ការពិភាក្សារបស់អ្នកប្រើប្រាស់:វុត សាវង្ស
ស្ពានប្រាប់ទិសកំពង់ក្តី
ស្ពានកំពង់ក្តីជាស្ពានចំណាស់មួយដែលកសាងឡើងក្នុងកំឡុងសម័យអង្គរ។ សព្វថ្ងែស្ពាននេះហាក់ដូចជាគ្មានការចាប់អារម្មណ៍ពីសំនាក់អ្នកទេសចរណ៍ប៉ុន្មានឡីយ។ ស្ពាននេះកសាងដើម្បីឆ្លងកាត់ពីខេត្តសៀមរាបទៅខេត្តកំពង់ធំ និងទៅខេត្តផ្សេងទៀតដែលនៅប៉ែកខាងកើតនៅប្រទេស។ ដោយសាងសង់កាត់ស្ទឹងជីក្រែង វាមានរាងដូចជានាគរាជកំពុងលូនក្រាបដើម្បីឲ្យអ្នកដំណើរឆ្លងកាត់ពីលើ តាមបណ្តោយផ្លូជាតិលេខ៦អេ។ សព្វថ្ងៃនេះស្ពាននាគមានសភាពទុ្រឌទ្រោម ជាខ្លាំងដោយសារទឹកហូរកាត់ពីក្រោមខ្លាំងពេកនិងដោយសារការដឹកជញ្ជូនឆ្លូងកាត់។ ឥលូវនេះស្ពាននាគនេះត្រូវបានគេអភិរក្ស និងមានការសាងសង់ស្ពានថ្មី សំរាប់ការឆ្លងកាត់ដោយទុកឲ្យស្ពានប្រាប់ទិសនេះនៅទាក់ទាញភ្ញៀវទេសចរណ៍េជាតិនិងអន្តរជាតិ។
ទីតាំង
ស្ពានប្រាប់ទិសមានទីតាំងនៅខេត្តសៀមារាប ស្រុកជីក្រែង ឃុំកំពង់ក្តី(ខាងលិចឆៀងខាងជើងផ្សារកំពង់ក្តី ប្រហែល៥០ម) ប្រជាជនដែលរស់នៅក្បែរស្ពានបុរាពមួយនេះភាគច្រើនជាកសិករនិងជាអាជីវករលក់ដូរនៅផ្សារកំពង់ក្តី និងប្រជាជនភាគតិចបំផុតដែលទទួលកំរៃពីការលក់ដូរនិងបំរើសេវាកម្មទៅកានើភ្ញៀវដែលទៅទស្សនាស្ពានបុរាពនេះ។ ព្រោះទេសចរណ៍នៃស្ពាននេះមានការអន់ថយដោយសារតែវាមានទីតាំងឆ្ងាយពីទីរួមខេត្តដែលនំាឲ្យមានការលមបាក់ក្នុងការធ្វើដំណើររបស់ភ្ញៀវ ជាពិសេសភ្ញៀវអន្តរជាតិ។ [old bridge in Siem Reap]
ការកសាង
ស្ពានប្រាប់ទិសកំពង់ក្តីជាស្ពានបុរាណដែលមានប្រវែងជាងគេនៅប្រទេសកម្ពុជាក្នុងសម័យអង្គរ។ វាត្រូវបានកសាងឡើងក្នុងសតវត្សទី១២នៃ គស. ដើម្បីធ្វើការឆ្លងកាត់ពីខេត្តសៀមរាបទៅខេត្តកំពង់ធំ និងខេត្តដែលនៅប៉ែកខាងកើតនៃប្រទេស ដោយសាងសងឆ្លងកាត់ស្ទឹងជីក្រែង។ ស្ពាននេះមានប្រវែង៧៥ម និងមានកំពស់ ១៤ម។ ថ្មដែលគេយកមកកសាងគឈគេប្រើថ្មបាយក្រៀម។សំណង់នេះបានបង្ហាញពីស្ថាបត្យកម្មដ៏អច្ចរយះរបស់កម្ពុជា សម័យអង្គរ វាជាគំរូដ៏ល្អសំរាប់សំណង់និងវិស្វករសម័យបច្ចុប្បន្ន និងអនាគត់។
ការទាក់ទាញភ្ញៀវទេសចរណ៍
ទោះជាមានការទ្រុឌទ្រោមយ៉ាងណាក៏ដោយក៏សភាពស្ពាននៅតែមានការរឆងមាំនិងមានភាពស្តិតស្ថេរតទៅមុខទៀតបើសិនជាគ្មានការបំផ្លិចបំផ្លាញឬការបើករថយន្តឆ្លងកាត់។ ការទាក់ទាញនូវភ្ញៀេវទេសចរណ៍នៅតែមាននិងបន្តកំណើនភ្ញៀវជាលំដាប់ ហើយប្រជាជនដែលរស់នៅតំបន់នោះមានការអភិវឌ្ឍន៍ សេដ្ឋកិច្ចគ្រួសារ ដោយការលក់វត្ថុអនុស្សារីយ៍និងការលក់គ្រឿងបរិភោគ ភោជនីយដ្ឋាន និងការធ្វើសេវាកម្មដល់ភ្ញៀវជាតិនិងអន្តរជាតិ។
ភូមិកំពង់ភ្លុក
កំពង់ភ្លុកជាភូមិមួយដែលសិ្ថតនៅតំបន់លិចទឹកទន្លេរសាបនាខេត្តសៀមរាប។កំពង់ភ្លុក រួមឡើងដោយភូមិចំនួន បី ចូលគ្នាស្ថិតក្នុងបឹងទន្លេសាប ដែលមានចំងាយប៉ុន្មានប្រហែល ១៦ គម ពីខេត្តសៀមរាប នៃប្រទេសកម្ពុជា ដែលហ៊ុមព័ទ្ធដោយដើមកោងកាងលិចទឹក ដើមកោងកាងទាំងនោះជាជម្រកសត្វព្រៃច្រើនប្រភេទ។ ក្នុងបឹងទន្លេសាបសំបូរដោយបក្សីទឹកច្រើនជាង ១០០ ប្រភេទ និង មានត្រីចំនួនច្រើនជាង ២០០ ប្រភេទ រួមទាំងក្រពើ អណ្ដើក ស្វា ភេ ទៀតផង។ នៅខែវស្សាផ្ទៃទឹកបឹងទន្លេសាបមានទំហំដល់ទៅ ១២ ០០០ គីឡូម៉ែត្រក្រឡា តែនៅខែប្រាំងវិញមានទំហំត្រឹមតែ ២៥០០ គីឡូម៉ែត្រក្រឡាតែប៉ុណ្ណោះ។ នៅរដូវប្រាំងផ្ទះរបស់ពួកគេនៅលើគោក ដូច្នេះហើយពួកគេត្រូវតែធ្វើផ្ទះបណ្ដោះអាសន្នតាមទឹកដែលស្រកទៅនោះ តែនៅខែវស្សានៅពេលទឹកឡើងពួកគេប្ដូរទីលំនៅមករស់នៅផ្ទះពួកគេវិញ ព្រោះទឹកបឹងបានឡើង មកដល់ និង លិចដល់ភូមិរបស់ពួកគេ។
ស្ថានភាពប្រជាជន
ភូមិនេះមានអ្នកស្រុករស់នៅចំនួនប្រមាណជា ៣០០០ នាក់។ ប្រជាជន៩៨ភាគរយជាអ្នកនេសាទត្រីនិង ភាគតូចជាម្ចាស់កសិដា្ឋនចិញ្ចឹមត្រីឬក្រពើ និងភាគតូចផ្សេងទៀតលក់ដូរលក្ខណៈតូចតាច។ ការធ្វើដំណើររបស់អ្នកភូមិនៅទីនោះគឺប្រព្រត្តិបានកោយការប្រើទូក និងកាណូតតូចៗ។ចំណែកឯការសាងផ្ទះវីញ អ្នកស្រុកនេះបានសាងសងផ្ទះអណ្តែតទឹកឬ ផ្ទះដែលខ្ពស់ ខ្លះខ្ពស់រហូតដល់១២ម ដើម្បីការពារលិចទឹកនៅរដូវវស្សា។ ផ្ទះនោះទៀតសោតមានសរសរច្រើនហើយខ្វាត់ខ្វែងប្រទាក់គ្នា ការសង់បែបនវដើម្បីការពារការបោកពីខ្យល់ព្យុះខ្លាំងដែលភាគច្រើនកើតមាននៅរដូវភ្លៀង។
និយាយពីកូនក្មេងពួកគេមានសាលារៀន នៅទីនោះសា្រប់ដែលសាលានោះមានលក្ខពះដូចជាទូកធំម្យ៉ាងដែលសង់សំរាប់សិស្សានុសិស្សបឋមសិស្សា និងមានដល់អនុវិទ្យាល័យផង។ ក្មេងៗចាប់ផ្តើមចេះហែលទឹកនៅអាយុប្រហែល៣ឆ្នាំឡើងទៅ ព្រោះពួកគេរស់ជាមួយនិងទឹកស្រាប់ រហូតដល់អាយុ៧ឆ្នាំពួកគេមានជំនាញខាងហែលទឹកយ៉ាងស្ទាត់ជំនាញ។
ចំពោះការរស់នៅជាសង្គមវិញ អ្នកស្រុកកំពង់ភ្លុកមានការប្រាស្រ័យទាក់ទងជាយួយនិង អ្នកនៅដីគោគជាហូរហែរដោយការជួញដូរត្រីស្រស់ឬត្រីងៀតជាមួយម៉ូវដើម្បីយកទៅលក់បន្តនៅទីផ្សារឯទៀតនៅសៀមរាប។
ជីវិតអ្នកនេសាទត្រីនៅកំពង់ភ្លុក
ការងារដូចជាអ្នកមានអាជីពផ្សេងៗដែរ តែខុសគ្នាត្រង់ថា អ្នកនៅកំពង់ភ្លុកធ្វើការនៅលើទឹកជារៀងរាល់ថ្ងៃ ហើយជីវិតមានការមមារញឹកណាស់ដែរ។ ជីវិតជាអ្នកនេសាទត្រី វាមានលក្ខណៈល្អត្រង់ថា ត្រីនៅទន្លេរសាបមានច្រើនហើយ មនុស្សនៅខេត្តសៀមរាបនិយមបរិភោគត្រី ច្រើន ដែលធ្វើឲ្យមានតម្រូវការកាន់តែច្រើននិងនំាឲ្យជិវិតអ្នកនៅភូមិកំពង់ភ្លុកកាន់តែធូរធារឡើងៗ។
ការទាក់ទាញភ្ញៀសទេសចរណ៍
កំពង់ភ្លុកជាភូមិដែលលិចទឹកតែដោយសារលក្ខណៈពិសេសរបស់ភូមិដែលមានទីតាំងនៅលើទឹកនិងទេសភាពភូមិដែល ជាទីទាក់ទាញដ់ភ្ញៀវទេសចរណ៍អន្តរជាតិយ៉ាងច្រើនុ។ទេសចរណ៍នៅកំពង់ភ្លុកជាទេសចរណ័ ធម្មជាតិនិងវប្បធម៌ដែលមានទាំងការកំសាន្តតាមភូមិលិចទឹក ដែលមានផ្ទះអណ្តែតលើទឹកនិងការទស្សនានូវ សត្វព្រៃតាមដងទន្លេរសាបនៅព្រែរនាម។ ការទស្សនាតាមព្រៃរនាមធ្វើឲ្យអារម្មរណ៍របស់ភ្ញៀវទេសចរណ៍មានភាពស្រស់ថ្លា។ ព្រោះទីនោះមានសត្វបក្សីដ៏ច្រើនប្រភេទ និងប្រភេទសត្វល្មូនមានដូចជាពស់ ក្រពើ អណ្តើក និងប្រភេទត្រីធំៗជាបច្រើនប្រភេទទៀត។
ដែលនេះជាជំនួយដល់ការអភិវឌ្ឍន៍ជីវភាពប្រជាជនដែលរស់នៅក្នុងភូមិនោះ។