ការពិភាក្សា:កម្ពុជាក្រោមអាណាព្យាបាលបារាំង
ការតស៊ូដើម្បីការបង្រួបបង្រួមខ្មែរ
ស្ថានភាពរបស់កម្ពុជានៅក្នុងរយៈកាលបញ្ចប់សង្គ្រាមមានភាពច្របូកច្របល់នៅឡើយ។ ពួកបារាំងសេរី ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ហ្សាល-ដឺ-ហ៊្គោល បានប្ដេជ្ញាដើម្បីយកឥណ្ឌូចិនត្រឡប់មកវិញឱ្យបាន ថ្វីត្បិតតែពួកគេបានផ្ដល់អោយកម្ពុជា និងដែនអាណាព្យាបាលឥណ្ឌូចិនដទៃទៀតនូវទំហំនៃអភិបាលកិច្ចខ្លួនឯងក៏ដោយ ក៏ខ្លួនបានដាក់កំណត់ព្រំដែនដោយប្រុងប្រយ័ត្នដដែល។ ដោយបានធ្វើឱ្យជឿទុកចិត្តថាពួកគេមាន បេសកកម្មអារ្យធម៌ ពួកបារាំងបានមើលឃើញនូវការចូលរួមរបស់ឥណ្ឌូចិនក្នុងសហភាពបារាំងនៃអតីតដែនអាណានិគមដែលបានចែករំលែកបទពិសោធន៍ទូទៅនៃវប្បធម៌បារាំង។ មិនថាតែពួកឥស្សរជនដែលមានវិជ្ជាជីវៈនៅតាមទីក្រុង រឺ ក៏ប្រជាជនសាមញ្ញទេ យ៉ាងណាៗក៏ត្រូវបានទាក់ទាញដោយការរៀបចំនេះដែរ។ ចំពោះប្រជាជនខ្មែររស់នៅក្នុងដំណើរជីវិតឆ្លងកាត់ ក្នុងសម័យឯករាជ្យដ៏ខ្លីចាប់ពីខែ មីនា ដល់ ខែ តុលា ១៩៤៥ ទទួលបាននូវភាពសម្បូរសប្បាយរីករាយ។ ភាពជូរចត់របស់ខ្មែរគឺជារឿងអតីតកាល។
នៅភ្នំពេញ ព្រះសីហនុ កំពុងដើរតួជាព្រះប្រមុខរដ្ឋ ដែលជាតំណែងដ៏លំបាកក្នុងការចរចាជាមួយពួកបារាំងដើម្បីទាមទារឯករាជ្យពេញលេញ ក្នុងខណៈពេលនោះដែរ ទ្រង់ក៏ព្យាយាមដើម្បីធ្វើអព្យាក្រឹតកម្មពួកអ្នកនយោបាយនិងអ្នកគាំទ្រគណបក្សនៃពួកខ្មែរឥស្សរៈ និង វៀតមិញ ដែលពួកគេចាត់ទុកទ្រង់ថាជាអ្នកចូលដៃជាមួយពួកបារាំង។ កំឡុងសម័យកាលដ៏ជ្រួលច្របល់រវាងឆ្នាំ ១៩៤៦ និង ១៩៥៣ ព្រះសីហនុបានបង្ហាញនូវសម្បទានគួរអោយកត់សំគាល់នូវជីវិតនយោបាយ ដែលបានជម្រុញនាំឱ្យមានការគាំទ្រព្រះអង្គមុន និងក្រោយធ្លាក់ពីអំណាចនៅ ខែ មីនា ១៩៧០។ ពួកខ្មែរឥស្សរៈជាចលនាទ័ពព្រៃមួយដែលកើតឡើងដោយឯកឯងយ៉ាងធំក្រៃលែង ដែលបានកំពុងតែប្រតិបត្តិការនៅតាមតំបន់ព្រំដែននានា។ ក្រុមនេះរួមមានពួកឆ្វេងនិយមក្នុងស្រុក ពួកឆ្វេងនិយមយួន ពួកជាតិនិយមប្រឆាំងរាជាធិបតេយ្យ (ខ្មែរសេរី) ដែលស្ម័គ្រស្មោះទៅខាងលោកសឺន-ង៉ុកថាញ់ ហើយពួកចោរប្លន់សាមញ្ញបានកំពុងទាញប្រយោជន៍ពីភាពវឹកវរនាំគ្នាបង្កភេរវកម្មលើពួកអ្នកស្រុកអ្នកភូមិ។ ទោះបីជាឱកាសរបស់ពួកគេមាន និងបាត់បង់ទៅវិញកំឡុងសម័យក្រោយសង្គ្រាមក៏ដោយ (គ្រោះកាចដ៏សំខាន់មួយគឺការដួលរលំនៃរដ្ឋាភិបាលជាមិត្តឆ្វេងនិយមនៅបាងកកនៅឆ្នាំ ១៩៤៧) ក៏នៅឆ្នាំ ១៩៥៤ ពួកខ្មែរឥស្សរៈកំពុងតែប្រតិបត្តិការជាមួយពួកវៀតមិញ បើតាមការប៉ាន់ស្មានខ្លះថាដូចជាបានគ្រប់គ្រង ៥០ ភាគរយជាងនៃទឹកដីរបស់កម្ពុជា។
នៅឆ្នាំ ១៩៤៦ បារាំងបានអនុញ្ញាតអោយប្រជាជនខ្មែរបង្កើតគណបក្សនយោបាយ និងប្រារព្ធការបោះឆ្នោតសម្រាប់សភាប្រឹក្សា ដែលនឹងផ្ដល់ប្រឹក្សាដល់ព្រះមហាក្សត្រលើសេចក្ដីព្រាងរដ្ឋធម្មនុញ្ញរបស់ប្រទេស។ គណបក្សសំខាន់ៗពីរត្រូវបានដឹកនាំ ដោយព្រះអង្គម្ចាស់ក្នុងខ្សែរាជវង្ស។ គណបក្សប្រជាធិបតេយ្យដឹកនាំដោយព្រះអង្គម្ចាស់ (អ្នកអង្គម្ចាស់) ស៊ីសុវត្ថិ-យុត្តិវង្ស បានចូលទៅក្ដាប់បានឯករាជ្យភ្លាមៗ កំណែទម្រង់ប្រជាធិបតេយ្យ និងរដ្ឋាភិបាលអាស្រ័យសភា។ អ្នកគាំទ្រគណបក្សនេះគឺជាពួកគ្រូបង្រៀន ពួកមន្ត្រីរាជការក្នុងស្រុក ពួកសមាជិកនៃសមណភេទពុទ្ធសាសនាសកម្មៗខាងនយោបាយ និងអ្នកដទៃៗផ្សេងទៀត ដែលគោលគំនិតរបស់ពួកគេត្រូវរងឥទ្ធិពលយ៉ាងខ្លាំងដោយសារការអំពាវនាវជាតិនិយមនៃ សារព័ត៌មាន "នគរវត្ត" មុនពេលត្រូវបានបិទដោយពួកបារាំងនៅឆ្នាំ ១៩៤២។ ពួកអ្នកប្រជាធិបតេយ្យមួយចំនួនបានពេញចិត្តពេញថ្លើមជាមួយនឹងមធ្យោបាយហិង្សាមួយចំនួនរបស់ខ្មែរឥស្សរៈ។ គណបក្សសេរីនិយម ដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម-នរិន្ទដេត (Norodom Norindeth) តំណាងអោយចំណាប់អារម្មណ៍នៃពួកឥស្សរជនចាស់ៗនៅតាមជនបទ រួមមានពួកម្ចាស់ដីធំៗជាដើម។ ពួកគេចូលចិត្តការបន្តទម្រង់ទំនាក់ទំនងអាណានិគមជាមួយបារាំងជាង ហើយគាំទ្រកំណែទម្រង់ប្រជាធិបតេយ្យសើៗ។ ការបោះឆ្នោតសភាប្រឹក្សាបានប្រារព្ធឡើងនៅខែ កញ្ញា ១៩៤៦ ពួកអ្នកប្រជាធិបតេយ្យបានឈ្នះ ៥០ ក្នុងចំណោម ៦៧ កៅអី។
ជាមួយចំនួនភាគច្រើនដែលមិនប្រែប្រួលក្នុងសភា ពួកអ្នកប្រជាធិបតេយ្យបានព្រាងរដ្ឋធម្មនុញ្ញយកគំរូតាមច្បាប់រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋបារាំងទីបួន។ អំណាចត្រូវបានប្រមូលផ្ដុំនៅក្នុងកណ្ដាប់ដៃនៃរដ្ឋសភាជាតិដែលបានបោះឆ្នោតដោយប្រជាជន។ ព្រះមហាក្សត្របានប្រកាសរដ្ឋធម្មនុញ្ញថ្មីដោយស្ទាក់ស្ទើរនៅថ្ងៃ ៦ ឧសភា ១៩៤៧។ កាលណោះបានទទួលស្គាល់ព្រះអង្គត្រឹមជា "ព្រះប្រមុខរដ្ឋក្នុងចិត្ត" បានកាត់បន្ថយទ្រង់ចេញពីលក្ខខណ្ឌនៃព្រះមហាក្សត្រអាស្រ័យរដ្ឋធម្មនុញ្ញ ហើយដែលបានបន្សល់ទុកនូវភាពមិនច្បាស់លាស់នូវទំហំដែលព្រះអង្គអាចដើរតួនាទីសកម្មនៅក្នុងឆាកនយោបាយជាតិ។ ព្រះសីហនុអាចនឹងបានប្រែភាពមិនច្បាស់លាស់នេះទៅជាគុណសម្បត្តិរបស់ព្រះអង្គនៅប៉ុន្មានឆ្នាំក្រោយមកទៀត។
នៅក្នុងការបោះឆ្នោតសភាជាតិខែ ធ្នូ ឆ្នាំ ១៩៤៧ ពួកអ្នកប្រជាធិបតេយ្យបានឈ្នះឆ្នោតចំនួនភាគច្រើនក្រៃលែង។ ទោះបីដូច្នេះក៏ដោយ ក៏មានការខ្វែងគំនិតគ្នានៅខាងក្នុងគណបក្សដែលពុំអាចគ្រប់គ្រងបានឡើយ។ ស្ថាបនិករបស់បក្ស ទ្រង់ស៊ីសុវត្ថិ-យុត្តិវង្សបានសុគត និងមិនមានអ្នកដឹកនាំមួយណាច្បាស់លាស់ទេដែលលេចធ្លោដើម្បីស្នងតំណែងបន្តពីទ្រង់។ **កំឡុងសម័យឆ្នាំ ១៩៤៨ ដល់ ១៩៤៩ ពួកអ្នកប្រជាធិបតេយ្យបានប្រែជារួបរួមគ្នាតែមួយនៅក្នុងការប្រឆាំងទៅនឹងការតែងច្បាប់ដែលបានគាំទ្រដោយព្រះមហាក្សត្រ រឺក៏ ពួកអ្នកត្រូវចាត់តាំង។ បញ្ហាដ៏សំខាន់មួយគឺបដិសណ្ឋារកិច្ចដើម្បីឯករាជ្យរបស់ព្រះអង្គ នៅក្នុងសហភាពបារាំង ដែលបានស្នើសុំសន្ធិសញ្ញាពង្រាងដែលបានផ្ដល់ដោយពួកបារាំងនៅចុងឆ្នាំ ១៩៤៨។ បន្តបន្ទាប់ពីការរំលាយសភាជាតិនៅខែ កញ្ញា ១៩៤៩ កិច្ចព្រមព្រៀងលើកតិកាសញ្ញាបានរំកិលទៅមុខតាមរយៈការដោះដូរចុតហ្មាយរវាងព្រះបាទសីហនុ និង រដ្ឋាភិបាលបារាំង។ វាមានប្រសិទ្ធិភាពនៅប៉ុន្មានពីរខែក្រោយមកទៀត ទោះបីជាសច្ចាប័នរបស់សភាជាតិអំពីសន្ធិសញ្ញាមួយនេះមិនមានភាពរឹងមាំម្ដងណាក៏ដោយ។
សន្ធិសញ្ញាបានផ្ដល់អោយកម្ពុជានៅអ្វីដែលព្រះសីហនុមានព្រះបន្ទូលថា "ឯករាជ្យភាពហាសិបភាគរយ": តាមនឹង ទំនាក់ទំនងអាណានិគមត្រូវបានបញ្ចប់ជាផ្លូវការ ហើយប្រជាជនខ្មែរត្រូវបានគេប្រគល់ការគ្រប់គ្រងខាងមុខងាររដ្ឋបាលមួយចំនួនភាគច្រើន។ កងកម្លាំងប្រដាប់អាវុធកម្ពុជាត្រូវបានផ្ដល់សេរីភាពឱ្យមានសកម្មភាពខាងក្នុងភូមិភាគស្វយ័តដែលគ្រប់គ្រងដោយខ្លួនឯងដែលរួមមាន ខេត្តបាត់ដំបង និង សៀមរាប ដែលត្រូវបានត្រឡប់ពីប្រទេសថៃមកវិញក្រោយសង្គ្រាមលោកលើកទី២ ក៏ប៉ុន្តែក្នុងនោះពួកបារាំងបានសង្កត់ធ្ងន់កន្លែងផ្សេងទៀតថា មិនមានធនធានច្រើនដើម្បីត្រួតត្រាឡើយ។ កម្ពុជានៅតែបានស្នើសុំធ្វើសហការបញ្ហានយោបាយការបរទេសជាមួយក្រុមប្រឹក្សាជាន់ខ្ពស់នៃសហភាពបារាំង ក៏ប៉ុន្តែយ៉ាងណាៗ បារាំងទទួលបានទំហំគ្រប់គ្រងសំខាន់ៗលើ ប្រព័ន្ធតុលាការ ហិរញ្ញវត្ថុ និង ទំនៀមទម្លាប់។ ការគ្រប់គ្រងប្រតិបត្តិការយោធាពេលសង្គ្រាមនៅខាងក្រៅភូមិភាគស្វយ័តដែលនៅសេសសល់ក្នុងកណ្ដាប់ដៃបារាំងនៅឡើយ។ បារាំងក៏ត្រូវបានអនុញ្ញាតផងដែរអោយរក្សាមូលដ្ឋានទ័ពលើទឹកដីកម្ពុជា។ នៅឆ្នាំ ១៩៥០ កម្ពុជាត្រូវបានព្រមព្រៀងទទួលស្គាល់ខាងការទូតដោយសហរដ្ឋ និងដោយពួកមហាអំណាចមិនមែនកុម្មុយនិស្តជាច្រើន ក៏ប៉ុន្តែនៅអាស៊ីមានតែប្រទេសថៃនិងកូរ៉េខាងត្បូងទេបានអូសបន្លាយការទទួលស្គាល់។
ពួកអ្នកប្រជាធិបតេយ្យបានឈ្នះសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតសភាជាតិនៅខែ កញ្ញា ១៩៥១ ហើយពួកគេក៏បានបន្តនយោបាយរបស់ពួកគេក្នុងការប្រឆាំងព្រះមហាក្សត្រចំមុខតាមដែលអាចធ្វើបាន។ នៅក្នុងកិច្ចប្រឹងប្រែងដើម្បីយកឱ្យបានចិត្តរបស់ប្រជាជនភាគច្រើន ព្រះសីហនុបានសុំអោយពួកបារាំងដោះលែងអ្នកជាតិនិយមលោកសឺន-ង៉ុកថាញ់ពីការនិរទេសខ្លួន ហើយអនុញ្ញាតអោយលោកត្រឡប់ចូលស្រុកវិញ។ លោកបានធ្វើនិវត្តន៍ដោយជោគជ័យមកកាន់ទីក្រុងភ្នំពេញនៅថ្ងៃ ២៩ តុលា ឆ្នាំ ១៩៥១។ វាមិនយូរប៉ុន្មានទេ យ៉ាងហោចណាស់ ក៏មុនពេលដែលលោកចាប់ផ្ដើមទាមទារអោយមានការដកទ័ពបារាំងចេញពីកម្ពុជាដែរ។ លោកក៏បានធ្វើការទាមទារដូចនេះម្ដងទៀតនៅដើមឆ្នាំ ១៩៥២ នៅក្នុង "ខ្មែរក្រោក" សារព័ត៌មានប្រចាំសប្ដាហ៍ដែលលោកបានបង្កើតឡើង។ សារព័ត៌មាននេះត្រូវបង្ខំអោយបញ្ឈប់ការបោះពុម្ពផ្សាយនៅខែ មីនា ហើយលោកសឺន-ង៉ុកថាញ់បានរត់ភៀសខ្លួនចេញពីរាជធានីទៅជាមួយពួកអ្នកដើរតាមលោកដែលប្រដាប់ដោយអាវុធពីរបីនាក់ ដើម្បីចូលរួមពួកខ្មែរឥស្សរៈ។ ដោយត្រូវបានលាបពណ៌ចុះឡើងថាជា ជនកុម្មុយនិស្តផង និងភ្នាក់ងារនៃទីភ្នាក់ងារសម្ងាត់កណ្ដាល (ភ.ស.ក. រឺ CIA) របស់សហរដ្ឋអាមេរិចដោយព្រះសីហនុផង លោកក៏បានរស់នៅនិរទេសខ្លួនរហូតដល់លោកលន់-ណុលបានបង្កើតរបបសាធារណរដ្ឋខ្មែរនៅឆ្នាំ ១៩៧០។