គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត | |
---|---|
![]() ព្រះសង្ហារនៃព្រះរាជាណាចក្រកម្ពុជា | |
គណៈកម្មាធិការជាតិ overview | |
បង្កើត | ១៩ ធ្នូ ១៩៩៧ |
ដែនសមត្ថកិច្ច | ![]() |
ទីស្នាក់ការកណ្ដាល | ផ្ទះលេខ២៧៥ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ ១២៣០១ |
ថវិកាប្រចាំឆ្នាំ | $២១ ០០០ ០០០ (២០១៣) |
គណៈកម្មាធិការជាតិប្រតិបត្តិ | អ៊ឹម-សួស្ដី, ប្រធាន ទេព-នីថា, អគ្គលេខាធិការ |
គេហទំព័រ | NECelect.org.kh |
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប គឺជាស្ថាប័នឯករាជ្យដែលមាននាទីរៀបចំនិងត្រួតពិនិត្យការបោះឆ្នោតជាតិនៅកម្ពុជា។[១]
ប្រវត្តិ
គណៈម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ត្រូវបានបង្កើតឡើងដោយច្បាប់ស្ដីអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ (ចបតរ) ដែលត្រូវបានអនុម័តក្នុងឆ្នាំ1997។ គ.ជ.ប មានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ដ ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ គ.ជ.ប ជាអង្កការឯករាជ និងអព្យាក្រិត្យក្នុងការអនុវរត្តនូវសមត្ថកិច្ចរបស់ខ្លួន។ បាវចនារបស់ គ.ជ.ប គឺ ឯករាជ្យ អព្យាក្រិត្យ សច្ចៈ យុត្តិធម៌ និងតម្លាភាព។
- ពីឆ្នាំ1998-2002: គ.ជ.ប មានសមាជិកចំនួន11រូប(មានសមាសភាពជាឥស្សរជនខ្មែរ តំណាងប្រជាពលរដ្ឋ តំណាងគណៈបក្សនយោបាយដែលមានអាសនៈក្នុងរដ្ឋសភា តំណាងក្រសួងមហាផ្ទៃ និងតំណាងអង្កការមិនមែនរដ្ឋាភិបាល) ដែលរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្តិទី2 ឆ្នាំ1998 និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី1 ឆ្នាំ2002។
- ពីឆ្នាំ2002/2003-2006: គ.ជ.ប មានសមាជិក សមាជិកា 5រូប ដែលរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្តិទី3 និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី2 ឆ្នាំ2006។
- ពីឆ្នាំ2006 មកដល់បច្ចុប្បន្ន: គ.ជ.ប មានសមាជិក សមាជិកាចំនួន 9រូប ដែលរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី2 ឆ្នាំ2007។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្តិទី4 ឆ្នាំ2008។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ដ ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី1 ឆ្នាំ2009។ ការបោះឆ្នោតឡើងវិញជ្រើសរើសក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ ឆ្នាំ2011 និង ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី3 ឆ្នាំ2012។
បុគ្គលិក-សមាជិក
សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបច្ចុប្បន្ន ដែលកាន់តួនាទីតាំងពីឆ្នាំ២០១១គឹ៖
- ប្រធាន: អ៊ឹម-សួស្ដី
- អនុប្រធាន: ស៊ីន ជុំបូ
- អគ្គលេខាធិការ: ទេព នីថា
- អគ្គលេខាធិការរង: សុកុលៈ ទីប៉ោ
- សមាជិក:
ឯកសារយោង
តំណភ្ជាប់ខាងក្រៅ
|
![]() |
អត្ថបទដែលទាក់ទងនឹងកម្ពុជានេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |