Jump to content

ព្រះមហាក្សត្រនរោត្តមសីហមុនី

ពីវិគីភីឌា

ព្រះបាទបរមនាថនរោត្តមសីហមុនី​គឺជាព្រះមហាក្សត្របច្ចុប្បន្ននៃព្រះរាជាណាចក្រកម្ពុជា។​ទ្រង់ប្រសូត​នៅថ្ងៃទី​១៤​ឧសភា​១៩៥៣​នៅទីក្រុងភ្នំពេញ​ព្រះរាជាណាចក្រកម្ពុជា។​ទ្រង់គឺជាព្រះរាជបុត្រានៃ​អតីតព្រះមហាក្សត្រ​ព្រះករុណាព្រះមហាវិរក្សត្រព្រះបាទនរោត្តមសីហនុព្រះវររាជបិតានិង​សម្តេចព្រះមហាក្សត្រី​នរោត្តមមុនីនាថសីហនុ។ទ្រង់ត្រូវបានជ្រើសតាំងដោយ​ក្រុមព្រឹក្សារាជបល្ល័ង្កនិង​ត្រូវរាជាភិសេកជាព្រះមហាក្សត្រ​នៅថ្ងៃទី​២៩​តុលា​២០០៤។

ព្រះបរមងារ

នៅមុនពេលឡើងគ្រងរាជសម្បត្តិ​ព្រះអង្គមានព្រះបរមងារជា​ស្តេចក្រុមឃុន។​ព្រះបរមងារជាព្រះមហាក្សត្រគឺ​ព្រះករុណា​ព្រះបាទសម្តេច​ព្រះបរមនាថ​នរោត្តមសីហមុនី​នៃព្រះរាជាណាចក្រកម្ពុជា

ព្រះរាជប្រវត្តិ