អង្គការសុខភាពពិភពលោក
Appearance
អង្គការសុខភាពពិភពលោក(WHO)គឺជាស្ថាប័នឯកទេសរបស់អង្គការសហប្រជាជាតិដែលមាននាទីជាអាជ្ញាធម៌សហប្រតិបត្តិការអន្តរជាតិផ្នែកសុខភាពសាធារណៈ។អង្គការនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី៧ខែមេសាឆ្នាំ១៩៤៨និងមានទីស្នាក់ការនៅទីក្រុងហ្សឺណែវប្រទេសស្វីស។
បេសកកម្ម
ធម្មនុញ្ញរបស់WHO ចែងថាគោលដៅចំបងរបស់ខ្លួនគឺ"ការលើកកំពស់កំរិតសុខភាពរបស់មនុស្សជាតិអោយបានខ្ពស់បំផុតតាមដែលអាចធ្វើបាន"។ការងារជាចំបងរបស់អង្គការនេះគឺការប្រយុទ្ធប្រឆាំងនឹងជំងឺនានាជាពិសេសគឺជំងឺឆ្លងសំខាន់ៗនិងការលើកស្ទួយសុខភាពទូទៅរបស់មនុស្សជាតិ។