Jump to content

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ពីវិគីភីឌា

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (IATA: PNH, ICAO: VDPP) ស្ថិតនៅចំងាយប្រហែល ១០ គ.ម ពី ក្រុង ភ្នំពេញ តាមផ្លូវជាតិលេខ ៤។ កាលពីមុនមានឈ្មោះជា អាកាសយានដ្ឋានអន្តរជាតិពោធិ៏ចិនតុង

អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

Phnom Penh International Airport

Aéroport International de Phnom Penh
Summary
ប្រភេទអាកាសយានដ្ឋានសាធារណៈ / យោធា
ប្រតិបត្តិករសេវាគ្រប់គ្រងអាកាសយានដ្ឋានកម្ពុជា
បម្រើការភ្នំពេញ កម្ពុជា
មជ្ឈមណ្ឌល
កម្ពស់ AMSL៤០ ft / ១២ m
កូអរដោនេ11°32′47″N 104°50′38″E / 11.54639°N 104.84389°E / 11.54639; 104.84389Coordinates: 11°32′47″N 104°50′38″E / 11.54639°N 104.84389°E / 11.54639; 104.84389
គេហទំព័រwww.cambodia-airports.com
ផ្លូវរត់
ទំព័រគំរូ:Infobox airport/datatable
Statistics (2012)
Passenger movements2,077,282
Airfreight movements in tonnes29.07
Aircraft movements22,534


ប្រវត្តិអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ចាប់កសាងជាលើកដំបូងដោយបារាំងនៅឆ្នាំ ១៩៥៧ រួចធ្វើពិធីសម្ពោធនៅថ្ងៃទី ១៩ មករា ១៩៥៩ ដោយមានឈ្មោះថា អាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង។ នៅខែតុលា ១៩៩៤ ផ្លូវរត់ឡើងចំងាយ ៣០០០ម ត្រូវបានទទួលការរ៉ាប់រង​ជួសជុលជាថ្មីឡើងវិញដោយក្រុមហ៊ុន MEADA របស់ជប៉ុន។ បន្ទាប់មកផ្លូវរត់ឡើងត្រូវបានសាងសង់បន្ថែមប្រវែង ៣៥០ម ទៀតដោយក្រុមហ៊ុនបារាំង G.T.M (Grand Travaux de Marseille) សំរាប់លទ្ធភាពចុះចតនៃយន្តហោះធុនធំដូចជា ATR Boeing332 Boeing337 Boeing747 ជាដើម។ ដើម្បីឆ្លើយតបនឹងកំនើនចំនួនអ្នកធ្វើដំណើរ អាកាសយាន្តដ្ឋានត្រូវបានបើកការដ្ឋាន​រុះរើសាងសង់ជាថ្មីឡើងវិញ​នៅឆ្នាំ ១៩៩៥ ដោយក្រុមហ៊ុន SCA (Société de Concession de l'Aéroport)។ អាកាសយាន្តដ្ឋានដែលត្រូវបានសាងសង់រួចរាល់​ជាស្ថាពរនៅឆ្នាំ ២០០២ មានលទ្ធភាពទទួលអ្នកដំនើរបាន ៥លាននាក់ក្នុង១ឆ្នាំ។ អាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្តូរឈ្មោះទៅជាអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ​នៅថ្ងៃទី ១៥ មករា ២០០៣។

ក្រុមហ៊ុនអាកាសចរណ៏បម្រើឲ្យអាកាសយានដ្ឋាន

Aerial overview of Pochentong Airport
Cambodia Angkor Air Airbus A321
First Cambodian Airlines Airbus A320
Cambodia International Boeing 737
ATR 72 of Siem Reap Airways International
Airlines Destinations 
ក្រុមហ៊ុនអាកាសចរណ៏បារាំង Paris-Charles de Gaulle
ក្រុមហ៊ុនអាកាសចរណ៏ថៃអន្តរជាតិ Bangkok-Suvarnabhumi

ក្រុមហ៊ុនអាកាសចរណ័ដឹកទំនិញ

|ក្រុមហ៊ុនអាកាសចរណ៏ទ្រី អេម ជី អ៊ីនត្រាអេស៊ា |Bangkok-Suvarnabhumi, Ho Chi Minh City, Singapore |

ស្ថិតិ

ស្ថិតិអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ឆ្នាំ អ្នកដំណើរសរុប យន្តហោះសរុប
១៩៩៨ 595,432 6,244
១៩៩៩ 738,115 7,239
២០០០ 860,614 8,625
២០០១ 917,367 17,364
២០០២ 948,614 18,082
២០០៣ 867,190 16,346
២០០៤ 1,022,203 17,543
២០០៥ 1,081,745 17,033
២០០៦ 1,322,267​​ 19,042
២០០៧ 1,598,424 20,881
២០០៨ 1,692,000 20,380
២០០៩ 1,588,000 20,350

ទែរមីណាល់អន្តរជាតិ

  • ផ្ទៃក្រលា​១៦​០០០​ម២
  • បន្ទប់រង់ចាំ​១​៣០០​ម២
  • បន្ទប់VIP​២៥០​ម២
  • អាហារដ្ឋាននិងភេសជ្ជៈ​៣៥០​ម២
  • ហាងទំនេញរួចពន្ឋ​៧០០ម២
  • បរិមាណកៅអី​៣៦០
  • កន្លែងត្រួតពិនិត្យចូល(ឆែកអ៊ីន)​២២
  • កន្លែងគយ​អន្តោប្រវេសន៍​និងទិដ្ឋការ​៣០
  • ចំនូនច្រក​ច្រកមានស្ពានឆ្លងចូលយន្តហោះ៤​ច្រកទៅឡានក្រុងផ្ទេរទៅយន្តហោះ២
  • ចំណតរថយន្ត​៣៨០

ទែរមីណាល់ក្នុងស្រុក

ផ្នែក​ចេញដំណើរ

  • ផ្ទៃក្រលា​១​២០០​ម២
  • ច្រកឡើង​៣

ផ្នែក​មកដល់

  • ផ្ទៃក្រលា​២​៤៧០​ម២
  • សួនច្បារ​៩០០​ម២

ផ្លូវរត់ឡើង

  • ប្រវែង​៣​០០០ម
  • ទទឹង​៤៥​ម
  • ទំរង់​គ្រឹះបេតុងក្រាលបេទីម

មើលផងដែរ

វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង:

ទំព័រភ្ជាប់

គេហទំព័រអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ