ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
Appearance
និមិត្តសញ្ញា
និមិត្តសញ្ញានៃក្រុមប្រឹក្សាធម្មនុញ្ញមានរូបព្រះព្រហ្មមានព្រះភ័ក្ត្រ៤ និង ព្រះហស្ត៤ កាន់កេតនភណ្ឌ គង់លើបល្ល័ង្ក។
- ព្រះព្រហ្ម ជានិមិត្តរូបនៃអ្នកបង្កើតលោក ។ ព្រះភ័ក្ត្រព្រះព្រហ្ម តំណាងឱ្យព្រហ្មវិហារធម៌ទាំងបួនគឺ មេត្តា ករុណា មុទិតា និង ឧបេក្ខា
- ព្រះហស្ត ឆ្វេង ខាងលើកាន់ផ្កាឈូក តំណាងការកកើត
- ព្រះហស្ត ឆ្វេង ខាងក្រោមកាន់សាស្ត្រា តំណាងគម្ពីរក្បួន ច្បាប់
- ព្រះហស្ត ស្តាំ ខាងលើកាន់ផ្កា តំណាងឱ្យការរម្ងាប់អារម្មណ៍ ការឧទ្ទិសកុសល ការចម្រើនភាវនា រកអំពើល្អ ផ្លូវធម៌ ផ្លូវលោក
- ព្រះហស្ត ស្តាំ ខាងក្រោមកាន់ពួចទឹក តំណាងទឹកអម្រិតប្រោះព្រំ ឱ្យសុខសប្បាយត្រជាក់ត្រជុំ ឱ្យរស់ ។
គួរកត់សម្គាល់ដែរថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្ម ៥ លើកមកហើយ ៖
- លើកទី១ នៅថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ១៩៩៤ ៖ ការផ្ទេរសិទ្ធិរបស់ព្រះមហាក្សត្រពេលទ្រង់អវត្តមាន
- លើកទី២ នៅថ្ងៃទី ០៨ ខែ មីនា ឆ្នាំ១៩៩៩ ៖ បង្កើតស្ថាប័នព្រឹទ្ធសភា
- លើកទី៣ នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០០១ ៖ ព្រះមហាក្សត្រទ្រង់បង្កើត និង ប្រទានគ្រឿងឥស្សរិយយសជាតិ
- លើកទី៤ នៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០០៥ ៖ កែប្រែក្រុមប្រជុំ និង សម្លេងអនុម័តរបស់ រដ្ឋសភា ព្រឹទ្ធសភា
- លើកទី៥ នៅថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០០៦ ៖ កែប្រែក្រុមប្រជុំ និង សម្លេងអនុម័តរបស់ រដ្ឋសភា ព្រឹទ្ធសភា
រចនាសម្ព័ន្ធ
សមាសភាព៣ឆ្នាំ អាណត្តិទី៤(២០០៧ - ២០១០)
- ឯកឧត្តម ប៊ាន ស៊ាងប៊ូ (ប្រធាន)
- ឯកឧត្តម សឺន ស៊ូបែរ្តិ៍ (សមាជិក)
- ឯកឧត្តម ប្រាក់ សុខ (សមាជិក)
- ឯកឧត្តម តុប សំ (សមាជិក)
- ឯកឧត្តម ប៉ែន ថុល (សមាជិក)
- លោកជំទាវ ស៊ុំ នីផា (សមាជិក)
- ឯកឧត្តម ឈួរ លាងហួត (សមាជិក)
- ឯកឧត្តម ព្រហ្ម ញាណវិចិត្រ (សមាជិក)
- អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ផាន់ដារ៉ាវង្ស (សមាជិក)
តំណភ្ជាប់
មើលផងដែរ
អំពីកម្ពុជា
|