Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:Kham

Page contents not supported in other languages.
ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៩:១៥ ថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ ដោយ Kham (ការពិភាក្សា | ការរួមចំណែក)
រូបភាពស្រុកអូរជុំ
ទីរួមស្រុក
ខេត្តរតនគិរី
ជើងមេឃនៃរូបភាពស្រុកអូរជុំ
ឯកសារ:Phnom Penh Seal.jpg
ត្រា
រហស្សនាម: ភូមិអូរជុំ
ជាភូមិមានសម្រស់ធម្មជាតិ
Kham is located in កម្ពុជា
រូបភាពស្រុកអូរជុំ
ទីតាំងនៅកម្ពុជា
កូអរដោនេ: 11°33′N 104°55′E / 11.550°N 104.917°E / 11.550; 104.917Coordinates: 11°33′N 104°55′E / 11.550°N 104.917°E / 11.550; 104.917
ប្រទេស កម្ពុជា
រាជធានីភ្នំពេញ
បានតាំងនៅ១៣៧២
បានក្លាយជារាជធានី១៨៦៥
បំណែងចែករង១២ ខណ្ឌ
រដ្ឋាភិបាល
 • ប្រភេទរាជធានី
 • អភិបាលរាជធានីប៉ា-សុជាតិវង្ស (គបក)
 • អភិបាលរងរាជធានីThan Sina
ម៉ប់-សារិន
សេង-តុង
ផ្ទៃក្រឡា
 • សរុប៦៧៨.៤៦ គម2 (២៦១.៩៥ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡាលេខ២៣
រយៈកំពស់១១.៨៩ m (៣៩.០១ ft)
ប្រជាជន (២០១២)[]
 • សរុប២,៣០១,៧២៥
 • ចំណាត់ថ្នាក់លេខ១
 • សន្ទភាព០.០០៣៤/km2 (០.០០៨៨/sq mi)
 • ចំណាត់ថ្នាក់សន្ទភាពលេខ១
ប្រជានាមអ្នកភ្នំពេញ
ល.អ.ម.
 • ល.អ.ម.increase០,៩៣៦ (ខ្ពស់ខ្លាំង)
ល្វែងម៉ោងកម្ពុជា (ម.ស.ស.+៧)
ក្រមផ្ទៃដាល+៨៨៥ (០២៣)
គេហទំព័រស្ថានបណ្ដាញភ្នំពេញ

ស្រុកអូរជុំ

ស្រុកអូរជុំគឺជាស្រុកមួយដែលស្ថិត នៅប៉េកខាងត្យូង នៃទីរូមខេត្តរតនគិរី​ដែលមានចំងាយផ្លូវ៧គីឡូម៉ែតពីរួមខេត្ត នៅក្នុងស្រុកនេះមានជនជាតិ ចំរុះគ្នជាច្រើនដែលរស់នៅក្នុងទីរួមស្រុក រូមមាន​ជនជាតិទំពួន ជនជាតិគ្រឹងជនជាតិឡាវ​ និង ជនជាតិខ្មែរ​និងជនចំណាក់ស្រុកជាច្រើនភាសារទៀតដែលមិនបានរៀបរាប់អស់ ប្រជាជនភាគច្រើនប្រកមមុខរបរ ផ្សេងៗគ្នាដូចជា ធ្វើស្រែចំការ ជំនួញ និងធ្វើការរាជការនិង ស្ថាប័នអង្គការក្រុមហ៊ុនផ្សែងៗ ហើយការកាន់នូវសាសនា និង ទំនៀមទំលាប់ព្រពៃណីមានភាពខុស់ៗ នៅតាមភូមិនិងតំបន់ផ្សេងៗ។


  • ​ ស្រុកអូរជុំមាន'ឃុំ (ក្នុងនោះមាន'ឃុំ)៖
លេខរៀង ឃុំ ឈ្មោះជាអក្សរឡាតាំង
០០១ ឃុំចាអ៊ុង Cha Ung
០០២ ឃុំប៉ូយ Pouy
០០៣ ឃុំឯកភាព Aekakpheap
០០៤ ឃុំកាឡៃ Kalai
០០៥ ឃុំអូរជុំ Ou Chum
០០៦ ឃុំសាមគ្គី Sameakki
០០៧ ឃុំឡាអក់ La'ak

សេដ្ឋកិច្ច

ស្រុកអូជុំមានសេដ្ឋកិច្ចមិនសូវមានភាពរីកចំរើនប៉ុន្មានទេព្រោះប្រជាជនភាគច្រើនសុទ្ធតែជាកសិករ​ និងខ្វះអ្នកចេះដឹង ដូចនេះធ្វើអោយមានភាពការរីកចំរើនយឹត ដោយសារតែប្រជាជនមិនសូវយល់ដឹងពីរបៀបនៃការផ្លាស់ប្តូរនូវការរស់នៅ ហើយឯការរស់នៅប្រកប់មុខរបបវិញគឺកសិករ និយមដំា ដំណាំឧស្សហកម្មផងដែរដូចជា ចន្ទី កៅស៊ូ ល្ងរ ឯដំណាំកសិកម្មវិញនោះគឺ ស្រូវ សណ្តែក ពោត ដំឡូងគ្រប់ប្រភេទ សណ្តែកដី ត្រសក់ អំពៅ ខ្នុរ និងប្រភេទបន្លែផ្សេងៗ -ល-។ចំពោះអ្នកអាជិវករវិញប្រកបមុខរបរលក់ដូរ ដូចជាបើអាជិវកម្ម បើតូបលក់អីវ៉ាន់ផ្សេងៗដូចជា តូបកាហ្វេ ជាងម៉ូតូ ជាងទូរស័ព្ទ តូបអីវ៉ានចាបភួយ។ចំពោះអ្នកធ្វើការវិញគឺបានចូលបំរើការងារក្នុង ជួររាជរដ្ឋាភិបាលរាជការ និងអង្កការ ក្រុមហ៊ុនផ្សេងផងដែរ។

តំបន់ទាក់ទាញ និងកន្លែងប្រវត្តិសាស្រ្ត

ប្រភពទាក់ទាញទេសចរណ៍សំខាន់របស់ស្រុកអូរជុំ​ ដោយសារតែស្រុកមានសោភ័ណ្ឌភាព ប្រកបទៅដោយធម្មជាតិស្រស់បំព្រង ពីដើមមកទើបធ្វើអោយទាកទាញចំណាប់អារម្មណ៏ភ្លៀវជាតិនិងអន្តរជាតិ ជាច្រើនបានមកទស្សនាមកកាន់កន្លែងជាច្រើនដូចជា៖

  • វាលថ្មដាកំអែភ្នំភ្លើង៖វាលថ្មដាកំអែភ្នំភ្លើងជាកន្លែង វាលថ្មកំអែភ្លើងដែលបានផ្ទុះឡើង កាលពីសម័យបុរាណកាលកន្លងមក ហើយក៏កា្លយជាវាលថ្មដ៏អស្ចារ្យកា្រលនៅលើដីដូចរាប់ការរោឥត ផ្ទះសំណងអញ្ចឹងដែលជាស្លាកស្នាមនៃមាត់ភ្នំភ្លើងប្រមាណ ៤០០០ ឆ្នាំមុន ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ផ្លូវទៅស្រុកតាវែង​ ដែលមានប្រវែងពីទីរួមស្រុក​​ប្រហែល​ ៥,៤ គ.ម ។វាលមានរាងស្ទើរជារង្វង់ដែលមានអង្កត់ផ្ចិតប្រមាណ ៥២០ម។ នៅជុំវិញវាល សំបូរ​ដោយ​ដើម​ឈើធំៗ និងរោងផ្ទាំងថ្ម ដែលជាជំរកនៃ​សត្វព្រៃ និងសត្វកំរៗនានាជាច្រើន។
  • ទំនប់វារីអគ្គីសនី : ទំនប់វារីអគ្គីសនីស្ថិតនៅ ១ គីឡូម៉ែត្រខាងជើងឈៀងខាងលិចស្រុកអូរជុំ ។ទំនប់វារីអគ្គីសនីនេះត្រូវបានសាងសងនៅឆ្នាំ១៩៩៣ ដោយវៀតណាមដែលបានរំដោះជាតិបន្ទប់ពីទទួលបានសន្តិភាព ពីរបបប្រលៃពូជសាសន៏ប៉ូលពត់ ការកសាងក្នុងគោលបំណងចងអោយប្រជាជន​នៅស្រុកនេះមានថាមពលប្រព័ន្ធភ្លើងអគ្គីសនីប្រើប្រាស់ដើម្បីបំភ្លើពេលយប់។ ការសាងសងនេះត្រូវបានលើជាទំនប់ ទឹកអូរ មួយដើម្បីទាញថាមពលទឹកធ្វើជាថាមពលអគ្គីសនី។
  • ទឹកធ្លាក់ជ្រោះចាអ៊ុង : ស្ថិត​នៅ ២៦ គីឡូម៉ែត្រ​ខាង​ត្បូង​បាន​លុង ។ ទឹក​ធ្លាក់​នេះ​មាន ៤ ជាន់ ហើយ​មួយ​ជាន់ៗ មាន​កម្ពស់៤ម៉ែត្រ ។ ទឹក​ធ្លាក់​នេះ​មាន​គ្រប់​រដូវ ទិដ្ឋភាព​នៅ​ជុំវិញ​ទឹក​ធ្លាក់​មាន​ទិដ្ឋភាព​ស្រស់​ស្អាត​យ៉ាង​ខ្លាំង ។
  • ភូមិវប្បធម៏ជនជាតិដើមភាគតិច : ស្ថិតនៅ ៩ គីឡូម៉ែត្រពីបានលុង ហើយមានកម្ពស់ ១៨ ម៉ែត្រ ដោយមានទឹកធ្លាក់ គ្រប់រដូវកាល។ភ្ញៀវទេសចរអាចសម្រាកលម្ហែកាយក្នុងធម្មជាតិដ៏ប្រណីត, ស្រូបយកខ្យល់អាកាសបរិសុទ្ធ និង ស្តាប់សូរទឹកធ្លាក់និងបក្សាបក្សីយំ ។
  • ប្រាសាទអាថ៏កំបាំង និង​សរសរផ្ទះថ្មចំលាក់របស់លោកតាអធិរាជ(ចាវ៉ាន) : ស្ថិតនៅខាងលិចបានលុង ៨ គីឡូម៉ែត្រ ហើយធ្លាក់ជាប់ជាប្រចាំ ។ ប្រភពទឹកមានតំបន់ភ្នំស្វាយ ហើយនៅក្រោមទឹកធ្លាក់នេះគឺជារន្ធដ៏ធំមួយដែលអាចឱ្យភ្ញៀវទេសចរចូលទៅឈរ ឬ អង្គុយពីក្រោមទឹកធ្លាក់បាន ។


ទីក្រុង

ផ្លូវជនបទនៅខេត្តរតនៈគិរី

ក្រៅពីទីរួមខេត្តបានលុង ខេត្តរតនៈគីរីមានទីប្រជុំជនធំៗ២ផ្សេងទៀតគឺ៖

  • វើនសៃ ៖ ស្ថិតនៅតាមបណ្តោយទន្លេសេសាននៅភាគខាងជើង។ វាមានប្រជាជនតិចជាង ១០០០នាក់។ ឆ្នេរខ្សាច់តាមដងទន្លេសេសាននារដូវប្រាំងជារមណីយដ្ឋានទេសចរណ៍ដ៏សំខាន់។​ប្រជាជនភាគច្រើនជាជនជាតិគ្រឹង ជនជាតិឡាវ និង ជនជាតិចិន
  • លំផាត់ ៖ ជាទីរួមខេត្តចាស់ ស្ថិតនៅតាមដងទន្លេសេកុងនៅភាគខាងត្បួង។ វាមានប្រជាជនតិចជាង ៨០០នាក់។

អាកាសធាតុ

  • រដូវវស្សា : ពីខែមិថុនា ដល់ តុលា
  • រដូវត្រជាក់, ពីខែវិច្ឆិកា ដល់ កុម្ភៈ
  • រដូវក្តៅ : ពីខែមីនា ដល់ ឧសភា ដោយមានសីតុណ្ហភាពពី ២០ ដល់ ៣២ អង្សាសេ ។

ឯកសារយោង

  1. "ការពិត ទីក្រុងភ្នំពេញ". Phnompenh.gov.kh. Retrieved ២០១២-១០-៣១. {{cite web}}: Check date values in: |accessdate= (help)

តំណភ្ជាប់ក្រៅ

អត្ថបទផ្សេងទៀត

​​​​​ ក្រុងបានលុង គឺជាក្រុងមួយដែលស្ថិត នៅក្នុង ខេត្តរតនគិរី ​ នៅខាងភូមិភាគឥសាន្តនៃប្រទេសកម្ពុជា។ ដែលពីមុនគេហៅថា ស្រុកបានលុង ឥឡូវនេះគេដូរទៅជាក្រុងបានលុងនៅ ថែ្ង ទី៣០ ខែ ឆ្នូរ ឆ្នាំ ​២០០៨។