អ្នកប្រើប្រាស់:Filo Sofiman
ក្បួននិយាយគ្នាដោយមិនឱ្យអ្នកដទៃស្ដាប់យល់
នៅក្នុងរឿងដែលមិនចង់ឱ្យអ្នកដទៃស្ដាប់យល់ ខ្មែរយើងបានប្រើក្បួននិយាយមួយចំនួនដូចជា៖
--ក្បួននិយាយគន្លាស់ទូទៅ
ក្បួននេះត្រូវបានប្រើយ៉ាងទូលំទូលាយ។តាមវចនានុក្រមសម្ដេចជួនណាតពាក្យគន្លាស់មានន័យថា៖”និយាយផ្ទុយពាក្យ ថាត្រឡប់ឡើងវិញ ទើបមានន័យច្បាស់ថា ជានេះជានោះ , ដូចគន្លាស់ថា តានៅ ? ( = ទៅណា ? ) ; ម៉ាពីនក ? (= មកពីណា ? ); ភឹកតឹក (= ផឹកទឹក ? ); សាយប៊ី ( = ស៊ីបាយ ? ) ជាដើម ។… ចាស់ទុំហាមថា កុំនិយាយគន្លាស់លើពាក្យពុំសមគួរ ឬ លើពាក្យអាសគ្រាម ព្រោះនាំឲ្យគេរង្កៀស ឲ្យគេរិះគន់និន្ទាថាព្រហើន ។ ពាក្យគន្លាស់ពុំសមគួរនោះ កាលបើយើងនឹងរកទៅគង់តែឃើញមាន ។ល។“។
-ក្បួននិយាយដែលគន្លាស់មកចេញសូរពាក្យសម្គាល់ពណ៌ដូចខាងក្រោម៖
+របៀបនិយាយដោយប្រើ"ស"
គេយកព្យញ្ជនៈពួក"អ"មកដាក់ពីមុខព្យាង្គដែលផ្សំដោយព្យញ្ជនៈ"ស"។ ឧទាហរណ៍៖គេថា"ដសើរ"ដែលគេគន្លាស់មកថា"ដើរស"សម្រាប់សម្គាល់ពាក្យ"ដើរ" គេថា"ឡសេង"ដែលគេគន្លាស់មកថា"លេងស"សម្រាប់សម្គាល់ពាក្យ"លេង" ហសូប បសាយ ហសើយ រ៉ស៊ឺ ណស៊ៅ?=ហូបបាយហើយឬនៅ? សសូម កសុំ ខសឹង=សូមកុំខឹង។
+របៀបនិយាយដោយប្រើ"លឿង"
ឧទាហរណ៍៖តឿងឡើ ចឿងឡៅ អឿងឡែង ឈ្មឿងលោះ អ្វឿងឡី?=តើចៅឯងឈ្មោះអ្វី? សប្បឿងឡាយ ណឿងឡាស់ = សប្បាយណាស់
+របៀបនិយាយដោយប្រើ"ក្រហម"
ឧទាហរណ៍៖ "ដមក្រហេក" គន្លាស់មកថា"ដេកក្រហម" រួចកាត់"ក្រហម"ចោល នៅសល់"ដេក" "ខ្ញមក្រហុំ"គន្លាស់មកថា"ខ្ញុំក្រហម" រួចកាត់ពាក្យ"ក្រហម"ចោលនៅសល់"ខ្ញុំ" អមក្រហែង ថ្វមក្រហ៊ើ អ្វមក្រហី?=ឯងធ្វើអ្វី?
+របៀបនិយាយដែលគន្លាស់ចេញ"ខៀវ"
ឧទាហរណ៍៖ អៀវខែង ធ្វៀវខឺ អ្វៀវខី?=ឯងធ្វើអ្វី? ខ្ញៀវខុំ ចៀវខាំ ផ្ទៀវឃះ=ខ្ញុំចាំផ្ទះ។