Jump to content

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៧:២៥ ថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០១៣ ដោយ វ័ណថារិទ្ធ (ការពិភាក្សា | ការរួមចំណែក) (បានបង្កើតទំព័រដែលផ្ដើមដោយ '''គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា''...)

គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ជា​អង្គ​ការ​​ប្រមូល​​ផ្តុំ​មេ​ធាវី​ទាំង​អស់ ​ដែល​តាំង​ការិ​យា​ល័យ​នៅ​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា។​ មេធាវី​ម្នាក់ៗ​ ត្រូវ​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​គណៈ​មេធាវី ​ក្រោយ​ពីចុះ​ឈ្មោះ​ ក្នុង​គណៈ​មេធាវី ​។ គណៈមេធាវី​មិន​ស្ថិត​នៅ​ ក្រោម​គណបក្ស​នយោបាយ​ណា​មួយ ​ឬ ​អង្គ​ការ​សាសនា​ណា​ ឬ អង្គការ​នានា​ផ្សេង​ទៀត​ឡើយ ​។ការ​សម្តែង​មនោគមន៏​វិជ្ជា​ សាសនា​ ឬ នយោបាយ ត្រូវ​បាន​ហាម​ឃាត់ ​។ គណៈ​មេធាវី​ត្រូវ​បាន​ដឹក​នាំ​ដោយ​ប្រធាន​មួយ​ រូប ​និង ​គ្រប់​គ្រង​ដោយ​ក្រុម​ប្រឹក្សា​គណៈ​មេធាវី។​ ប្រធាន​គណៈ​មេធាវី​ត្រូវ​បាន​បោះ​ឆ្នោត​សម្រាប់​អាណត្តិ​ ២ ​ឆ្នាំ ​អាណត្តិ​នោះ​អាច​ត្រូវ​បន្ត​តែមួយ​អាណត្តិ​ទៀត ​ដោយ​វិធី​បោះ​ឆ្នោត​ និង ​សមាជិក​ក្រុម​ប្រឹក្សា​គណៈ​មេធាវី ​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​តាំង​សម្រាប់​អាណត្តិ​ ៣ ​ឆ្នាំ ។

រចនាសម្ព័ន្ធ

ក្រោយ​ ពី​ការ​ចូល​កាន់​តំណែង​ជា​ប្រធាន​គណៈ​មេធាវី​ អាណត្តិទី ​៧ ​ប្រធាន​គណៈ​មេធាវី ​និង ​សមាជិក​ក្រុម​ប្រឹក្សា​គណៈ​មេធាវី ​បាន​រៀប​ចំ​រចនាសម្ព័ន្ធ​ និង​ អង្គការ​លេខ​ សម្រាប់​ដឹក​នាំ​គណៈ​មេធាវី​ដូច​ខាង​ក្រោមៈ

  • ប្រធាន
  • ក្រុមប្រឹក្សាគណៈមេធាវី
  • ក្រុមប្រឹក្សាផ្តល់យោបល់​
  • អគ្គលេខាធិការ
  • ខុទ្ទកាល័យប្រធាន
  • មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី
  • នាយកដ្ឋានការពារក្តីជួនជនក្រីក្រ
  • នាយកដ្ឋានអធិការកិច្ច និង ដោះស្រាយវិវាទ
  • នាយកដ្ឋានទំនាក់ទំនងជាតិ-អន្តរជាតិ និង ផ្សព្វផ្សាយ
  • នាយកដ្ឋានគណនេយ្យ
  • គណៈកម្មការជំនាញ
  • ការិយាល័យរដ្ឋបាល

ឯកសារយោង