Jump to content

គណបសង្រ្គោះជាតិ

ពីវិគីភីឌា
កំណែ​នៅ ម៉ោង១៣:៤០ ថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៣ ដោយ គណបក្សសង្រ្គោះជាតិ (ការពិភាក្សា | ការរួមចំណែក) (គោលនយោបាយ)

[[

ឯកសារ:CNRPlog ok.jpg
គណបក្សសង្រ្គោះជាតិ

]]> គណបក្សសង្រ្គោះជាតិត្រូវបានបង្កើតឡើងដោយគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរួមបញ្ចូលគ្នាតែមួយគឺបង្កើតឡើងក្រោយពីការជួបចរចាគ្នានៅទីក្រុងម៉ានីលប្រទេសភីលីពីន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ដែលមានរូបព្រះអាទិត្យរះ ឬថ្ងៃរះ មានពន្លឺ២៤កាំ ដែលតំណាងខេត្ត-រាជធានីទាំង២៤ និងតំណាងថ្ងៃប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយស្ថិតលើផ្ទៃពណ៌ខៀវតំណាងឲ្យសេចក្តីសង្ឃឹម និងធនធានធម្មជាតិរបស់កម្ពុជា ។ មាគ៌ារនយោបាយគណបក្សសង្រ្គោះជាតិ

	ក.ក្នុងប្រទេស

គណបក្សសង្រ្គោះជាតិមានគោលនយោបាយឈរលើមាគ៌ាផ្សះផ្សា និងបង្រួបបង្រួមជាតិដោយបំបាត់នូវការរើសអើងបក្សពួកគ្រួសារនិយម ដោយផ្អែកលើគោលការណ៍សំខាន់ៗចំនួន៦ គឺ៖  ប្រកាន់យកគោលការណ៍ អហិង្សា និងដោះស្រាយបញ្ហាដោយសន្តិវិធី។  អនុវត្តឲ្យបានត្រឹមត្រូវ នូវការគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយដែលទាក់ទងនឹងសិទ្ធិមនុស្សសិទ្ធិនារី សិទ្ធិកុមារ សិទ្ធិជនពិការ និងសិទ្ធិជនជាតិជាដើម។  ដោះស្រាយជនអន្តោប្រវេសន៍ខុសច្បាប់ ដោយអនុវត្តច្បាប់សញ្ជាតិ និងអន្តោប្រវេសន៍ឲ្យមានប្រសិទ្ធភាព។  ប្រកាន់យកគោលការណ៍ យុត្តិធម៌សង្គមដោយរដ្ឋត្រូវធានា ឲ្យប្រជាពលរដ្ឋទទួលបាននូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង និងមានឪកាសស្មើៗគ្នា ខាងនយោបាយ ខាងសេដ្ឋកិច្ច និងខាងសង្គមកិច្ច។  ប្រកានយកគោលការណ៍ប្រជាធិបតេយ្យ សេរី ដោយគោរពប្រជាពលរដ្ឋជាម្ចាស់អំណាច ដែលក្នុងនោះ ប្រជាពលរដ្ឋម្នាក់ៗ មិនត្រឹមតែមានសិទ្ធិចូលរួមក្នុងសកម្មភាពសង្គម គ្រប់រូបភាព ដើម្បីពង្រឹងភាពទទួលខុសត្រូវ របស់រាជរដ្ឋាភិបាលនោះទេ តែមានសិទ្ធិដកអំណាចពីអ្នកដឹកនាំរាជរដ្ឋាភិបាលគ្រប់ថ្នាក់ ដែលមិនបានបម្រើផលប្រយោជន៍ជាតិបានត្រឹមត្រូវ ។  ប្រកាន់យកគោលការណ៍ អភិវឌ្ឍន៍ប្រទេសប្រកបដោយនិរន្តរភាព ដែលជម្រុញឲ្យមានការពង្រឹង ការផលិត សម្រាប់ការនាំចេញប្រកបដោយភាពរឹងមាំ និងមានការប្រគួតប្រជែងជាមួយការថែទាំធនធានធម្មជាតិ មានព្រៃឈើ មច្ឆាជាតិ និងធនធានរ៉ែទាំងឡាយ ឲ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិយូរអង្វែងទៅ។ ខ.នយោបាយក្រៅប្រទេស  គណបក្សសង្រ្គោះជាតិ អនុវត្តនយោបាយការបរទេសដោយអនុលោម តាមគោលការណ៍សន្តិសហវិជ្ជមាន៖ • ការពារគ្នាទៅវិញទៅមក នូវបូរណភាពទឹកដី និងអធិបតេយ្យភាព ៖ មានន័យថា ហាមមិនឲ្យបំពារបំពានលើលំហដែនដីរបស់បរទេស ដទៃ។ • មិនឈ្លានពានទៅវិញទៅមក ៖ មានន័យថា មិនគំរាមកំហែង មិនបង្កជម្លោះ ដោយយោធាជាមួយប្រទេសណាមួយ ។ • មិនជ្រៀតជ្រែកទៅវិញទៅមក ចូលកិច្ចការផ្ទៃក្នុង ៖ មានន័យថា ប្រទេសនីមួយៗមានជម្រើសដោយសេរីនូវរបបនយោបាយ ដឹកនាំរបស់ប្រទេសជាតិរបស់ខ្លួន ។ • សមភាព និងអត្តប្រយោជន៍ទៅវិញទៅមក ៖ មានន័យថា ប្រទេសនីមួយៗ អាចពង្រីករាល់ទំនាក់ទំនងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌រវាងប្រទេស និងប្រទេស។  ដោះស្រាយបញ្ហាព្រំដែន ដោយអនុលោមតាមសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងប្រើប្រាស់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងស្របច្បាប់ទាំងអស់ណាដែលធានាដល់ បូរណភាពទឹកដីខ្មែរទាំងមូល ។ កម្មវិធីនយោបាយជាអាទិភាព១២ របស់គណបក្សសង្រ្គោះជាតិ រាជរដ្ឋាផិបាលនៃគណបក្សសង្រ្គោះជាតិ គឺជា”រាជរដ្ឋាភិបាលរបស់ប្រជាពលរដ្ឋខ្មែរ” ។ ដើម្បីឆ្លើយតបទៅនឹងអត្ថន័យនេះ និងដើម្បីឲ្យស្របទៅតាមបាវចនា សង្រ្គោះ បម្រើ ការពារ គណបក្សសង្រ្គោះជាតិ បានសម្រេចដាក់ចេញនូវកម្មវិធីនយោបាយជាអាទិភាពដូចខាងក្រោម ៖ ១.ផ្នែកសេដ្ឋកិច្ច  ប្រកាន់យកគោលការណ៍ទីផ្សារសេរី ដែលមានការប្រគួតប្រជែងដោយសេរី និងស្មើភាពជាមួយការអភិវឌ្ឍន៍ ប្រកបដោយសមធម៌ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ បង្កើតការងារ និងបង្កើនប្រាក់ចំណូល។  បង្កើនការផលិត ដើម្បីបម្រើសេក្តីត្រូវការ ក្នុងស្រុក និងការនាំចេញទៅលក់នៅបរទេស ។  ផ្តល់ភាពងាយស្រួល និងតម្លាភាពដល់ការធ្វើពាណិជ្ជកម្មធន់តូច និងមធ្យម ហើយបង្កការងាយស្រួល និងការជឿទុកចិត្តដល់អ្នកវិនិយោគទុនត្រឹមត្រួវពីក្រៅប្រទេស និងក្នុងស្រុក។ ១.១.វិស័យឧស្សាហកម្ម និងសិប្បកម្ម  លើកទឺកចិត្តដល់អ្នកវិនិយោគទុនក្នុង និងក្រៅប្រទេស លើការបង្កើតរោងចក្រ សហគ្រាស អាជីវកម្មនានាដែលទិញយកផលិតផលកសិកម្មក្នុងស្រុក ។  បង្កើតមុខរបរសិប្បកម្ម ទៅតាមធនធានធម្មជាតិ ដែលមានតាមតំបន់ ដោយបង្កើតមណ្ឌលសិប្បកម្មក្នុងការផ្តល់ព័ត៌មានបច្ចេកទេស រកប្រភពដើមទុន និងទីផ្សារជូនសិប្បករ ។ ១.២.វិស័យពាណិជ្ជកម្ម  ធ្វើឲ្យមានតុល្យភាពជញ្ចីងពាណិជ្ជកម្ម រវាងប្រទេសជិតខាង និងក្នុងតំបន់តាមរយៈការបង្កើនការនាំចេញ ។  ជម្រុញការរកស៊ីប្រគួតប្រជែង ដោយស្មើភាពឈរលើមូលដ្ឋានច្បាប់ និងតម្លាភាព។  លើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងប្រទេស និងក្រៅប្រទេសឲ្យដាក់ទុនវិនិយោគ ដើម្បីបង្កើនការផលិតសម្រាប់នាំចេញ បង្កើតការងារ និប្រើប្រាស់ប្រាស់វត្ថុធាតុដើមក្នុងស្រុក ។  រៀបចំបង្កើនការផលិតនូវផលិតផល សម្រាប់សេចក្តីត្រូវការក្នុងស្រុក ដើម្បីទប់ស្កាត់ក្នុងការនាំចូល និងការការពារទីផ្សារ ។ ១.៣.វិស័យទេសចរណ៍  រៀបចំសេវាដឹកជញ្ជូន តាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងសេវាបម្រើភ្ញៀវឲ្យបានល្អត្រឹមត្រូវ ។  រដ្ឋគ្រប់គ្រងដោយខ្លួនឯង លើប្រាង្គប្រាសាទបុរាណ តំបន់ទេសចរណ៍នានា ដែលបុព្វបុរសយើងបានបន្សល់ទុក ។  អភិវឌ្ឍន៍បន្ថែម លើតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីពង្រឹងការថែបរិស្ថាន និងជួយដល់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ១.៤.វិស័យទូរគមនាគមន៍

 ជម្រុញការផ្តល់សេវាទូស័ព្ទ និងអ៊ីធឺណែតក្នុងតម្លៃថោក ។  ធានាការរកស៊ី វិស័យទូរគមនាគមន៍ ដោយសេរី និងស្មើភាព ។  ធានាការប្រើប្រាស់ បច្ចេកទេស ទូរគមនាគមន៍ សម្រាប់ការទទួលបានព័ត៌មានដោយសេរី។ ១.៥.វិស័យសេដ្ខកិច្ច និងហិរញ្ញវត្ថុ  លុបបំបាត់ការិយាធិបតេយ្យដ៏ស្មុគស្មាញ ។  ច្រកចេញ-ចូលតែមួយ ។  តម្រូវឲ្យមានការចាយវាយរូបិយវត្ថុជាតិ ជាផ្លូវការពោល គឺប្រាក់រៀល។  ទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ពីការលាងលុយកខ្វក់ ។  ប្រើប្រាស់វិធានការ និងបច្ចេកទេសដែលមានប្រសិទ្ធភាពក្នុងការប្រមូលថវិកាជាតិ ។ ២.ផ្នែកអប់រំ និងយុវជន “ការអប់រំ គឺជាឧបករណ៍ប្រសើរបំផុតសម្រាប់ការអភិវឌ្ឍន៍ប្រទេសប្រកបដោយជោគជ័យ តាមរយៈការបណ្តុះបណ្តាលមនុស្សឲ្យមានសមត្ថភាព និងការទទួលខុសត្រូវក្នុងសង្គម ដោយក្នុងនោះរដ្ឋត្រូវតែផ្តល់ឳកាសស្មើគ្នាដល់ពលរដ្ឋគ្រប់រូប ក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព” ។ • គណបក្សសង្រ្គោះជាតិធ្វើកំណែទម្រង់ប្រព័ន្ធអប់រំស៊ីជម្រៅ ឲ្យមានគុណភាព និងបង្កើតឲ្យមានស្តង់ដារក្នុងការអប់រំ លើកស្ទួយវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយចំណាយថវិការជាតិលើសពី២០% នៃថវិការជាតិលើវិស័យអប់រំ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរជាពិសេសយុវជនមានចំណេះដឹងជំនាញពិតប្រាកដ ដើម្បីទទួលបានការងារធ្វើ និងបានប្រាក់ចំណូលខ្ពស់ ។ • រាជរដ្ឋភិបាលនៃគណបក្សសង្រ្គោះជាតិ នឹងជួយឲ្យយុវជនមានចំណេះដឹង និងជំនាញបានដល់គ្រប់ៗគ្នា ។ ចំពោះយុវជនដែលមិនចង់បន្តការសិក្សានៅមហាវិទ្យាល័យ រដ្ឋផ្តល់ជូននូវការបណ្តុះបណ្តាលចំណេះវិជ្ជាជីវៈ ជំនាញ ឲ្យបានគ្រប់គ្រាន់ ទៅតាមតម្រូវការទីផ្សារការងារ ដើម្បីអាចយកទៅប្រកបមុខរបរចិញ្ចឹមជីវិត ដោយរដ្ឋធានាផ្តល់ជូននូវទឹកប្រាក់កម្ចី សម្រាប់ធ្វើជាដើមទុន និងមានសេវាប្រឹក្សាយោបល់ ។ • ជម្រុញកម្មវិធីផ្ល់ប្រាក់កម្ចី ឲ្យបានយ៉ាងតិចបំផុត៥ម៉ឺននាក់ក្នុង១ឆ្នាំ សម្រាប់និស្សិតក្រីក្រ ដែលមានបំណងចង់បន្តសិក្សា នៅតាមមហាវិទ្យាល័យ ហើយអាចសងមករដ្ឋវិញ ជាដំណាក់កាលបន្តិចម្តងៗ ក្នុងចន្លោះពេលបញ្ចប់ការសិក្សា ហើយមានការងារធ្វើ និងមានសមត្ថភាពរកប្រាក់ចំណូលបាន ។ • បង្កើនកម្មវិធីអាហារូបករណ៍ទាំងក្នុង និងក្រៅប្រទេសឲ្យបាន១ម៉ឺននាក់ក្នុងមួយឆ្នាំ សម្រាប់ សិស្ស និស្សិត ដែលរៀនពូកែ ។ • ជម្រុញ និងលើកទឹកចិត្ត ឲ្យមានសាកលវិទ្យាល័យ នៅគ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ដើម្បីបង្កភាពងាយស្រួលដល់កូនអ្នករស់នៅជនបទ ឲ្យមានលទ្ធភាពចូលរៀនបានគ្រប់គ្នា។ កសាង និងពង្រាយសាលារៀនគ្រប់កម្រិត ឲ្យស្របតាមបរិមាណសិស្ស និងតាមតំបន់ភូមិសាស្ត្រដោយ មានគម្រោងផែនការជាក់លាក់ និជម្រុញឲ្យ មានមតេយ្យសាលាសម្រាប់អប់រំ និងថែរក្សា កូនក្មេងឲ្យបានគ្រប់ឃុំ ។ • លើកម្ពស់តម្លៃគ្រូបង្រៀន ដោយតម្លើងប្រាក់បៀវត្សជូនលោកគ្រូ-អ្នកគ្រូ យ៉ាងតិច១លានរៀល ក្នុងមួយខែ និផ្តល់ថវិការសម្រាប់សិក្សាស្រាវជ្រាវឲ្យបានគ្រប់គ្រាន់ ។ ផ្តល់ជូនប្រាក់ឧបត្ថម្ភបន្ថែមចំពោះលោកគ្រូ-អ្នកគ្រូ ដែលស្ម័គចិត្ត ទៅបង្រៀននៅតាមតំបន់ជនបទដាច់ស្រយាល ។ ពង្រឹងគុណភាពអប់រំ តាមរយៈពង្រឹងក្រមសីលធម៌ និងពង្រឹងសមត្ថភាពលោកគ្រូ-អ្នកគ្រូ ។ • ផ្តល់ការអប់រំ ផ្នែកការការពារបរិស្ថាន ធនធានធម្មជាតិ វប្បធម៌ និងបេតិកភណ្ឌជាតិ ។ ៣.ផ្នែកការងារ “រដ្ឋមានកាតព្វកិច្ច ជម្រុញការបង្កើតការងារត្រឹមត្រូវដែលមានប្រាក់ចំណូលគ្រប់គ្រាន់ ក្នុងការទ្រទ្រង់ជីវភាពរស់នៅ ប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរដល់ពលរដ្ឋខ្មែរ” ។ រាជរដ្ឋាភិបាលនៃគណបក្សសង្រ្គោះជាតិ មានភារកិច្ចសំខាន់ និងបន្ទាន់ក្នុងការអនុវត្តន៍នូវកម្មវិធីនយោបាយដែលមាបនប្រសិទ្ធភាព ក្នុងការបង្កើតការងារត្រឹមត្រូវ មានប្រាក់ចំណូលសមរម្យដល់ប្រជាពលរដ្ឋខ្មែរ ។ សព្វថ្ងៃពលរដ្ឋខ្មែរពុំមានការងារត្រឹមត្រូវធ្វើ មានចំនួនកាន់តែច្រើនឡើង ដែលបង្ខំចិត្តឲ្យពួកគេធ្វើចំណាកស្រុក ទៅធ្វើការនៅក្រៅប្រទេស ឆ្ងាយពីក្រុមគ្រួសារ និងទទួលរងការពិបាកវេទនាសព្វបែបយ៉ាង ។ ការងារត្រឹមត្រូវ គឺសំដៅយកការងារដែល ពលរដ្ឋត្រូវបំពេញក្នុងរយៈពេលមិនលើស ៨ម៉ោងក្នុងមួយថ្ងៃ ៥ថ្ងៃក្នុងមួយសប្តាហ៍ ហើយទទួលបានប្រាក់កម្រៃយ៉ាងតិច ៦០ម៉ឺនរៀលក្នុងមួយខែ នៅទីកន្លែងដែលមានបរិយាកាសធានានូវសុវត្ថិភាព និងសុខភាព ផ្ទាល់ខ្លួនផង ។ រាជរដ្ឋាភិបាលនៃគណបក្សសង្រ្គោះជាតិ នឹងចាប់ផ្តើមនយោបាយផ្តល់ការងារ តាមរយៈការផ្តល់ដីដល់កសិករ ការជម្រុញក្រុមហ៊ុនដែលអភិវឌ្ឍន៍លើដីធ្លី មានវិធានការដាំដុះដំណាំកសិឧស្សាហកម្ម ការលើកទឹកចិត្តឲ្យមានការវិនិយោគលើឧស្សាហកម្ម ដែលប្រើប្រាស់វត្ថុធាតុដើម និងផលិតផលកសិកម្មក្នុងស្រុក ។ ការស្រាវជ្រាវលើព័ត៌មានទីផ្សារការងារ ដោយសហការជាមួយ អង្គការ ការងារពិភពលោក(ILO) និងសហគ្រាសនានា ដើម្បីជាមូលដ្ឋានសំខាន់ ដែលនឹងនាំមកនូវកម្មវិធីនៃការហ្វឹកហ្វឺនជំនាញដល់ពលករឲ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា សម្រាប់បំពេញសេចក្តីត្រូវការនៃទីផ្សារការងារ ដែលជាកត្តាអាចទាក់ទាញវិនិយោគទុនមកពីបរទេសបានច្រើន ។ រាជរដ្ឋភិបាលនៃគណបក្សសង្រ្គោះជាតិ ជម្រុញ ការលុបបំបាត់អំពើរពុករលួយ ឲ្យមានប្រសិទ្ធភាព ដើម្បីធានាការផ្តល់សេវាល្អត្រឹមត្រូវ ដល់កិច្ចការវិនិយោគទុន លើកស្ទួយដល់ការធ្វើពាណិជ្ជកម្មធុនតូច និងកណ្តាលសម្រាប់ការផលិតបម្រើសេចក្តីត្រូវការក្នុងស្រុក និងនាំចេញទៅបរទេស ។ រាជរដ្ឋភិបាលនៃគណបក្សសង្រ្គោះជាតិ នឹងបង្កើតឲ្យមានច្បាប់ស្តីពី “សហគ្រាសរដ្ឋទំនាក់ទំនងពលករ” (State Enterprise Labor Relations) ដើម្បីជួយដល់សហជីពក្នុងប្រទេស ក្នុងការពង្រឹងសមត្ថភាពលើកិច្ចការចរចា ការការពារសិទ្ធិ និងផលប្រយោជន៍ពលករ រួមទាំងការហ្វឹកហ្វឺនជំនាញដល់ពលករខ្មែរផង ។ ៤.ផ្នែកសេវាសុខាភិបាល “គ្មានពលរដ្ឋខ្មេរណាម្នាក់ ត្រូវបានទុកឲ្យស្លាប់ ដោយសារពុំមានប្រាក់ព្យាបាលជម្ងឺនោះទេ រាជរដ្ឋភិបាលត្រូវផ្តល់សេវាព្យាបាលជម្ងឺ ដោយឥតយកប្រាក់ ជំពោះពលរដ្ឋក្រីក្រ ព្រមទាំងផ្តល់នូវប្រព័ន្ធទឹកស្អាត ប្រព័ន្ធអនាម័យ និងសេវាចាំបាច់ផ្សេងទៀត មានការអប់រំផ្នែកសុខភាពផង ដល់ប្រជាពលរដ្ឋគ្រប់រូប” ។ ដូចនេះគណបក្សសង្រ្គោះជាតិ មានគោលនយោបាយឲ្យមានការកែទម្រង់ ក្នុងវិស័យសុខាភិបាលលើ ៦ ចំណុចសំខាន់ដូចខាងក្រោម ៖ I. រៀបចំឲ្យមន្ទីរពេទ្យព្យាបាលជម្ងឺទាំងអស់ ត្រូវព្យាលអ្នកជម្ងឺឲ្យបានត្រឹមត្រូវ ដោយមានគ្រូពេទ្យប្រកបដោយចំនាញ និងសីលធម៌រួមទាំងមានថ្នាំពេទ្យ និងបរិក្ខាពេទ្យគ្រប់គ្រាន់ ។ រាជរដ្ឋភិបាលនៃគណបក្សសង្រ្គោះជាតិ នឹងបង្កើតឲ្យមានមជ្ឈមណ្ឌលថែទាំ សុខភាពមាតា និងទារកតាមមូលដ្ឋាន ដើម្បីផ្តល់ការថែទាំដល់មាតាមុន និងក្រោយសម្រាលកូន ហើយផ្តល់ការដឹកជញ្ជូន មាតាទៅសម្រាលកូននៅមន្ទីរពេទ្យដោយឥតគិតថ្លៃ ។ II. បង្កើតប្រព័ន្ធការពារសុខភាព ដែលផ្តោតលើការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយសុខុមានភាព តាមរយៈការទទួលទានម្ហូបអាហារដែលមានអនាម័យ និងមានជីវជាតិ ហើយរសនៅធ្វើការងារក្នុងបរិស្ថាន ដែលមានសុវត្ថិភាព ជៀសផុត ពីការបៀតបៀនដោយជម្ងឺឆ្លងផ្សេងៗ ។ កម្មវិធិនេះចាំបាច់ត្រូវផ្តោតទៅលើការធ្វើការកែលម្អច្បាប់មួយចំនួន ដើម្បីទប់ទល់ការលក់ឳសថក្លែងក្លាយ រួមទាំងការរៀបចំប្រព័ន្ធទឹកស្អាត និងត្រួតពិនិត្យជាតិគីមីនៅក្នុងម្ហូបអាហារជាដើម ។ III. បង្កើតបែបបទគ្រប់គ្រងមួយ នឹងការពារសុខភាពប្រជាពលរដ្ឋ ពីផលប៉ះពាល់ដែលអាចកើតមានឡើង តាមរយៈសកម្មភាពសេដ្ឋកិច្ច និងការអភិវឌ្ឍន៍នានា ជាមួយនឹងការបង្កើតប្រព័ន្ធធានារ៉ាប់រងសុខភាព ដែលពលរដ្ឋនឹងទទួលបាននូវសេវាព្យាបាលជម្ងឺ ដែលមានគុណភាព ជាលក្ខណៈសកល ហើយនឹងមិនយកកម្រៃសម្រាប់ពលរដ្ឋក្រីក្រ ។ IV. ពង្រឹងការអប់រំដល់ប្រជាពលរដ្ឋឲ្យយល់ច្បាស់អំពីសក្តានុពលក្នុងការថែរក្សាសុខភាព ដោយបង្កើតឲ្យមានការចូលរួម និងរៀនសូត្រនៅតាមមូលដ្ឋាន ។ កម្មវិធីការពារសុខភាពជាសកម្មភាពសំខាន់ ក្នុងការថែរក្សាសុខភាព ហេតុនេះចាំបាច់ត្រូវបន្ថែម ឲ្យមានការផ្សព្វផ្សាយព័ត៌មាន ផ្នែកថែទាំសុខភាពដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ។ V. កសាងក្រុមជំនាញវិជ្ជាជីវៈពេទ្យពេទ្យ ដែលមានសមត្ថភាព ដោយផ្តល់ប្រាក់បៀវត្សសមរម្យ ហើយបំពេញតួនាទី ក្នុងអាជីពដោយសន្យា និងធានាថាជាគ្រូពេទ្យដែលមានសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ។ VI. រៀបចំវិធានការ ក្នុងប្រព័ន្ធរដ្ឋបាលរបស់ក្រសួងសុខាភិបាលឲ្យមានតម្លាភាព ។ ជាចាំបាច់ត្រូវជម្រុញការធ្វើវិមជ្ឈការ នៅក្នុងវិស័យសុខាភិបាលសាធារណៈ ជាមួយការបង្កើតអាជ្ញាធរមួយសម្រាប់ទទួលខុសត្រូវ ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធការពារសុខភាព ដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដោយសហការជាមួយអង្គការក្រៅរាជរដ្ឋាភិបាល និងជួយជម្រុញឲ្យអង្គភាពពាក់ព័ន្ធ ទាំងក្នុងប្រព័ន្ធសាធារណៈ និងប្រព័ន្ធឯកជនធ្វើការងារស្របគ្នា ដើម្បីបំពេញសេចក្តីត្រូវការរបស់មូលដ្ឋាន ។ ត្រូវបង្កើតអង្គភាពសវនកម្ម សម្រាប់វិស័យសុខាភិបាលសាធារណៈ ក្នុងការទទួលពាក្យបណ្តឹង និងត្រួតពិនិត្យស្តង់ដាររបស់មន្ទីរពេទ្យ និងមន្ទីរសុខភាព ។ បទដ្ឋានស្តង់ដារសុខាភិបាលសាធារណៈ នឹងត្រូវចែងឲ្យបានច្បាស់លាស់ក្នុងច្បាប់ ។ ៥.ផ្នែកកសិកម្ម “ជីវភាពកសិករខ្មែរ ត្រូវតែទទួលបានលើកតម្កើង និងធានាដោយរដ្ឋតាមរយៈការមានដីធ្លីគ្រប់គ្រាន់សម្រាប់ការបង្កើនផលតាមបច្ចេកទេសដែលទទួលបានទិន្នផលច្រើន និងមានទីផ្សារសម្រាប់លក់បានចំណេញត្រឹមត្រូវ” ។ យុទ្ធសាស្រ្តទូលំទូលាយ ក្នុងវិស័កសិម្មដែលទិសដៅដំបូង គឺបង្រឹងនូវលទ្ធភាពនៃការប្រគួតប្រជែងនៃកសិករខ្មែរនៅតាមទីផ្សារ ។ វិធីដែលមានប្រសិទ្ធភាព និងចិរភាពសម្រាប់កសិករ ក្នុងការបង្កើតផលិតផលដែលមានគុណភាពខ្ពស់សម្រាប់លក់ក្នុងតម្លៃអាចប្រគួតប្រជែងបាន ។ តាមពិតកសិករខ្មែរមានបញ្ហាមួយចំនួន ដែលត្រូវយកចិត្តទុកដាក់ដូចជា ភាពមិនចេះអក្សរ ការខ្វះកិច្ចការពារលើសិទ្ធិជាម្ចាស់ដីស្រែចម្ការ និងមានលទ្ធផលតិចតួចដើម្បីបង្កើនជីវភាពរស់នៅ ។ បើទោះបីមានដំណោះស្រាយទាំងនោះ ត្រូវការសកម្មភាពចូលរួមយ៉ាងខ្លាំងពីស្ថាប័នរាជរដ្ឋាភិបាល រដ្ឋសភា រដ្ឋបាលមូលដ្ឋាន និងការអប់រំជាដើម ដើម្បីឲ្យកសិករខ្មែរអាចមានលទ្ធភាព ក្នុងការចូលរួមដ៏សកម្មប្រកបដោយជោគជ័យក្នុងការអភិវឌ្ឍន៍សង្គមខ្មែរទាំងមូល ។ ការរៀបចំឲ្យមាននយោបាយ ជាវិធានការ ដ៏មានប្រសិទ្ធភាពក្នុងការអនុវត្តន៍ ជួយដល់កសិករខ្មែរឲ្យមានជីវភាពធូរធារឆាប់រហ័សជាបន្ទាន់ នោះរាជរដ្ឋភិបាលនៃគណបក្សសង្រ្គោះជាតិ ជម្រុញឲ្យមានការដោះស្រាយលើបញ្ហាមួយចំនួនដូចតទៅ ៖ ក-បញ្ហាដីធ្លី

  • ត្រូវធ្វើការពិនិត្យលើដី ដែលរាជរដ្ឋាភិបាលបច្ចុប្បន្នផ្តល់ជាដីសម្បទាន៩៩ឆ្នាំ ឲ្យទៅក្រុមហ៊ុន ហើយបើពិនិត្យតាមផ្លូវច្បាប់រកឃើញថាមានភាពមិនត្រឹមត្រូវ ឬក្រុមហ៊ុនពុំបានអនុវត្តន៍ការដាំដុះតាមកិច្ចសន្យានោះ រដ្ឋត្រូវមានវិធានការដកយកដីទាំងនេះទុកជាសម្បត្តិរដ្ឋ រួចអាចធ្វើការបែងចែកជូនទៅគ្រួសារកសិករដែលគ្មានដីធ្លី ឬខ្វះដីធ្លីធ្វើស្រែចម្ការ។
  • រាល់កិច្ចសន្យា ដែលរាជរដ្ឋាភិបាល