Jump to content

ព្រះមហាក្សត្រនរោត្តមសីហមុនី

ពីវិគីភីឌា

ទំព័រគំរូ:Infobox Monarchទំព័រគំរូ:IndicText ព្រះបាទបរមនាថនរោត្តមសីហមុនី​គឺជា ព្រះមហាក្សត្របច្ចុប្បន្ននៃ ព្រះរាជាណាចក្រកម្ពុជា។​ ទ្រង់ប្រសូត​នៅថ្ងៃទី​១៤​ ឧសភា​ ១៩៥៣​នៅទីក្រុងភ្នំពេញ​ព្រះរាជាណាចក្រកម្ពុជា។​ ទ្រង់គឺជាព្រះរាជបុត្រានៃ​ អតីតព្រះមហាក្សត្រ​ព្រះករុណាព្រះមហាវិរក្សត្រព្រះបាទនរោត្តមសីហនុ ព្រះវររាជបិតា និង​សម្តេចព្រះមហាក្សត្រី​នរោត្តមមុនីនាថសីហនុ។ ទ្រង់ត្រូវបានជ្រើសតាំងដោយ​ ក្រុមប្រឹក្សារាជសម្បត្តិ និង​ត្រូវរាជាភិសេកជាព្រះមហាក្សត្រ​នៅថ្ងៃទី​២៩​ តុលា​ ២០០៤។

ព្រះបរមងារ

នៅមុនពេលឡើងគ្រងរាជសម្បត្តិ​ព្រះអង្គមានព្រះបរមងារជា​ ស្តេចក្រុមឃុន។​ ព្រះបរមងារជាព្រះមហាក្សត្រគឺ​ព្រះករុណា​ព្រះបាទសម្តេច​ព្រះបរមនាថ​នរោត្តមសីហមុនី​នៃព្រះរាជាណាចក្រកម្ពុជា

ព្រះរាជជីវប្រវត្តិ

  • ១៩៥៩-១៩៦២​​​ សិក្សានៅសាលាបឋមសិក្សានរោត្តម, វិទ្យាល័យដេកាត​ភ្នំពេញ​ព្រះរាជាណាចក្រកម្ពុជា
  • ១៩៦២-១៩៦៧​ ​​សិក្សានៅសាលាបឋមសិក្សា​និង​មធ្យមសិក្សា​នៅ​ វិទ្យាល័យប្រាគ​(ឆេកូស្លូវ៉ាគី)
  • ១៩៦៧-១៩៧១​​​ សិក្សាផ្នែកសិល្បៈ​របាំ​តូរ្យតន្រ្តី​ល្ខោន​នៅ វិទ្យាស្ថានអភិរក្សជាតិប្រាគ
  • ១៩៧០​​​​​​​​​ មធ្យមសិក្សាប័ត្រនៅប្រាគ (និទ្ទេសល្អណាស់)
  • ១៩៧១​​​ ​​​​​​ជ័យលាភីលេខ១​ផ្នែករបាំមុរាណ​នៅវិទ្យាស្ថានអភិរក្សជាតិប្រាគ
  • ១៩៧១-១៩៧៥​​​ សិក្សានៅសាកលវិទ្យាល័យ, បណ្ឌិតសភាផ្នែកសិល្បៈតន្រ្តី​ប្រាគ
  • ១៩៧៥​​​​​​​​​ បរិញ្ញាប័ត្រជាន់ខ្ពស់​នៃ​បណ្ឌិតសភាផ្នែកសិល្បៈតន្រ្តី​ប្រាគ
  • ១៩៧៥​​​​​​​​​ ព្រះរាជនិពន្ឋនិក្ខេបបទស្តីពីទស្សនៈ​ និងការគ្រប់គ្រងសាលាសិល្បៈនៅកម្ពុជា
  • ១៩៧៥-១៩៧៦​​ ឧត្តមសិក្សាខាងផ្នែកភាពយន្ត​នៅ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ
  • ១៩៧៦-១៩៧៩ ​​ជាប់ក្រោមការឃុំឃាំងរបស់ខ្មែរក្រហមជាមួយព្រះវររាជបិតា​និងព្រះវររាជមាតា​និង​ព្រះអនុជ​សម្តេចនរោត្តមនរិន្ទ្រៈពង្ស
  • ១៩៧៩-១៩៨០​​ ព្រះលេខាផ្ទាល់​ព្រះវររាជបិតា​ក្នុងពេលព្រះអង្គគង់ប្រថាប់នៅសាធារណរដ្ឋប្រជាមានិតចិន
  • ១៩៨១-២០០០​​​ សាស្ត្រាចារ្យផ្នែករបាំបុរាណ​ និងផ្នែកគរុកោសល្យសិល្បៈ​នៅ វិទ្យាស្ថានអភិរក្ស​MARIUS PETIPA, GABRIEL FAURE និង​W.A.MOZART​នៅទីក្រុងប៉ារីស
  • ១៩៨៤-១៩៨៨​​​ ប្រធានសមាគមរបាំខ្មែរនៅ ប្រទេសបារាំង ​និងជា​អគ្គនាយក​និងជានាយកសិល្បៈនៃក្រុមរបាបាលេ​DEVA
  • ១៩៨៨-១៩៩៣​​​ អគ្គនាយក​ និងជា​នាយកសិល្បៈ​នៃសាជីវកម្មខេមរភូមិន្ទភាពយន្ត​ខេមរាភាពយន្ត។​ទ្រង់បានបង្កើតស្នាព្រះហស្ថនូវខ្សែភាពយន្តរបាំបាលេចំនួន២រឿង​៖​សុបិន្ត​ និង​ធាតុទាំង៤
  • ១៩៩២-១៩៩៣​​ ជ្រើសតាំងជាឯកច្ចន្ទ​ជា​តំណាងអចិន្ត្រៃយ៍នៃកម្ពុជា​ប្រចាំ អង្គការសហប្រជាជាតិ​ដោយក្រុមប្រឹក្សាជាន់ខ្ពស់នៃកម្ពុជា
  • ១៩៩៣-២០០៤​​​ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព​នៃព្រះរាជាណាចក្រកម្ពុជា​ប្រចាំអង្គការយូណេស្កូ
  • ២០០៤​​​​​​​​​ សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃ​បណ្តាប្រទេសនិយាយភាសាបារាំង
  • ១ ​កុម្ភៈ​ ១៩៩៤​​​​ ព្រះមហាក្សត្រប្រោសប្រទានតម្លើងព្រះគោរម្យងារជា ​ស្តេចក្រុមឃុន​​
  • ១៧​ តុលា​ ២០០៣​​ ព្រះមហាក្សត្រប្រោសប្រទានតែងតាំងជា​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
  • ៣១​ សីហា​ ២០០៤​​ ព្រះមហាក្សត្រប្រោសប្រទានតម្លើងព្រះគោរម្យងារជា​ សម្តេចព្រះមុនីនាថ
  • ១៤​ តុលា​ ២០០៤​​​ ព្រះអង្គត្រូវបានសមាជិកក្រុមប្រឹក្សារាជសម្បត្តិ​ជ្រើសតាំងជាឯកច្ចន្ទជា​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា


ភាសា

ក្រៅពីភាសាជាតិ​ព្រះអង្គចេះ ភាសាបារាំង​ ភាសាឆេក​ និង​ ភាសាអង់គ្លេស

សូមមើលផងដែរ