ព្រះបរមវង្សាយកហ្មប្រកបថ្នាំមិនជាទ្រង់ព្រះសុវណ្ណគតទៅ។ សម្ដេចព្រះរាជបុត្រាប្រជុំជំនុំព្រះរាជវង្សានុវង្ស អង្គអគ្គមហាសេនា សេនាបតីមកលើកព្រះសពតំកល់ក្នុងព្រះកោដ្ឋហើយ សម្ដេចព្រះសុគន្ធាធិបតីមហាសង្ឃរាជា រាជាគណៈ សេនាបតី មន្ត្រី តូចធំ ខ្ញុំព្រះរាជការទាំងឡើយ អញ្ជើញសម្ដេចព្រះមហាឧបរាជជា (បរមិន្ទរាជា) ព្រះរាជបុត្រាឡើងសោយរាជសម្បត្តិ។