ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

ទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិជប៉ុន (独立行政法人国際協力機構 dokuritsu gyōseihōjin kokusai kyōryoku kikō ត្រូវបានគេស្គាល់ជាទូទៅដោយអក្សរកាត់ថា "JICA: Japan International Cooperation Agency ") គឺជាទីភ្នាក់ងាររដ្ឋាភិបាលឯករាជ្យមួយដែលសំរបសំរួល ជំនួយអភិវឌ្ឍន៍ផ្លូរការ (ODA) សម្រាប់ រដ្ឋាភិបាលនៃប្រទេសជប៉ុន។អង្គការនេះត្រូវបានបង្កើតឡើងដើម្បីជួយដល់កំណើនសេដ្ឋកិច្ចនិងសង្គមនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ។ ចាប់ពីថ្ងៃទី១ ខែ មេសា ឆ្នាំ ២០១២ មក ភ្នាក់ងារនេះត្រូវបានដឹកនាំដោយ សាស្ត្រាចារ្យ Tanaka Akihiko, ដែលជា នាកយរងនៃសាកលវិទ្យាល័យ តូក្យូ។
ប្រវត្តិ
អង្គការ JICA បានបង្កើតឡើងដោយច្បាប់ស្តីពីស្ថាប័នរដ្ឋបាលឯករាជ្យ JICA (ច្បាប់លេខ១៣៦ ចុះថ្ងៃទី៦ធ្នួ ឆ្នាំ២០០២)។ អង្គការនេះ ត្រូវបានគេបង្កើតឡើងនៅថ្ងៃទី១ ខែតុលាឆ្នាំ ២០០៨ ដូចមានចែងនៅក្នុងច្បាប់សហប្រតិបត្ដិ (រដ្ឋាភិបាលឯករាជ្យ) ទីភ្នាក់ងារអន្តរជាតិនៃឆ្នាំ ២០០២។មុននេះ (ជប៉ុន) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (ត្រូវបានគេស្គាល់ផងដែរថាជា " JICA") របស់ខ្លួនគឺជាអង្គការ ពាក់កណ្តាលរដ្ឋាភិបាលក្រោមដែនសមត្ថកិច្ចនៃក្រសួងការបរទេសដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៤។ សមាសភាគដ៏សំខាន់មួយ នៃការរុះរើរចនាសម្ព័ន្ធដ៏ទូលំទូលាយនៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនដែលរដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តនៅក្នុងខែវិច្ឆិកាឆ្នាំ ២០០៦ គឺជាការរួមបញ្ចូលគ្នាក្នុងឆ្នាំ ២០០៨ រវាង JICA ហើយនិងផ្នែកមួយនៃធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិដែលបច្ចុប្បន្ននេះកំពុងពង្រីកកម្ចីសម្បទានទៅឱ្យ បណ្ដារប្រទេសកំពុងអភិវឌ្ឍន៍។ចាប់តាំងពីការរៀបចំរួចរាល់របស់ខ្លួននៅថ្ងៃទី ១ខែតុលាឆ្នាំ ២០០៨ "JICA ថ្មី" បានក្លាយជាអង្គការអភិវឌ្ឍន៍ទ្វេភាគីដ៏ធំមួយក្នុងចំណោមអង្គការអភិវឌ្ឍន៍ទ្វេភាគីធំជាងគេបំផុតនៅលើពិភពលោកដែលមានបណ្តាញការិយាល័យ ៩៧ នៅក្រៅប្រទេស,គម្រោងជាង ១៥០ ប្រទេស,និងធនធានហិរញ្ញវត្ថុប្រមាណ 1000 ពាន់លានយ៉េន ($ 8.5 មួយ ពាន់លានដុល្លារ)។ទីភ្នាក់ងារដែលរៀបចំឡើងវិញក៏មានការទទួលខុសត្រូវចំពោះការគ្រប់គ្រងផ្នែកមួយនៃជំនួយឥតសំណងរបស់ប្រទេសជប៉ុនដែលបច្ចុប្បន្នស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ក្រសួងការបរទេសនិងសមាសធាតុODAសំខាន់ទាំង៣ រួមមានកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស, ប្រាក់ជំនួយនិងប្រាក់កម្ចីសម្បទាន—ត្រូវបានគ្រប់គ្រង នៅក្រោមដំបូលតែមួយ។ អង្គការ JICA ថ្មី ក៏នឹងពង្រឹងការស្រាវជ្រាវនិងការ ហ្វឹកហ្វើនក្នុងពេលប៉ុន្មានឆ្នាំខាងមុខ ដែលដើរតួ ជាthink tank,របស់ ODA ,និង រួមចំណែកដល់យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាសកល, ពង្រឹងការសហការជាមួយស្ថាប័នអន្តរជាតិនិងអាចទាក់ទងជំហររបស់ប្រទេសជប៉ុនលើបញ្ហាការអភិវឌ្ឍនិងជំនួយឲ្យកាន់តែប្រសើរឡើង។
ការផ្លាស់ប្តូរខាងមុខនេះនឹងជាផ្នែកបន្ថែមនៃកំណែទម្រង់អង្គការ JICA ដែលបានចាប់ផ្តើមនៅខែតុលាឆ្នាំ ២០០៣ នៅពេលដែលវាបានក្លាយជាឯករាជ្យផ្នែករដ្ឋបាល។ សហគ្រាសក្នុងស្រុករបស់អង្គការនេះរួមមានមជ្ឈមណ្ឌលអន្តរជាតិដែលជាកន្លែងដែល JICA បានជួយបណ្តុះបណ្តាលមន្ត្រីសាធារណៈបរទេសចំនួន ៨០០០ នាក់អ្នកស្រាវជ្រាវវិស្វករ គ្រូបង្រៀន និង មេដឹកនាំ សហគមន៍ ជារៀងរាល់ ឆ្នាំ នៅ ប្រទេស ជប៉ុន កំពុង ត្រូវ បាន ធ្វើ ឲ្យ ប្រសើរ ឡើង ។អង្គការនេះក៏បានទទួលនិងកំពុងការផ្លាស់ប្តូរផ្នែកប្រតិបត្តិការនិង ផ្នែករចនាសម្ព័ន្ធក្នុងការិយាល័យតាមបណ្ដារប្រទេសរបស់ខ្លួន។ ការសង្កត់ធ្ងន់យ៉ាងខ្លាំងត្រូវបានដាក់ទៅលើវិធីសាស្ត្របែប field base ដើម្បីឆ្ពោះទៅកាន់កម្មវិធី, គម្រោង ឬវិសហមជ្ឈការបុគ្គលិកព្រមទាំងកំណើននៃការផ្ទេរសិទ្ធិពីការិយាល័យកណ្ដាលនៅទីក្រុងតូក្យូទៅកាន់ការិយាល័យបរទេស កាត់បន្ថយការិយាធិបតេយ្យព្រមទាំងកម្មវិធីឬគម្រោងតាមដានរហ័ស។
កំណើននៃគម្រោងឬកម្មវិធីរបស់ JICAផ្តោតទៅលើ អ្វីដែលនាយកអង្គការ JICA គឺ លោកស្រី សាដាកូ អូហ្កាតា ( Sadako Otaga ) បាន ពណ៌នាប្រៀបបានជាការផ្ដល់នូវ "សន្តិសុខរបស់មនុស្ស"។ ទស្សនៈដែលទើបតែអភិវឌ្ឍន៍ថ្មី នៃ "សន្តិសុខរបស់មនុស្ស"និងផ្ដល់អំណាចទៅដល់សហគមន៍ក្នុងស្រុកដើម្បីឲ្យមានការបញ្ចេញយោបល់របស់គេនាពេលអនាគតដោយកម្មវិធីពង្រឹងមូលដ្ឋានដូចជាការធ្វើឲ្យប្រសើរឡើងនូវគម្រោង ការអប់រំនិងសុខភាព។
សកម្មភាព
អង្គការJICA ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងផ្ដល់ជំនួយអភិវឌ្ឈន៍ជាផ្លូវការរបស់ជប៉ុន ដែលមានតូរនាទីក្នុងការផ្ដល់កិច្ចសហប្រតិបត្តិការបច្ចេកទេស និងការផ្ដល់ដើមទុននិងប្រាក់កម្ចីជាប្រាក់ យ៉េន។ កម្មវិធីអភិវឌ្ឍន៍ស្នូលរបស់អង្គការJICA ជាកម្មវិធីឬគម្រោងជំនួយបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍ សម្ថភាពនិងស្ថាប័ន, ការសិក្សាលទ្ធភាពអនុវត្តនិងផែនការមេ។ អ្នកស្ម័គ្រចិត្ត សហប្រតិបត្តិការជប៉ុននៅក្រៅប្រទេស (អង់គ្លស: Japan Overseas Cooperation Volunteers ហៅកាត់ថា JOCV), អ្នកស្ម័គ្រចិត្តចាស់របស់អង្គការ JICA, ព្រមទាំងក្រុមជួយសង្គ្រោះនៅពេលមានគ្រោះមហន្តរាយរបស់ អង្គការ JICA ត្រូវបានគេស្គាល់ យ៉ាងទូលំទូលាយក្នុងចំណោម សាធារណៈជននិងអ្នកជាប់ពន្ធជប៉ុន។ ក្រុមជួយសង្គ្រោះនៅពេលមានគ្រោះមហន្តរាយត្រូវបានគេឃើញជាញឹកញាប់នៅក្នុងរបាយការណ៍ព័ត៌មានអំពីកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ មហន្តរាយធំៗនៅជុំវិញពិភពលោក ដូចជា ការរញ្ជួដីនៅទី្វបអាស៊ីខាងត្បូងកាលពីឆ្នាំ២០០៥។
សេចក្តីថ្លែងការណ៍បេសកកម្មរបស់អង្គការ JICA
"យើងដែលជាស្ពានរវាងប្រជាជននៃប្រទេសជប៉ុននិងបណ្តាប្រទេសកំពុងអភិវឌ្ឍមួយដែលនឹងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិតាមរយៈការចែករំលែក
ចំណេះដឹងនិងបទពិសោធហើយនឹងធ្វើការដើម្បីកសាងពិភពលោកដែលសន្តិភាពនិងវិបុលសុខជាងមុន។
- បែបបទនៃការផ្តល់ជំនួយដ៏សំខាន់
- កម្មវិធី / គម្រោងជំនួយបច្ចេកទេសសម្រាប់សមត្ថភាពនិងការអភិវឌ្ឍស្ថាប័ន
- ការសិក្សាលទ្ធភាពអនុវត្តនិងផែនការមេ
- បញ្ចូនអ្នកជំនាញ
អ្នកជំនាញបានបញ្ជូនទៅតាមតំបន់រួមមានអ្នកដែលបានគេផ្ដល់អនុសាសន៍ឱ្យពីក្រសួង រដ្ឋាភិបាលពាក់ព័ន្ធនិងទីភ្នាក់ងារព្រមទាំងអ្នកដែលដាក់ពាក្យតាមរយៈប្រព័ន្ធ ចុះបញ្ជីការជំនាញ ។ការងារទាំងនេះគិតចាប់ការស្នាក់នៅរយៈលើសពី១ឆ្នាំចុះមកដល់ការស្នាក់នៅរយៈពេលតិចជាង១ឆ្នាំ។
កម្មវិធីបណ្តុះបណ្ដាលបច្ចេកទេស
JICA បានផ្តល់នូវការបណ្តុះបណ្តាលបច្ចេកទេសសម្រាប់អ្នកចូលរួមពីបណ្តាប្រទេសកំពុងអភិវឌ្ឍនៅក្នុងជួរវិស័យដ៏ធំទូលាយមួយដែលរួមបញ្ចូលទាំងការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ ឧស្សាហកម្ម និង កសិកម្ម។
- ការហ្វឹកហ្វឺនបណ្ដុះបណ្ដាលក្នុងប្រទេសជប៉ុន
- ការហ្វឹកហ្វឺនជាក្រុម
- វគ្គសិក្សាវិស័យជាក់លាក់ (វគ្គសិក្សាក្នុងគោលបំណងធ្វើឲ្យការយល់ដឹងពីបញ្ហានៅទូទាំងពិភពលោកក្នុងវិស័យនានាកាន់តែមានភាពច្បាស់លាស់វគ្គសិក្សាជាទូទៅមានមនុស្សពី ៤ទៅ១៤ នាក់ ជាមបធ្យម១០នាក់។ វគ្គសិក្សា មានរយៈពេលខុសៗគ្នាពោលគឺមានពីរយៈពេល ៣សប្ដាហ៍ទៅ១ឆ្នាំ)
- វគ្គសិក្សាតាមតំបន់ឬប្រទេសជាក់លាក់( វគ្គសិក្សាក្នុងគោលបំណងធ្វើឲ្យការយល់ដឹងពីបញ្ហានៅតាមតំបន់ឬប្រទេសជាក់លាក់មួយ)
- ការហ្វឹកហ្វឺនតាមបុគ្គលម្នាក់ៗ( ជាទូទៅ ជាការហ្វឹកហ្វឺន បច្ចេកទេស ជាក់លាក់ទៅកាន់គម្រោង ណាមួយ)
- ការស្នាក់នៅ
- ការហ្វឹកហ្វឺនជាក្រុម
- អង្គការ JICAមានកន្លែងស្នាក់នៅផ្ទាល់ខ្លួនសម្រាប់អ្នកចូលរួម។ កន្លែងទាំងនោះមានទីតាំងស្ថិតនៅក្នុងទីក្រុងដ៏សំខាន់នៅក្នុងប្រទេសជប៉ុននិងជាទូទៅត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលអន្តរជាតិ។ កន្លែងមួយដែលនៅក្រុងតូក្យួគឺជាមជ្ឈមណ្ឌលអន្តរជាតិតូក្យូដែលស្ថិតនៅ Hatagaya, Shibuya។ កន្លែងនេះមានគុណភាពល្អ ហើយព័ត៌មានលម្អិតអាចរកបាននៅក្នុងគេហទំព័រ JICA។
ការបែងចែកអ្នកស្ម័គ្រចិត្ត
- អ្នកស្ម័គ្រចិត្ត(យុវជន)សហប្រតិបត្តិការក្រៅប្រទេស ជប៉ុន
- អ្នកស្ម័គ្រចិត្តក្រៅប្រទេសចាស់
- យុវជនស្ម័គ្រចិត្តសង្គម Nikkei
- អ្នកស្ម័គ្រចិត្តសង្គមចាស់ Nikkei
ការកំណត់ពេលវេលា
- ខែមេសា ១៩៥៤ - ប្រទេសជប៉ុនបានចូលរួមជាមួយផែនការកូឡំបូនិងចាប់ផ្ដើមកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេស
- ខែមិថុនា ១៩៦២ - ទីភ្នាក់ងារ សហប្រតិបត្តិការ បច្ចេកវិទ្យា ក្រៅ ប្រទេស (អង់គ្លស: Overseas Technology Cooperation Agency ហៅកាត់ថាOTCA) បានបង្កើតឡើង
- កក្កដា ១៩៦៣ - សេវាកម្ម អន្តោប្រវេសជប៉ុន (អង់គ្លេស :Japan Emigration Service កាត់ថា JEMIS) បានបង្កើតឡើង
- ខែមេសា ១៩៦៥ - កម្មវិធីអ្នកស្ម័គ្រសហប្រតិបត្តិការ ក្រៅប្រទេស ជប៉ុន(អង់គ្លេស Japan Overseas Cooperation Volunteers ហៅកាត់ថាJOCV)បានចាប់ផ្ដើម
- ខែសីហា១៦៧៤ - OTCA និងJEMIS បញ្ចូលចូលគ្នាដើម្បីបង្កើតជាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)
- ខែកញ្ញា ១៩៨៧ - ក្រុមសង្គ្រោះនៅពេលមានមហន្តរាយបានបង្កើតឡើង
- ខែ១៩៨៩- រាល់ការរួមចំណែក របស់ ជំនួយអភិវឌ្ឍន៍ជាផ្លូវការ (អង់គ្លេស : official development assistance ហៅកាត់ថាODA) លើសពីការរួមចំណែករបស់សហរដ្ឋអាមេរិករូចក្លាយជាការរូមចំណែកដ៏ធំបំផុតលើពិភពលោក
- ខែមេសា ១៩៩០ - កម្មវិធីបែងចែក អ្នកជំនាញសហប្រតិបត្តិការជាន់ខ្ពស់ (អ្នកស្ម័គ្រចិត្តចាស់ក្រៅប្រទេស) បានចាប់ផ្ដើម
- ខែតុលា ២០០៣ - អង្គការ JICA បានក្លាយជាទីភ្នាក់ងាររដ្ឋាភិបាលឯករាជ្យ
មើលផងដែរ
តំណភ្ជាប់ខាងក្រៅ
- គេហទំព័រជាផ្លូវការរបស់ JICA (អង់គ្លេស)
- ទំព័របណ្ដាញរបស់ក្រសួងការបរទេសនៃប្រទេសជប៉ុន
- ទំព័រគំរូ:Jp icon គេហទំព័រ សារមន្ទីសន្តប្រវេសន៍ក្រៅប្រទេសនៃប្រទេសជប៉ុនរបស់JICA
ទំព័រគំរូ:Foreign relations of Japan ទំព័រគំរូ:Independent Administrative Institutions of Japan ទំព័រគំរូ:International development agencies