Jump to content

ព្រះមហាក្សត្រនរោត្តមសីហមុនី

ពីវិគីភីឌា

ព្រះបាទបរមនាថនរោត្តមសីហមុនី​គឺជាព្រះមហាក្សត្របច្ចុប្បន្ននៃព្រះរាជាណាចក្រកម្ពុជា។​ទ្រង់ប្រសូត​នៅថ្ងៃទី​១៤​ឧសភា​១៩៥៣​នៅទីក្រុងភ្នំពេញ​ព្រះរាជាណាចក្រកម្ពុជា។​ទ្រង់គឺជាព្រះរាជបុត្រានៃ​អតីតព្រះមហាក្សត្រ​ព្រះករុណាព្រះមហាវិរក្សត្រព្រះបាទនរោត្តមសីហនុព្រះវររាជបិតានិង​សម្តេចព្រះមហាក្សត្រី​នរោត្តមមុនីនាថសីហនុ។ទ្រង់ត្រូវបានជ្រើសតាំងដោយ​ក្រុមប្រឹក្សារាជសម្បត្តិនិង​ត្រូវរាជាភិសេកជាព្រះមហាក្សត្រ​នៅថ្ងៃទី​២៩​តុលា​២០០៤។

ព្រះបរមងារ

នៅមុនពេលឡើងគ្រងរាជសម្បត្តិ​ព្រះអង្គមានព្រះបរមងារជា​ស្តេចក្រុមឃុន។​ព្រះបរមងារជាព្រះមហាក្សត្រគឺ​ព្រះករុណា​ព្រះបាទសម្តេច​ព្រះបរមនាថ​នរោត្តមសីហមុនី​នៃព្រះរាជាណាចក្រកម្ពុជា

ព្រះរាជជីវប្រវត្តិ

  • ១៩៥៩-១៩៦២​​​សិក្សានៅសាលាបឋមសិក្សានរោត្តម,វិទ្យាល័យដេកាត​ភ្នំពេញ​ព្រះរាជាណាចក្រកម្ពុជា
  • ១៩៦២-១៩៦៧​​​សិក្សានៅសាលាបឋមសិក្សា​និង​មធ្យមសិក្សា​នៅ​វិទ្យាល័យប្រាគ​(ឆេកូស្លូវ៉ាគី)
  • ១៩៦៧-១៩៧១​​​សិក្សាផ្នែកសិល្បៈ​របាំ​តូរ្យតន្រ្តី​ល្ខោន​នៅវិទ្យាស្ថានអភិរក្សជាតិប្រាគ
  • ១៩៧០​​​​​​​​​មធ្យមសិក្សាប័ត្រនៅប្រាគ(និទ្ទេសល្អណាស់)
  • ១៩៧១​​​​​​​​​ជ័យលាភីលេខ១​ផ្នែករបាំមុរាណ​នៅវិទ្យាស្ថានអភិរក្សជាតិប្រាគ
  • ១៩៧១-១៩៧៥​​​សិក្សានៅសាកលវិទ្យាល័យ,បណ្ឌិតសភាផ្នែកសិល្បៈតន្រ្តី​ប្រាគ
  • ១៩៧៥​​​​​​​​​បរិញ្ញាប័ត្រជាន់ខ្ពស់​នៃ​បណ្ឌិតសភាផ្នែកសិល្បៈតន្រ្តី​ប្រាគ
  • ១៩៧៥​​​​​​​​​ព្រះរាជនិពន្ឋនិក្ខេបបទស្តីពីទស្សនៈ​និងការគ្រប់គ្រងសាលាសិល្បៈនៅកម្ពុជា
  • ១៩៧៥-១៩៧៦​​ឧត្តមសិក្សាខាងផ្នែកភាពយន្ត​នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ
  • ១៩៧៦-១៩៧៩​​ជាប់ក្រោមការឃុំឃាំងរបស់ខ្មែរក្រហមជាមួយព្រះវររាជបិតា​និងព្រះវររាជមាតា​និង​ព្រះអនុជ​សម្តេចនរោត្តមនរិន្ទ្រៈពង្ស
  • ១៩៧៩-១៩៨០​​ព្រះលេខាផ្ទាល់​ព្រះវររាជបិតា​ក្្នុងពេលព្រះអង្គគង់ប្រថាប់នៅសាធារណរដ្ឋប្រជាមានិតចិន
  • ១៩៨១-២០០០​​​សាស្ត្រាចារ្យផ្នែករបាំបុរាណ​និងផ្នែកគរុកោសល្យសិល្បៈ​នៅវិទ្យាស្ថានអភិរក្ស​MARIUS PETIPA, GABRIEL FAURE និង​W.A.MOZART​នៅទីក្រុងប៉ារីស
  • ១៩៨៤-១៩៨៨​​​ប្រធានសមាគមរបាំខ្មែរនៅប្រទេសបារាំង​និងជា​អគ្គនាយក​និងជានាយកសិល្បៈនៃក្រុមរបាបាលេ​DEVA
  • ១៩៨៨-១៩៩៣​​​អគ្គនាយក​និងជា​នាយកសិល្បៈ​នៃសាជីវកម្មខេមរភូមិន្ទភាពយន្ត​ខេមរាភាពយន្ត។​ទ្រង់បានបង្កើតស្នាព្រះហស្ថនូវខ្សែភាពយន្តរបាំបាលេចំនួន២រឿង​៖​សុបិន្ត​និង​ធាតុទាំង៤
  • ១៩៩២-១៩៩៣​​ជ្រើសតាំងជាឯកច្ចន្ទ​ជា​តំណាងអចិន្ត្រៃយ៍នៃកម្ពុជា​ប្រចាំអង្គការសហប្រជាជាតិ​ដោយក្រុមប្រឹក្សាជាន់ខ្ពស់នៃកម្ពុជា
  • ១៩៩៣-២០០៤​​​ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព​នៃព្រះរាជាណាចក្រកម្ពុជា​ប្រចាំអង្គការយូណេស្កូ
  • ២០០៤​​​​​​​​​សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃ​បណ្តាប្រទេសនិយាយភាសាបារាំង
  • ១​កុម្ភៈ​១៩៩៤​​​​ព្រះមហាក្សត្រប្រោសប្រទានតម្លើងព្រះគោរម្យងារជា​ស្តេចក្រុមឃុន​​
  • ១៧​តុលា​២០០៣​​ព្រះមហាក្សត្រប្រោសប្រទានតែងតាំងជា​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
  • ៣១​សីហា​២០០៤​​ព្រះមហាក្សត្រប្រោសប្រទានតម្លើងព្រះគោរម្យងារជា​សម្តេចព្រះមុនីនាថ
  • ១៤​តុលា​២០០៤​​​ព្រះអង្គត្រូវបានសមាជិកក្រុមប្រឹក្សារាជសម្បត្តិ​ជ្រើសតាំងជាឯកច្ចន្ទជា​ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា


ភាសា

ក្រៅពីភាសាជាតិ​ព្រះអង្គចេះភាសាបារាំង​ភាសាឆេក​និង​ភាសាអង់គ្លេស។