Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:វុត សាវង្ស

Page contents not supported in other languages.
ពីវិគីភីឌា

​ស្ពានប្រាប់ទិសកំពង់ក្តី

ស្ពានកំពង់ក្តីជាស្ពានចំណាស់មួយដែលកសាងឡើងក្នុងកំឡុងសម័យអង្គរ។ សព្វថ្ងែស្ពាននេះហាក់ដូចជាគ្មានការចាប់អារម្មណ៍ពីសំនាក់អ្នកទេសចរណ៍ប៉ុន្មានឡីយ។ ស្ពាននេះកសាងដើម្បីឆ្លងកាត់ពីខេត្តសៀមរាបទៅខេត្តកំពង់ធំ និងទៅខេត្តផ្សេងទៀតដែលនៅប៉ែកខាងកើតនៅប្រទេស។ ដោយសាងសង់កាត់ស្ទឹងជីក្រែង វាមានរាងដូចជានាគរាជកំពុងលូនក្រាបដើម្បីឲ្យអ្នកដំណើរឆ្លងកាត់ពីលើ តាមបណ្តោយផ្លូជាតិលេខ៦អេ។ សព្វថ្ងៃនេះស្ពាននាគមានសភាពទុ្រឌទ្រោម ជាខ្លាំងដោយសារទឹកហូរកាត់ពីក្រោមខ្លាំងពេកនិងដោយសារការដឹកជញ្ជូនឆ្លូងកាត់។ ឥលូវនេះស្ពាននាគនេះត្រូវបានគេអភិរក្ស និងមានការសាងសង់ស្ពានថ្មី សំរាប់ការឆ្លងកាត់ដោយទុកឲ្យស្ពានប្រាប់ទិសនេះនៅទាក់ទាញភ្ញៀវទេសចរណ៍េជាតិនិងអន្តរជាតិ។

ទីតាំង

ស្ពានប្រាប់ទិសមានទីតាំងនៅខេត្តសៀមារាប ស្រុកជីក្រែង ឃុំកំពង់ក្តី(ខាងលិចឆៀងខាងជើងផ្សារកំពង់ក្តី​ ប្រហែល៥០ម) ប្រជាជនដែលរស់នៅក្បែរស្ពានបុរាពមួយនេះភាគច្រើនជាកសិករនិងជាអាជីវករលក់ដូរនៅផ្សារកំពង់ក្តី​​ និងប្រជាជនភាគតិចបំផុតដែលទទួលកំរៃពីការលក់ដូរនិងបំរើសេវាកម្មទៅកានើភ្ញៀវដែលទៅទស្សនាស្ពានបុរាពនេះ។ ព្រោះទេសចរណ៍នៃស្ពាននេះមានការអន់ថយដោយសារតែវាមានទីតាំងឆ្ងាយពីទីរួមខេត្ត​ដែលនំាឲ្យមានការលមបាក់ក្នុងការធ្វើដំណើររបស់ភ្ញៀវ ជាពិសេសភ្ញៀវអន្តរជាតិ។

ការកសាង

ស្ពានប្រាប់ទិសកំពង់ក្តីជាស្ពានបុរាណដែលមានប្រវែងជាងគេនៅប្រទេសកម្ពុជា​ក្នុងសម័យអង្គរ។​ វាត្រូវបានកសាងឡើងក្នុងសតវត្សទី១២ ដើម្បីធ្វើការឆ្លងកាត់ពីខេត្តសៀមរាបទៅខេត្តកំពង់ធំ និងខេត្តដែលនៅប៉ែកខាងកើតនៃប្រទេស ដោយសាងសងឆ្លងកាត់ស្ទឹងជីក្រែង។ ស្ពាននេះមានប្រវែង៧៥ម និងមានកំពស់ ១៤ម។ ថ្មដែលគេយកមកកសាងគឈគេប្រើថ្មបាយក្រៀម​​។សំណង់នេះបានបង្ហាញពីស្ថាបត្យកម្មដ៏អច្ចរយះរបស់កម្ពុជា សម័យអង្គរ វាជាគំរូដ៏ល្អសំរាប់សំណង់និងវិស្វករសម័យបច្ចុប្បន្ន និងអនាគត់។