អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
| អត្ថបទនេះមិនត្រូវបានដកស្រង់ឯកសារយោងចេញពីប្រភពណាមួយឡើយ (April 2013) |
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (IATA: PNH, ICAO: VDPP) ស្ថិតនៅចំងាយប្រហែល ១០ គ.ម ពី ក្រុង ភ្នំពេញ តាមផ្លូវជាតិលេខ ៤។ កាលពីមុនមានឈ្មោះជា អាកាសយានដ្ឋានអន្តរជាតិពោធិ៏ចិនតុង។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ Phnom Penh International Airport Aéroport International de Phnom Penh | |||||||||||
|---|---|---|---|---|---|---|---|---|---|---|---|
| ព័ត៌មានសង្ខេប | |||||||||||
| ប្រភេទអាកាសយានដ្ឋាន | សាធារណៈ / យោធា | ||||||||||
| ប្រតិបត្តិករ | សេវាគ្រប់គ្រងអាកាសយានដ្ឋានកម្ពុជា | ||||||||||
| បម្រើការ | ភ្នំពេញ កម្ពុជា | ||||||||||
| មជ្ឈមណ្ឌល | |||||||||||
| កម្ពស់ AMSL | ៤០ ft / ១២ m | ||||||||||
| កូអរដោនេ | 11°32′47″N 104°50′38″E / 11.54639°N 104.84389°ECoordinates: 11°32′47″N 104°50′38″E / 11.54639°N 104.84389°E | ||||||||||
| គេហទំព័រ | www.cambodia-airports.com | ||||||||||
| ផ្លូវរត់ | |||||||||||
| |||||||||||
| Statistics (2012) | |||||||||||
| |||||||||||
ប្រវត្តិអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ចាប់កសាងជាលើកដំបូងដោយបារាំងនៅឆ្នាំ ១៩៥៧ រួចធ្វើពិធីសម្ពោធនៅថ្ងៃទី ១៩ មករា ១៩៥៩ ដោយមានឈ្មោះថា អាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង។ នៅខែតុលា ១៩៩៤ ផ្លូវរត់ឡើងចំងាយ ៣០០០ម ត្រូវបានទទួលការរ៉ាប់រងជួសជុលជាថ្មីឡើងវិញដោយក្រុមហ៊ុន MEADA របស់ជប៉ុន។ បន្ទាប់មកផ្លូវរត់ឡើងត្រូវបានសាងសង់បន្ថែមប្រវែង ៣៥០ម ទៀតដោយក្រុមហ៊ុនបារាំង G.T.M (Grand Travaux de Marseille) សំរាប់លទ្ធភាពចុះចតនៃយន្តហោះធុនធំដូចជា ATR Boeing332 Boeing337 Boeing747 ជាដើម។ ដើម្បីឆ្លើយតបនឹងកំនើនចំនួនអ្នកធ្វើដំណើរ អាកាសយាន្តដ្ឋានត្រូវបានបើកការដ្ឋានរុះរើសាងសង់ជាថ្មីឡើងវិញនៅឆ្នាំ ១៩៩៥ ដោយក្រុមហ៊ុន SCA (Société de Concession de l'Aéroport)។ អាកាសយាន្តដ្ឋានដែលត្រូវបានសាងសង់រួចរាល់ជាស្ថាពរនៅឆ្នាំ ២០០២ មានលទ្ធភាពទទួលអ្នកដំនើរបាន ៥លាននាក់ក្នុង១ឆ្នាំ។ អាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្តូរឈ្មោះទៅជាអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី ១៥ មករា ២០០៣។
ក្រុមហ៊ុនអាកាសចរណ៏បម្រើឲ្យអាកាសយានដ្ឋាន




| Airlines | Destinations |
|---|---|
| ក្រុមហ៊ុនអាកាសចរណ៏បារាំង | Paris-Charles de Gaulle |
ក្រុមហ៊ុនអាកាសចរណ័ដឹកទំនិញ
| Airlines | Destinations |
|---|---|
| ក្រុមហ៊ុនអាកាសចរណ៏ទ្រី អេម ជី អ៊ីនត្រាអេស៊ា | Bangkok-Suvarnabhumi, Ho Chi Minh City, Singapore |
ស្ថិតិ
| ឆ្នាំ | អ្នកដំណើរសរុប | យន្តហោះសរុប |
|---|---|---|
| ១៩៩៨ | 595,432 | 6,244 |
| ១៩៩៩ | 738,115 | 7,239 |
| ២០០០ | 860,614 | 8,625 |
| ២០០១ | 917,367 | 17,364 |
| ២០០២ | 948,614 | 18,082 |
| ២០០៣ | 867,190 | 16,346 |
| ២០០៤ | 1,022,203 | 17,543 |
| ២០០៥ | 1,081,745 | 17,033 |
| ២០០៦ | 1,322,267 | 19,042 |
| ២០០៧ | 1,598,424 | 20,881 |
| ២០០៨ | 1,692,000 | 20,380 |
| ២០០៩ | 1,588,000 | 20,350 |
ទែរមីណាល់អន្តរជាតិ
- ផ្ទៃក្រលា១៦០០០ម២
- បន្ទប់រង់ចាំ១៣០០ម២
- បន្ទប់VIP២៥០ម២
- អាហារដ្ឋាននិងភេសជ្ជៈ៣៥០ម២
- ហាងទំនេញរួចពន្ឋ៧០០ម២
- បរិមាណកៅអី៣៦០
- កន្លែងត្រួតពិនិត្យចូល(ឆែកអ៊ីន)២២
- កន្លែងគយអន្តោប្រវេសន៍និងទិដ្ឋការ៣០
- ចំនូនច្រកច្រកមានស្ពានឆ្លងចូលយន្តហោះ៤ច្រកទៅឡានក្រុងផ្ទេរទៅយន្តហោះ២
- ចំណតរថយន្ត៣៨០
ទែរមីណាល់ក្នុងស្រុក
ផ្នែកចេញដំណើរ
- ផ្ទៃក្រលា១២០០ម២
- ច្រកឡើង៣
ផ្នែកមកដល់
- ផ្ទៃក្រលា២៤៧០ម២
- សួនច្បារ៩០០ម២
ផ្លូវរត់ឡើង
- ប្រវែង៣០០០ម
- ទទឹង៤៥ម
- ទំរង់គ្រឹះបេតុងក្រាលបេទីម
