Jump to content

ការពិភាក្សា:វេយ្យាករណ៍ភាសាខ្មែរ

Page contents not supported in other languages.
ពីវិគីភីឌា

ស្នើ​បំបែក​អត្ថបទ​

បើ​សិន​ជា​អត្ថបទ​មាន​វែង​យ៉ាង​នេះ យើង​គួរ​បែង​ចែក​ជា​ទំព័រ​ខ្លីៗ​វិញ​ទើប​ងាយ​តា​ម​ដាន។

--វីរៈ ម៉ោង១៦:៣២ ថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០១០ (UTC)[ឆ្លើយតប]

កាត់ពាក្យភាសាចេញ

យើងគួរតែដាក់តែត្រឹមវេយ្យាករណ៍ខ្មែរទៅបានហើយអាចមានន័យថា វេយ្យាករណ៍ភាសាខ្មែរ មិនបាច់ចាំដាក់ថែមភាសាទេ ៕តើគិតយ៉ាងម៉េចវិញ??([[អ្នកប្រើប្រាស់:|Nisetpdajsankha]] ម៉ោង០៨:២៧ ថ្ងៃសុក្រ ទី០៣ ខែមិថុនា ឆ្នាំ២០១១ (UTC))

បើ​តាម​មតិ​របស់​ខ្ញុំ ខ្ញុំ​គិត​ថា យើង​ចាត់​ផ្នែក​ព្យញ្ជនៈ អីៗ​ទៅ​ក្នុង​ទំព័រ​ផ្ទាល់​ខ្លួន​របស់​ពួក​វា​វិញ ទើប​មិន​ពិបាក​រក​នៅ​ថ្ងៃ​ក្រោយ។ គិត​ចឹង​ដែរ​ទេ​បង? (ទេព សុវិចិត្រ ម៉ោង០៨:៣៩ ថ្ងៃសុក្រ ទី០៣ ខែមិថុនា ឆ្នាំ២០១១ (UTC))[ឆ្លើយតប]

សួស្តីអ្នកទាំងអស់គ្នា

ចំពោះខ្ញុំ ខ្ញុំគិតថាយើអាចដាក់ចំណងជើង "វេយ្យាករណ៍ខ្មែរ" ដូចដែលលោក Nisetpdajsankhaដែរ។--T-Rithy ម៉ោង១២:៥០ ថ្ងៃសុក្រ ទី០៣ ខែមិថុនា ឆ្នាំ២០១១ (UTC)[ឆ្លើយតប]

ការប្រើប្រាស់ជើង​"អក្សរ"

ខ្ញុំ​សូមទោស​ជាមុន​ប្រសិន​បើ​ខ្ញុំ​មិនទាន់​បានយល់​ច្បាស់​ពីទំព័រ​ហើយ​សួរ​សំនួរ។ ដោយ​ហេតុ​ថា​ខាង​ដើម​ទំព័រ​ និយាយថា "ដកស្រង់ទាំងស្រុង" ខ្ញុំ​យល់ថា​គេ​មិនអាចកែ​ខ្លឹមសារ​អត្ថបទឡើយ។ ក៏ប៉ុន្តែខ្ញុំ​ឃើញមាន​ការ​កែប្រែ​ច្រើនដែរ ដូច្នេះ​ទើប​សូម​ស្នើរឿងមួយ។

ត្រង់​ពាក្យ​ថា​"ជើង​អក្សរ​"នេះ យើង​ឮ​តែ​និយាយ​ខាង​ក្រៅ​ទេ ហើយ​ឮនោះក៏​​តិចតួច​ទៅទៀត។ ដ្បិត​តែ​យើង​ហៅ​ព្យញ្ជនៈថា​អក្សរ (អក្សរ​ ក អក្សរ​ខ) ក្នុង​សាលា​និង​កាល​ពីក្មេង ពាក្យ​ដែល​​សមស្របហើយ​ច្បាស់លាស់​ជាង​នេះគឺ​ ជើងព្យញ្ជនៈ។ បើនិយាយ​ទៅ ជើង​ព្យញ្ជនៈក៏ជាអក្សរដោ​យ​ខ្លួនឯង​​ដែរ។ ដូច្នេះ​គប្បី​កែចំណង​ជើង​តូច​ "កា​រប្រើប្រាស់​ជើង​អក្សរ" ទៅ​ជា "ការប្រើប្រាស់​ជើង​ព្យញ្ជនៈ"​ វិញ។ តាំង ប៊ុនហុង (ការពិភាក្សា) ម៉ោង១៤:៣៧ ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ (UTC)[ឆ្លើយតប]