Jump to content

ប្រវិត្តបទនគររាជ

ពីវិគីភីឌា

ប្រវិត្តិ

បទចំរៀងជាតិនៃ[[១]] មានឈ្មោះថា បទនគររាជ ។បទនេះនិពន្ឋឡើងដោយសម្ដេចព្រះសង្ឃរាជ ជួនណាត ក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចនរោត្ដម សីហនុវរ្ម័ន នៅថ្ងៃទី២០ ខែកក្ដដា គ.ស១៩៤១ ត្រូវនិងថ្ងៃ ១២រោច ខែអាសាធ ឆ្នាំម្សាញ់ ព.ស ២៤៨៤។ ហើយបទនគររាជនេះមានបីបទគឺ

បទទី១

សរសើរព្រះបារមីនៃមហាក្សត្រខ្មែរ

បទទី២

សរសើរការចនាប្រាសាទខ្មែរបុរាណ

បទទី៣

សរសើរតំលៃខ្មែរកាន់ព្រះពុទ្ឋសាសនា


                    ១-  សូមពួកទេព្ដា                        ​   រក្សាមហាក្សត្រយើង
                          ឲ្យបានរុងរឿង                         ដោយជ័យមង្គល សិរីសួស្ដី
                          ​យើងខ្ញុំព្រះអង្គ                        សូមជ្រកក្រោមម្លប់ព្រះបារមី
                          នៃព្រះនរបតី                           វង្សក្សត្រាដែលសាងប្រាសាទថ្ម
                          គ្រប់គ្រងដែនខ្មែរ                     បុរាណថ្កើនថ្កាន។
                    ២-  ប្រាសាទសិលា                       កំបាំងកណ្ដាលព្រៃ
                          គួរឲ្យស្រមៃ                            នឹកដល់យសក្តិ មហានគរ
                          ជាតិខ្មែរដូចថ្ម                          គង់វង្សនៅល្អ រឹងប៉ឹងជំហរ
                          យើងសង្ឃឹមពរ                        ភ័ព្វព្រេងសំណាងរបស់កម្ពុជា
                          មហារដ្ឋកើតមាន                      យូរអង្វែងហើយ។
                   ៣-   គ្រប់វត្តអារាម                           ឭតែសូរស័ព្ទធម៍
                          សូត្រដោយអំណរ                     រំឭកគុណពុទ្ធសាសនា
                          ចូរយើងជាអ្នក                          ជឿជាក់ស្មោះស្ម័គ្រ តាមបែបដូនតា
                          គង់តែទេវតា                             នឹងជួយជ្រោមជ្រែងផ្គត់ផ្គង់ប្រយោជន៍ឲ្យ
                          ដល់ប្រទេសខ្មែរ                        ជាមហានគរ។