Jump to content

សិទ្ធិធ្វើបាតុកម្ម

ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៣:៥៣ ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ ដោយ Bandith (ការពិភាក្សា | ការរួមចំណែក)

សិទ្ធិ​ធ្វើបាតុកម្ម​ជា​សិទ្ធិ​មួយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ក្នុង​ចំណោម​សិទ្ធិ​ទាំង​ឡាយ​របស់​មនុស្ស។ ខណៈ​ដែល​ច្បាប់សិទ្ធិ​សមនុស្ស និង​ច្បាប់​របស់​ប្រទេស​ជាតិ​ទាំង​ឡាយ​មិន​ទាន់​អនុញ្ញាតិ​ទាំង​ស្រុង​នូវ​សិទ្ធិមួយ​នេះ តែ​សិទ្ធិ​ក្នុង​ការ​ធ្វើ​បាតុកម្ម​អាច​ការ​សម្ដែង​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្ដុំ ​សេរីភាព​ក្នុងការបង្កើត​សមាគម និង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ។

មាន​សន្ធិសញ្ញា​អន្តរជាតិ​ជា​ច្រើន​បាន​បញ្ជាក់​ជា​លាយ​លក្ខណ៍​អក្សរ​យ៉ាង​ច្បាស់​អំពី​សិទ្ធិ​ទាំង​នោះ តួ​យ៉ាង​ដូច​ជា​សន្ធិសញ្ញា​ឆ្នាំ ១៩៥០​ អនុសញ្ញាសហភាព​អឺរ៉ុប​ស្ដី​ពី​សិទ្ធិ​មនុស្ស ជា​ពិសេស​នៅ​ត្រង់​កថាខណ្ឌ​ទី ៩​ដល់​ទី​១១ និង​កត្តិកសញ្ញា​អន្តរជាតិ​ស្ដី​ពី​សិទ្ធិ​ពលរដ្ឋ​ និង​នយោបាយ ឆ្នាំ​១៩៦៦ នៅ​ត្រង់​កថាខណ្ឌ​ទី ១៨​ដល់​ទី​២២។

ទោះ​ជា​យ៉ាង​ណា​ក្ដី​នូវ​រាល់​កិច្ចព្រម​ព្រាងនេះ ក៍​ដូច​ជា​​កិច្ច​ព្រម​ព្រាង​ដ៏ទៃ​ទៀតរួម​មាន ​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្ដុំ​ សេរីភាព​ក្នុង​ការ​បង្កើត​សមាគម និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​មួយ​ដែល​មាន​ការ​កំណត់​ព្រំដែន​ខ្លះៗ។ ជាឧទាហរណ៍ នៅក្នុង​កត្តិកសញ្ញា​អន្តរជាតិ​ស្ដី​អំពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​បាន​ចែង​អំពី​ការ​ហាម​ប្រាម​ក្នុង​ការគាំ​ទ្រ​ឱ្យ​មាន "ការ​រើស​អើង​ពូជ​សាសន៍ ឬការ​ស្អប់​ខ្ពើម​សាសនា​" ហើយ​នឹង​មាន​ការ​ឃាត់​ឃាំង​ក្នុង​ការ​ប្រមូល​ផ្ដុំ​ប្រសិន​បើ​ក្នុង​ករណីចាំបាច់​ណាមួយ​ដូច​ជា "​នៅ​ក្នុង​ករណី​សង្គម​ប្រជាធិបតិយ្យ​ ដែល​សន្តិសុខ​ជាតិ​ត្រូវ​បាន​រឹត​បន្តឹង ឬការ​ការពារ​​សុវត្ថិភាព​សាធារណៈ សណ្ដាប់​ធ្នាប់​សាធារណៈ កិច្ច​ការពារ​សុខភាព​សាធារណៈ ឬ​សីលធម៌ និង​កិច្ចការពារ​សិទ្ធិ​ និង​សេរីភាព​ផ្សេងៗ​ទៀត (កថាខណ្ឌ​ទី ២០ និង​២១)។

Protesting, however, is not necessarily violent or a threat to the interests of national security or public safety. Nor is it necessarily civil disobedience, because most protest does not involve violating the laws of the state. Protests, even campaigns of nonviolent resistance or civil resistance, can often have the character (in addition to using nonviolent methods) of positively supporting a democratic and constitutional order. This can happen, for example, when such resistance arises in response to a military coup d'état;[2] or in the somewhat similar case of a refusal of the state leadership to surrender office following defeat in an election.