Jump to content

ឝ្រីន្ទ្រភូបេឝ្វរចូឌា

ពីវិគីភីឌា
កំណែ​នៅ ម៉ោង១២:២៩ ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០១៥ ដោយ Nisetpdajsankha (ការពិភាក្សា | ការរួមចំណែក) (បានបង្កើតទំព័រដែលផ្ដើមដោយ ព្រឹត្តិការណ៍​មួយ​ដែល​កើត​ឡើង​នៅ​ឆ្នាំ​...)

ព្រឹត្តិការណ៍​មួយ​ដែល​កើត​ឡើង​នៅ​ឆ្នាំ​ ១២៩៥ ក៏​ដោយសារ​ព្រះរាជ​បុត្រី​ព្រះអង្គ​ព្រះនាមឝ្រីន្ទ្រភូបេឝ្វរចូឌាបាន​លួច​ព្រះ​ខ័ន​មា​សដែល​ជា​តំណាង​អំណាច​ព្រះរាជា យក​ទៅ​អោយ​ស្វាមី​នាង បាន​បង្ខំ​អោយ​ព្រះបាទ​ជយវម៌្មទី៩ ជា​ព្រះ​បិតា​ចុះ​ចេញ​ពី​រាជបល្លង្ក ហើយ​ប្រគល់​រាជ្យ​នេះ​ទៅ​អោយ​ព្រះបាទ​ឝ្រីន្ទ្រវម៌្មទី២ជា​កូន​ប្រសា​សោយរាជ្យ​ស្នង​ព្រះអង្គ​ក្នុង​ឆ្នាំ​នោះ។ សមាជិក​អ្នក​ការទូត​ចិនម្នាក់​របស់​ព្រះ​ចៅ​អធិរាជ​តេមួរខាន់ ដែល​បាន​មក​ដល់​កម្វុជទេឝក្នុង​ឆ្នាំ​ ១២៩៦ ឈ្មោះ ជីវតាក្វាន់ ក៏​បាន​ផ្តល់​សក្ខីកម្ម​ចំពោះ​ព្រឹត្តិការណ៍​នេះ​ដែរ។ លោក​បាន​សរសេរ​បញ្ជាក់​ថា ការ​ផ្លាស់​ប្ដូរ​រជ្ជកាល​នេះ​មាន​ភាព​ឃោរឃៅ គឺ​ស្ដេច​ដែល​ឡើង​សោយរាជ្យ​ថ្មី​ជា​កូន​ប្រសា​របស់​ស្ដេច​មុន។ លោក​បន្ត​ថា កូនស្រី​របស់​ស្ដេច​អង្គ​នេះ បាន​លួច​យក​ព្រះ​ខ័ន​មាស​របស់​ព្រះ​បិតា ទៅ​អោយ​ស្វាមី​នាង។ លោកជីវតាក្វាន់ បាន​អះអាង​ថា កូន​ប្រុស​របស់​ព្រះបាទ​ជយវម៌្មទី៩ ដែល​ត្រូវ​ទទួល​រាជ្យ​បន្ត​ពី​ព្រះ​បិតា ទ្រង់​មិន​ទទួល​យក​ស្ដេច​ថ្មី​ដណ្ដើម​រាជ្យ​នេះ​ទេ ហើយ​បាន​ចេញ​ពី​ព្រះបរមរាជវាំង ដើម្បី​ទៅ​កេណ្ឌ​ទ័ព។ ស្ដេច​ថ្មី​ចាប់​បាន ក៏​យក​ទៅ​កាត់​ម្រាម​ជើង​ចោល និង​យក​ទៅ​ឃុំ​ទុក​ក្នុង​បន្ទប់​ងងឹត។ [៤]