Jump to content

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣

ពីវិគីភីឌា
ការបោះឆ្នោតសកល ឆ្នាំ២០១៣ នៅកម្ពុជា
កម្ពុជា
២០០៨ ←
២៨ កក្កដា ២០១៣
→ ២០១៨

សរុបចំនួន ១២៣ អសនៈ នៃរដ្ឋសភាជាតិ
ចំនួនអាសនៈភាគច្រើនដាច់ខាត ៦២
  FUNCINPEC
អ្នកដឹកនាំ ហ៊ុន សែន សម រង្ស៊ី នរោត្តម អរុណរស្មី
គណបក្ស ប្រ.ជ គ.ស.ជ រ.រ.ជ.ក.ឯ.អ.ស.ស
តាំងពី ១៤ មករា ១៩៨៥ ១៧ កក្កដា​ ២០១២ ២៧ កក្កដា ២០០៨
លទ្ធផលលើកមុន ៩០ អសនៈ, ១៨,១១% គណបក្សថ្មី ២ អសនៈ, ៥,០៥%
អាសនៈបច្ចុប្បន្ន ៩០ អសនៈ ២៩ អសនៈ ២​ អសនៈ

នាយករដ្ឋមន្ត្រីកំពុងកាន់តំណែង

ហ៊ុន សែន
គណបក្សប្រជាជនកម្ពុជា

កម្ពុជា

អត្ថបទនេះគឺជាផ្នែកបន្តៗគ្នាស្ដីពី
នយោបាយ និង រដ្ឋាភិបាល
កម្ពុជា



ប្រទេសដទៃទៀត · សៀវភៅផែនទី
តោរណៈនយោបាយ

ការ​បោះ​ឆ្នោត​សកលជ្រើសតាំងតំណាងរាស្ត្រ អណត្តិទី៥ នឹង​ត្រូវ​ប្រព្រឹត្តិទៅ​នៅ​ថ្ងៃ​ទី ២៨ ខែ​កក្កដា ​ឆ្នាំ២០១៣ []គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ. ប​) បាន​ប្រកាស​ថាប្រជាជន​កម្ពុជា​ចំនួន ៩,៦៧ លាននាក់នឹង​ត្រូវ​បាន​​ទទួល​បាន​សិទ្ធិ​ដើម្បី​បោះ​ឆ្នោតសម្រាប់អសនៈ​រដ្ឋ​សភា​ជាតិ​ចំនួន១២៣អសនៈ[] ។ នាយក​រដ្ឋ​ម​ន្រ្តី​រដ្ឋ​ម​ន្រ្តី​ហ៊ុន​សែន​ដែលកំពុងកាន់តំណែង​មាន​សិទ្ធិ​ទទួលបានការកាន់អំណាចបួនអណត្តិជាប់ៗគ្នា​។

ព្រឹត្តិការណ៍មុន

ការ​បោះ​ឆ្នោត​មុន​នៅ​ក្នុង​ឆ្នាំ ២០០៨ ត្រូវ​បាន​ឈ្នះ​ដោយ​គណបក្សប្រជាជនកម្ពុជា ដោយបានឈ្នះបានចំនួនអសនៈភាគច្រើនដាច់ខាត ចំ​នួន ៩០អសនៈលើ១២៣អសនៈ។ បើ​ទោះ​បី​ជា​ឈ្នះចំនួនអសនៈភាគច្រើនដាច់ខាត​​, គណបក្សប្រជាជនកម្ពុជាបានជ្រើសរើស​បង្កើតរដ្ឋាភិបាលចម្រុះ​ជាមួយ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិចដែល​បាន​ឈ្នះ ២ អាសនៈ​។ ​គណបក្ស​ប្រឆាំង​គឺ គណបក្សសមរ​ង្ស៊ីនិង​គណបក្សសិទ្ធិមនុស្សបាន​ឈ្នះ​សរុប​បញ្ចូល​គ្នា​ចំនួន២៩ អសនៈ។

គណបក្ស​នយោបាយ

ចំនួន​នៃ​គណបក្ស​នយោបាយដែលបាន​ចុះបញ្ជី​ផ្លូវការ​ក្នុងការប្រឡង​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោតជាតិ​បានធ្លាក់ចុះ​ជាលំដាប់។ នៅក្នុងការបោះឆ្នោតឆ្នាំ២០០៣ មាន២៣គណបក្ស ធ្លាក់មកត្រឹម ១១គណបក្សនៅក្នុងការបោះឆ្នោតឆ្នាំ២០០៨ និង មកត្រឹម ៨គណបក្សក្នុងឆ្នាំ២០១៣នេះ។

គណបក្ស មេដឹកនាំ
គណបក្សសញ្ជាតិកម្ពុជា សេង សុខេង
គណបក្សហ៊្វុនស៊ិនប៉ិច នរោត្ដម អរុណរស្មី
គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ សុខ រ័ត្នសុវណ្ណបញ្ចៈសីលា
គណបក្សប្រជាជនកម្ពុជា ហ៊ុន សែន
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ហួន រាជចំរើន
គណបក្សខ្មែរឈប់ក្រ ក្រវ៉ាញ ដារ៉ន
គណបក្សសង្គ្រោះជាតិ សម រង្ស៊ី
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ខឹម វាសនា

បេក្ខភាពនាយករដ្ឋមន្ត្រី

បេក្ខជនដែលបានប្រកាសប្រណាំងប្រជែងដើម្បីតំណែងនាយករដ្ឋមន្ត្រី៖

ការពិភាក្សា

ប្រទេស​កម្ពុជា​នឹង​មាន​ការ​ជជែក​ពិភាក្សា​គ្នា​តាម​ទូរទស្សន៍​លើក​ដំបូង​របស់​ខ្លួន​នៅ​លើ​ទី ២០និង២១ ខែ​កក្កដា ។ វិទ្យាស្ថានប្រជាធិបតេយ្យជាតិ (National Democratic Institute ហៅកាត់ថា NDI) ដែលជាស្ថាប័នឧបត្ថម្ភដោយអាមេរិច នឹងរៀបចំ​ការពិភាក្សាតុមូលចំនួន៩ ដោយមានការចូលរួមពីសំណាក់បេក្ខជនតាមខេត្ត​ពីស្ទើរគ្រប់គណបក្ស។

ឯកសារយោង