ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣
អត្ថបទនេះ កត់ត្រាទាក់ទងនឹង ព្រឹត្តិការណ៍បច្ចុប្បន្នភាព។ ព័ត៌មានអាចផ្លាស់ប្ដូរភ្លាមៗពេលព្រឹត្តិការណ៍មានភាពប្រែប្រួល។ |
![]() | |||||||||||||||||||||||||||||||||||
| |||||||||||||||||||||||||||||||||||
| |||||||||||||||||||||||||||||||||||
|
កម្ពុជា |
![]() អត្ថបទនេះគឺជាផ្នែកបន្តៗគ្នាស្ដីពី |
|
បំណែងចែករង
|
បញ្ហាទាក់ទង
|
ប្រទេសដទៃទៀត · សៀវភៅផែនទី តោរណៈនយោបាយ |
ការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ត្រ អណត្តិទី៥ នឹងត្រូវប្រព្រឹត្តិទៅនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ [១]។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ. ប) បានប្រកាសថាប្រជាជនកម្ពុជាចំនួន ៩,៦៧ លាននាក់នឹងត្រូវបានទទួលបានសិទ្ធិដើម្បីបោះឆ្នោតសម្រាប់អសនៈរដ្ឋសភាជាតិចំនួន១២៣អសនៈ[២] ។ នាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីហ៊ុនសែនដែលកំពុងកាន់តំណែងមានសិទ្ធិទទួលបានការកាន់អំណាចបួនអណត្តិជាប់ៗគ្នា។
ព្រឹត្តិការណ៍មុន
ការបោះឆ្នោតមុននៅក្នុងឆ្នាំ ២០០៨ ត្រូវបានឈ្នះដោយគណបក្សប្រជាជនកម្ពុជា ដោយបានឈ្នះបានចំនួនអសនៈភាគច្រើនដាច់ខាត ចំនួន ៩០អសនៈលើ១២៣អសនៈ។ បើទោះបីជាឈ្នះចំនួនអសនៈភាគច្រើនដាច់ខាត, គណបក្សប្រជាជនកម្ពុជាបានជ្រើសរើសបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចដែលបានឈ្នះ ២ អាសនៈ។ គណបក្សប្រឆាំងគឺ គណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្សបានឈ្នះសរុបបញ្ចូលគ្នាចំនួន២៩ អសនៈ។
គណបក្សនយោបាយ
ចំនួននៃគណបក្សនយោបាយដែលបានចុះបញ្ជីផ្លូវការក្នុងការប្រឡងប្រជែងនៅក្នុងការបោះឆ្នោតជាតិបានធ្លាក់ចុះជាលំដាប់។ នៅក្នុងការបោះឆ្នោតឆ្នាំ២០០៣ មាន២៣គណបក្ស ធ្លាក់មកត្រឹម ១១គណបក្សនៅក្នុងការបោះឆ្នោតឆ្នាំ២០០៨ និង មកត្រឹម ៨គណបក្សក្នុងឆ្នាំ២០១៣នេះ។
បេក្ខភាពនាយករដ្ឋមន្ត្រី
បេក្ខជនដែលបានប្រកាសប្រណាំងប្រជែងដើម្បីតំណែងនាយករដ្ឋមន្ត្រី៖
- ហ៊ុន សែន, នាយករដ្ឋមន្ត្រីកំពុងកាន់តំណែង
- សម រង្ស៊ី, អតីតតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាមេដឹកនាំគណបក្សប្រឆាំងនៃប្រទេសកម្ពុជា។
- នរោត្តម អរុណរស្មី, មេដឹកនាំគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចនិងឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីចាប់តាំងពីឆ្នាំ ២០០៥។
- ខឹម វាសនា, អតីតតំណាងរាស្ត្រគណបក្សប្រឆាំង។
ការពិភាក្សា
ប្រទេសកម្ពុជានឹងមានការជជែកពិភាក្សាគ្នាតាមទូរទស្សន៍លើកដំបូងរបស់ខ្លួននៅលើទី ២០និង២១ ខែកក្កដា ។ វិទ្យាស្ថានប្រជាធិបតេយ្យជាតិ (National Democratic Institute ហៅកាត់ថា NDI) ដែលជាស្ថាប័នឧបត្ថម្ភដោយអាមេរិច នឹងរៀបចំការពិភាក្សាតុមូលចំនួន៩ ដោយមានការចូលរួមពីសំណាក់បេក្ខជនតាមខេត្តពីស្ទើរគ្រប់គណបក្ស។
ឯកសារយោង
- ↑ ប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ គ.ជ.ប
- ↑ [http://news.xinhuanet.com/english/world/2013-01/04/c_132079567.htm 9.67 million Cambodians eligible to vote in July general election] ភ្នាក់ងារសារព័ត៌មានស៊ីនហួរ
![]() |
អត្ថបទដែលទាក់ទងនឹងកម្ពុជានេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
![]() |
អត្ថបទនេះអំពីនយោបាយគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |