ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣
អត្ថបទនេះ កត់ត្រាទាក់ទងនឹង ព្រឹត្តិការណ៍បច្ចុប្បន្នភាព។ ព័ត៌មានអាចផ្លាស់ប្ដូរភ្លាមៗពេលព្រឹត្តិការណ៍មានភាពប្រែប្រួល។ |
![]() | |||||||||||||||||||||||||||||
| |||||||||||||||||||||||||||||
| |||||||||||||||||||||||||||||
|
កម្ពុជា |
![]() អត្ថបទនេះគឺជាផ្នែកបន្តៗគ្នាស្ដីពី |
|
បំណែងចែករង
|
បញ្ហាទាក់ទង
|
ប្រទេសដទៃទៀត · សៀវភៅផែនទី តោរណៈនយោបាយ |
ការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ត្រ អណត្តិទី៥ នឹងត្រូវប្រព្រឹត្តិទៅនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ [១]។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ. ប) បានប្រកាសថាប្រជាជនកម្ពុជាចំនួន ៩,៦៧ លាននាក់នឹងត្រូវបានទទួលបានសិទ្ធិដើម្បីបោះឆ្នោតសម្រាប់អសនៈរដ្ឋសភាជាតិចំនួន១២៣អសនៈ[២] ។ នាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីហ៊ុនសែនដែលកំពុងកាន់តំណែងមានសិទ្ធិទទួលបានការកាន់អំណាចបួនអណត្តិជាប់ៗគ្នា។
ព្រឹត្តិការណ៍មុន
ការបោះឆ្នោតមុននៅក្នុងឆ្នាំ ២០០៨ ត្រូវបានឈ្នះដោយគណបក្សប្រជាជនកម្ពុជា ដោយបានឈ្នះបានចំនួនអសនៈភាគច្រើនដាច់ខាត ចំនួន ៩០អសនៈលើ១២៣អសនៈ។ បើទោះបីជាឈ្នះចំនួនអសនៈភាគច្រើនដាច់ខាត, គណបក្សប្រជាជនកម្ពុជាបានជ្រើសរើសបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចដែលបានឈ្នះ ២ អាសនៈ។ គណបក្សប្រឆាំងគឺ គណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្សបានឈ្នះសរុបបញ្ចូលគ្នាចំនួន២៩ អសនៈ។
គណបក្សនយោបាយ
ចំនួននៃគណបក្សនយោបាយដែលបានចុះបញ្ជីផ្លូវការក្នុងការប្រឡងប្រជែងនៅក្នុងការបោះឆ្នោតជាតិបានធ្លាក់ចុះជាលំដាប់។ នៅក្នុងការបោះឆ្នោតឆ្នាំ២០០៣ មាន២៣គណបក្ស ធ្លាក់មកត្រឹម ១១គណបក្សនៅក្នុងការបោះឆ្នោតឆ្នាំ២០០៨ និង មកត្រឹម ៨គណបក្សក្នុងឆ្នាំ២០១៣នេះ។
បេក្ខភាពនាយករដ្ឋមន្ត្រី
បេក្ខជនដែលបានប្រកាសប្រណាំងប្រជែងដើម្បីតំណែងនាយករដ្ឋមន្ត្រី៖
- ហ៊ុន សែន, នាយករដ្ឋមន្ត្រីកំពុងកាន់តំណែង
- សម រង្ស៊ី, អតីតតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាមេដឹកនាំគណបក្សប្រឆាំងនៃប្រទេសកម្ពុជា។
- នរោត្តម អរុណរស្មី, មេដឹកនាំគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចនិងឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីចាប់តាំងពីឆ្នាំ ២០០៥។
- ខឹម វាសនា, អតីតតំណាងរាស្ត្រគណបក្សប្រឆាំង។
ការពិភាក្សា
ប្រទេសកម្ពុជានឹងមានការជជែកពិភាក្សាគ្នាតាមទូរទស្សន៍លើកដំបូងរបស់ខ្លួននៅលើទី ២០និង២១ ខែកក្កដា ។ វិទ្យាស្ថានប្រជាធិបតេយ្យជាតិ (National Democratic Institute ហៅកាត់ថា NDI) ដែលជាស្ថាប័នឧបត្ថម្ភដោយអាមេរិច នឹងរៀបចំការពិភាក្សាតុមូលចំនួន៩ ដោយមានការចូលរួមពីសំណាក់បេក្ខជនតាមខេត្តពីស្ទើរគ្រប់គណបក្ស។
ភាពចំរូងចំរាសនានាមុខការបោះឆ្នោត
បញ្ហាបញ្ជីចុះឈ្នោះបោះឆ្នោត
បញ្ហាទឹកថ្នាំជ្រលក់ម្រាមដៃ
លទ្ធផលនៃការបោះឆ្នោត
លទ្ធផលបឋមពី គជប
យោងទៅតាមលទ្ធផលបឋមពី គជប គណបក្សកាន់អំណាចបក្សប្រជាជន ទទួលបាន ៤៨.៧៩% នៃសន្លឹកឆ្នោតទាំងអស់ ដែលស្មើនឹង ៦៨អសនៈ ហើយគណបក្សប្រឆាំងបក្សសង្គ្រោះជាតិវិញ ទទួលបាន ៤៤.៤៥% ស្មើនឹង ៥៥អសនៈ។ តាមរយៈលទ្ធផលបឋមនេះ គេសង្កេតឃើញថា គណបក្សប្រជាជនបាត់បង់ចំនួន ២២អសនៈ បើប្រៀបធៀបនឹងលទ្វផលបោះឆ្នោតអណត្តិមុន ដែលជាភាគរយតិចបំផុតនៃអសនៈដែលខ្លួនធ្លាប់ទទួលបាននៅក្នុងរដ្ឋសភាជាតិ ចាប់តាំងពីឆ្នាំ១៩៩៨។ [៣] Other parties, including the Funcinpec Party and League for Democracy Party combined for 0 seats on 6.3% of the vote.[៤]
គណបក្ស | សន្លឹកឆ្នោត | % | អសនៈ | +/– | |
---|---|---|---|---|---|
Cambodian People's Party | 3,227,729 | 48.79 | 68 | −22 | |
Cambodian National Rescue Party | 2,941,133 | 44.45 | 55 | +26 | |
Funcinpec Party | 241,866 | 3.66 | 0 | −2 | |
League for Democracy Party | 69,667 | 1.05 | 0 | 0 | |
Cambodian Nationality Party | 37,963 | 0.57 | 0 | New | |
Khmer Anti-Poverty Party | 43,312 | 0.65 | 0 | 0 | |
Khmer Economic Development Party | 34,569 | 0.52 | 0 | New | |
Democratic Republican Party | 19,871 | 0.30 | 0 | New | |
Invalid/blank votes | – | – | – | ||
Total | 6,616,110 | 123 | 0 | ||
Registered voters/turnout | – | – | |||
Source: National Election Committee |
ឯកសារយោង
- ↑ ប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ គ.ជ.ប
- ↑ [http://news.xinhuanet.com/english/world/2013-01/04/c_132079567.htm 9.67 million Cambodians eligible to vote in July general election] ភ្នាក់ងារសារព័ត៌មានស៊ីនហួរ
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedNYT1
- ↑ COMFREL
តំណភ្ជាប់ខាងក្រៅ
- គេហទំព័រផ្លូវការ គជប
- គេហទំព័រផ្លូវការ COMFREL
- គេហទំព័រផ្លូវការ សម្លេងម្ចាស់ឆ្នោត
- គេហទំព័រផ្លូវការ Open Development Cambodia
![]() |
អត្ថបទដែលទាក់ទងនឹងកម្ពុជានេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
![]() |
អត្ថបទនេះអំពីនយោបាយគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |