Jump to content

ទីអង្គុយជាផ្លូវការ (ព្រះសង្ឃ)

ពីវិគីភីឌា
កំណែ​នៅ ម៉ោង១២:១២ ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៤ ដោយ កើយ ចិត្រា (ការពិភាក្សា | ការរួមចំណែក) (ទំនៀមទម្លាប់ខ្មែរ/ទីអង្គុយជាផ្លូវការ (ព្រះសង្ឃ))
ក្នុងពិធីនីមួយ​ៗ ដែល​ជា​ព្រះរាជ​ពិធី​ក្ដី ជា​ពិធី​នៃរដ្ឋាភិបាល​ក្ដី មិន​ថា​ពិធី​ធំ ឬ តូច​ឡើយ នោះ​បណ្ដារព្រះសង្ឃដែលមានសមណសក្ដិជាទិរាជគណៈ និងឋានុក្រមនាម៉ឺនសព្វមុខមន្ត្រីធំ-តូច ត្រូវមានទីអង្គុយតាមយសសក្ដិ ។
ចំណែកសមណសក្ដិ ព្រះសង្ឃត្រូវគង់តាមលំដាប់សក្ដិ ដែលព្រះមហាក្សត្រតាំងប្រគេន នោះតាមរបៀបតពីព្រះសង្ឃនាយកមក ត្រូវព្រះរាជាគណៈ ទី១ ទី២ ទី៣ ទី៤ ព្រះគ្រូ បាឡាត់ សមុហ៍ បៃដីកា ។
សមណសក្ដិនេះ មានផ្លិតសម្រាប់សំគាល់ឋានៈ ។ ចុះបើព្រះរាជាគណៈ ទី១ ទី២ ទី៣ ... ។ល។ មកជួបគ្នានោះ ត្រូវគង់តាមចំនួនវស្សាចាស់ខ្ចីនៃយសសក្ដិ មិនមែនរាប់យកតាមចំនួនវស្សាផ្នួសទេ ឬ ចំនួនឆ្នាំជន្មាយុទេ ។
បើជាក្រៅពីផ្លូវការវិញ ទៅទីប្រជុំជនក្នុងភូមិ ឬ តាមគេហដ្ឋាន ឧបាសក ឧបាសិកានោះ យើងគប្បីចូលចិត្តឲ្យបានថា គណសង្ឃដែលយើងមិននិមន្តលោកមកនោះ លោកគង់តាមលំដាប់វស្សាចាស់ខ្ចី មិនមែនគិតតាមព្រះជន្មលោកទេ គឺតាមបញ្ញត្តិក្នុងវិន័យដែលព្រះពុទ្ធអង្គទ្រង់ត្រាស់បញ្ញត្តិទុកមក ។
មិនតែប៉ុណ្ណោះទេ យើងត្រូវរៀបសេនាសនៈថ្វាយព្រះសង្ឃឲ្យខ្ពស់ជាងគ្រហស្ថដរាប គឺថាយ៉ាងទាបណាស់ត្រឹមកន្ទេលពីរជាន់ ឬ កន្ទេល១ជាន់ ព្រំចៀម១ជាន់ ។ យើងជាគ្រហស្ថត្រឹមកន្ទេល១ជាន់បានហើយ ។