Jump to content

សាលាក្ដីខ្មែរក្រហម

ពីវិគីភីឌា
សាលាកាត់ក្ដីខ្មែរក្រហម

កំណើតនៃការបង្កើតសាលាក្ដីខ្មែរក្រហម

ក្នុងឆ្នាំ១៩៩៧កម្ពុជាមានរដ្ឋមន្រ្ដីពីររូបបានសរសេរលិខិតមួយច្បាប់ផ្ញើរ ទៅលេខាទូទៅនៃអង្គការសហប្រជាជាតិសំនូមពរអ្នកជំនួយការ ដើម្បីបង្កើតការកាត់ក្ដី របស់អ្នកប្ដឹងតវ៉ាម្ដងទៀតរបស់មេដឹកនាំខ្មែរក្រហម។បន្ឬាប់ពីមានការចរចាដ៏ យូមកមានការព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជានិងអង្គការសហ ប្រជាជាតិបានយល់ព្រម ចុះហត្ថលេខានៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៣ ដើម្បីបង្កើតសាលាក្ដីខ្មែរក្រហម។ នៅពេលបូកសរុបកាកាត់ក្ដីរួចមកដោយមើលឃើញកាផ្ដោតយ៉ាងពិសេសលើ ច្បាប់ខ្មែរក្រហមឆ្នាំ១៩៧៥ដល់១៩៧៩កម្ពុជាបានបង្កើតកិច្ចកាកាត់ ក្ដីខ្មែរក្រហមកងកំលាំងបានបង្កើតត្រឹមត្រូវតាមច្បាប់ដើម្បីចាប់អ្នកដឹកនាំដែលនៅសល់ពីសង្គ្រាមប្រឆាំង មនុស្សជាតិប៉ុន្ដែកាចាប់គឺយឺត។រដ្ឋាភិបាលបាននិយាយថានៅប្រទេសកម្ពុជាមានវិបត្តិសេដ្ឋកិច្ចដោយសារ ទើបតែអភិវឌ្ឍន៏គ្មានហិរញ្ញវត្ថុអាចត្រឹមតែសន្យាផ្ដល់ប្រាក់ដល់សាលាក្ដី។ជាញឹកញយប្រទេសរួមមានកាណាដា ឥណ្ឌានឹងជប៉ុននាំមកជាមួយប្រាក់លើសពីសេចក្ដីត្រូវការរបស់មូនិធិ។ប៉ុន្ដែនៅខែមករាឆ្នាំ២០០៦ គណនីពេញនៃមូនិធិមិនទាន់បានគ្រប់គ្រាន់។យ៉ាងណាក៏ ដោយកិច្ចការដែលធ្វើគឺត្រូវមានភាពជាម្ចាស់ការដូចជាអគារពីរក្នុងបរិវេន[[ព្រះ បារមរាជវាំង]]កម្ពុជា។ទីបញ្ជាការទព័មានការបញ្ជាខ្ពស់ក្នុង ខេត្តកណ្ដាលត្រឹមតែជាយក្រុងភ្នំពេញ។ក្នុងខែមិនាឆ្នាំ២០០៦លេខា ទូទៅនៃអង្គការសហប្រជាជាតិលោកគូហ្វីអាណាន់បានជ្រើសចៅក្រម៧នាក់សំរាប់កាត់សេចក្ដីមេដឹកនាំខ្មែរក្រហម។ ក្នុងខែឧសភាឆ្នាំ២០០៦រដ្ឋមន្រ្ដក្រសួងយុត្តិធម៍លោកអង់វង់វ៉ាតថាណាបានផ្សាយថាចៅក្រមខ្ពស់បំផុតនៃប្រទេសកម្ពុជា ដែលលោកពេញចិត្តមាន៣០រូបនិងចៅក្រមអង្គការសហប្រជាជាតិធ្វើជាប្រធានសំរាប់សើបរកឃាតកសាលាក្ដីខ្មែរក្រហមគង់ មាននៅរស់របស់មេដឹកនាំខ្មែរក្រហម។ចៅក្រមត្រូវបានធ្វើសម្បថនៅព្រឹកព្រលឹមខែកក្កដាឆ្នាំ២០០៦។ ក្នុងខែមិថុនាឆ្នាំ២០០៩ក្រុមសុភាចាបុរស់លោករ៉ូបើត ពីរីត(Robert Petit)បានអត់ធ្មត់ធ្វើកិច្ចការបស់គាត់។នៅក្នុងខែវិឆ្ឆិកាឆ្នាំដដែលលោកខាយលី(Cayley)បានកំណត់ទុកក្រុមសុភាចារ បុរស់អន្ដរជាតិនិងក្រុមសុភាចារបុរស់កម្ពុជារបស់គាត់គឺកញ្ញាជាលាង(Chea Leang)។ សាលាក្ដីខ្មែរក្រហម គឺជាតុលា​ការ​ថ្នាក់ជាតិថ្មីពិសេស​មួយ ដែលត្រូវ​បាន​បង្កើត​ឡើង​ដោយកិច្ចព្រមព្រៀងគ្នារវាងភាគី រាជ​រដ្ឋា​ភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ។ តុលាការ​នេះ​មាន​ឈ្មោះ​ថា "អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា" ហើយនិងមានគោលដៅ​កាត់ទោសអ្នកដឹកនាំជាន់ខ្ពស់ នៅក្នុងរបប​កម្ពុជា​ប្រជា​ធិបតេយ្យ។ ប្រទេសកម្ពុជាបានឆ្លងកាត់នូវរបបខ្មែរក្រហមដែលបានឡើងកាន់អំណាចចាប់ពីថ្ងៃទី ១៧ មេសា

ឆ្នាំ ១៩៧៥ រហូតដល់ថ្ងៃទី ០៦ មេសា ឆ្នាំ ១៩៧៩។ នៅក្នុងរបបខ្មែរក្រហមនេះ 

ដែលនៅសម័យនោះមានឈ្មោះថា “របបកម្ពុជាប្រជាធិបតេយ្យ” មានប្រជាជនជាង ៣ លាននាក់ ដែលបានបាត់បង់ជីវិត។ បន្ទាប់ពីរបបនេះបានដួលរលំផុតទៅ ប្រទេសកម្ពុជាក៏បានជួបប្រទះ នូវសង្គ្រាមស៊ីវិលជាបន្តទៅទៀតហើយសង្រ្គាមស៊ីវិលនេះទៀតសោតត្រូបានបញ្ចប់ទៅ នៅឆ្នាំ ១៩៩៨ ប៉ុណ្ណោះ គឺនៅបន្ទាប់ពីរចនាសម្ព័ន្ធនយោបាយ និងយោធារបស់ខ្មែរក្រហមត្រូវបានកំទេចចោល។នៅឆ្នាំ ១៩៩៧ រាជរដ្ឋាភិបាលកម្ពុជាបានសំណូមពរអោយអង្គការសហប្រជាជាតិជួយឧបត្ថម្ភបង្កើតសាលាជម្រះក្ដី ដើម្បីកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមយោងតាមកិច្ចព្រមព្រៀងរវាងកម្ពុជានិងអង្ការសហប្រជាជាតិយល់ព្រមបង្កើត សាលាកាត់ក្ដីខ្មែរក្រហមដើម្បីកាត់ក្ដីមេដឹកនាំខ្មែរក្រហមដែលជាប្រយោជន៏ដល់ប្រទេសកម្ពុជាគឺកុំអោយមេដឹកនាំខ្មែរជំនាន់ក្រោយប្រព្រឹតបែបនេះទៀត។ សមាជិកនៃអង្គការសប្រជាជាតិនឹងសមាជិកនៃប្រទេសកម្ពុជាអង្គុយក្នុងបន្ទប់ប្រជុំយ៉ាងស្ងៀមស្ងាត់ជាមួយនឹងប្រជាជនកម្ពុជា ៣នាក់នឹងអ្នកកាត់ក្ដីអន្ដរជាតិ២នាក់។អ្នកកាត់ក្ដីអន្ដរជាតិទាំងអស់ត្រូវបានតែងតាំដោយតុលាកាជាន់ខ្ពស់នៃប្រទេសកម្ពុជា ដែលយល់ព្រមដោយលេខាធិការទូទៅនៃអង្គការសហប្រជាជាតិ។ តុលាការមួយក៏បានចាប់បដិសន្ធិឡើង បន្ទាប់ពីរដ្ឋសភាជាតិកម្ពុជាបានអនុម័តច្បាប់នៅឆ្នាំ ២០០១។ តុលាការនេះមានឈ្មោះថា “អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា”។ វាត្រូវបានបង្កើតឡើង ដើម្បីកាត់សេចក្ដីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ដឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ នៅក្រោមការយល់ព្រមរវាងប្រទេសកម្ពុជានិងអង្គការសហប្រជាជាតិដើម្បីអោយសាលាក្ដីមានភាពស្ងប់ នៃតំបន់ទាំងពីរដើម្បីអោយចៅក្រមអន្ដរជាតិសើបអង្កេតរឿងក្ដីខ្មែរក្រហមបានស្រួល។ការកាត់ក្ដីមុនសភា និងក្រោយសភាមានប្រជាជនកម្ពុជា៣នាក់និងចៅក្រមអន្ដរជាតិ២នាក់នៅក្នុងគ្រាដែលតុលា ការសភាបង្កើតឡើងមានចៅក្រមកម្ពុជា៤នាក់និងចៅក្រមអន្ដរជាតិ៣នាក់។ចៅក្រមអន្ដរជាតិទាំងអស់ត្រូវបានកំណត់ ដោយក្រុមប្រឹក្សាការិយាល័យចៅក្រមនៃព្រះរាជាណាចក្រកម្ពុជាមកពីបញ្ជីឈ្មោះដែលត្រូវបានគេជ្រើសរើសដោយលេខា ទូទៅនៃអង្គការសហប្រជាជាតិ។នៅទីនេះមានការបំរុងទុកចៅក្រមក្នុងពេលមានអាសន្នណាមួយ។ចៅក្រមនិងធ្វើការបស់ពួកគេរហូតដល់សាលាក្ដីខ្មែរក្រហមបានបញ្ចប់ការងារ។

នេះជាអង្គជុំជំរះសាលាកាត់ក្ដីខ្មែរក្រហម

រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំឲ្យតុលាការនេះដំណើរការកាត់ក្តីរបស់ខ្លួន នៅប្រទេសកម្ពុជា និងប្រើប្រាស់មន្ដ្រី និងចៅក្រមកម្ពុជា ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជា។ ទន្ទឹមគ្នានេះផងដែរ ដោយសារកម្ពុជាយល់ឃើញថាខ្លួននៅមានភាពទន់ខ្សោយនៅឡើយខាងផ្នែកតុលាការ និងចរិត លក្ខណៈអន្ដរជាតិនៃឧក្រិដ្ឋកម្ម ហើយដើម្បីធានាឲ្យមានយុត្ដិធម៌ជាលក្ខណៈស្ដង់ដារអន្ដរជាតិ កម្ពុជាក៏បានអញ្ជើញសហគមន៍អន្ដរជាតិឲ្យចូលរួមសហការ ក្នុងការកាត់សេចក្ដីនេះ។ នៅទីបញ្ចប់ នៅខែមិថុនា ឆ្នាំ២០០៣ កិច្ចព្រមព្រៀងមួយរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិក៏ត្រូវបានចុះហត្ថលេខា ដោយនៅក្នុងនោះមានការកំណត់ពីកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ នៅក្នុងដំណើរការកាត់ទោសមេដឹកនាំជាន់ខ្ពស់កម្ពុជាប្រជាធិបតេយ្យ និងជនទាំងឡាយដែលទទួលខុសត្រូវខ្ពស់បំផុត ចំពោះឧក្រិដ្ឋកម្មនិងការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់ព្រហ្មទណ្ឌកម្ពុជា ការរំលោភលើច្បាប់មនុស្សធម៌និងទម្លាប់អន្តរជាតិ ព្រមទាំងការរំលោភលើអនុសញ្ញាអន្តរជាតិ ដែលប្រទេសកម្ពុជាបានទទួលស្គាល់ និងដែលបានប្រព្រឹត្តទៅ នៅអំឡុងថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ០៦ មករា ឆ្នាំ១៩៧៩។ ទោះបីជាតុលាការថ្មីហើយពិសេសនេះត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិក៏ដោយ ក៏តុលាការនេះជាតុលាការឯករាជ្យម្ចាស់ការ មិនចំណុះអោយរាជរដ្ឋាភិបាល ឬអង្គការសហប្រជាជាតិនោះទេ។ តុលាការនេះនឹងផ្ដល់ជាគំរូមួយសំរាប់ដំណើរការកាត់ក្ដីនៅកម្ពុជា ។ ការិយាល័យរដ្ឋបាលមួយត្រូវបានបើក ដើម្បីពិភាក្សាបង្កើតអង្គជំនុំជម្រះវិសាមញ្ញ ហើយនិងចាប់ផ្ដើមរៀបចំដំណើរការកាត់ក្ដីជាផ្លូវការ។

ចៅក្រមសភា

នៅក្រោមការយល់ព្រមរវាងប្រទេសកម្ពុជានិងអង្គការសហប្រជាជាតិដើម្បីអោយសាលាក្ដីមានភាពស្ងប់នៃតំបន់ទាំងពីរ ដើម្បីអោយចៅក្រមអន្ដរជាតិសើបអង្កេតរឿងក្ដីខ្មែរក្រហមបានស្រួល។ការកាត់ក្ដីមុនសភានិង ក្រោយសភាមានប្រជាជនកម្ពុជា៣នាក់និងចៅក្រមអន្ដរជាតិ២នាក់នៅក្នុងគ្រាដែលតុលា ការសភាបង្កើតឡើងមានចៅក្រមកម្ពុជា៤នាក់និងចៅក្រមអន្ដរជាតិ៣នាក់។ចៅក្រមអន្ដរជាតិ ទាំងអស់ត្រូវបានកំណត់ដោយក្រុមប្រឹក្សាការិយាល័យចៅក្រមនៃព្រះរាជាណាចក្រកម្ពុជាមក ពីបញ្ជីឈ្មោះដែលត្រូវបានគេជ្រើសរើសដោយលេខាទូទៅនៃអង្គការសហប្រជាជាតិ។នៅទីនេះមាន ការបំរុងទុកចៅក្រមក្នុងពេលមានអាសន្នណាមួយ។ចៅក្រមនិងធ្វើការបស់ពួក គេរហូតដល់សាលាក្ដីខ្មែរក្រហមបានបញ្ចប់ការងារ។

រូបសញ្ញាសាលាកាត់ក្ដីខ្មែរក្រហម

ជនជាប់ចោទ

ឈ្មោះ ដីកាដំណោះស្រាយ ឧក្រិដ្ឋកម្ម
ក្រោមច្បាប់កម្ពុជា
អំពើប្រល័យពូជ
សាសន៍
ឧក្រិដ្ឋកម្ម
ប្រឆាំងនឹងមនុស្សជាតិ
ឧក្រិដ្ឋកម្ម
សង្គ្រាម
ការឃុំ
(អ.​វ.ត.ក.)]
ដំណក់កលជំនុំជ្រមះ
កាំង ហ្កេកអ៊ាវ ៣១ ០៧ ២០០៧ 8 5 ៣១ ០៧ ២០០៧ អង្គជំនុំជម្រះតុលាការកំពូល
នួន ជា ១៥ ០៩ ២០១០ 3 2 12 6 ១៩ ០៩ ២០០៧ អង្គជំនុំជម្រះសាលាដំបូង (២៧ ០៦ ២០១១)
ខៀវ សំផន ១៥ ០៩ ២០១០ 3 2 12 6 ១៩ ១១ ២០០៧ អង្គជំនុំជម្រះសាលាដំបូង (២៧ ០៦ ២០១១)
អៀង សារី ១៥ ០៩ ២០១០ 3 2 12 6 ១២ ១១ ២០០៧ អាង្គជំនុំជម្រះសាលាដំបូង (២៧ ០៦ ២០១១)
អៀង ធិរិទ្ធ ១៥ ០៩ ២០១០ 3 1 10 6 ១២ ១១ ២០០៧ អង្គជំនុំជម្រះសាលាដំបូង (២៧ ០៦ ២០១១)
នេះជានួនជាមេដឹកខ្មែរក្រហមកំពុងកាត់ទោស

តំណភ្ជាប់ខាងក្រៅ