Jump to content

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

ពីវិគីភីឌា
JICA Center, Osaka

ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តជាតិ​ជប៉ុន​ (独立行政法人国際協力機構 dokuritsu gyōseihōjin kokusai kyōryoku kikō ត្រូវ​បាន​គេស្គាល់​ជា​ទូទៅ​ដោយអក្សរកាត់​ថា "JICA​: Japan International Cooperation Agency ") គឺជាទីភ្នាក់ងាររដ្ឋាភិបាលឯករាជ្យមួយដែលសំរបសំរួល ជំនួយ​អភិវឌ្ឍន៍​ផ្លូរ​ការ​ (ODA) សម្រាប់​ រដ្ឋាភិបាល​នៃប្រទេស​ជប៉ុន​។អង្គការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​​​​ជួយ​ដល់​កំណើន​សេដ្ឋកិ​ច្ច​​និង​សង្គម​នៅ​ក្នុង​ប្រទេ​​ស​កំពុ​ង​អភិវឌ្ឍន៍​​និង​​លើ​ក​កម្ព​ស់​កិ​ច្ច​សហប្រតិបត្តិកា​រ​អន្តរជា​តិ​។ ចាប់​ពី​​ថ្ងៃ​​ទី​​១​​ ខែ​ មេសា​ ឆ្នាំ​ ២០១២ មក​ ភ្នាក់ងារ​នេះត្រូវ​បានដឹកនាំ​ដោយ​ សាស្ត្រាចារ្យ​ Tanaka Akihiko, ដែលជា​ នាកយរង​នៃសាកលវិទ្យាល័យ​ តូក្យូ។

ប្រវត្តិ

អង្គការ JICA បានបង្កើតឡើងដោយច្បាប់ស្តីពីស្ថាប័ន​រដ្ឋបាល​ឯករាជ្យ​​ JICA (ច្បាប់​លេខ​១៣៦​ ចុះ​ថ្ងៃ​ទី៦​ធ្នួ​ ឆ្នាំ​២០០២)។ អង្គការ​នេះ​ ត្រូវ​បា​នគេ​បង្កើតឡើង​នៅ​ថ្ងៃ​ទី​១​ ខែ​តុលា​​ឆ្នាំ​ ២០០៨​ ដូចមានចែងនៅក្នុងច្បាប់សហប្រតិបត្ដិ (រដ្ឋាភិបាលឯករាជ្យ) ទីភ្នាក់ងារអន្តរជាតិនៃឆ្នាំ ២០០២។មុននេះ (ជប៉ុន) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា​ " JICA") របស់ខ្លួន​គឺ​ជា​អង្គការ​ ពាក់​កណ្តាល​​រដ្ឋាភិបាល​ក្រោមដែន​សមត្ថកិច្ច​​នៃ​ក្រសួង​ការ​បរទេស​ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​ ១៩៧៤។ ​សមាសភាគ​ដ៏​សំខាន់​មួយ​ នៃ​ការ​រុះ​រើ​រចនាសម្ព័ន្ធ​ដ៏​ទូលំទូលាយ​នៃ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការ​របស់​ជប៉ុន​ដែល​រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ចិត្ត​នៅ​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​ ២០០៦ គឺ​​ជា​កា​​រ​រួ​​ម​បញ្ចូ​លគ្នា​​ក្នុ​ង​​ឆ្នាំ​ ២០០៨ រវាង JICA ហើយ​និង​​ផ្នែក​​មួ​យ​​នៃ​ធនាគា​រ​ជប៉ុ​ន​សម្រា​ប់​កិច្ច​សហប្រតិបត្តិកា​រ​អន្តរជា​តិ​​ដែល​បច្ចុប្បន្ន​នេះ​​កំពុ​ង​ពង្រីក​​កម្ចី​​សម្បទាន​​ទៅ​ឱ្យ​ ប​ណ្ដារ​ប្រទេស​​កំពុង​​អភិវឌ្ឍន៍​។ចាប់តាំង​ពី​ការរៀបចំ​រួច​រាល់​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​ ១ខែ​តុលា​ឆ្នាំ​ ២០០៨ "JICA ថ្មី" បាន​ក្លាយ​ជាអង្គ​ការ​អភិវឌ្ឍន៍​ទ្វេភាគីដ៏​ធំ​​មួយ​​ក្នុង​ចំណោម​​អង្គ​ការ​អភិវឌ្ឍន៍​ទ្វេភាគី​ធំ​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​​ដែល​​មាន​បណ្តាញ​ការិយាល័​យ ៩៧ នៅក្រៅប្រទេស,គម្រោងជាង ១៥០​ ប្រទេស,និងធនធានហិរញ្ញវត្ថុប្រមាណ 1000 ពាន់លានយ៉េន ($ 8.5 មួយ ពាន់លានដុល្លារ)។ទីភ្នាក់​ងារ​ដែល​រៀប​ចំ​ឡើង​វិញ​ក៏​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​គ្រប់គ្រង​ផ្នែក​មួយ​នៃ​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្រោម​ដែន​សមត្ថកិច្ច​របស់​​ក្រសួង​ការបរទេស​និង​សមាសធាតុODAសំខាន់ទាំង៣​ ​រួមមាន​​កិច្ច​​សហប្រតិបត្តិការ​ផ្នែក​​បច្ចេកទេស​​, ប្រាក់​ជំនួយ​​និង​​ប្រាក់​​កម្ចី​​សម្បទាន​—ត្រូវ​​បាន​គ្រប់​គ្រង​​ ​នៅ​​ក្រោម​​ដំបូល​​តែ​​មួយ​។ អង្គការ JICA ថ្មី​ ​ក៏​នឹង​ពង្រឹង​ការ​ស្រាវ​ជ្រាវ​​និង​​ការ ​ហ្វឹកហ្វើនក្នុង​ពេល​ប៉ុន្មានឆ្នាំ​ខាង​មុខ​ ដែល​ដើរ​តួ​ ជា​​think tank,របស់​ ODA ,និង​ រួម​ចំ​ណែក​ដល់​​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជាសកល, ពង្រឹង​ការ​សហការ​ជាមួយ​ស្ថាប័ន​អន្តរជាតិ​និង​អាច​ទាក់ទង​ជំហរ​របស់​ប្រទេស​ជប៉ុន​លើ​បញ្ហា​ការ​អភិវឌ្ឍ​និង​ជំនួយ​ឲ្យ​​កាន់​​តែ​​ប្រសើរ​​ឡើង​​។

ការផ្លាស់ប្តូរខាងមុខនេះនឹងជាផ្នែកបន្ថែមនៃកំណែទម្រង់អង្គការ JICA ដែលបានចាប់ផ្តើមនៅខែតុលាឆ្នាំ ២០០៣ នៅពេលដែលវាបាន​ក្លាយ​ជា​ឯករាជ្យ​ផ្នែក​រដ្ឋបាល​។ សហគ្រាសក្នុងស្រុករបស់អង្គការនេះរួមមានមជ្ឈមណ្ឌលអន្តរជាតិដែល​ជាកន្លែងដែល​ JICA បានជួយបណ្តុះបណ្តាលមន្ត្រីសាធារណៈបរទេស​ចំនួន ៨០០០ នាក់អ្នកស្រាវជ្រាវ​វិស្វករ គ្រូបង្រៀន និង មេដឹកនាំ សហគមន៍ ជារៀងរាល់ ឆ្នាំ នៅ ប្រទេស ជប៉ុន កំពុង ត្រូវ បាន ធ្វើ ​ឲ្យ ​ប្រសើរ ​ឡើង ​។អង្គការ​នេះ​ក៏​បាន​ទទួល​និង​កំពុង​ការ​ផ្លាស់​ប្តូរ​ផ្នែក​​ប្រតិបត្តិការ​និង​ ផ្នែក​​រចនាសម្ព័ន្ធ​ក្នុង​ការិយាល័យ​តាម​បណ្ដារ​ប្រទេស​របស់​ខ្លួន​។ ការសង្កត់​ធ្ងន់​យ៉ាង​ខ្លាំង​ត្រូវ​បាន​ដាក់​ទៅលើ​វិធីសាស្ត្រ​បែប field base ដើម្បី​ឆ្ពោះ​ទៅ​កាន់​​កម្មវិធី​, គម្រោង ឬវិសហមជ្ឈការបុគ្គលិកព្រម​ទាំង​កំណើន​នៃការ​ផ្ទេរ​សិទ្ធិ​ពីការិយាល័យ​កណ្ដាល​នៅទីក្រុង​តូក្យូ​ទៅ​កាន់​ការិយាល័យ​បរទេស​ កាត់​បន្ថយ​ការិយាធិបតេយ្យ​ព្រម​ទាំង​កម្មវិធី​ឬ​គម្រោង​តាម​ដាន​រហ័ស​។

កំណើន​នៃ​គម្រោង​ឬ​កម្មវិធី​របស់ JICAផ្តោត​ទៅ​លើ អ្វី​ដែលនាយក​អង្គការ JICA គឺ​ លោក​ស្រី សាដាកូ អូ​ហ្កា​តា ( Sadako Otaga​ ) បាន ពណ៌នា​ប្រៀប​បាន​ជា​ការ​ផ្ដល់​នូវ "សន្តិសុខរបស់​​មនុស្ស"។ ទស្សនៈ​ដែល​ទើប​តែ​អភិវឌ្ឍ​ន៍​ថ្មី​ នៃ "សន្តិសុខ​របស់​មនុស្ស"​និង​ផ្ដល់​អំណាច​ទៅ​ដល់​សហគមន៍​ក្នុង​ស្រុក​ដើម្បីឲ្យ​មាន​ការ​បញ្ចេញ​យោ​បល់​របស់​គេ​នា​ពេលអនាគត​ដោយ​កម្មវិធី​ពង្រឹ​ង​មូល​ដ្ឋាន​ដូច​ជា​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គម្រោង​​ ការ​អប់រំ​និង​សុខភាព​។

សកម្មភាព​

អង្គការ​JICA ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ផ្ដល់​ជំនួយ​​អភិវឌ្ឈ​ន៍​ជា​ផ្លូវការ​របស់​ជប៉ុន​ ដែលមាន​តូរនាទី​ក្នុង​ការ​ផ្ដល់​កិច្ច​សហ​ប្រតិបត្តិការ​បច្ចេកទេស​ និង​ការ​ផ្ដល់​ដើមទុន​និង​ប្រាក់​កម្ចី​ជា​ប្រាក់ យ៉េន​។ កម្មវិធី​អភិវឌ្ឍន៍​ស្នូល​របស់អង្គការ​​JICA ជា​កម្មវិធី​ឬ​គម្រោង​ជំនួ​យ​បច្ចេកវិទ្យា​សម្រាប់​ការ​អភិវឌ្ឍ សម្ថភាព​និង​ស្ថាប័ន​, ការ​សិក្សា​លទ្ធភាព​អនុវត្ត​និង​ផែន​ការ​មេ​។ អ្នក​ស្ម័គ្រ​ចិត្ត សហប្រតិបត្តិ​ការ​ជប៉ុន​នៅ​ក្រៅ​ប្រទេស (អង់គ្លស​: Japan Overseas Cooperation Volunteers ហៅ​កាត់​ថា​ JOCV), អ្នក​ស្ម័គ្រ​ចិត្ត​ចាស់​របស់អង្គការ​ JICA, ព្រម​ទាំ​ង​ក្រុម​ជួយ​សង្គ្រោះ​នៅពេល​មាន​គ្រោះ​មហន្តរាយ​របស់ អង្គការ​ JICA ត្រូវ​បាន​គេ​ស្គាល់ យ៉ាង​ទូលំ​ទូលាយ​ក្នុងចំណោម​ សាធារណៈជន​និង​អ្នក​ជាប់ពន្ធ​ជប៉ុន​។ ក្រុម​ជួយ​សង្គ្រោះ​នៅពេល​មាន​គ្រោះ​មហន្តរាយ​​ត្រូវ​បាន​គេ​ឃើញ​ជា​ញឹក​ញាប់​នៅ​ក្នុង​របាយការណ៍​ព័ត៌មាន​​អំពី​កិច្ច​ខិត​ខំ​ប្រឹ​ង​ប្រែ​ង​ជួយសង្គ្រោះ​ មហន្តរាយ​ធំៗ​នៅ​ជុំ​វិញ​ពិភពលោក ដូចជា​ ការរញ្ជួដី​នៅ​ទី្វបអាស៊ី​ខាង​ត្បូង​កាលពី​ឆ្នាំ​២០០៥​។

សេចក្តីថ្លែងការណ៍បេសកកម្មរបស់អង្គការ JICA

"យើងដែលជាស្ពានរវាងប្រជាជននៃប្រទេសជប៉ុននិងបណ្តាប្រទេសកំពុងអភិវឌ្ឍមួយដែលនឹងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិតាមរយៈការចែករំលែក​

ចំណេះដឹង​និងបទពិសោធហើយនឹងធ្វើការដើម្បីកសាង​ពិភព​លោក​ដែល​សន្តិភាព​និង​វិបុល​សុខ​ជា​ង​មុន។

បែបបទនៃការផ្តល់ជំនួយដ៏សំខាន់
  • កម្មវិធី​ / គម្រោង​​ជំនួយបច្ចេកទេសសម្រាប់សមត្ថភាពនិងការអភិវឌ្ឍស្ថាប័ន
  • ការសិក្សាលទ្ធភាពអនុវត្តនិងផែនការមេ
  • បញ្ចូនអ្នកជំនាញ

អ្នកជំនាញបានបញ្ជូនទៅតាម​តំបន់​រួមមានអ្នកដែលផ្ដល់អនុសាសន៍ឱ្យពីក្រសួងរដ្ឋាភិបាលពាក់ព័ន្ធនិងទីភ្នាក់ងារ​ព្រម​ទាំ​ង​អ្នកដែល​ដាក់ពាក្យតា​​​​​ម​​​​​​​​រយៈ​ប្រព័ន្ធ​

ចុះបញ្ជីការជំនាញ​ ការងារ​ទាំង​នេះ​គិត​ចាប់​ការស្នាក់នៅ​រយៈលើស​ពី​១​ឆ្នាំ​ចុះ​មក​ដល់​ការ​ស្នាក់​នៅរយៈ​ពេល​តិច​ជា​ង​១ឆ្នាំ​។

កម្មវិធីបណ្តុះ​បណ្ដាលបច្ចេកទេស​

JICA បាន​ផ្តល់​នូវ​ការ​បណ្តុះ​បណ្តាល​បច្ចេកទេ​ស​សម្រាប់​អ្នកចូលរួម​ពី​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​ក្នុង​ជួរ​​វិស័យ​ដ៏​ធំ​ទូលាយ​មួយដែល​​​រួម​បញ្ចូល​ទាំង​ការ​បណ្តុះ​បណ្តាលផ្នែក​​វេជ្ជសាស្ត្រ​ ឧស្សាហកម្ម​ និង កសិកម្ម​។

  • ការហ្វឹកហ្វើន​បណ្ដុះ​បណ្ដាល​ក្នុង​ប្រទេស​ជប៉ុន​
    • ការ​ហ្វឹកហ្វើន​ជា​ក្រុម​
      • វគ្គសិក្សាវិស័យជាក់លាក់ (វគ្គសិក្សាក្នុងគោលបំណងធ្វើ​​ឲ្យ​ការ​យល់ដឹងពីបញ្ហានៅទូទាំងពិភពលោកក្នុងវិស័យនានាកាន់តែមានភាព​ច្បាស់​លាស់​​វគ្គសិក្សាជាទូទៅមាន​មនុស្ស​ពី​ ៤​ទៅ​១៤​ នាក់​ ជាមបធ្យម​១០​នាក់​។ វគ្គសិក្សា​ មាន​រយៈ​ពេល​ខុសៗ​គ្នា​ពោល​គឺ​មាន​ពី​រយៈ​ពេល ៣​សប្ដាហ៍​ទៅ​១​ឆ្នាំ)
      • វគ្គ​សិក្សា​​តាម​តំបន់​ឬ​ប្រទេស​ជាក់​លាក់​( វគ្គសិក្សា​ក្នុង​គោល​បំណង​ធ្វើ​​​ឲ្យ​​ការ​​យល់ដឹង​ពី​បញ្ហា​នៅ​តាម​តំបន់​ឬ​ប្រទេស​ជាក់​លាក់មួយ​)
    • ការ​ហ្វឹកហ្វើន​តាម​បុគ្គល​ម្នាក់ៗ​( ជាទូទៅ​ ជា​ការ​ហ្វឹកហ្វើន​ បច្ចេកវិទ្យា​ ជាក់​លាក់​ទៅ​កាន់​​គម្រោង ណាមួយ)
    • ការស្នាក់នៅ
JICA has its own accommodation facilities for participants of many of its programs. They are located in the important cities in Japan and are generally referred to as International Centers. The one at Tokyo is Tokyo International Center situated in Hatagaya, Shibuya. The facilities are of good quality and details are available in the JICA website.

ការបញ្ជូលអ្នក​ស្ម័គ្រ​ចិត្ត

Timeline

  • មេសា ១៩៥៤ - ប្រទេសជប៉ុនបានចូលរួមជាមួយផែនការកូឡំបូនិងចាប់ផ្ដើមកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេស 
  • មិថុនា ១៩៦២ - ទីភ្នាក់ងារ​ សហប្រតិបត្តិការបច្ចេកវិទ្យា​ក្រៅ​ប្រទេស​(អង់គ្លស​​: Overseas Technology Cooperation Agency ហៅ​កាត់​ថាOTCA) បាន​បង្កើត​ឡើង​
  • 1963 Jul - Japan Emigration Service (JEMIS) established
  • 1965 Apr - Japan Overseas Cooperation Volunteers (JOCV) program launched
  • 1974 Aug - OTCA and JEMIS merge to form the Japan International Cooperation Agency (JICA)
  • 1987 Sep - Disaster Relief Team formed
  • 1989 - Total official development assistance (ODA) contributions exceed that of the United States to become the highest in the world
  • 1990 Apr - Senior Cooperation Specialist (Senior Overseas Volunteer) dispatch program begun
  • 2003 Oct - JICA established as an independent governmental agency

មើល​ផង​ដែរ​

តំណភ្ជាប់ខាងក្រៅ

ទំព័រគំរូ:Foreign relations of Japan ទំព័រគំរូ:Independent Administrative Institutions of Japan ទំព័រគំរូ:International development agencies