ភូមិអូរជ្រៅ (ក្រុងព្រះសីហនុ)
'''ភូមិអូរជ្រៅ''' គឺជា ភូមិមួយដែលស្ថិតនៅក្មុងស្រុកមួយ គឺ ស្រុកព្រៃនប់ និង ក្មុងខេត្ត/ក្រុងព្រះសីហនុ។ ហើយ ឃុំអូរជ្រៅ/ភូមិអូរជ្រៅ នេះដែរ ជា ឃុំ មួយដែលគ្រប់គ្រងភូមិតូចៗមួយចំនួនដូចជា: [[ភូមិអូរជ្រៅ ភូមិដំបូកបួន ភូមិសស្រែក្នុង ភូមិស្រែចាមលើ ភូមិស្រែចាមក្រោម ភូមិកោះក្របី ភូមិកោះខ្យង]]។ ភូមិអូរជ្រៅ មានប្រជាជនខ្មែប្រមាណ ៤០% នឹងប្រជាជនអ៊ីស្លាម ប្រមាណ ៦០%។ សំរាប់ប្រជាជននៅតំបន់នេះការប្រកបមុខរបរផ្សេងៗគ្នា្ ខ្លះប្រកបមុខរបរកសិកម្ម ខ្លះប្រកបរបរ លក់ដូរ ខ្លះជាអ្នកបើកបរឡានឈ្នួល ឯខ្លះទៀតប្រកបរបរនេសាទ......។ បើយើងវិភាគមើលទៅប្រជាជាននៅតំបន់នេះទៅពុំសូវជាមានជីវភាពប៉ុន្មានទេ ពីព្រោះថាការរីកចំរើននៅក្នុងភូមិពុំសូវមានការអភិវឌ្ឍន៍ជឿនលឿនទេ ក៏ដូចជាខាងផ្នែកទីផ្សារពុំសូវបានដឹងតំលៃសេដ្ឋកិច្ច ថាតំនៃទំនិំញវាចុះថ្លៃ ឬ ឡើងថ្លៃនោះឡើយ។ មូលហេតុដែលប្រជាជននៅភូមិនេះមិនសូវមានជីវភាពធូធារនោះ ពីព្រោះថាចំនេះដឹងមានភាពទន់ខ្សោយ ទើបធ្ចើអោយជីវភាពរបស់ប្រជាជនមិនប្រសើឡើង នេះហើយជាកត្តាដែលធ្វើអោយប្រជាជនមិនសូវជាមានជីវភាពធូធារបែបនេះ។ តែទោះជាយ៉ាងណា ប្រជាជននៅតែខិតខំប្រឹងប្រែង ប្រកបរបររកស៊ីបន្ថែមទៀតក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារដើម្បីអោយមានគ្រួសារមានជីវភាពប្រសើឡើងវិញ។
ហេដ្ធារចនាសម្ព័ន
ចំពោះរចនាសម្ព័ននៅក្នុងភូមិ នេះផងដែរមានផ្លូវលំមួយខ្សែមានប្រវែង ពីរ គីឡូមែត្រ ដែនមានលក្ខណះរដិបរដុប រួមផ្សំនិងគ្រោះថ្មធំៗ ព្រមទាំងគ្រលុកជាច្រើនទៀត។ ប៉ុន្តែបច្ចុប្បន្ននេះ ផ្លូវលំត្រូវបានកសាងឡើងសាជាថ្មីវិញហើយដើម្បីជួយបំរើទៅដល់ការធ្វើដំណើររបស់ប្រជាជន ហើយផ្លូវនេះដែរទទួលការឧបត្ថម្ភថវិការក្នុងការកសាងផ្លូវពី អភិបាលខេត្ត គឺ លោក ឯឧត្តម្ភ ស្បោង សារ៉ាត់។
វិស័យអប់រំ
ចំនែកការបណ្តុះបណ្តាល វិញ គឺមាការយឺតយាវពីព្រោះពុំសូវជាមានគ្រូបង្រៀនគ្រប់គ្រាន់ក្នុងការបន្ទេចំនេះដឹងដល់សិស្សានុសិស្ស ចំនែកឯសាលារៀននៅតំបន់នេះវិញមានសាលារៀន បួន កន្លែង គឺសាលាបឋមសិក្សាកោះខ្យង សាលាអនុវិទ្យាល័យអូរជ្រៅ នឹង សាលាបឋមសិក្សាអូរជ្រៅ សាលាបឋម នឹង អនុវិទ្យាល័យបឹងតាព្រហ្ម។ មិនត្រឹមតែប៉ុន្នោះ នៅក្នុង ភូមិនេះផងដែរក៏មានមណ្ឌលសុខភាពមួយកន្លែងទៀត ដែលស្ថិតនៅភូមិអូរជ្រៅ ឃុំអូរជ្រៅ តែម្តង។ ឬឯផ្សារវិញ នៅតំបន់នេះមានផ្សា តូចៗមួយចនួន ដូចជា ផ្សាកោះខ្យង ផ្សាស្រែចាម ផ្សាបឹងតាព្រហ្ម ។
នៅតំបន់នេះគេបែងចែក តំបន់មួយទៀតគឺភូមិភ្នំតូច ហើយតំបន់នេះគេក៏បានបែងចែកភូមិមួយទៀតគឺភូមិ បឹងជុំ ភូមិនេះគឺស្ថិតនៅឃុំបឹងតាព្រហ្មស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នៅតំបន់នេះប្រជាជនភាគច្រើនប្រកបរបរកសិករ ក្នុងកាចឹញ្ចឹមជីវិត ខ្លះប្រកបរបរ នេសាទផ្សេងៗ។ ចំនែកឯនៅក្នុង ឃុំអូរជ្រៅ វិញការប្រកបរបរចិញ្ចឺមជីវិតមានលក្ខណះខុសប្លែកពីគ្នា ខ្លះប្រកបរបរកសិករ ខ្លះប្រកបរបរនេសាទ ធ្វើចំការ........។ ចូរយើងក្រលេកមើលវត្តអារាមវិញ វត្ត មានចំនួន ពី កន្លែង គឺ វត្តសាគរអូរជ្រៅ វត្តគិរីបឹងជុំភ្នំតូច។
កន្លែងកំសាន្ត
ចនែកឯកន្លែងកំសាន្ត វិញ មានកន្លែងដែលមនុស្សចូលចិត្តទៅលេងកំសាន្តគឺ ភ្នំកំពូលរលឹង ភ្នំនេះគឺភ្នំមួយដែលស្ថិតនៅ ក្នុងភូមិកោះខ្យង ដែលភ្នំនេះមិនសូវេជាខ្ពស់ប៉ុន្នានទេ ប៉ុន្តែភ្នំនេះពោពេញទៅដោយម្រឹគ្គីម្រឹគ្គា មើលទៅភ្នំនេះមានសំរស់ស្រស់បំព្រងមើលទៅគួជាទីទាក់ទាញអារម្មណ៍។ បើយើងឡើងទៅដល់កំពូលភ្នំ យើអាចមើលឃើញទេសភាពដ៏ត្រកាល ហើយយើងក៏អាចមើលឃើញសមុទ្យផងដែរ ដែលហុំព័ទ្ធជំវិញភ្នំបែកខាងត្បូងនៃបណ្តោយភ្នំកំពូលរលីង។ មនុស្សតែងតែទៅកំសាន្តនៅទីនោះភាគច្រើនគឺថ្ងៃ សៅរ៍ និង ថ្ងៃ អាទិត្យ ពីព្រោះថាជាថ្ងៃចុងសបា្តហ៍។ អ្នកទៅទីនោះជួនកាលទៅជាលក្ខណះក្រុមគ្រួសារ ជួនកាលជាលក្ខណះក្រុមការងារ ជួនកាលជាលក្ខណះមិត្តភក្កិ ហើយជួនកាលទៀតទៅជាលក្ខណះគូរសង្សា។
ការប្រកបមុខរបររបស់ប្រជាជននៅភូមិកោះខ្យង
ហើយចំានែកឯប្រជននៅក្នុងភូមិកោះខ្យងនេះដែរ ប្រជាជនភាគច្រើនប្រកបរបរនេសាទត្រី ដែលពួកគេប្រើទូកដើម្បីជាជំនួយក្នុងការធ្វើនេសាទ ដែលក្នុងម្នាក់ៗមានទូកចំនួន ០១ យាងច្រើន។ដែលពួកគេអាចរកថវិការាបានខ្លះក្នុងការចិញ្ចឹមគ្រួសាររបស់ពួកគេ តែថ្ងៃខ្លះពួកគេក៏ពុំមានថវិការដែរ ពីព្រោះពួកគេចេញនេសាទពុំបានផលមកវិញដែរ ដោយសារតែ ក្រុមមច្ឆាពុំសូវមានទើបនេសាទមិនបាន។ បើតាមវិភាគមើលទៅប្រជាជនពុំសូវជីវភាពធូធារប៉ុន្នានទេដោយសារតែ ប្រជាជនខ្លះពុំមានលទ្ធភាពក្នុងការធ្វើទូកដើម្បីប្រកបរបរនេសាទនេះ ចំពោះអ្នកដែលមានទូកសំរាប់នេសាទ ពូកគេនេសាទបានត្រីហើយ ពួកគេបានយកត្រីមកលក់នៅក្នុងផ្សារកោះខ្យងដែលស្ថិតនៅក្នុងភូមិកោះខ្យងផ្ទាល់តែម្តង។ ថ្ងៃខ្លះពួកគេរកចំនូលចូលផ្ទះបានចំនួន ១០០.០០០រៀល ក្នុងមួយថ្ងៃ ខ្លះទៀតមិនបានចំនូលនោះទេ។