Jump to content

ធរណីន្ទ្រវម៌្ម (ភ្វូណាន)

ពីវិគីភីឌា
ធរណេន្ទ្រវម៌្មទី១
កុរុង
រជ្ជកាលគ.ស ២២៨-២៤៨
រាជ្យមុនកុរុងផ្វានជិនឝឹង
រាជ្យបន្តកុរុងផ្វានឆាង
ព្រះនាមពេញ
កុរុងធរណេន្ទ្រវម៌្ម
វង្សផ្វាន
សន្តតិវង្សសោមវង្ស
ប្រសូតនគរវ្នំ
សុគតគ.ស ២៤៨
នគរវ្នំ

កុរុងធរណេន្ទ្រវម៌្មទី១ (គ.ស ?-២៤៨) រជ្ជកាល (គ.ស ២២៨-២៤៨) កាលព្រះស្រីមារៈសោយទិវង្គតហើយ ព្រះរាជភាគិណេយ្យរបស់ព្រះអង្គ ព្រះនាមហៅតាមសំដីចិនថា ហ្វាន់ចាន់ (ព្រះចន្ទ្រ?) លបធ្វើគត់ព្រះផ្វានជិនឝឹង ដែលត្រូវទទួលរាជសម្បត្តិបង់ ហើយឡើងគ្រងពិភព ប្រាកដព្រះបរមនាមថា ធរណេន្ទ្រវម៌្ម។ ស្ដេចមានព្រះអគ្គមហេសី នឹងព្រះរាជឱរសព្រះរាជធីតាឬទេ មិនប្រាកដ ។ ការផែនដី - ព្រះបាទអាទិត្យវរ្ម័ន ទ្រង់បានតាំងវីរបុរស ១ នាក់ឈ្មោះស្រីអរជុន ឲ្យជាសេនាឯករបស់ព្រះអង្គមានងារជាព្រះសង្គ្រាមជ័យ ។ ទ្រង់បានចាត់ព្រះរាជវង្ស ១ អង្គឲ្យនាំព្រះរាជសារនឹងរាជបណ្ណាការទៅសុំចងសម្ពន្ធមិត្រនឹងស្ដេចឥណ្ឌៀក្នុងវង្សរុណ្ដាស ស្ដេចនោះបានថ្វាយសេះទេស ៤ នឹងរាជបណ្ណាការតបមកវិញក្នុងពេលនោះ ។ ក្នុងឆ្នាំ ព.ស. ៧៨៦ ទ្រង់បានតែរាជទូតឲ្យនាំរាជសារនឹងរាជបណ្ណាការទៅសុំចងសម្ពន្ធមិត្រនឹងប្រទេសចិន ១ ទៀត ។ ប្រាកដក្នុងប្រវត្តិសាស្ត្ររបស់យើងថា ព្រះបាទអាទិត្យវរ្ម័នទ្រង់បានធ្វើនយោបាយក្នុងផ្លូវចងសម្ពន្ធមិត្រនឹងនានាប្រទេសជាដំបូង ។ ក្រោយនោះ ស្ដេចបានលើកទ័ពជើងគោកចេញទៅពង្រីកព្រះរាជអាណាខែត្រប៉ែកខាងលើតាមជួរទន្លេមេគង្គ បានធំទូលាយចេញទៅទៀត តែមិនប្រាកដក្នុងសេចក្ដីកត់ហេតុថា បានស្រុកអ្វីខ្លះ ។ តាមផ្លូវសន្និដ្ឋានរបស់អ្នកប្រវត្តិសាស្ត្រថា ព្រះបាទអាទិត្យវរ្ម័នទ្រង់វាយយកបានរដ្ឋគោត្របុរី របស់លវ៉ា ព្រោះរដ្ឋគោត្របុរ នៅជាប់ព្រំប្រទល់ខ្មែរភាគខាងលើនេះ ។ ព្រះមហាក្សត្រិយ៍អង្គនេះហើយដែលប្រាកដរឿងរ៉ាវនៅសិលាចារិកក្នុងស្រុកវោក័ន ។ ព្រះបាទអាទិត្យវរ្ម័នស្ដេចនៅក្នុងរាជសម្បត្តិដល់មកក្នុងឆ្នាំ ព.ស. ៧៨៧ ក៏ត្រូវព្រះហ្វាន់ចាង ព្រះរាជឱរសបន្ទាប់របស់ព្រះឧទយវរ្ម័នលបប្លុងព្រះជន្មបង់ ដើម្បីយករាជបល្ល័ង្គ ។ ទោះបីទ្រង់សោយទិវង្គតដោយអាករមិនប្រក្រតីក៏ដោយ តែព្រះអង្គក៏នៅតែមានព្រះកិត្តិយសជារាជាធិរាជ ១ អង្គទៀតក្នុងប្រវត្តិសាស្ត្រ ។

ពេលដែលស្រីមារវម៌្មបានសោយទិវង្គតទៅ ព្រះអង្គនៅមានបុត្រមួយអង្គទៀត ប៉ុន្តែនៅបៅដោះនៅឡើយ។ បុត្រអង្គនោះឈ្មោះ ឆាង (ផ្វាន់ឆាង រឺ ឆាងវម៌្ម) បានរស់នៅក្នុងចំណោមប្រជារាស្ត្រ។ លុះធំបានព្រះជន្ម ២០ វស្សាបានប្រមូលស្ម័គ្របក្សពួកទៅធ្វើគត់ធរនិន្ទ្រៈវិញ។ ក៏ប៉ុន្តែមេទ័ពម្នាក់របស់ធរនិន្ទ្រៈបានធ្វើគត់ព្រះអង្គ ហើយបានឡើ់ងសោយរាជ្យវិញ។ ព្រះអង្គទ្រង់បានបញ្ជាឲ្យកសាងកន្លែងកំសាន្តផ្សេងៗ។ ព្រឹកនិងថ្ងៃត្រង់ ទ្រង់ប្រទានសវនការ​ ៣ រឺ ៤ ដង។ ជនបរទេស និងប្រជារាស្ត្របានថ្វាយ ចេក អំពៅ អណ្ដើក និង សត្វបក្សី...។ ព្រឹត្តិការណ៍នេះបានកើតឡើងតាំងពីស្រីមារៈសោយទិវង្គត និងរហូតដល់អស្សាចេយ្យ (ហ្វាន់ស៊ីយុន) ឡើងសោយរាជ្យគឺនៅរវាងឆ្នាំ ២២៥ និង ២៥០។ នៅចន្លោះកាលកំណត់ទាំងពីរនេះ ក្នុងរជ្ជកាលរបស់ ធរនិន្ទ្រវម៌្ម ដែលអាណាចក្រវ្នំមានទំនាក់ទំនងជាមួយនឹងរាជវង្សមុរុណ្ឌនៅឥណ្ឌានិងបញ្ជូនរាជទូតទី១​ទៅកាន់ចិន។ បើតាមពង្សាវតារនគរបីចិនធរនិន្ទ្រវម៌្មនេះហើយ បានបញ្ជូនរាជទូតទី១ទៅប្រទេសចិននៅឆ្នាំ ២៤៣ នៃ គ.ស. ដើម្បីនាំភ្លេងនិងផលិតផល​ទៅថ្វាយស្ដេចចិន។ គេអាចចោទសួរថាតើធរនិន្ទ្រវម៌្មនេះហើយ ដែលជាអ្នកនិពន្ធសិលាចារឹកវ៉ូកាញ់ដែលអះអាងថាព្រះអង្គជាញាតិនៃព្រះបាទស្រីមារៈ ?

អស្សាជ័យរាជបានឡើងសោយរាជ្យបន្តពីធរនិន្ទ្រវម៌្ម ក្រោយពីបានធ្វើគត់បុត្ររបស់ព្រះបាទស្រីមារវម៌្មរួច បានទទួលនៅប្រមាណឆ្នាំ ២៤៥-២៥០ នូវគណៈទូតរបស់លោកខាំង-ថែយ និងលោកឈូយីង ដែលបានមកជួបគ្នាជាមួយទូតឥណ្ឌានៅក្នុងរាជវាំង។

កាលបើ ​ឡើង​សោយរាជ្យ​ភ្លាម ក៏​ចាត់​កងទ័ព​ឲ្យ​ចេញ​ទៅ​ធ្វើ​ឃាត​កូន​ព្រះបាទ​ហ្វាន់ឆេម៉ាន់ គិនចេង ដើម្បី​បំបាត់​កុំ​ឲ្យ​មាន​គូ​ប្រជែង​ត្រឹមត្រូវ​តាម​ច្បាប់​ដែល​អាច​នាំ​មក ​នូវ​ការ​សៅហ្មង​ទៅ​ថ្ងៃ​ក្រោយ ។ ព្រឹត្តិការណ៍​នេះ បាន​កើត​នៅ​ក្នុង​គ្រឹស្តសករាជ​២៣០ ។ អ្នកប្រវត្តិវិទូ​ខ្លះ​មាន​ជំនឿ​ថា ព្រះ​ហ្វាន់ចាន់ កាល​បើ​បាន​ក្លាយ​ទៅ​ជា​ព្រះមហក្សត្រ​មាន​ព្រះ​នាម​ ធរនិន្ទ្រវរ្ម័ន ។ សិលាចារឹក​មួយ​ជា​ភាសា​សំស្ក្រឹត​ដែល​មាន​អាយុ​ចាស់​ជាងគេ​ ហើយ​ដែល​គេ​រក​ឃើញ​នៅ វូកាញ់ ខេត្ត​ញ៉ាត្រាង ប្រទេស​វៀតណាម បាន​បញ្ជាក់​រៀបរាប់​អំពី​ទំនាក់ទំនង​រវាង​ព្រះអង្គ និង​ព្រះមហក្សត្រ​ឥណ្ឌា​ក្នុង​រាជវង្ស មុរុណទស ។

កាល ​នោះ ព្រះបាទ​ហ្វាន់ឆេម៉ាន់ មាន​បុត្រ​មួយ​អង្គ​ទៀត​ដែល​នៅ​ជា​ទារក​នៅ​ឡើយ ។ អាយុ​បាន​២០​ឆ្នាំ ដឹងក្ដី​កាលណា ព្រះរាជបុត្រ​អង្គ​នេះ ប្រមែប្រមូល​បក្សពួក ក​កង​ទ័ព​យោធា លើក​មក​ធ្វើ​សង្គ្រាម ហើយ​ក៏​បាន​សម្រេច​ធ្វើ​ឃាត​ព្រះបាទ​ហ្វាន់ចាន់ ដើម្បី​សងសឹក​ឪពុក ។ ព្រះអង្គ​បាន​ដណ្ដើម​យក​រាជ្យ​មក​វិញ ។ តែ​ព្រះរាជបុត្រ​អង្គ​នេះ មិន​បាន​សោយរាជ្យសម្បត្តិ​ដូច​ក្ដី​បំណង​ទេ ។ ព្រះអង្គ​ត្រូវ​មេទ័ព​ធំ​ម្នាក់​របស់​ស្ដេច​ហ្វាន់ចាន់ ឈ្មោះ ស៊ីយុន ធ្វើ​ឃាត ។ មេទ័ព​ស៊ីយុន​បាន​លើក​ទ័ព​មក​ច្បាំង​ដណ្ដើម​អំណាច ដោយ​សម្អាង​យក​លេស​ថា​មក​សងសឹក​ជំនួស​ស្ដេច ។ ឆ្លៀត​ឱកាស​ដ៏​ល្អ​នោះ មេទ័ព​ស៊ីយុន ក៏​ប្រកាស​ខ្លួន​ភ្លាម​ជា​ស្ដេច​នគរ​ហ្វូណន គឺ​ប្រហែល​ជា​ក្នុង​គ.ស​២៤០ (អ្នកប្រវត្តិវិទូ​ខ្លះ សរសេរ​ថា​ព្រឹត្តិការណ៍​នេះ បាន​កើត​នៅ​ក្នុង​គ.ស​២៥០) ។

ឯកសារយោង

មុនដោយ
កុរុងផានផាន
នគរវ្នំ តដោយ
កុរុងផ្វានគិនឝឹង