ការពិភាក្សារបស់អ្នកប្រើប្រាស់:Sokbopha96
ប្រវត្តិរូបរបស់អ្នកស្រី រ៉ូសាលីន ហ្វ្រាំងគ្លីន
ក្នុងចំណោមអ្នកវិទ្យាសាស្រ្ត ស្ត្រី ទាំងអស់ប្រហែលជាគ្មាននរណាដែលទទួលការមិនយល់ស្របពីការងារ និងជីវិតរបស់គាត់ដូចអ្នកស្រី រ៉ូសាលីន ហ្វ្រាំងគ្លីន នោះទ។លោកស្រី រ៉ូសាលីនបានចូលរៀន នៅសាលា សំរាប់ស្រីឈ្មោះ សេត្ត ផូល( St. Paul’s Girl’s School) នៅទីក្រុងឡុង ប្រទេសអង់គ្លេសគឺជាមនុស្ស ម្នាក់ដែលត្រូវបានគេស្គាល់ ថាជាមនុស្សដែលមានភាពច្បាស់លាស់និង មានទំនួលខុសត្រូវចំអ្វីដែលគាត់បានសំរេច ចិត្តរបស់គាត់។លោកស្រីកើតនៅទីក្រុងឡុងប្រទេសអង់គ្លេស ថ្ងៃទី ២៥ កក្កដា ១៩២០។ កាលនៅក្មេងកុមារី ហ្វ្រាំងគ្លីន ភាពឆ្លាតវៃខាងផ្នែកវិទ្យាសាស្រ្ត។ បន្ទាប់មកកុមារីរូបនេះបានសិក្សានូវ មុខវិជ្ជា រូបវិទ្យា និងគីមីវិទ្យា។ នៅពេលដែលនាងមានអាយុ ១៥ឆ្នាំនាងក៏បានសំរេច ចង់កា្លយជាអ្នកវិទ្យាសាស្រ្ត។ នៅទីនោះនាងបានបង្ហាញនូសា្នដៃ និង ទេពកុសល្យ មុខវិជ្ជា រូបវិទ្យា និងគីមីវិទ្យា។ បន្ទាប់ពីនោះ នាងបានចូល រៀន នៅមហាវិទ្យាល័យ ញ៉ូរហាម(Newnham) នៅសកលវិទ្យាល័យ ខែមប្រ៊ីច(Cambridge) នៅឆ្នាំ ១៩៣៨។
បន្ទាប់ពីបញ្ចប់នៅមហាវិទ្យាល័យនៅឆ្នំា១៩៤១នាងបានទទួលជ័យលាភីអាហាររូបណ៍សា្រវជ្រាវ ដើម្បីធ្វើការនៅរោងចក្របំលែងឧស្ម័នប៉ុន្តែនាងឈប់នៅឆ្នំា១៤២ ទៅធ្វើការនៅសមាគមន៍សា្រវជ្រាវ