ការពិភាក្សា:ប្រាសាទអង្គរវត្ត
Appearance
អង្គរវត្ត នគរវត្ដជាស្នាដៃដ៏ធំចម្បងអស្ចារ្យរបស់ ព្រះបាទសូរ្យវរ្ម័នទី២ ដែលមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទី លើពិភពលោក មិនតែប៉ុណ្ណោះ ប្រាសាទនគរវត្ដក៏ជារូបភាពតំណាងប្រទេសជាតិខ្មែរផងដែរ។ នគរវត្ដមានកសិណ រឺគូទឹកព័ទ្ធជុំ វិញប្រហែលជា ១៦គ.ម ចំណែកកសិណពិតប្រាកដរបស់ប្រាសាទ មានបណ្តោយប្រវែង១៥០០ម x ទទឹង១៣០០ម លើ២០០ម ផ្លូវធំដើរចូលពីទិស ខាងលិចទៅដល់ប្រាសាទកណ្តាលមានប្រវែង២៥០ម ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់ ៦៥ម ។ ប្រាសាទអង្គរវត្ត មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប ក្នុងស្រុកសៀមរាប មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ ប្រាសាទអង្គរវត្តត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅឆ្នាំ១៩៩២។ ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញដោយ ប្រវត្តិវិទូបារាំងលោក ហង់រី មូហូ(Henri Mouhot) នៅឆ្នាំ១៨៦០។
- ប្រាសាទអង្គរវត្តស្ថិតនៅត្រង់កន្លែងដែលមានកូអរដោនេ 13°24′45″N 103°52′0″E / 13.41250°N 103.86667°E