នរោត្តម សុរាម្រិត
អត្ថបទនេះ គឺស្ដីអំពី បុគ្គលដែលទើបទទួលមរណភាពថ្មីៗ។ ព័ត៌មានខ្លះៗ ដូចជាការជាប់ទាក់ទងនឹងសភាពនៃមរណភាពរបស់បុគ្គល និង ព្រឹត្តិការណ៍ជុំវិញ អាចប្រែក្លាយជាការពិតបន្ថែមទៀតដែលធ្លាប់បានដឹងហើយ។ |
នរោត្តម សុរាម្រិត | |||||
---|---|---|---|---|---|
ព្រះមហាក្សត្រកម្ពុជា កម្ពុជាក្រោមអាណានិគម និង ឯករាជ្យ (អាណត្តិទី១) | |||||
រជ្ជកាល | ៣ មីនា ១៩៥៥- ៣ មេសា ១៩៦០ | ||||
រាជាភិសេក | ៣ មីនា ១៩៥៥ | ||||
អង្គមុន | នរោត្តម-សីហនុ | ||||
អង្គក្រោយ | នរោត្តម-សីហនុ | ||||
ប្រសូត | ភ្នំពេញ សហភាពឥណ្ឌូចិន | 6 មីនា 1896 ||||
សុគត | 3 មេសា 1960 ភ្នំពេញ កម្ពុជា | ||||
រាជពន្ធភាព | ស៊ីសុវត្ថិ មុនីវង្ស កុសុមៈនារីរត្នន៍សិរីវឌ្ឍនា | ||||
រាជបច្ឆាញាតិ | បុត្រ៥អង្គ | ||||
| |||||
វង្ស | វង្សនរោត្តម | ||||
បិតា | នរោត្តម សុទ្ធារត្នន៍ | ||||
មាតា | នរោត្តម ផាង៉ាង៉ាម | ||||
សាសនា | ពុទ្ធសាសនាថេរវាទ |
នរោត្តម សុរាម្រិត |
---|
នរោត្តម សុរាម្រិត (ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សុរាម្រិត) (០៦ មីនា ១៨៩៦– ០៣ មេសា ១៩៦០) ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ១៩៥៥ដល់ទ្រង់សោយព្រះទិវង្គត។ ព្រះអង្គជាព្រះរាជបិតានៃសម្តេចព្រះនរោត្តម សីហនុ និងជាព្រះអយ្យកោនៃព្រះមហាក្សត្រសព្វថ្ងៃគឺសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ សម្តេចព្រះនរោត្តមសុរាម្រិត ទ្រង់ព្រះសម្ភពនៅរាជធានីភ្នំពេញ។ ព្រះអង្គគឺជាព្រះរាជបុត្រានៃព្រះអង្គម្ចាស់នរោត្តម សុទ្ធារត្នន៍ និងជាព្រះរាជនត្តានៃសម្តេចព្រះ នរោត្តម។
Norodom Sihanouk was both Suramarit's predecessor and successor as the head of the state. Suramarit was a nephew of King Sisowath Monivong. Surmarit became Monivong's son-in-law when he married Monivong's daughter. បន្ទាប់ពីការសោយទិវង្គតនៃព្រះបាទមុនីវង្សនៅឆ្នាំ១៩៤១ ព្រះអង្គម្ចាស់ នរោត្តម សីហនុ ត្រូវជាព្រះរាជបុត្រាព្រះអង្គម្ចាស់នរោត្តម សុរាម្រិត និងជាព្រះរាជនត្តាសម្តេចព្រះមុនីវង្ស ត្រូវបានជ្រើសតាំងជាព្រះមហាក្សត្រថ្មី។ នៅឆ្នាំ១៩៥៥ សម្តេចព្រះនរោត្តម សីហនុថ្វាយព្រះបិតា។ បន្ទាប់ពីការសោយទិវង្គតនៃព្រះបាទសម្តេចព្រះនរោត្តម សុរាម្រិតក្នុងឆ្នាំ១៩៦០ សម្តេចព្រះ នរោត្តម សីហនុ ត្រូវបានថ្វាយតំណែងជាព្រះប្រមុខរដ្ឋ ប៉ុន្តែមិនត្រូវបានឡើងរាជ្យជាព្រះមហាក្សត្រនោះទេរហូតដល់ឆ្នាំ១៩៩៣។ កាលនោះព្រះមហាក្សត្រីយានីកុសុមៈដែលជាព្រះអគ្គមហេសីសម្តេចព្រះបាទនរោត្តមសុរាម្រិតត្រូវបានថ្វាយព្រះតំណែងជានិមិត្តរូបនៃព្រះរាជបល្ល័ង្គប៉ុណ្ណោះ។ ព្រះបរមបច្ឆាមរណនាមនៃព្រះបាទសម្តេចព្រះនរោត្តម សុរាម្រិតគឺ ព្រះករុណាព្រះនរោត្តមសុម្រិត ព្រះមហាកញ្ចនកោដ្ឋ។
ហ្លួងនរោត្តម សុរាម្រិតបានរៀបអភិសេកជាមួយសម្តេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈដែលជាព្រះរាជបុត្រីនៃព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស និងមានព្រះរាជបុត្រមួយអង្គគឺសម្តេចព្រះនរោត្តម សីហនុ។ ព្រះអង្គក៏មានព្រះជាយាមួយអង្គទៀតគឺ ឃុនទេពនារី យ៉េប គឹមអាន និងមានព្រះរាជបុត្រាបុត្រី៣អង្គគឺសម្តេចក្រុមឃុននរោត្តម សិរីវុឌ្ឍ សម្តេចនរោត្តម វេជ្ជរ៉ា និង...