Jump to content

សម្ដេចព្រះភគវតី ព្រះស្រីសុជាតា

ពីវិគីភីឌា
និព្វានបាទ
ព្រះបាទ
រជ្ជកាល១៣៤០-១៣៤៥ គ.ស.
រាជ្យមុនព្រះបាទអង្គជ័យ រឺ ព្រះសុរិយោពណ៌ (ឯកសារមហាបុរសខ្មែរ)
រាជ្យបន្តព្រះបាទ​សិទ្ធានរាជា
បុត្រព្រះស្រីសុគន្ធចក្រ (ឯកសារមហាបុរសខ្មែរ)
ព្រះនាមពេញ
​ព្រះបាទ​សម្ដេច​ ​ស្ដេច​រាជឱង្កា​ព្រះបរមនិព្វានបាទ​ ​បរមនាថ​ ​បរមបពិត្រ
សន្តតិវង្សព្រះទេវង្សអស្ចារ្យ រឺ ព្រះអង្គជ័យ
បិតាព្រះអង្គជ័យ រឹ សុរិយោពណ៌ (ឯកសារមហាបុរសខ្មែរ)
មាតាព្រះនាងច័ន្ទតារាវត្តី រឺ ព្រះនាងមន្ទាពិសី
ប្រសូត១២៩១ គ.ស.
មហានគរ
សុគត១៣៤៥ គ.ស.
មហានគរ

ព្រះបាទនិព្វានបាទ (១២៩១-១៣៤៥ គ.ស.) រជ្ជកាល (១៣៤០-១៣៤៥ គ.ស.) ព្រះបាទ ​ត្រសក់ផ្អែម​ ​ព្រះ​មហាក្រ​ត្រ​ខ្មែរ​ទី​២៧​ ​មាន​អាថ៌​កំបាំង​ច្រើន​ក្នុង​ប្រវត្ដិ​ព្រះ​អង្គ​ ​ដែល​គេ​ពុំ​អាច​ដឹង​ ​និង​យល់​បាន​ឡើយ។​ ​អាថ៌​កំបាំង​ក៏​មាន​ច្រើន​ដែរ​ ​ចំពោះ​ព្រះមហាក្សត្រ​ដែល​សោយរាជ្យ​បន្ទាប់​ពី​ព្រះ​អង្គ។​ ពង្សាវតារ ​វត្ដ​ទឹកវិល​សរសេរ​ថា​ពញាសួស​ ​ដែល​ត្រូវជា​ប្អូន​ ​បាន​ឡើង​សោយរាជ្យ​បន្ដ​ពី​បង​នៅ​ឆ្នាំខាល​ ​ព.ស​១៥៧២ ត្រូវជា​ម.ស​.៩៤៨ ច.ស​៣៨៨ និង​ត្រូវជា​គ.ស​១០២៦ ។ កាលនោះ​តា​សួ​ស​ ​មាន​អាយុ​៤០០​ឆ្នាំ ។​ ​ព្រះ​អង្គ​ទទួល​ព្រះ​បរម​នាម​ព្រះបាទ​បរមរាជា​រាមាធិបតី ។​ព្រះ​អង្គ​ បាន​តែងតាំង​ក្មួយ​ ​ព្រះ​សិរីរត្ន​ ​ជា​ឧបរាជ។​ ​ព្រះ​អង្គ​បាន​ចូល​ទិវង្គត​ក្នុង​ព្រះ​ជន្ម​ ​៤៤៨​ឆ្នាំ ។ បន្ទាប់មក​ ​គឺ​ព្រះ​សិរីរត្ន​ ​ព្រះ​លំពង្ស​ ​ព្រះរាជ​ឱង្ការ​ ​ព្រះ​ស្រីសុរិយោពណ៌​ ​ដែល​បាន​ឡើង​សោយរាជ្យ​ជា​លំដាប់លំដោយ​រៀង​មក។ តែបើ ​តាម​ពង្សាវតារ​សម្ដេច​វាំង​ជួន​ ​គឺ​ព្រះ​និព្វានបាទ​ ​ព្រះរាជបុត្រ​ច្បង​ស្ដេច​ត្រសក់ផ្អែម​ ​ដែល​បាន​សោយរាជ្យ​សម្បត្តិ​បន្ដ​អំពី​ព្រះ​បិតា ។​ ​គឺ​ចាប់ពី​រាជ្យ​ស្ដេច​អង្គ​នោះ​ហើយ​ ​ដែល​ក្រុម​អ្នក​ប្រវត្ដិវិទូ​ចាត់​ទុក​ថា​ ​ប្រវត្ដិសាស្ដ្រ​ខ្មែរ​មាន​លក្ខណៈ​ជា​ប្រវត្ដិសាស្ដ្រ​ពិតប្រាកដ ។​ ​ហើយ​ក៏​ចាប់ពី​រាជ្យ​និព្វានបាទ​នេះ​ដែរ​ ​ដែល​ពង្សាវតារ​ខ្មែរ​ ​និង​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ ​តាក់តែង​រៀបចំ​ដោយ​អ្នក​ស្រាវជ្រាវ​បារាំង​ ​ចាប់ផ្ដើម​មាន​លំនាំ​រឿង​ដូចគ្នា ។​ ព្រះ ​និព្វានបាទ​ ​បាន​ទទួល​ព្រះរាជ​អភិសេក​​នៅ​ថ្ងៃ​​៥​រោច ខែបុស្ស​ ​ឆ្នាំរោង​ ​ព.ស​១៨៨៤ ត្រូវជា​​ម.ស​.១២៦២ ច.ស​៧០២​ ​ត្រូវជា​គ.ស​១៣៤០ ។ កាលនោះ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​៤៩​វស្សា។​ ​ព្រះ​អង្គជា​ព្រះមហាក្សត្រ​ខ្មែរ​ទី​២៦ ។​ ​ព្រះ​អង្គ​ទទួល​ព្រះ​បរម​នាម​ថា​ ​ព្រះបាទ​សម្ដេច​ ​ស្ដេច​រាជឱង្កា​ព្រះបរមនិព្វានបាទ​ ​បរមនាថ​ ​បរមបពិត្រ ។​ ​មហានគរ​ស្ថិត​នៅ​ជា​រាជធានី​ដដែល។ កាល​មិន​ទាន់​ បាន​ឡើង​សោយរាជ្យ​ជា​ព្រះមហាក្សត្រ​ ​ព្រះ​អង្គ​មាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ ​ព្រះ​នាម​ព្រះ​ស្រីសុរិយោទ័យ​ ​ដែល​ប្រសូត​ក្នុង​ឆ្នាំមមី​ ​គ.ស​១៣៣០-១៣៣១។ ព្រះបាទ​និព្វានបាទ​ ​ក្រោយ​ដែល​សោយរាជ្យ​សម្បត្តិ​បាន​៦​ឆ្នាំ​ ​ក្នុង​ព្រះ​ជន្ម​៥៤​វស្សា​ ​ក៏​ចាប់ផ្ដើម​ឈឺ​ថ្កាត់​ជា​ទម្ងន់ ។​ ​គ្រូពេទ្យ​គ្រប់​ទិសទី​បាន​ពិនិត្យ​ ​ព្យាបាល​ ​និង​ថ្វាយ​ថ្នាំ​ជា​ច្រើន​មុខ​ ​តែ​ជម្ងឺ​ព្រះ​អង្គ​មិន​បាន​ធូ​ស្រាល​ស្រាកស្រាន្ដ​ឡើយ ។​ ​ព្រះ​អង្គ​បាន​ចូល​ទីវង្គត​នៅ​ក្នុង​ឆ្នាំរកា ។ តែបើតាមឯកសារមហាបុរសខ្មែរ ព្រះបរមនិព្វានចក្រ ជាព្រះរាជបុត្រច្បង ឡើងសោយរាជ្យ ស្នងសម្ដេចព្រះវររាជបិតា ក្នុងឆ្នាំរោង ទោស័ក ព.ស. ១៨៨៤ គ.ស. ១៣៤០ - ម.ស. ១២៦២ - ច.ស. ៧០២ ព្រះជន្មាយុ ៣៥ ឆ្នាំ។ ទ្រង់ប្រជុំមន្ត្រី ធ្វើបុណ្យសម្ដេចព្រះវររាជបិតា-មាតារួចហើយ សម្ដេចសោយរាជ្យជាសុខសប្បាយដល់អាណាប្រជានុរាស្ត្ររៀងមកបាន ៥ ឆ្នាំ។ ព្រះជន្មវស្សា ៤០ ឆ្នាំ ទ្រង់ប្រឈួនរោគសុគតទៅ។ មន្ត្រីលើកព្រះបរមសព តម្កល់ក្នុងព្រះកោដ្ឋស្រេចហើយ អញ្ជើញព្រះសុទ្ធានរាជា ជាព្រះរាជបុត្រពៅនៃព្រះបាទស្រីសុរិយោពណ៌ គឺជាព្រះរាជអនុជ ព្រះនិព្វានចក្រ ឲ្យឡើងសោយរាជ្យ។

បុត្រ

លុះព្រះរាជបុត្រទាំងពីរព្រះអង្គ ចំរើនព្រះជន្មធំឡើងនោះ ព្រះបរមនិព្វានចក្រ ជាព្រះរាជបុត្រច្បងមានព្រះរាជបុត្រាមួយព្រះអង្គទ្រង់ព្រះនាម ព្រះស្រីសុគន្ធចក្រ។ តាមឯកសារមហាបុរសខ្មែរ។

មុនដោយ
ព្រះបាទអង្គជ័យ រឺ ព្រះបាទសុរិយោពណ៌
នគរគោកធ្លក
២៦៧ ម.គ.ស.-?
តដោយ
ព្រះបានសិទ្ធានរាជា

ឯកសារយោង