សាលាដុនបូស្កូនៅប្រទេសកម្ពុជា
- អត្ថបទសំខាន់សាលាដុនបូស្កូ។
មាន ៦ សាលាដុនបូស្កូ នៅព្រះរាជាណាចក្រកម្ពុជា។ សាលាដុនបូស្កូ ទាំង ៦ ស្ថិតនៅទីតាំង ផ្សេងៗគ្នា ប៉ុន្តែមានគោលដៅដូចគ្នា គឺ បងៀ្រនផ្នែកបច្ចេកទេសវិជ្ជាជីវះ សំរាប់យុវជនយុវនារី នៅព្រះរាជាណាចក្រ កម្ពុជា។ ទីតាំងនៃ សាលាទាំង ៦ នោះ គឺ ៖
- ២ សាលាដុនបូស្កូនៅទីក្រុងភ្នំពេញ ៖ មួយនៅ សាលាបច្ចេកទេស និង មួយទៀត នៅទឹកថ្លា សំរាប់យុវនារី
- ១ សាលានៅក្រុងព្រះសីហនុ ជាសាលាបច្ចេកទេស
- ១ សាលានៅខេត្តបាត់ដំបង គឺជាសាលាសំរាប់យុនារី
- ១ សាលាទៀតនៅខេត្តបន្ទាយមានជ័យ ដែលជាសាលាបច្ចេកទេស។
ការងារ របស់ សាលាដុនបូស្កូ នៅប្រទេសកម្ពុជា ដូចគ្នានឹងនៅប្រទេសទាំងអស់ លើពិភពលោក ដែលមានសាលាដុនបូស្កូ សរុបទាំងអស់នៅ ១២៤ប្រទេស មានគោលដៅ ជួយយុវជនយុវនារី ដែលក្រីក្រ។ នៅក្រុងកែប ក៏មានផ្ទះរបស់ដុនបូស្កូ សំរាប់សិក្ខាសាលា នឹងកម្មវិធីសំរាប់យុវជនយុវនារី ជាចើ្រនទៀត។
ប្រវត្តិដុនបូស្កូនៅប្រទេសកម្ពុជា
សាលាដុនបូស្កូ បានបងើ្កតឡើង ដោយក្រុមអ្នកបួស ក្រុមសាលេស៊ាន (មើលដែរសាលាដុនបូស្កូ)។ ក្រុមនេះបានចាប់ផើ្តម នៅឆ្នាំ១៨៥៤ នៅប្រទេសអ៊ីតាលី ជាមួយ លោកឪពុកបូស្កូ។
- ឆ្នាំ១៩៨៩ ដុនបូស្កូចាប់ផ្តើមកសាង ៦ សាលា នៅជុំរុំជនភៀសខ្លូនខ្មែរ តាមបណ្តោយព្រំដែនខ្មែរ-សៀម ក្នុងប្រទេសថៃ។
- ឆ្នាំំ១៩៩១ រដ្ឋាភិបាលខ្មែរ ស្វាគមសាលាដុនបូស្កូ អោយចូលតាំងទី នៅទីក្រុងភ្នំពេញ សំរាប់ធ្វើការ ជាមួយយុវជនយុវនារីកំព្រា។
មិនត្រឹមតែមាន ការបណ្តុះបណ្តាលវិជា្ជជីវះ តែប៉ុណ្ណោះទេ ដុនបូស្កូក៏មាន មួលនិធិកុមារ សំរាប់ជួយកុមារក្រីក្រ នៅប្រទេសកម្ពុជាផងដែរ។ មូលនិធិកុមារ ដុនបូស្កូក្រុងព្រះសីហនុ មូលនិធិកុមារនេះបានជួយអោយកេ្មងក្រីក្រកំព្រា ជាពិសេសទៅទៀតគឺ ក្មេងកំព្រាដោយសារឪពុកម្តាយកើតជំងឺអេដ៏ មូលនិធិកុមារ ដុនបូស្កូ្កក្រុងព្រះសីហនុ មានជួយដល់ក្មេង អោយចូលរៀនសាលារៀនរដ្ឋ មានពីរខណ្ឌដូចជា ខណ្ឌមិត្តភាព , ខណ្ឌព្រៃនប់
សមាគមសិស្សចាស់ នៃដុនបូស្កូកម្ពុជា
សមាគមសិស្សចាស់ នៃដុនបូស្កូកម្ពុជានេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីអោយសិស្សចាស់ទាំងអស់ មានទំនាក់ទំនងគ្នាល្អ ក្នុងវិជ្ជាជីវះ និង ក្នុងជីវភាពរស់នៅ
សាលាដូនបូស្កូភ្នំពេញ
- សាលាដុនបូស្កូ»បុរស»នៅទីក្រុងភ្នំពេញ បានចាប់ថើ្ដមនៅ ឆ្នាំ ១៩៩១ នៅ»ភ្នំពេញថ្មី»។
ក្នុងនោះ មានរោងជាង ៖
- សាលាដុនបូស្កូ»ទឹកថ្លា»សំរាប់យុវនារី បានចាប់ផ្តើមនៅ ឆ្នាំ១៩៩៣។
- សាលាដុនបូស្កូ»ទូលគោក» បានចាប់ផើ្តមបាន ចំនួន ១៥ឆ្នាំ។
សាលាដូនបូស្កូនៅទីក្រុងព្រះសីហនុ
សាលាដុនបូស្កូនៅក្រុងព្រះសីហនុ បានចាប់ថើ្ដមនៅឆ្នាំ១៩៩៨។ ព្រះករុណាសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងទៅទីក្រុងព្រះសីហនុ ដើម្បីសម្ភោធអាគាថ្មីនៃសាលាដុនបូស្កូនៅខែកុម្ភះថ្ងៃទី១២ឆ្នាំ២០០៧។ សាលាដុនបូស្កូព្រះសីហនុមានដូចទៅ
- ផ្នែកយន្តសាស្រ្តទូទៅ(ក្រឡឹងនិងផ្សារ
- ផ្នែកអគិ្គសនី
- ផ្ែនកយន្តសាស្រ្តរថយន្ត(ជាងម៉ាស៊ីន
- ផ្ែនកលេខាធិការ
- ជាងផ្សារ
- ការងារបោះពុម្ភ
- មូលនិធិកុមារ
- ទំនាក់ទំនងសង្គម
- សាលាសណ្ឋាគារ
សាលាដូនបូស្កូនៅខេត្តបាត់ដំបង
សាលាដុនបូស្កូនៅខេត្តបាត់ដំបងបានចាប់ផើ្តមនៅឆ្នាំ២០០២។នេះជាសាលាសំរាប់យុវនារី។មានដូច
សាលាដូនបូស្កូនៅខេត្តបន្ទាយមានជ័យ
សាលាដុនបូស្កូនៅខេត្តបន្ទាយមានជ័យ(ឃុំប៉ោយប៉ែត)បានចាប់ផើ្តមនៅឆ្នាំ២០០២។នេះជាសាលាសំរាប់កុមា។ សាលាដុនបូស្កូមានផ្ទះមួយនៅប៉ោយប៉ែតសំរាប់កុមារាកុមារីដែលកំព្រានិងមានបញ្ហាផ្សេងៗនៅក្នុងគ្រួសារ។មានបងៀ្រនអោយចេះអាននិងសរសេរនឹងសាលាបចេក្ចទេសផងដែរផែ្នកជាងអគ្កិសនី។
សំអាង
- »ដុនបូស្កូនៅប្រទេសកម្ពុជា»។ដុនបូស្កូការទារគមនាគមន៏។ខែកុម្ភះច្នាំ២០០៧។(នៅភាសាអង់គ្លេស)។