Jump to content

សម្ដេចព្រះភគវតី ព្រះស្រីសុជាតា

ពីវិគីភីឌា

ព្រះបាទ ​ត្រសក់ផ្អែម​ ​ព្រះ​មហាក្រ​ត្រ​ខ្មែរ​ទី​២៧​ ​មាន​អាថ៌​កំបាំង​ច្រើន​ក្នុង​ប្រវត្ដិ​ព្រះ​អង្គ​ ​ដែល​គេ​ពុំ​អាច​ដឹង​ ​និង​យល់​បាន​ឡើយ ។​ ​អាថ៌​កំបាំង​ក៏​មាន​ច្រើន​ដែរ​ ​ចំពោះ​ព្រះមហាក្សត្រ​ដែល​សោយរាជ្យ​បន្ទាប់​ពី​ព្រះ​អង្គ ។​

ពង្សាវតារ ​វត្ដ​ទឹកវិល​សរសេរ​ថា​ពញាសួស​ ​ដែល​ត្រូវជា​ប្អូន​ ​បាន​ឡើង​សោយរាជ្យ​បន្ដ​ពី​បង​នៅ​ឆ្នាំខាល​ ​ព.ស​១៥៧២ ត្រូវជា​ម.ស​.៩៤៨ ច.ស​៣៨៨ និង​ត្រូវជា​គ.ស​១០២៦ ។ កាលនោះ​តា​សួ​ស​ ​មាន​អាយុ​៤០០​ឆ្នាំ ។​ ​ព្រះ​អង្គ​ទទួល​ព្រះ​បរម​នាម​ព្រះបាទ​បរមរាជា​រាមាធិបតី ។​ព្រះ​អង្គ​ បាន​តែងតាំង​ក្មួយ​ ​ព្រះ​សិរីរត្ន​ ​ជា​ឧបរាជ ។​ ​ព្រះ​អង្គ​បាន​ចូល​ទីវង្គត​ក្នុង​ព្រះ​ជន្ម​ ​៤៤៨​ឆ្នាំ ។

បន្ទាប់ ​មក​ ​គឺ​ព្រះ​សិរីរត្ន​ ​ព្រះ​លំពង្ស​ ​ព្រះរាជ​ឱង្ការ​ ​ព្រះ​ស្រីសុរិយោពណ៌​ ​ដែល​បាន​ឡើង​សោយរាជ្យ​ជា​លំដាប់លំដោយ​រៀង​មក ។

តែបើ ​តាម​ពង្សាវតារ​សម្ដេច​វាំង​ជួន​ ​គឺ​ព្រះ​និព្វានបាទ​ ​ព្រះរាជបុត្រ​ច្បង​ស្ដេច​ត្រសក់ផ្អែម​ ​ដែល​បាន​សោយរាជ្យ​សម្បត្តិ​បន្ដ​អំពី​ព្រះ​បិតា ។​ ​គឺ​ចាប់ពី​រាជ្យ​ស្ដេច​អង្គ​នោះ​ហើយ​ ​ដែល​ក្រុម​អ្នក​ប្រវត្ដិវិទូ​ចាត់​ទុក​ថា​ ​ប្រវត្ដិសាស្ដ្រ​ខ្មែរ​មាន​លក្ខណៈ​ជា​ប្រវត្ដិសាស្ដ្រ​ពិតប្រាកដ ។​ ​ហើយ​ក៏​ចាប់ពី​រាជ្យ​និព្វានបាទ​នេះ​ដែរ​ ​ដែល​ពង្សាវតារ​ខ្មែរ​ ​និង​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ ​តាក់តែង​រៀបចំ​ដោយ​អ្នក​ស្រាវជ្រាវ​បារាំង​ ​ចាប់ផ្ដើម​មាន​លំនាំ​រឿង​ដូចគ្នា ។​

ព្រះបាទ​និព្វានបាទ

ព្រះ ​និព្វានបាទ​ ​បាន​ទទួល​ព្រះរាជ​អភិសេក​​នៅ​ថ្ងៃ​​៥​រោច ខែបុស្ស​ ​ឆ្នាំរោង​ ​ព.ស​១៨៨៤ ត្រូវជា​​ម.ស​.១២៦២ ច.ស​៧០២​ ​ត្រូវជា​គ.ស​១៣៤០ ។ កាលនោះ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​៤៩​វស្សា ។​ ​ព្រះ​អង្គជា​ព្រះមហាក្សត្រ​ខ្មែរ​ទី​២៦ ។​ ​ព្រះ​អង្គ​ទទួល​ព្រះ​បរម​នាម​ថា​ ​ព្រះបាទ​សម្ដេច​ ​ស្ដេច​រាជឱង្កា​ព្រះបរមនិព្វានបាទ​ ​បរមនាថ​ ​បរមបពិត្រ ។​ ​មហានគរ​ស្ថិត​នៅ​ជា​រាជធានី​ដដែល ។​

កាល​មិន​ទាន់​ បាន​ឡើង​សោយរាជ្យ​ជា​ព្រះមហាក្សត្រ​ ​ព្រះ​អង្គ​មាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ ​ព្រះ​នាម​ព្រះ​ស្រីសុរិយោទ័យ​ ​ដែល​ប្រសូត​ក្នុង​ឆ្នាំមមី​ ​គ.ស​១៣៣០-១៣៣១ ។

ព្រះបាទ ​និព្វានបាទ​ ​ក្រោយ​ដែល​សោយរាជ្យ​សម្បត្តិ​បាន​៦​ឆ្នាំ​ ​ក្នុង​ព្រះ​ជន្ម​៥៤​វស្សា​ ​ក៏​ចាប់ផ្ដើម​ឈឺ​ថ្កាត់​ជា​ទម្ងន់ ។​ ​គ្រូពេទ្យ​គ្រប់​ទិសទី​បាន​ពិនិត្យ​ ​ព្យាបាល​ ​និង​ថ្វាយ​ថ្នាំ​ជា​ច្រើន​មុខ​ ​តែ​ជម្ងឺ​ព្រះ​អង្គ​មិន​បាន​ធូ​ស្រាល​ស្រាកស្រាន្ដ​ឡើយ ។​ ​ព្រះ​អង្គ​បាន​ចូល​ទីវង្គត​នៅ​ក្នុង​ឆ្នាំរកា ។

ព្រះបរមនិព្វានចក្រ ជាព្រះរាជបុត្រច្បង ឡើងសោយរាជ្យ ស្នងសម្ដេចព្រះវររាជបិតា ក្នុងឆ្នាំរោងទោស័ក ព.ស. ១៨៨៤ គ.ស. ១៣៤០ - ម.ស. ១២៦២ - ច.ស. ៧០២ ព្រះជន្មាយុ៣៥ឆ្នាំ។ ទ្រង់ប្រជុំមន្ត្រី ធ្វើបុណ្យសម្ដេចព្រះវររាជបិតា-មាតារួចហើយ សម្ដេចសោយរាជ្យជាសុខសប្បាយដល់អាណាប្រជានុរាស្ត្ររៀងមកបាន ៥ ឆ្នាំ។ ព្រះជន្មវស្សា ៤០ឆ្នាំ ទ្រង់ប្រឈួនរោគសុគតទៅ។ មន្ត្រីលើកព្រះបរមសព ដំកល់ក្នុងព្រះកោដ្ឋស្រេចហើយ អញ្ជើញព្រះសុទ្ធានរាជា ជាព្រះរាជបុត្រពៅ នៃព្រះបាទស្រីសុរិយោពណ៌ គឺជាព្រះរាជអនុជ ព្រះនិព្វានចក្រ ឲ្យឡើងសោយរាជ្យ។