សម្ដេចព្រះភគវតី ព្រះស្រីសុជាតា
និព្វានបាទ | |||||
---|---|---|---|---|---|
ព្រះបាទ | |||||
រជ្ជកាល | ១៣៤០-១៣៤៥ គ.ស. | ||||
រាជ្យមុន | ព្រះបាទអង្គជ័យ រឺ ព្រះសុរិយោពណ៌ (ឯកសារមហាបុរសខ្មែរ) | ||||
រាជ្យបន្ត | ព្រះបាទសិទ្ធានរាជា | ||||
បុត្រ | ព្រះស្រីសុគន្ធចក្រ (ឯកសារមហាបុរសខ្មែរ) | ||||
| |||||
សន្តតិវង្ស | ព្រះទេវង្សអស្ចារ្យ រឺ ព្រះអង្គជ័យ | ||||
បិតា | ព្រះអង្គជ័យ | ||||
មាតា | ព្រះនាងច័ន្ទតារាវត្តី | ||||
ប្រសូត | ១២៩១ គ.ស. មហានគរ | ||||
សុគត | ១៣៤៥ គ.ស. មហានគរ |
ព្រះបាទនិព្វានបាទ (១២៩១-១៣៤៥ គ.ស.) រជ្ជកាល (១៣៤០-១៣៤៥ គ.ស.) ព្រះបាទ ត្រសក់ផ្អែម ព្រះមហាក្រត្រខ្មែរទី២៧ មានអាថ៌កំបាំងច្រើនក្នុងប្រវត្ដិព្រះអង្គ ដែលគេពុំអាចដឹង និងយល់បានឡើយ។ អាថ៌កំបាំងក៏មានច្រើនដែរ ចំពោះព្រះមហាក្សត្រដែលសោយរាជ្យបន្ទាប់ពីព្រះអង្គ។ ពង្សាវតារ វត្ដទឹកវិលសរសេរថាពញាសួស ដែលត្រូវជាប្អូន បានឡើងសោយរាជ្យបន្ដពីបងនៅឆ្នាំខាល ព.ស១៥៧២ ត្រូវជាម.ស.៩៤៨ ច.ស៣៨៨ និងត្រូវជាគ.ស១០២៦ ។ កាលនោះតាសួស មានអាយុ៤០០ឆ្នាំ ។ ព្រះអង្គទទួលព្រះបរមនាមព្រះបាទបរមរាជារាមាធិបតី ។ព្រះអង្គ បានតែងតាំងក្មួយ ព្រះសិរីរត្ន ជាឧបរាជ។ ព្រះអង្គបានចូលទិវង្គតក្នុងព្រះជន្ម ៤៤៨ឆ្នាំ ។ បន្ទាប់មក គឺព្រះសិរីរត្ន ព្រះលំពង្ស ព្រះរាជឱង្ការ ព្រះស្រីសុរិយោពណ៌ ដែលបានឡើងសោយរាជ្យជាលំដាប់លំដោយរៀងមក។ តែបើ តាមពង្សាវតារសម្ដេចវាំងជួន គឺព្រះនិព្វានបាទ ព្រះរាជបុត្រច្បងស្ដេចត្រសក់ផ្អែម ដែលបានសោយរាជ្យសម្បត្តិបន្ដអំពីព្រះបិតា ។ គឺចាប់ពីរាជ្យស្ដេចអង្គនោះហើយ ដែលក្រុមអ្នកប្រវត្ដិវិទូចាត់ទុកថា ប្រវត្ដិសាស្ដ្រខ្មែរមានលក្ខណៈជាប្រវត្ដិសាស្ដ្រពិតប្រាកដ ។ ហើយក៏ចាប់ពីរាជ្យនិព្វានបាទនេះដែរ ដែលពង្សាវតារខ្មែរ និងប្រវត្ដិសាស្ដ្រខ្មែរ តាក់តែងរៀបចំដោយអ្នកស្រាវជ្រាវបារាំង ចាប់ផ្ដើមមានលំនាំរឿងដូចគ្នា ។ ព្រះ និព្វានបាទ បានទទួលព្រះរាជអភិសេកនៅថ្ងៃ៥រោច ខែបុស្ស ឆ្នាំរោង ព.ស១៨៨៤ ត្រូវជាម.ស.១២៦២ ច.ស៧០២ ត្រូវជាគ.ស១៣៤០ ។ កាលនោះព្រះអង្គមានព្រះជន្ម៤៩វស្សា។ ព្រះអង្គជាព្រះមហាក្សត្រខ្មែរទី២៦ ។ ព្រះអង្គទទួលព្រះបរមនាមថា ព្រះបាទសម្ដេច ស្ដេចរាជឱង្កាព្រះបរមនិព្វានបាទ បរមនាថ បរមបពិត្រ ។ មហានគរស្ថិតនៅជារាជធានីដដែល។ កាលមិនទាន់ បានឡើងសោយរាជ្យជាព្រះមហាក្សត្រ ព្រះអង្គមានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាមព្រះស្រីសុរិយោទ័យ ដែលប្រសូតក្នុងឆ្នាំមមី គ.ស១៣៣០-១៣៣១។ ព្រះបាទនិព្វានបាទ ក្រោយដែលសោយរាជ្យសម្បត្តិបាន៦ឆ្នាំ ក្នុងព្រះជន្ម៥៤វស្សា ក៏ចាប់ផ្ដើមឈឺថ្កាត់ជាទម្ងន់ ។ គ្រូពេទ្យគ្រប់ទិសទីបានពិនិត្យ ព្យាបាល និងថ្វាយថ្នាំជាច្រើនមុខ តែជម្ងឺព្រះអង្គមិនបានធូស្រាលស្រាកស្រាន្ដឡើយ ។ ព្រះអង្គបានចូលទីវង្គតនៅក្នុងឆ្នាំរកា ។ តែបើតាមឯកសារមហាបុរសខ្មែរ ព្រះបរមនិព្វានចក្រ ជាព្រះរាជបុត្រច្បង ឡើងសោយរាជ្យ ស្នងសម្ដេចព្រះវររាជបិតា ក្នុងឆ្នាំរោង ទោស័ក ព.ស. ១៨៨៤ គ.ស. ១៣៤០ - ម.ស. ១២៦២ - ច.ស. ៧០២ ព្រះជន្មាយុ ៣៥ ឆ្នាំ។ ទ្រង់ប្រជុំមន្ត្រី ធ្វើបុណ្យសម្ដេចព្រះវររាជបិតា-មាតារួចហើយ សម្ដេចសោយរាជ្យជាសុខសប្បាយដល់អាណាប្រជានុរាស្ត្ររៀងមកបាន ៥ ឆ្នាំ។ ព្រះជន្មវស្សា ៤០ ឆ្នាំ ទ្រង់ប្រឈួនរោគសុគតទៅ។ មន្ត្រីលើកព្រះបរមសព តម្កល់ក្នុងព្រះកោដ្ឋស្រេចហើយ អញ្ជើញព្រះសុទ្ធានរាជា ជាព្រះរាជបុត្រពៅនៃព្រះបាទស្រីសុរិយោពណ៌ គឺជាព្រះរាជអនុជ ព្រះនិព្វានចក្រ ឲ្យឡើងសោយរាជ្យ។
មុនដោយ ព្រះបាទអង្គជ័យ រឺ ព្រះបាទសុរិយោពណ៌ |
នគរគោកធ្លក ២៦៧ ម.គ.ស.-? |
តដោយ ព្រះបានសិទ្ធានរាជា |
ឯកសារយោង
- ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ