Jump to content

ប្រាសាទភ្នំដា

ពីវិគីភីឌា

ប្រាសាទភ្នំឌាជាប្រាសាទមួយដែលត្រូវបានក៏សាងឡើងនៅក្នុងកំឡុងសតវត្សទី៦និងទី៧ហើយដែលមានទីតាំងស្ថិតនៅភូមិព្រែកតាផឃុំគោក ធ្លកស្រុកបុរីជលសាខែត្រតាកែវ​​បច្ចុប្បន្នប្រាសាទភ្នំដាជាប្រាសាទមួយដែលមានភាពចាស់ទ្រុតទ្រមតាមរបៀបបុរាណដែលបានបន្សស់ទុកតាំង ពីយូរណាស់មកហើយ។ប៉ុន្តែប្រាសាទនេះជាប្រសាទមួយដែលមានភ្ញៀវទេសចរជាច្រើនតែងតែទៅចូលទស្សនាគ្រប់ពេលវេលាទាំងអស់ព្រោះ វាប្រកបដោយទាសភាពទឹកទន្លេដែលហ៊ុំព័ទ្ធនារដូវវស្សាប្រៀបបីដូចជាកោះមួយដែលស្ថិតនៅចំកណ្តាលសមុទ្រដូននោះដែរ។ម៉្យាងវិញទៀត មាមព្រៃឈើដុះព័ទ្ធជុំវិញមានពណ៌បៃតងខៀវស្រងាត់អមទៅដោយសំលេងរ៉ៃយំរន្តំនារដូវស្លឹកឈើលាស់៕មិនត្រឹមតែប៉ុណ្ណោះមានប្រជាជនដែ លរស់នៅក្នុងតំបន់នោះជាពិសេសប្រជាជនដែលរស់នៅជុំវិញជើងភ្នំដានេះតែម្ដងដែលមានភាពរួសរាយរាក់ទាក់ចំពោះបណ្ដាភ្ញៀវទេសចរដែល បានចូលទៅទស្សនាតំបន់នោះតែម្ដង៕ប្រាសាទភ្ណំដាមានចំងាយប្រមាណជា១០២គីឡូម៉ែត្រពីទីក្រុងភ្នំពេញបើយើងធ្វើដំនើតាមផ្លូវជាតិលេខ២ និងបត់ចូលតាមប្រាសាទនាងខ្មៅឆ្ពោះមកទិសខាងកើតនប្ដទៀតតាមផ្លូវលំដែលតាមបណ្ដោយផ្លូវលំនោះក៏មានបណ្ដាប្រាសាទជាច្រើនដូជាប្រា សាទភ្នំជីសូ ប្រាសាទនាងខ្មៅ និងប្រាសាទភ្នំតូចជាដើម។នៅពេលដែលយើងធ្វើដំនើដល់ទីរួមស្រុកអង្គរបូរីនោះយើងនិោងឆ្លងស្ពានមួយបន្ទាប់ មកក៏ទៅដល់ប្រាសាទនេះតែម្ដង។គួរកត់សម្គាស់ផងដែរថាប្រាសាទភ្នំដាជាប្រាសាទមួយដែលស្ថិតនៅលើកំពុលភ្នំដានេះតែម្ដងនៅទិសខាងលិចនៃប្រាសាទភ្នំដាក៏មានប្រាសាទតូចមួយដែលមានឈ្មោះថាប្រាសាទអាស្រមតាឥស្សីដែលមានកំពស់ប្រមាណជា៨ម៉ែត្រ។ប្រាសាទអាស្រម តាឥស្សីជាប្រាសាទមួយដែលមានអាយុកាលជាច្រើនសតវត្សកន្លងមកហើយ។និងនៅខាងលិចនៃបរាសាទនេះក៏មានប្រសាទតូចមួយទៀត ដែលឈ្មោះថាប្រសាទនាងពៅ។ភ្នំបុរីជាភ្នំមួយដែលមានទីតាំងស្ថិតនៅខាងត្បួងឈាងខាងលិចនៃភ្នំដានិងជាទឹកដីកំនើតឬក៏អាចនិយាយបាន ថាជាប្រវត្តដើមកំនើតរបសើប្រទេសកម្ពុជា(នៅក្នុងសម័យមហានរគ)ដែលមានប្រវត្តថាកាលពីព្រេងនាយទឹកដីគោតថធ្លកជាមហាសមុទ្រដ៏ធំ ធេងមួយដែលមិនមានមនុស្សណាម្នាករស់នៅឡើយកាលសម័យថ្ងៃមួយក៏មានស្ដេចមូយព្រះអង្គដែលរសាត់អណ្ដែតតាមកបាល់ក៏មកកល់ និងកោះមួយដែលនាពេលបច្ចប្បន្នមានឈ្មោះថាភ្នំបុរីនេះឯង(កោះគោកធ្លក)នៅរាត្រីថ្ងៃមួយក៏មានប្តរធីតារបស់ស្ដេចនាគគឺនាងលីវយីឬដែល ហៅថានងនាគក៏បាននាំបរិវាមកលើឆ្នេសមុទ្រនៃកោះគោធ្លកនេះតែម្ដងដែលនៅក្នុងពេលដែលបុត្រធីតារបស់ស្ដេចនាគគឺព្រះនងលីវយីកំពុង តែមុជទឹកប្រលែងគ្នាលេងជាមួយនិងបរិវានោះក៏ព្រះថោងបានលបលួចមើលឃើញព្រះនាងរួចក៏ចាប់ចិត្តស្រាលាញ់នាងនាគនេះតែម្ដង។ដោ យសេក្ដីស្នេហារបស់នាងនាគនិងព្រះថោងដែលជាមនុស្សធម្មតាលុះឈានដល់ជីវិតអាពាហ៏ពិពាហ៏ក៏មានការត្ដៅក្រហាយដល់ពពួកទេវត្តា នាស្ថានលើដែលព្រះអង្គខ្លាចនៅពេលដែលព្រះថោងនិងនាងនាគដែលរៀបការនិងគ្នាហើយនោះឈ្លោះប្រកែកគ្នានិងខ្លាចនាងនាគខាំសម្លាប់ ព្រះថោងដែលជាមនុស្សធម្មតាព្រះឯឲឥន្ទក៏ទ្រង់យាងចុះមកកោសធ្មេញនាងនាគដែលជាសត្វនាគកុំឲថ្ងៃក្រោយមានពិសអាចខាំសម្លាប់ព្រះ ដែលជាស្វាមីរបស់ព្រះនាង។ហេតុដូនេះទើបមានពីធីធ្វើធ្មេញបំពេញលក្ខិណាដល់កូនប្រុសស្រីនៅពាលដែលមានពីថីមង្គលការកើតឡើង ក៏ក្លាយជាប្រពៃណីទំនាមទំលាស់របស់ប្រជាជនខ្មែរនាពេលបច្ចប្បន្ននេះតែម្ដងទៅ៕ដ៏រាបក្រោយមកនៅពេលដែលស្ដេចភុជង្គនាគដែលជា ព្រះបីតារេបស់ព្រះនាងលីវយីបានរៀបអាពាហ៏ពិពាហ៏ឲកូនចប់រួចរាល់ហើយព្រះានាងលីវយីក៏នាមនាមព្រះថោងដែលជាស្វាមីទៅលេង ព្រះរម្រាជវាំងរបស់ខ្លួននៅពេលនោះដោយសារព្រះថោងជាមនុស្សលោកធម្មតាមិនអាចហែកទឹកបានក៏នងនាគឲព្រះថោងតោងស្បៃនាង ដើម្បីមុជចុះទៅស្ថានរបស់ខ្លួនកុំឲព្រះថោងមានផលលំបាកដែលនេះក៏ជាទំនាមទំលាប់របស់ខ្មែនៅពេលចុងក្រោយនៃអស់អោយក្លាយជា ផ្ទៃដីក្នកុងគោលបំណងក៏សាងប្រសាទជូនជាចំណងដៃអោយបុត្របុត្រីរបស់ខ្លួនដែលទើបនិងរៀបការហើយព្រះព្រះថោជាមនុស្សលោក ធម្មតាមិចអាចរស់នៅក្នុងសមុទ្របានដូចជានាងនាគនោះបានទេ។ហើយដោយសារតែប្រវត្ដ៏ច្រើនរាប់មិនឈ្នះនេះរបស់បរាសាទភ្នំដានេះ ក៏បានទាក់ទាញភ្ញៀវទេសចរណ៏ជាច្រើនមកទស្សនានិងជាពិសេសនោះមានបណ្ដាអ្នកបុរាណវិទូជាច្រើនចូលមកទស្សនានិងស្រាវជ្រាវពី ប្រវ្តនោះតែក្ដង។

"ប្រាសាទបុរាណ"សូមមើល