អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (IATA: PNH, ICAO: VDPP) ស្ថិតនៅចំងាយប្រហែល ១០ គ.ម ពី ក្រុង ភ្នំពេញ តាមផ្លូវជាតិលេខ ៤។ កាលពីមុនមានឈ្មោះជា អាកាសយានដ្ឋានអន្តរជាតិពោធិ៏ចិនតុង។
ប្រវត្តិអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ចាប់កសាងជាលើកដំបូងដោយបារាំងនៅឆ្នាំ ១៩៥៧ រួចធ្វើពិធីសម្ពោធនៅថ្ងៃទី ១៩ មករា ១៩៥៩ ដោយមានឈ្មោះថា អាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង។ នៅខែតុលា ១៩៩៤ ផ្លូវរត់ឡើងចំងាយ ៣០០០ម ត្រូវបានទទួលការរ៉ាប់រងជួសជុលជាថ្មីឡើងវិញដោយក្រុមហ៊ុន MEADA របស់ជប៉ុន។ បន្ទាប់មកផ្លូវរត់ឡើងត្រូវបានសាងសង់បន្ថែមប្រវែង ៣៥០ម ទៀតដោយក្រុមហ៊ុនបារាំង G.T.M (Grand Travaux de Marseille) សំរាប់លទ្ធភាពចុះចតនៃយន្តហោះធុនធំដូចជា ATR Boeing332 Boeing337 Boeing747 ជាដើម។ ដើម្បីឆ្លើយតបនឹងកំនើនចំនួនអ្នកធ្វើដំណើរ អាកាសយាន្តដ្ឋានត្រូវបានបើកការដ្ឋានរុះរើសាងសង់ជាថ្មីឡើងវិញនៅឆ្នាំ ១៩៩៥ ដោយក្រុមហ៊ុន SCA (Société de Concession de l'Aéroport)។ អាកាសយាន្តដ្ឋានដែលត្រូវបានសាងសង់រួចរាល់ជាស្ថាពរនៅឆ្នាំ ២០០២ មានលទ្ធភាពទទួលអ្នកដំនើរបាន ៥លាននាក់ក្នុង១ឆ្នាំ។ អាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្តូរឈ្មោះទៅជាអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី ១៥ មករា ២០០៣។
ក្រុមហ៊ុនអាកាសចរណ៏បម្រើឲ្យអាកាសយានដ្ឋាន
{{Airport-ក្រុមហ៊ុនអាកាសចរណ័ដឹកអ្នកដំណើរ-list

|ក្រុមហ៊ុនអាកាសចរណ៏បារាំង |Paris-Charles de Gaulle |
|ក្រុមហ៊ុនអាកាសចរណ៏ម៉ាឡេស៊ីអ៊ែរអេស៊ា |Kuala Lumpur |
|ក្រុមហ៊ុនអាកាសចរណ៏ថៃអ៊ែរអេស៊ា | Bangkok-Suvarnabhumi |
|ក្រុមហ៊ុនអាកាសចរណ៏អេស៊ាណា |Seoul-Incheon |
|ក្រុមហ៊ុនអាកាសចរណ៏បាងកក |Bangkok-Suvarnabhumi |
|ក្រុមហ៊ុនអាកាសចរណ៏កម្ពុជាអង្គរ |Bangkok-Suvarnabhumi,Siem Reap,Sihanoukville,Hanoi,Ho Chi Minh City,GuangZhou (ចាប់ផ្តើមថ្ងៃទី 26 ខែកញ្ញាឆ្នាំ 2013) |
|ក្រុមហ៊ុនអាកាសចរណ៏ដ្រាហ្គន |Hong Kong |
|ក្រុមហ៊ុនអាកាសចរណ៏ចិន |Taipei-Taiwan Taoyuan |
|ក្រុមហ៊ុនអាកាសចរណ៏ចិនខាងត្បូង |Beijing, Guangzhou |
|ក្រុមហ៊ុនអាកាសចរណ៏ចិនខាងកើត |Nanning |
|ក្រុមហ៊ុនអាកាសចរណ៏អ៊ីវ៉ា |Taipei-Taiwan Taoyuan |
|ក្រុមហ៊ុនអាកាសចរណ៏ចេតស្តារអេស៊ា |Singapore |
|ក្រុមហ៊ុនអាកាសចរណ៏កូរ៉េ |Seoul-Incheon |
|ក្រុមហ៊ុនអាកាសចរណ៏ឡាវ |Vientiane |
|ក្រុមហ៊ុនអាកាសចរណ៏មីយ៉ានម៉ាអន្តរជាតិ |Yangon |
|ក្រុមហ៊ុនអាកាសចរណ៏ម៉ាឡេស៊ី |Kuala Lumpur |
|ក្រុមហ៊ុនអាកាសចរណ៏សៀងហៃ |Shanghai-Pudong |
|ក្រុមហ៊ុនអាកាសចរណ៏ ស៊ីកអ៊ែរ |Singapore |
|ក្រុមហ៊ុនអាកាសចរណ៏ថៃអន្តរជាតិ |Bangkok-Suvarnabhumi |
|ក្រុមហ៊ុនអាកាសចរណ៏វៀតណាម |Hanoi, Ho Chi Minh City, Vientiane |
ក្រុមហ៊ុនអាកាសចរណ័ដឹកទំនិញ
|ក្រុមហ៊ុនអាកាសចរណ៏ទ្រី អេម ជី អ៊ីនត្រាអេស៊ា |Bangkok-Suvarnabhumi, Ho Chi Minh City, Singapore |
ស្ថិតិ
| ឆ្នាំ | អ្នកដំណើរសរុប | យន្តហោះសរុប |
|---|---|---|
| ១៩៩៨ | 595,432 | 6,244 |
| ១៩៩៩ | 738,115 | 7,239 |
| ២០០០ | 860,614 | 8,625 |
| ២០០១ | 917,367 | 17,364 |
| ២០០២ | 948,614 | 18,082 |
| ២០០៣ | 867,190 | 16,346 |
| ២០០៤ | 1,022,203 | 17,543 |
| ២០០៥ | 1,081,745 | 17,033 |
| ២០០៦ | 1,322,267 | 19,042 |
| ២០០៧ | 1,598,424 | 20,881 |
| ២០០៨ | 1,692,000 | 20,380 |
| ២០០៩ | 1,588,000 | 20,350 |
ទែរមីណាល់អន្តរជាតិ
- ផ្ទៃក្រលា១៦០០០ម២
- បន្ទប់រង់ចាំ១៣០០ម២
- បន្ទប់VIP២៥០ម២
- អាហារដ្ឋាននិងភេសជ្ជៈ៣៥០ម២
- ហាងទំនេញរួចពន្ឋ៧០០ម២
- បរិមាណកៅអី៣៦០
- កន្លែងត្រួតពិនិត្យចូល(ឆែកអ៊ីន)២២
- កន្លែងគយអន្តោប្រវេសន៍និងទិដ្ឋការ៣០
- ចំនូនច្រកច្រកមានស្ពានឆ្លងចូលយន្តហោះ៤ច្រកទៅឡានក្រុងផ្ទេរទៅយន្តហោះ២
- ចំណតរថយន្ត៣៨០
ទែរមីណាល់ក្នុងស្រុក
ផ្នែកចេញដំណើរ
- ផ្ទៃក្រលា១២០០ម២
- ច្រកឡើង៣
ផ្នែកមកដល់
- ផ្ទៃក្រលា២៤៧០ម២
- សួនច្បារ៩០០ម២
ផ្លូវរត់ឡើង
- ប្រវែង៣០០០ម
- ទទឹង៤៥ម
- ទំរង់គ្រឹះបេតុងក្រាលបេទីម
