Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:វុត សាវង្ស

Page contents not supported in other languages.
ពីវិគីភីឌា

​ស្ពានប្រាប់ទិសកំពង់ក្តី

ស្ពានកំពង់ក្តីជាស្ពានចំណាស់មួយដែលកសាងឡើងក្នុងកំឡុងសម័យអង្គរ។ សព្វថ្ងែស្ពាននេះហាក់ដូចជាគ្មានការចាប់អារម្មណ៍ពីសំនាក់អ្នកទេសចរណ៍ប៉ុន្មានឡីយ។ ស្ពាននេះកសាងដើម្បីឆ្លងកាត់ពីខេត្តសៀមរាបទៅខេត្តកំពង់ធំ និងទៅខេត្តផ្សេងទៀតដែលនៅប៉ែកខាងកើតនៅប្រទេស។ ដោយសាងសង់កាត់ស្ទឹងជីក្រែង វាមានរាងដូចជានាគរាជកំពុងលូនក្រាបដើម្បីឲ្យអ្នកដំណើរឆ្លងកាត់ពីលើ តាមបណ្តោយផ្លូជាតិលេខ៦អេ។ សព្វថ្ងៃនេះស្ពាននាគមានសភាពទុ្រឌទ្រោម ជាខ្លាំងដោយសារទឹកហូរកាត់ពីក្រោមខ្លាំងពេកនិងដោយសារការដឹកជញ្ជូនឆ្លូងកាត់។ ឥលូវនេះស្ពាននាគនេះត្រូវបានគេអភិរក្ស និងមានការសាងសង់ស្ពានថ្មី សំរាប់ការឆ្លងកាត់ដោយទុកឲ្យស្ពានប្រាប់ទិសនេះនៅទាក់ទាញភ្ញៀវទេសចរណ៍េជាតិនិងអន្តរជាតិ។--វុត សាវង្ស (ការពិភាក្សា) ម៉ោង០៨:២៨ ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០១៤ (UTC)Reply

ទីតាំង

ស្ពានប្រាប់ទិសមានទីតាំងនៅខេត្តសៀមារាប ស្រុកជីក្រែង ឃុំកំពង់ក្តី(ខាងលិចឆៀងខាងជើងផ្សារកំពង់ក្តី​ ប្រហែល៥០ម) ប្រជាជនដែលរស់នៅក្បែរស្ពានបុរាពមួយនេះភាគច្រើនជាកសិករនិងជាអាជីវករលក់ដូរនៅផ្សារកំពង់ក្តី​​ និងប្រជាជនភាគតិចបំផុតដែលទទួលកំរៃពីការលក់ដូរនិងបំរើសេវាកម្មទៅកានើភ្ញៀវដែលទៅទស្សនាស្ពានបុរាពនេះ។ ព្រោះទេសចរណ៍នៃស្ពាននេះមានការអន់ថយដោយសារតែវាមានទីតាំងឆ្ងាយពីទីរួមខេត្ត​ដែលនំាឲ្យមានការលមបាក់ក្នុងការធ្វើដំណើររបស់ភ្ញៀវ ជាពិសេសភ្ញៀវអន្តរជាតិ។ ​--វុត សាវង្ស (ការពិភាក្សា) ម៉ោង០៨:២៣ ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០១៤ (UTC)Reply

ការកសាង

ស្ពានប្រាប់ទិសកំពង់ក្តីជាស្ពានបុរាណដែលមានប្រវែងជាងគេនៅប្រទេសកម្ពុជា​ក្នុងសម័យអង្គរ។​ វាត្រូវបានកសាងឡើងក្នុងសតវត្សទី១២នៃ គស. ដើម្បីធ្វើការឆ្លងកាត់ពីខេត្តសៀមរាបទៅខេត្តកំពង់ធំ និងខេត្តដែលនៅប៉ែកខាងកើតនៃប្រទេស ដោយសាងសងឆ្លងកាត់ស្ទឹងជីក្រែង។ ស្ពាននេះមានប្រវែង៧៥ម និងមានកំពស់ ១៤ម។ ថ្មដែលគេយកមកកសាងគឈគេប្រើថ្មបាយក្រៀម​​។សំណង់នេះបានបង្ហាញពីស្ថាបត្យកម្មដ៏អច្ចរយះរបស់កម្ពុជា សម័យអង្គរ វាជាគំរូដ៏ល្អសំរាប់សំណង់និងវិស្វករសម័យបច្ចុប្បន្ន និងអនាគត់។

ការទាក់ទាញភ្ញៀវទេសចរណ៍

ទោះជាមានការទ្រុឌទ្រោមយ៉ាងណាក៏ដោយក៏សភាពស្ពាននៅតែមានការរឆងមាំនិងមានភាពស្តិតស្ថេរតទៅមុខទៀតបើសិនជាគ្មានការបំផ្លិចបំផ្លាញឬការបើករថយន្តឆ្លងកាត់។ ការទាក់ទាញនូវភ្ញៀេវទេសចរណ៍នៅតែមាននិងបន្តកំណើនភ្ញៀវជាលំដាប់ ហើយប្រជាជនដែលរស់នៅតំបន់នោះមានការអភិវឌ្ឍន៍ សេដ្ឋកិច្ចគ្រួសារ ដោយការលក់វត្ថុអនុស្សារីយ៍និងការលក់គ្រឿងបរិភោគ ភោជនីយដ្ឋាន និងការធ្វើសេវាកម្មដល់ភ្ញៀវជាតិនិងអន្តរជាតិ។--វុត សាវង្ស (ការពិភាក្សា) ម៉ោង០៨:២៤ ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០១៤ (UTC)Reply

ជីវិតអ្នកនេសាទត្រីនៅកំពង់ភ្លុក

ការងារដូចជាអ្នកមានអាជីពផ្សេងៗដែរ តែខុសគ្នាត្រង់ថា អ្នកនៅកំពង់ភ្លុកធ្វើការនៅលើទឹកជារៀងរាល់ថ្ងៃ​ ហើយជីវិតមានការមមារញឹកណាស់ដែរ។ ជីវិតជាអ្នកនេសាទត្រី វាមានលក្ខណៈល្អត្រង់ថា ត្រីនៅទន្លេរសាបមានច្រើនហើយ មនុស្សនៅខេត្តសៀមរាបនិយមបរិភោគត្រី​ ច្រើន​ ដែលធ្វើឲ្យមានតម្រូវការកាន់តែច្រើននិងនំាឲ្យជិវិតអ្នកនៅភូមិកំពង់ភ្លុកកាន់តែធូរធារឡើងៗ។--វុត សាវង្ស (ការពិភាក្សា) ម៉ោង០៨:២៨ ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០១៤ (UTC)Reply

ការទាក់ទាញភ្ញៀសទេសចរណ៍

កំពង់ភ្លុកជាភូមិដែលលិចទឹកតែដោយសារលក្ខណៈពិសេសរបស់ភូមិដែលមានទីតាំងនៅលើទឹកនិងទេសភាពភូមិដែល ជាទីទាក់ទាញដ់ភ្ញៀវទេសចរណ៍អន្តរជាតិយ៉ាងច្រើនុ។ទេសចរណ៍នៅកំពង់ភ្លុកជាទេសចរណ័ ធម្មជាតិនិងវប្បធម៌ដែលមានទាំងការកំសាន្តតាមភូមិលិចទឹក ដែលមានផ្ទះអណ្តែតលើទឹកនិងការទស្សនានូវ សត្វព្រៃតាមដងទន្លេរសាបនៅព្រែរនាម។ ការទស្សនាតាមព្រៃរនាមធ្វើឲ្យអារម្មរណ៍របស់ភ្ញៀវទេសចរណ៍មានភាពស្រស់ថ្លា។ ព្រោះទីនោះមានសត្វបក្សីដ៏ច្រើនប្រភេទ និងប្រភេទសត្វល្មូនមានដូចជាពស់ ក្រពើ អណ្តើក និងប្រភេទត្រីធំៗជាបច្រើនប្រភេទទៀត។

ដែលនេះជាជំនួយដល់ការអភិវឌ្ឍន៍ជីវភាពប្រជាជនដែលរស់នៅក្នុងភូមិនោះ។--វុត សាវង្ស (ការពិភាក្សា) ម៉ោង០៨:២៨ ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០១៤ (UTC)Reply