ការត្រួតត្រារបស់ជប៉ុននៅកម្ពុជា
កម្ពុជាកាន់កាប់ដោយជប៉ុន | |||||||||
---|---|---|---|---|---|---|---|---|---|
១៩៤១–១៩៤៥ | |||||||||
ទង់ជាតិប្រើនៅឆ្នាំ ១៩៤៥ | |||||||||
![]() ចក្រភពជប៉ុនឡើងដល់កំពូលនៅឆ្នាំ ១៩៤២។ | |||||||||
ស្ថានភាព | {{#if:ការកាន់កាប់យោធាដោយចក្រភពជប៉ុន |ការកាន់កាប់យោធាដោយចក្រភពជប៉ុន |Military occupation | ||||||||
ធានី | ភ្នំពេញ | ||||||||
រដ្ឋាភិបាល | រដ្ឋអាយ៉ង | ||||||||
ព្រះមហាក្សត្រ | |||||||||
▪ ២៥ មេសា ១៩៤១ | នរោត្តម-សីហនុ | ||||||||
សម័យកាលប្រវត្តិសាស្រ្ត | សង្គ្រាមលោកលើកទី២ | ||||||||
▪ Established | ១៩៤១ | ||||||||
▪ ជប៉ុនលុកលុយកម្ពុជាដែលកាន់កាប់ដោយបារាំង | សីហា ១៩៤១ | ||||||||
▪ ពលប្រហារ | កុម្ភៈ ១៩៤៥ | ||||||||
១៥ សីហា ១៩៤៥ | |||||||||
▪ ការបង្កើតឡើងវិញនៃអាជ្ញាធរបារាំង | តុលា ១៩៤៥ | ||||||||
▪ Disestablished | ១៩៤៥ | ||||||||
រូបិយវត្ថុ | រៀល | ||||||||
| |||||||||
ឥឡូវជាផ្នែកនៃ | ![]() |
ការត្រួតត្រារបស់ជប៉ុននៅកម្ពុជា គឺជាសម័យកាលនៃប្រវត្តិសាស្ត្រកម្ពុជាកំឡុងសង្គ្រាមលោកលើកទី២នៅពេលនោះចក្រពត្តិជប៉ុនបានបង្កើតរដ្ឋអំណាចរបស់ខ្លួនមកលើប្រទេសកម្ពុជា។
ការត្រួតត្រារបស់ជប៉ុននៅកម្ពុជាបានផ្ដើមនៅចន្លោះឆ្នាំ ១៩៤១ និង ១៩៤៥ ហើយជាទូទៅប្រជាជនខ្មែរបានរត់គេចចេញពីអំពើព្រៃផ្សៃដែលបានធ្វើទារុណលើប្រជាពលរដ្ឋដូចដែលពួកអ្នកកាន់កាប់ជាតិជប៉ុនធ្លាប់ធ្វើនៅប្រទេសផ្សេងៗនៅអាស៊ីអាគ្នេយ៍ដូចគ្នា។ ទោះបីជាពេលដំបូងអនុញ្ញាតអោយរដ្ឋាភិបាលអាណានិគមឥណ្ឌូចិនបារាំងវិឈីនៅមានភារកិច្ចខ្លះ យ៉ាងណាក្ដី ក៏នៅឆ្នាំ ១៩៤៥ រដ្ឋអំណាចជប៉ុននៅកម្ពុជា បានបង្កើតរដ្ឋអាយ៉ងនិយមតូក្យូនៅទីបំផុតដដែលជាដដែល។[១]
សាវតារប្រវត្តិសាស្ត្រ
សង្គ្រាមបារាំង-សៀមឆ្នាំ ១៩៤០-១៩៤១ បានបន្សល់ទុកនូវរដ្ឋអំណាចអាណានិគមសហភាពឥណ្ឌូចិននៅក្នុងទីតាំងមួយប្រកបដោយភាពទន់ខ្សោយ។ រដ្ឋាភិបាលវិឈីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយជប៉ុនដើម្បអនុញ្ញាតអោយយោធាជប៉ុនឆ្លងកាត់តាមសហភាពឥណ្ឌូចិន និងដាក់ពង្រាយកងទ័ពជាច្រើននៅវៀតណាមខាងជើង រហូតដល់កំណត់នៃទ័ព ២៥ ០០០ នាក់។[២]
ក្នុងគ្រានោះដែរ រដ្ឋាភិបាលថៃ បានពង្រឹងខ្លួនអាស្រ័យតាមសន្ធិសញ្ញាមិត្តភាពរបស់ខ្លួនជាមួយជប៉ុន ដោយឆ្លៀតឱកាសបានលើមុខនាទីរបស់ខ្លួន ថៃក៏បានលុកលុយខេត្តភាគខាងលិចរបស់កម្ពុជា។ បន្តបន្ទាប់ពីការលុកលុយនេះ តូក្យូបានទទួលស្វាគមន៍ហត្ថលេខាលើសន្ធិសញ្ញាមួយនៅខែ មីនា ឆ្នាំ ១៩៤១ ដែលបានបង្ខំអោយពួកបារាំងបោះបង់ ខេត្តបាត់ដំបង សៀមរាប ដូចគ្នានេះដែរ ក៏បានបង្រួញដីរវាងខ្សែស្របទី១៥ និងភ្នំដងរែក[៣] នៅឯខេត្តស្ទឹងត្រែងផងដែរ។
បន្ទាប់ពីរដ្ឋថៃក្រោមមគ្គុទេសន៍និយមជប៉ុននៃលោកសេនាប្រមុខ (ចមពល) ប្លែកវិបុលសង្គ្រាម បានកាន់កាប់ទឹកដីទាំងនោះ កម្ពុជាក៏បានបាត់បង់ប្រជាពលរដ្ឋស្ទើរតែកន្លះលាននាក់ និងមួយភាគបីនៃអតីតផ្ទៃដីរបស់ប្រទេសខ្លួន។[៤]
ការត្រួតត្រារបស់ជប៉ុន
នៅខែ សីហា ឆ្នាំ ១៩៤១ កងទ័ពជប៉ុនបានចូលមករដ្ឋដែនអាណាព្យាបាលបារាំងនៅកម្ពុជា ហើយបានបង្កើតយោធភូមិដែលមានចំនួនកងទ័ព ៨ ០០០ នាក់។ ទោះបីជាមានវត្តមានកងទ័ពរបស់ខ្លួនក៏ដោយ ក៏រដ្ឋអំណាចជប៉ុនបានអនុញ្ញាតអោយពួកមន្ត្រីអាណានិគមបារាំងវិឈីបន្សល់ទុកទីតាំងរដ្ឋបាលរបស់ខ្លួនអោយនៅមានដដែល។
នៅថ្ងៃទី ២០ កក្កដា ឆ្នាំ ១៩៤២ មានបាតុកម្មប្រឆាំងបារាំងដ៏ធំមួយនៅភ្នំពេញ បន្ទាប់ពីព្រះសង្ឃលេចធ្លោមួយអង្គ ព្រះអាចារ្យហែម-ចៀវត្រូវបានចាប់ខ្លួនដោយសារការធ្វើធម្មទេសនាបំបះបំបោរប្រឆាំងនឹងពួកកងជីវពលអាណានិគមដោយត្រង់ៗ។ រដ្ឋអំណាចបារាំងបានចាប់ខ្លួនមេបាតុកម្ម លោកប៉ាច-ឈឿន និងបាននិរទេសលោកទៅកាន់កោះកុងសឺន (កោះត្រឡាច) កោះឃុំឃាំងមនុស្សរបស់បារាំង។[១] លោកប៉ាច-ឈឿនគឺជាបញ្ញវន្តខ្មែរគួរអោយគោរពម្នាក់ លោកបានចូលរួមជាមួយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ (Institut Bouddhique) និងជាស្ថាបនិកនៃសារព័ត៌មាន នគរវត្ត កាសែតនយោបាយបើកចំហដំបូងគេជាភាសាខ្មែរនៅឆ្នាំ ១៩៣៦ រួមជាមួយលោកស៊ីម-វ៉ា។[៥] អ្នកផ្សេងម្នាក់ទៀតក្នុងចំណោមអ្នកទាំងនោះដែលនៅពីក្រោយ នគរវត្ត គឺលោកសឺន-ង៉ុកថាញ់ (ជាតុលាការីដែលបានរៀនសូត្រនៅប៉ារីស) ត្រូវបានគេចោទប្រកាន់ចំពោះហេតុការណ៍បាតុកម្ម ក្នុងនោះរដ្ឋអំណាចបារាំងបានសង្ស័យដែលលោកត្រូវបានរួចខ្លួនដោយសារការជួយរបស់ជប៉ុន។
រដ្ឋអាយ៉ងនិយមតូក្យូ

នៅឆ្នាំ១៩៤៥ ជប៉ុនបានបង្កើត ពលប្រហារ ដែលបានធ្វើអោយការគ្រប់គ្រងរបស់បារាំងលែងមានលើឥណ្ឌូចិនជាបណ្ដោះអាសន្ន ។ ឥណ្ឌូចិនទាំងមូលក្លាយជារបស់ជប៉ុនបានផ្ដួលរំលំរដ្ឋបាលអាណានិគមបារាំង និងបានដកហូតអាវុធកងកម្លាំងទ័ពបារាំង ។ បំណងរបស់ពួកគេគឺត្រូវធ្វើអោយមានការជ្រោងទង់ឡើងវិញនៃប្រជាជនក្នុងស្រុកចំពោះកិច្ចប្រឹងប្រែងក្នុងសង្គ្រាមរបស់តូក្យូដោយការជំរុញពួកអ្នកគ្រប់គ្រងក្នុងស្រុកដើម្បីប្រកាសឯករាជ្យ ។
នៅថ្ងៃ៩មីនា ឆ្នាំ១៩៤៥ ស្ដេចក្មេងព្រះបាទនរោត្តម សីហនុ បានប្រកាសព្រះរាជាណាចក្រកម្ពុជាឯករាជ្យ បន្តបន្ទាប់ពីសំនើជាផ្លូវការដោយពួកជប៉ុន ។ ដោយខ្លីៗ បន្ទាប់មករដ្ឋាភិបាលជប៉ុនបានអនុម័តឯករាជ្យកម្ពុជាដោយមានតែឈ្មោះ និងបានបង្កើតស្ថានកុងស៊ុលនៅភ្នំពេញ ។[៦] ថ្ងៃ១៣មីនា ព្រះបាទសីហនុបានផ្លាស់ប្ដូរឈ្មោះផ្លូវការនៃប្រទេសជាភាសាបារាំងពី Cambodge ទៅ កម្ពុជា ។ រដ្ឋាភិបាលថ្មីបានបំបាត់ចោលរ៉ូមនីយកម្មនៃភាសាខ្មែរដែលរដ្ឋបាលអាណានិគមបារាំងបានកំពុងចាប់ផ្ដើមបង្ខំ ហើយនិងបានជំនួសឡើងវិញដោយអក្សរខ្មែរជាផ្លូវការវិញ ។ វិធានការនេះបាននាំយកមកដោយរដ្ឋអំណាចរដ្ឋាភិបាលដែលមានជីវិតខ្លីប្រហែលជាមានប្រជាប្រិយភាព និងកំពុងតែបន្តវែងឆ្ងាយ ចាប់តាំងពីពេលនោះមកគ្មានរដ្ឋាភិបាលមួយណានៅកម្ពុជាព្យាយាមធ្វើរ៉ូមនីយកម្មភាសាខ្មែរទៀតទេ ។[៧]
លោកសឺង ង៉ុកថាញ់បានវិលត្រលប់មកកម្ពុជាវិញ ។ លោកដំបូងឡើយត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស ហើយនឹងបានក្លាយជានាយករដ្ឋមន្ត្រី ពីរខែក្រោយមកទៀត ។[៨] រដ្ឋអាយ៉ងកម្ពុជានៃជប៉ុនបានបន្តពី ខែមីនាដល់តុលា ឆ្នាំ១៩៤៥ ។
ការកាន់កាប់របស់ជប៉ុននៅកម្ពុជាបានបញ្ចប់ជាមួយនិងការចុះចាញ់ជាផ្លូវការរបស់ជប៉ុននៅខែសីហាឆ្នាំ១៩៤៥ ។ បន្ទាប់ពីក្រុមកងទ័ពសម្ព័ន្ធមិត្តបានចូលមកកាន់កម្ពុជា កម្លាំងទ័ពរបស់ជប៉ុនដែលមានវត្តមាននៅក្នុងប្រទេសនេះត្រូវបានគេដកហូតអាវុធ និងធ្វើបិតុភូមិនិវត្តន៍ ។ ពួកបារាំងអាចដាក់រដ្ឋបាលអាណានិគមនៅភ្នំពេញឡើងវិញនៅខែតុលាឆ្នាំដដែល ។ បន្ទាប់ពីការចាប់លោកសឺង ង៉ុកថាញ់ចំពោះការចូលដៃជាមួយពួកជប៉ុន រដ្ឋអំណាចអាណានិគមបារាំងបាននិរទេសលោកទៅកាន់បារាំង ដែលជាកន្លែងដែលលោករស់នៅដោយការឃុំខ្លួនក្នុងផ្ទះ ។ ពួកអ្នកគាំទ្រលោកខ្លះបានលួចលាក់ខ្លួន និងបានរត់គេចខ្លួនទៅកាន់កម្ពុជាភាគពាយព្យដែលគ្រប់គ្រងដោយថៃ ដែលពួកគេជាចុងក្រោយបានចូលរួមកម្លាំងនៅក្នុងក្រុមទាមទារឯករាជ្យដំបូងគេមួយ គឺខ្មែរឥស្សរៈ ។ ចលនាជាតិនិយមដែលមាននិន្នាការនយោបាយផ្សេងៗប្រឆាំងនឹងបារាំងត្រូវបានរៀបចំឡើងដោយការគាំទ្ររបស់ថៃ ក៏ប៉ុន្តែក្រោយមកទៀតក៏បានបែកបាក់គ្នាជាបក្សជាពួកជាច្រើន ។[៩]
សូមមើលផងដែរ
- កម្ពុជាអាណានិគម
- ខេត្តព្រះដំបង
- ខេត្តវិបុលសង្គ្រាម
- ប្រវត្តិកងទ័ពកម្ពុជា
- កងទ័ពបេសនកម្មឥណ្ឌូចិន
- យុទ្ធនាការសហភាពឥណ្ឌូចិនលើកទីពីរ
ឯកសារយោង
- ↑ ១,០ ១,១ Milton Osborne, Sihanouk, Prince of Light, Prince of Darkness. Silkworm 1994
- ↑ Jean-Philippe Liardet, L'Indochine française pendant la Seconde Guerre mondiale; Les accords de septembre 1940
- ↑ Jean-Philippe Liardet, L'Indochine française pendant la Seconde Guerre mondiale; La guerre contre le Siam, 1940-41
- ↑ Cambodia, The Japanese Occupation, 1941-45
- ↑ Ian Harris, Buddhism and politics in twentieth-century Asia
- ↑ Keat Gin Ooi Southeast Asia: a historical encyclopedia
- ↑ David P. Chandler, A History of Cambodia, Silkworm 1993
- ↑ Cambodia, The Emergence of Nationalism
- ↑ Cambodia, Appendix B - Major Political and Military Organizations
តំណខាងក្រៅ
|
|
|
- Pages using infobox country with unknown parameters
- Pages using infobox country or infobox former country with the flag caption or type parameters
- ប្រវត្តិសាស្ត្រខ្មែរ
- ប្រវត្តិកងទ័ពជប៉ុនកំឡុងសង្គ្រាមលោកលើកទី២
- ការកាន់កាប់របស់ជប៉ុន
- ឆាកល្ខោនអាស៊ីអាគ្នេយ៍នៃសង្គ្រាមលោកលើកទី២
- ប្រវត្តិសាស្ត្រអាណានិគមនិយម
- ទឹកដីនានាដែលបានកាន់កាប់នៅសង្គ្រាមលោកលើកទី២
- ១៩៤១នៅអាស៊ី
- ១៩៤២នៅអាស៊ី
- ១៩៤៣នៅអាស៊ី
- ១៩៤៤នៅអាស៊ី
- ១៩៤៥នៅអាស៊ី