Jump to content

ចំណីអាហារ៩ប្រភេទ ជួយដល់សុខភាពភ្នែក

ពីវិគីភីឌា

អំពីប្រភេទអាហារ

១-ការ៉ុត

ត្រូវបានដឹងបានយ៉ាងយូរហើយថា ពួកវាគឺជាអាហារសម្រាប់បំប៉នគ្រាប់ភ្នែក ដោយសារតែ វាមានផ្ទុកនូវ សារជាតិ វីតាមីន A ដ៏ច្រើន។

២-ផ្លែបឺរ

គឺជាប្រភេទអាហារម្យ៉ាង ក្នុងចំណោមពពួកអាហារដែលសំបូរទៅដោយសារ ជាតិបំប៉នជាច្រើន ដូច្នេះ វាគ្មាន អ្វីចម្លែកនោះទេ ដែលថា ពួកវាពិតជាមានភាពអស្ចារ្យចំពោះសុខភាពគ្រាប់ភ្នែក។ ៣-ស៊ុត គឺពិតជាប្រភពដ៏ប្រសើរបំផុត នៃពពួកសារជាតិបំប៉នសម្រាប់សុខភាពមានដូចជា៖វីតាមីន A, zinc, lutein, lecithin, វីតាមីន B12 , វីតាមីន D និង cysteine ។ ៤-ផ្កាខាត់ណាខៀវ គឺជាប្រភពដ៏ល្អ នៃសារជាតិវីតាមីន C, កាល់ស្យូម, lutein, zeaxanthin និង sulforaphane ។ ៥-ស្ពៃក្តោបច្រើនមុខ៖ ស្ពៃក្តោបប្រភេទផ្សេងៗជាច្រើន ក៏ដូចជាស្ពីណាចផងដែរ វាគឺជាប្រភពដ៏ល្អ នៃសារជាតិវីតាមីន A, lutein និង zeaxathin ។ ៦-ផ្លែប៉េងប៉ោះ៖ គឺមានផ្ទុកនូវសារជាតិ វីតាមីន C និង lycopene ដ៏ខ្ពស់ ដែលវាជាសារជាតិបំប៉នពីរប្រភេទ យ៉ាងសំខាន់ សម្រាប់គ្រាប់ភ្នែក ។ ៧-គ្រាប់ផ្កាឈូករ័ត្ន៖ គ្រាប់ផ្កាឈូករ័ត្ន មានផ្ទុកសារជាតិ selenium ដែលវាជាសារជាតិបំប៉នមួយប្រភេទ ដែលអាច ការពារ អ្នកពីជំងឺភ្នែកឡើងបាយ និង ជម្រុញការពារសុខភាពទាំងអស់របស់គ្រាប់ភ្នែក ។ ៨-ខ្ទឹមស៖ ខ្ទឹមស មានផ្ទុកសារជាតិ selenium និង សារជាតិបំប៉នសម្រាប់គ្រាប់ភ្នែកដ៏ទៃទៀត មានដូចជា វីតាមីន C និង quercetin ។ ៩-ត្រីសាម៉ុង៖ គឺសំបូរទៅដោយអាស៊ីតខ្លាញ់ត្រី អូមេហ្គា៣ ដែលវាមានសារៈប្រយោជន៍ យ៉ាងខ្លាំង ក្នុងការ រក្សាការពារ សុខភាពភ្នែកបានទាំងស្រុង។ វាក៏មានផ្ទុកផងដែរ នូវ អាស៊ីតហ្វូលីក, វីតាមីន D, វីតាមីន B6 , វីតាមីន B12 និង វីតាមីន A។