ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣
អត្ថបទនេះ កត់ត្រាទាក់ទងនឹង ព្រឹត្តិការណ៍បច្ចុប្បន្នភាព។ ព័ត៌មានអាចផ្លាស់ប្ដូរភ្លាមៗពេលព្រឹត្តិការណ៍មានភាពប្រែប្រួល។ |
![]() | |||||||||||||||||||||||||||||
| |||||||||||||||||||||||||||||
| |||||||||||||||||||||||||||||
|
កម្ពុជា |
![]() អត្ថបទនេះគឺជាផ្នែកបន្តៗគ្នាស្ដីពី |
|
បំណែងចែករង
|
បញ្ហាទាក់ទង
|
ប្រទេសដទៃទៀត · សៀវភៅផែនទី តោរណៈនយោបាយ |
ការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ត្រ អណត្តិទី៥ នឹងត្រូវប្រព្រឹត្តិទៅនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ [១]។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ. ប) បានប្រកាសថាប្រជាជនកម្ពុជាចំនួន ៩,៦៧ លាននាក់នឹងត្រូវបានទទួលបានសិទ្ធិដើម្បីបោះឆ្នោតសម្រាប់អសនៈរដ្ឋសភាជាតិចំនួន១២៣អសនៈ[២]។ នាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីហ៊ុន សែនដែលកំពុងកាន់តំណែងមានសិទ្ធិទទួលបានការកាន់អំណាចបួនអណត្តិជាប់ៗគ្នា។ ការិយាល័យបោះឆ្នោតចាប់បើកពីម៉ោង៧:០០ព្រឹក និងបិទនៅម៉ោង ៣:០០ល្ងាច។ នៅម៉ោង ៧:៤០ល្ងាច លោកខៀវ កាញ្ញារិទ្ធិដែលជារដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសក្រៅផ្លូវការថា គណបក្សប្រជាជនកម្ពុជា បានឈ្នះ៦៨អសនៈ ហើយចំណែកឯគណបក្សសង្គ្រោះជាតិដែលជាគូប្រជែងឈ្នះត្រឹម៥៥អសនៈប៉ុណ្ណោះ[៣]។
ព្រឹត្តិការណ៍មុន
ការបោះឆ្នោតមុននៅក្នុងឆ្នាំ ២០០៨ ត្រូវបានឈ្នះដោយគណបក្សប្រជាជនកម្ពុជា ដោយបានឈ្នះបានចំនួនអសនៈភាគច្រើនដាច់ខាត ចំនួន ៩០អសនៈលើ១២៣អសនៈ។ បើទោះបីជាឈ្នះចំនួនអសនៈភាគច្រើនដាច់ខាត, គណបក្សប្រជាជនកម្ពុជាបានជ្រើសរើសបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចដែលបានឈ្នះ ២ អាសនៈ។ គណបក្សប្រឆាំងគឺ គណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្សបានឈ្នះសរុបបញ្ចូលគ្នាចំនួន២៩ អសនៈ។ នៅឆ្នាំ២០១២ គណៈបក្សប្រឆាំងទាំង២បានច្របាច់បញ្ចូលគ្នាដើម្បីបង្កើតគណបក្សថ្មីមួយដោយដាក់ឈ្មោះថា គណបក្សសង្គ្រោះជាតិ ដោយមានលោកសម រង្ស៊ីជាប្រធាននិងលោកកឹម សុខាជាអនុប្រធាន។ ប្រធានគណបក្សលោកសម រង្ស៊ីគ្មានឈ្មោះបេក្ខជនតំណាងរាស្ត្រទេ។ នេះដោយសារលោកបាននិរទេសខ្លួនទៅក្រៅប្រទេសបន្ទាប់ពីមានការចោទប្រកាន់ដោយតុលាការនៅឆ្នាំ២០១០។ លោកបានត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី១៩ កក្កដា ២០១៣ បន្ទាប់ពីមានការលើកលែងទោសពីព្រះមហាក្សត្រ ព្រះបាទនរោត្ដម សីហមុនី[៤] ប៉ុន្តែលោករង្ស៊ីគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយមិនមានបេក្ខភាពដើម្បីឈរឈ្មោះក្នុងការបោះឆ្នោតនេះឡើយ។[៥]
គណបក្សនយោបាយ
ចំនួននៃគណបក្សនយោបាយដែលបានចុះបញ្ជីផ្លូវការក្នុងការប្រឡងប្រជែងនៅក្នុងការបោះឆ្នោតជាតិបានធ្លាក់ចុះជាលំដាប់។ នៅក្នុងការបោះឆ្នោតឆ្នាំ២០០៣ មាន២៣គណបក្ស ធ្លាក់មកត្រឹម ១១គណបក្សនៅក្នុងការបោះឆ្នោតឆ្នាំ២០០៨ និង មកត្រឹម ៨គណបក្សក្នុងឆ្នាំ២០១៣នេះ។
បេក្ខភាពនាយករដ្ឋមន្ត្រី
បេក្ខជនដែលបានប្រកាសប្រណាំងប្រជែងដើម្បីតំណែងនាយករដ្ឋមន្ត្រី៖
- ហ៊ុន សែន, នាយករដ្ឋមន្ត្រីកំពុងកាន់តំណែង
- សម រង្ស៊ី, អតីតតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាមេដឹកនាំគណបក្សប្រឆាំងនៃប្រទេសកម្ពុជា។
- នរោត្តម អរុណរស្មី, មេដឹកនាំគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចនិងឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីចាប់តាំងពីឆ្នាំ ២០០៥។
- ខឹម វាសនា, អតីតតំណាងរាស្ត្រគណបក្សប្រឆាំង។
កិច្ចពិភាក្សាតទល់
ប្រទេសកម្ពុជាមានការជជែកពិភាក្សាគ្នាតាមទូរទស្សន៍លើកដំបូងរបស់ខ្លួននៅលើទី ២០និង២១ ខែកក្កដា ។ វិទ្យាស្ថានប្រជាធិបតេយ្យជាតិ (National Democratic Institute ហៅកាត់ថា NDI) ដែលជាស្ថាប័នឧបត្ថម្ភដោយអាមេរិច នឹងរៀបចំការពិភាក្សាតុមូលចំនួន៩ ដោយមានការចូលរួមពីសំណាក់បេក្ខជនតាមខេត្តពីស្ទើរគ្រប់គណបក្ស។
ភាពចំរូងចំរាសនានាមុខការបោះឆ្នោត
បញ្ហាបញ្ជីចុះឈ្នោះបោះឆ្នោត
ដោយហេតុថា កម្ពុជាមិនបានរាប់ប្រជាជនជាផ្លូវការអស់រយៈពេល៥ឆ្នាំមកហើយ តួលេខអត្រាប្រជាជនក្នុងផ្ទៃប្រទេសដែលមានចំនួនកំណត់បាននាំទៅដល់ការបង្ហាញភាពមិនត្រឹមត្រូវចំពោះអ្នកមានលទ្ធភាពបោះឆ្នោត ដែលធ្វើឱ្យមានភាពលំបាកដល់គណៈកម្មាការជាតិរៀបចំការបោះឆ្នោតដឹងអោយប្រាកដនូវចំនួនជាក់ស្ដែងនៃអ្នកបោះឆ្នោតដែលគួរតែចុះបញ្ជីក្នុងបញ្ជីបោះឆ្នោតរបស់កម្ពុជា។ The lack of actual population count could have lead to fraudulent voting, such as voters voting in multiple precincts using different names.[៦] According to the opposition CNRP, between 1.2 to 1.3 million names were omitted from voting rolls.[៧]
Migrant Vietnamese have also allegedly been able to register as voters due lax identification policies in Cambodia. The opposition Cambodia National Rescue Party played up this anti-Vietnamese rhetoric in campaigning leading up to the election.[៨]
បញ្ហាទឹកថ្នាំជ្រលក់ម្រាមដៃ
លទ្ធផលនៃការបោះឆ្នោត
លទ្ធផលបឋមពី គជប
យោងទៅតាមលទ្ធផលបឋមពី គជប គណបក្សកាន់អំណាចបក្សប្រជាជន ទទួលបាន ៤៨.៧៩% នៃសន្លឹកឆ្នោតទាំងអស់ ដែលស្មើនឹង ៦៨អសនៈ ហើយគណបក្សប្រឆាំងបក្សសង្គ្រោះជាតិវិញ ទទួលបាន ៤៤.៤៥% ស្មើនឹង ៥៥អសនៈ។ តាមរយៈលទ្ធផលបឋមនេះ គេសង្កេតឃើញថា គណបក្សប្រជាជនបាត់បង់ចំនួន ២២អសនៈ បើប្រៀបធៀបនឹងលទ្វផលបោះឆ្នោតអណត្តិមុន ដែលជាភាគរយតិចបំផុតនៃអសនៈដែលខ្លួនធ្លាប់ទទួលបាននៅក្នុងរដ្ឋសភាជាតិ ចាប់តាំងពីឆ្នាំ១៩៩៨[៧]។ គណបក្សផ្សេងៗ រួមមាន គណបក្សហ៊្វុនស៊ិនប៉ិច និង គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលរួមបញ្ចូលគ្នាបាន ០ អាសនៈ ៦,៣%ក្នុងចំណោមសំឡេងឆ្នោត។[៩]
គណបក្ស | សន្លឹកឆ្នោត | % | អាសនៈ | +/– | |
---|---|---|---|---|---|
គណបក្សប្រជាជនកម្ពុជា | ៣ ២២៧ ៧២៩ | ៤៨,៧៩ | ៦៨ | −២២ | |
គណបក្សសង្គ្រោះជាតិ | ២ ៩៤១ ១៣៣ | ៤៤,៤៥ | ៥៥ | +២៦ | |
គណបក្សហ៊្វុនស៊ិនប៉ិច | ២៤១ ៨៦៦ | ៣,៦៦ | ០ | −២ | |
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ | ៦៩ ៦៦៧ | ១,០៥ | ០ | ០ | |
គណបក្សសញ្ជាតិកម្ពុជា | ៣៧ ៩៦៣ | ០,៥៧ | ០ | ថ្មី | |
គណបក្សខ្មែរឈប់ក្រ | ៤៣ ៣១២ | ០,៦៥ | ០ | ០ | |
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច | ៣៤ ៥៦៩ | ០,៥២ | ០ | ថ្មី | |
គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ | ១៩ ៨៧១ | ០,៣០ | ០ | ថ្មី | |
អសុពលភាព/សំឡេងឆ្នោតទទេ | – | – | – | ||
សរុប | ៦ ៦១៦ ១១០ | ១២៣ | ០ | ||
អ្នកបោះឆ្នោតចុះបញ្ជី/អ្នកមិនបានបោះឆ្នោត | – | – | |||
ប្រភព: គណៈកម្មាការជាតិរៀបចំការបោះឆ្នោត |
ឯកសារយោង
- ↑ ប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ គ.ជ.ប
- ↑ "9.67 million Cambodians eligible to vote in July general election". ភ្នាក់ងារសារព័ត៌មានស៊ីនហួរ (ប៉េកាំង). http://news.xinhuanet.com/english/world/2013-01/04/c_132079567.htm.
- ↑ "CPP Claims Election Victory, 68 Seats to 55 CNRP". ខេមបូដា ដេលី (ភ្នំពេញ). 28 July 2013. http://www.cambodiadaily.com/elections/cpp-claims-election-victory-68-seats-to-55-cnrp-37191។ បានយកមក 28 July 2013.
- ↑ "ព័ត៌មានក្នុងស្រុកមួយចំនួនមិនចាប់អារម្មណ៍ការវិលត្រឡប់របស់មេបក្សប្រឆាំង". វិទ្យុអាស៊ីសេរី. http://www.rfa.org/khmer/news/politics/local-media-not-interest-sam-rainsy-return-07202013041609.html។ បានយកមក 19 July 2013.
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedRFA
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedhrw
- ↑ ៧,០ ៧,១ Fuller, Thomas (29 July 2013). "Cambodian Opposition Rejects Election Results". The New York Times. http://www.nytimes.com/2013/07/30/world/asia/cambodian-opposition-rejects-election-results.html។ បានយកមក 31 July 2013.
- ↑ Fuller, Thomas (28 July 2013). "Ruling Party Wins Narrowly in Cambodian Vote". The New York Times. http://www.nytimes.com/2013/07/29/world/asia/hun-sens-party-holds-on-to-win-cambodian-vote.html?ref=asia&pagewanted=all។ បានយកមក 31 July 2013.
- ↑ COMFREL