ព្រះរាជាណាចក្រកម្ពុជា
![]() | អត្ថបទនេះ កំពុងតែបាត់ព័ត៌មានអំពី ប្រវត្តិសាស្ត្រខ្មែរចាប់ពីឆ្នាំ១៩៧០ដល់១៩៧៥។ ការយកចិត្តទុកដាក់នេះត្រូវបានកត់សម្គាល់លើទំព័រពិភាក្សា ដែលថាតើ បញ្ចូល រឺ មិនបញ្ចូលព័ត៌មានដូចនេះប្រហែលត្រូវពិភាក្សា។ (កក្កដា ២០១២) |
![]() ទីតាំងរបស់ ព្រះរាជាណាចក្រកម្ពុជា (បៃតង) in អាស៊ាន (ប្រផេះចាស់) – [ពិពណ៌នានិមិត្តសញ្ញា] | |
ធានី និង ទីក្រុងធំបំផុត | ភ្នំពេញ |
---|---|
ភាសាផ្លូវការ | ខ្មែរ |
អក្សរផ្លូវការ | អក្សរខ្មែរ |
ក្រុមជនជាតិ | ខ្មែរ៩០,០% យួន៥,០% ចិន១,០% ផ្សេង៤,០% |
រដ្ឋាភិបាល | រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ អាស្រ័យសភាឯកភូត |
នរោត្តម-សីហមុនី | |
ហ៊ុន-សែន (គ.ប.ក.) | |
ជា-ស៊ីម (គ.ប.ក.) | |
ហេង-សំរិន (គ.ប.ក.) | |
នីតិបញ្ញត្តិ | សភាតំណាងរាស្ត្រ |
ព្រឹទ្ធសភា | |
រដ្ឋសភា | |
និម្មិតកម្ម | |
៥៥០ | |
៨០២ | |
១៨៦៣ | |
- ឯករាជ្យពីបារាំង | ៩វិច្ឆិកា ១៩៥៣ |
២៤កញ្ញា ១៩៩៣ | |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | គ.ម២ (ទី៨៨) |
- ផ្ទៃទឹក (%) | ២,៥ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០១០) | ១៤១៣៨០០០[១] (ទី៦៥) |
- ជំរឿន (ឆ្នាំ ២០០៨) | ១៣៣៨៨៩១០[២] |
- ដង់ស៊ីតេ | ៨១,៨ នាក់/គ.ម២ (ទី១១៨) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០១២) |
- សរុប | ៣៦,០១០ រយកោដិ$[៣] |
- ក្នុងម្នាក់ | ២៣៦១$[៣] |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០១២ (ប៉ាន់ប្រ.)) |
- សរុប | ១៤,២០៤ រយកោដិ$[៣] |
- ក្នុងម្នាក់ | ៩៣១$[៣] |
ជីនី (២០០៧) | ៤៣[៤] កំហុស: តម្លៃជីនីមិនត្រឹមត្រូវ |
HDI (២០១១) | ![]() កំហុស: តម្លៃ HDI មិនត្រឹមត្រូវ · ទី១៣៩ |
រូបិយវត្ថុ | រៀល (KHR) |
ល្វែងម៉ោង | UTC+៧ |
ទិសបើកបរ | ស្ដាំ |
កូដហៅទូរស័ព្ទ | +៨៥៥ |
ដែនកម្រិតខ្ពស់ | .kh |
|
ព្រះរាជាណាចក្រកម្ពុជា រឺកម្ពុជា (អ.ស.អ.: [kɑmˈpuˈciə], ការបញ្ចេញសំឡេងខ្មែរ: [កាំ'ពុ'ជា]) បានស្គាល់ជាផ្លូវការថាព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងនៃទៀបកោះឥណ្ឌូចិន រឺឧបទ្វីបឥណ្ឌូចិននៅអាស៊ីអាគ្នេយ៍។ ជាមួយផ្ទៃដីរួមសរុប ១៨១០៣៥សហាតិមាត្រការ៉េ រឺ គីឡូម៉ែត្រការ៉េ វាមានព្រំដែនជាប់ថៃនៅខាងលិចឆៀងខាងជើង លាវខាងកើតឆៀងខាងជើង វៀតណាមនៅខាងកើត និងឈូងសមុទ្រថៃនៅខាងលិចឆៀងខាងត្បូង។
មានប្រជាជនជាង១៤,៨ លាននាក់ កម្ពុជាគឺប្រទេសដែលមានប្រជាជនច្រើនបំផុតទី៦៨ក្នុងពិភពលោក។ សាសនាផ្លូវការគឺព្រះពុទ្ធសាសនាថេរវាទ ដែលត្រូវកាន់ដោយប្រជាជនកម្ពុជាប្រហែល៩៥%។ ក្រុមជនជាតិភាគតិចនៃប្រទេសនេះរួមមានយួន ចិនហាន ចាម និងកុលសម្ព័ន្ធភ្នំ៣០ផ្សេងៗទៀត។[៦] រាជធានីនិងទីក្រុងធំបំផុតគឺភ្នំពេញ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌នៃកម្ពុជា។ ព្រះរាជាណាចក្រនេះជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលមានព្រះនរោត្តម-សីហមុនី ក្សត្រមួយអង្គដែលបានជ្រើសដោយក្រុមប្រឹក្សារាជបល្ល័ង្ក ជាប្រមុខរដ្ឋ។ ប្រមុខរដ្ឋាភិបាលគឺហ៊ុន-សែន ដែលលោកថ្មីៗនេះគឺជាមេដឹកនាំដែលបម្រើការយូរបំផុត នៅអាស៊ីអាគ្នេយ៍និងបានដឹកនាំកម្ពុជាអស់រយៈពេលជាង២៥ឆ្នាំហើយ។
នៅឆ្នាំ៨០២នៃគ.ស. ព្រះបាទជ័យវរ្ម័នទី២បានប្រកាសព្រះអង្គឯងជាព្រះមហាក្សត្រ ដែលកត់សម្គាល់ការចាប់ផ្ដើមនៃអធិរាជាណាចក្រខ្មែរ ដែលបានរុងរឿងអស់ជាង៦០០ឆ្នាំ និងអនុញ្ញាតឱ្យព្រះមហាក្សត្រសោយរាជ្យបន្តបន្ទាប់ត្រួតត្រាភាគច្រើននៃអាស៊ីអាគ្នេយ៍ និងប្រមែប្រមូលអំណាច និងភោគទ្រព្យដ៏ច្រើនលើសលប់។ ព្រះរាជាណាចក្រឥណ្ឌានីយកម្មនេះបានសាងប្រាសាទបូជនីយដ្ឋាននានាដូចជាអង្គរវត្ត និងបានធ្វើឱ្យងាយស្រួលនូវការផ្សព្វផ្សាយព្រហ្មញ្ញសាសនា ក្រោយមកព្រះពុទ្ធសាសនាទៅដល់ភាគច្រើននៃអាស៊ីអាគ្នេយ៍។ បន្ទាប់ពីការធ្លាក់ចុះអង្គរទៅអយុធ្យានៅសតវត្សទី១៥ កម្ពុជាត្រូវបាននាំទៅក្លាយជាប្រទេសចំណុះមួយរវាងពួកអ្នកជិតខាងរបស់ខ្លួនរហូតដល់ខ្លួនត្រូវបានធ្វើអាណានិគមនីយកម្មដោយពួកបារាំងនៅពាក់កណ្ដាលសតវត្សទី១៩។ កម្ពុជាទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣។
សង្គ្រាមវៀតណាមបានពង្រីកដល់កម្ពុជា ដែលផ្ដល់ឱ្យមានការជម្រុញដល់ពួកខ្មែរក្រហម បានដណ្ដើមបានភ្នំពេញនៅឆ្នាំ១៩៧៥។ កម្ពុជាបានងើបមុខឡើងវិញជាច្រើនឆ្នាំក្រោយមកទៀតក្នុងមណ្ឌលនៃឥទ្ធិពលសង្គមនិយម ជាសាធារណរដ្ឋប្រជាមានិតកម្ពុជារហូតដល់ឆ្នាំ១៩៩៣។ បន្ទាប់ពីប៉ុន្មានឆ្នាំនៃគម្លាតឆ្ងាយ ប្រជាជាតិដែលបានបំផ្លិចបំផ្លាញដោយសារសង្គ្រាមត្រូវបានបង្រួបបង្រួមឡើងវិញក្រោមរាជាធិបតេយ្យនៅឆ្នាំ១៩៩៣ និងបានឃើញនូវការរីកចម្រើនយ៉ាងលឿនក្នុងវិស័យសេដ្ឋកិច្ច និងធនធានមនុស្ស ដែលកាលណោះកំពុងតែកសាងឡើងវិញចាប់ពីប៉ុន្មានទសវត្សនៃសង្គ្រាមរដ្ឋប្បវេណី។ កម្ពុជាធ្លាប់មានកំណត់ត្រាមួយក្នុងចំណោមកំណត់ត្រាសេដ្ឋកិច្ចដ៏ល្អបំផុតនៅអាស៊ី ជាមួយនិងកំណើនសេដ្ឋកិច្ចជាមធ្យម៦,០%សម្រាប់រយៈពេល១០ឆ្នាំចុងក្រោយនេះ។ វិស័យវាយនភណ្ឌ កសិកម្ម សំណង់ សម្លៀកបំពាក់ និងទេសចរណ៍ដ៏ខ្លាំងបាននាំឱ្យមានការបណ្ដាក់ទុនបរទេស និងការដោះដូរពាណិជ្ជកម្មអន្តរជាតិ។[៧] នៅឆ្នាំ២០០៥ ស្រទាប់រ៉ែប្រេង និងឧស្ម័នធម្មជាតិត្រូវបានរកឃើញខាងក្រោមទឹកក្នុងទឹកដីកម្ពុជា និងម្ដងនោះនិស្សារណកម្មពាណិជ្ជកម្មចាប់ផ្ដើមក្នុងឆ្នាំ២០១៣ ចំណូលប្រេងសរុបអាចជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជាយ៉ាងខ្លាំង។[៨]
ឈ្មោះ
ឈ្មោះផ្លូវការនៃប្រទេសនេះជាភាសាខ្មែរគឺ ព្រះរាជាណាចក្រកម្ពុជា ជារឿយៗត្រូវបានគេកាត់ខ្លីថាកម្ពុជា។ តាមគ្រាមភាសា ខ្មែរភាគច្រើនតែងហៅប្រទេសរបស់ខ្លួនថា ស្រុកខ្មែរ (ការបញ្ចេញសំឡេងខ្មែរ: [srok kʰmae]), ដែលមានន័យថា ដែនដីនៃពួកខ្មែរ រឺ ដោយការប្រើប្រាស់តិចតួចទម្រង់ផ្លូវការថែមទៀត ប្រទេសកម្ពុជា (ការបញ្ចេញសំឡេងខ្មែរ: [prɑteːh kampuciə]។ បើតាមវចនានុក្រមសម្ដេសង្ឃរាជជួន-ណាតបានពិពណ៌នាថា ពាក្យនេះជាឈ្មោះនៃ ប្រទេសខ្មែរយើង, យើងហៅប្រទេសរបស់យើងថា កម្ពុជរដ្ឋ ក៏បាន, ថា កម្ពុជប្រទេស ក៏បាន, ថា ប្រទេសកម្ពុជា ក៏បាន, ថា ប្រទេសខ្មែរ ក៏បាន, ថា ខេមរប្រទេស ក៏បាន, ថា ខេមររដ្ឋ ក៏បាន កាលណាបើកវីជាតិយើងត្រូវការប្រើក្នុងកាព្យ ឬក្នុងការតែងសេចក្ដីជាពាក្យរាយខ្លះ, យើងអាចហៅប្រទេសយើងបានតាមត្រូវការ, ប៉ុន្តែពាក្យប្រើក្នុងផ្លូវការ យើងសរសេរ យើងហៅ កម្ពុជរដ្ឋ ឬ ប្រទេសកម្ពុជា; ឯជនបរទេស គេហៅតាមយើងដែរក៏មាន គេហៅតាមការសន្មតិរបស់គេក៏មាន ដូចជាបារាំងសែស គេហៅប្រទេសយើងថា Cambodge, អង្គ្លេស ហៅថា Cambodia, អ្នកបរទេសខ្លះទៀតហៅថា Cambodja, ខ្លះហៅ Kambuja ។ល។ ពាក្យនេះទំនងយកពីឈ្មោះរបស់រដ្ឋមួយដែលនៅឥណ្ឌាទ្វីប គឺរដ្ឋកម្ពោជកាលនៅជំនាន់ពុទ្ធកាលដូចប្រទេសសៀមកាលពីមុនក៏ធ្លាប់មានឈ្មោះថាអយុធ្យាដែរ បើតាមពាក្យកម្ពោជនេះក្នុងវចនានុក្រមសម្ដេចសង្ឃដដែលមានន័យដូចតទៅ៖ ឈ្មោះរដ្ឋមួយក្នុងជម្ពូទ្វីប (ឥណ្ឌា សម័យបច្ចុប្បន្ន) ជារដ្ឋរាប់ឈ្មោះចូលក្នុងចំនួនឈ្មោះរដ្ឋទាំង ២១ គឺ កុរុ, សក្កៈ, កោសល, មគធៈ, អង្គៈ, សិវិ, កលិង្គៈ, អវន្តិ, បញ្ចាលៈ, វជី, គន្ធារៈ, ចេតិយៈ, វង្គៈ, វិទេហៈ, កម្ពោជ, មទ្ទៈ ឬ មទ្រៈ, ភគ្គៈ, សីហឡៈ, កស្មិរ, កាសី, បណ្ឌវៈ។ រដ្ឋទាំង ២១ ដែលមានឈ្មោះយ៉ាងនេះ ចំពោះតែក្នុងបុរាណសម័យនា ជម្ពូទ្វីប (ឥណ្ឌា), លុះចំណេរកាលតៗមកដរាបដល់សម័យបច្ចុប្បន្ន ក៏ក្លាយជាឈ្មោះផ្សេងៗ ទៅវិញដោយច្រើន, រដ្ឋខ្លះក៏ជាឈ្មោះដើមដដែល ដូចក្នុងសម័យបុរាណព្រេងនាយ និង ក្នុងសម័យនៃព្រះសក្យមុនីគោតមសម្មាសម្ពុទ្ធ សឹងមានឈ្មោះប្រាកដក្នុងគម្គីរព្រះពុទ្ធសាសនារាល់តែគម្ពីរសាស្រ្តារបស់ខ្មែរយើង ។
ប្រវត្តិសាស្ត្រ
បុរេប្រវត្តិ

បុរេប្រវតិ្តសាស្រ្តនៅឥណ្ឌូចិនមានប្រហែល១០០០០០០ឆ្នាំ។ មនុស្សនៅពេលនោះធ្លាប់ជាពួកព្រានព្រៃ និងបរកជន។ បុរាណវត្ថុវិទ្យា គិតថាមនុស្សមុនគេបំផុតគឺជាពួកម៉ាឡេ តែឥណ្ឌូចិនបានទទួលមនុស្សដែលមកពីខាងជើង និងជាជាតិពន្ទុខែ្មរ។
មានភស្តុតាងស្ដួចស្ដើងចំពោះការកាន់កាប់របស់មនុស្សជំនាន់អតិកញ្ញៈ (Pleistocene) នៃកម្ពុជាសម័យបច្ចុប្បន្ន ដែលរួមមានឧបករណ៍ក្រួសហនុមានខៀវ (quartz)និងក្វាតហ៊្សីត ដែលបានរកឃើញក្នុងលានជាច្រើនតាមបណ្ដោយទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង និងក្រចេះ និងក្នុងខេត្តកំពត ទោះបីជាយ៉ាងណាការចុះកាលបរិច្ឆេទរបស់ទាំងនោះមិនអាចយកជាការបានទេ។ [៩]
ភស្តុតាងបុរាណវិទ្យាតិចតួចខ្លះបង្ហាញឱ្យឃើញសហគមន៍នៃពួកអ្នកប្រមាញ់-អ្នកបេះផ្លែឈើបានតាំងលំនៅនៅកម្ពុជាកំឡុងជំនាន់សវ៌កញ្ញៈ ([Holocene): ស្ថានីយបុរាណវត្ថុវិទ្យាកម្ពុជាចំណាស់បំផុតត្រូវគេចាត់ទុកថាជារូងភ្នំល្អាងស្ពាន នៅខេត្តបាត់ដំបង ដែលត្រូវនឹងសម័យហ្វាប៊ីញ។ កំណាយក្នុងស្រទាប់ក្រោមបានផលិតនូវតំណបន្តនៃវិទ្យុកាបូនមួយដែលចុះកាលបរិច្ឆេទថានៅឆ្នាំ៦០០០ម.គ.។[៩][១០]
ស្រទាប់លើនៅក្នុងស្ថានីយ៍ដដែលបានផ្ដល់នូវភស្តុតាងនៃអន្តរកាលរហូតដល់យុគថ្មរំលីង ដែលមានកុលាលភាជន៍ជាច្រើនដែលធ្វើពីដីដែលចុះកាលបរិច្ឆេទដំបូងគេបង្អស់នៅកម្ពុជា[១១]
កំណត់ត្រាបុរាណវិទ្យាសម្រាប់សម័យនេះរវាងសវ៌កញ្ញៈ និងយុគដែកនៅមានកំណត់ដូចគ្នា។ ស្ថានីយ៍បុរេប្រវត្តិដទៃៗទៀតដែលមានកាលបរិច្ឆេទមិនច្បាស់លាស់តិចតួចគឺ សំរោងសែន (មិនឆ្ងាយពីរាជធានីឧដុង្គបុរាណប៉ុន្មានទេ) ដែលការស៊ើបអង្កេតទីមួយបានចាប់ផ្ដើមនៅឆ្នាំ១៨៧៧[១២] និងភូមិស្នាយ នៅខេត្តបន្ទាយមានជ័យភាគខាងជើង។[១៣] វត្ថុបុរាណបុរេប្រវត្តិសាស្ត្រនានាត្រូវបានរកឃើញជាញឹកញាប់កំឡុងសកម្មភាពជីកយករ៉ែនៅរតនគីរី។[៩]
ភស្តុតាងបុរេប្រវត្តិសាស្ត្រដែលគួរឱ្យចង់ដឹងចង់ឃើញបំផុតនៅកម្ពុជាយ៉ាងណាមិញគឺដីលើករាងមូលផ្សេងៗ បានរុករកឃើញនៅដីក្រហមក្បែរមេមត់និងនៅតំបន់កៀកកិតវៀតណាមនៅខាងចុងទសវត្ស១៩៥០។ មុខងារនិងយុគរបស់ដីលើកទាំងនេះនៅតែត្រូវគេពិភាក្សាតទល់ដដែល ក៏ប៉ុន្តែភាគខ្លះនៃដីលើកនោះប្រហែលចុះកាលបរិច្ឆេទចាប់ពីសហវត្សទី២ម.គ.យ៉ាងហោចណាស់។T[១៤][១៥]
ព្រឹត្តិការណ៍ស្នូលក្នុងបុរេប្រវត្តិសាស្ត្រកម្ពុជាគឺធ្លាប់មានការហូរចូលមកយឺតៗនៃពួកអ្នកដាំដុះស្រូវលើកទីមួយចាប់ពីភាគខាងជើង ដែលបានចាប់ផ្ដើមនៅចុងសហវត្សទី៣ម.គ.។[១៦]
ដែកត្រូវបានគេយកមកប្រើការនៅប្រហែលឆ្នាំ៥០០ម.គ. ដែលមានភស្តុតាងគាំទ្រមកពីខ្ពង់រាបគោរាជ (កូរ៉ាត) នៅថៃសម័យទំនើប។ នៅកម្ពុជា ការតាំងលំនៅនៃយុគដែកខ្លះត្រូវបានគេរកឃើញនៅខាងក្រោមប្រាសាទបក្សីចាំក្រុង និងប្រាសាទសម័យអង្គរដទៃទៀត ដែលកាលណោះដីលើកមួយចំនួន ក៏ត្រូវបានរកឃើញនៅខាងក្រោមល្វា (Lovea) ពីរបីសហាតិមាត្រ រឺ គីឡូម៉ែត្រខាងជើងឆៀងខាងលិចនៃអង្គរ។ ការបញ្ចុះសព ដែលសម្បូរច្រើនជាងប្រភេទដែលគេរកឃើញ ផ្ដល់ជាសាក្សីដល់ការរីកចម្រើននៃការប្រើប្រាស់ចំណីអាហារ និងការជួញដូរ (ទោះបីជានៅចម្ងាយដ៏វែង: នៅសតវត្សទី៤ម.គ. ទំនាក់ទំនងពាណិជ្ជកម្មជាមួយឥណ្ឌាត្រូវបានបើករួចទៅហើយ) និងអត្ថិភាពនៃរចនាសម្ព័ន្ធសង្គម និងអង្គចាត់តាំងការងារ។[១៦]
សម័យបុរេអង្គរ និង សម័យអង្គរ
សតវត្សទី១នៃគ.ស.មានមនុស្សជាច្រើនមកពីប្រទេសឥណ្ឌាដែលបានមកតាំងលំនៅ។ ពួកគេបាននាំមកនូវសាសនា, វប្បធម៌, ភាសា។ល។
អរិយធម៌របស់ប្រទេសកម្ពុជាបានកកើតឡើង តាំងពីសតវត្សទីមួយ ក្នុងសម័យជាតិខេមរា មកម្ល៉េះ។
កំឡុងសតវត្សទី៣ ទី៤ និងទី៥ ពួករដ្ឋឥណ្ឌានីយកម្មនៃនគរវ្នំ និងអ្នកស្នងរបស់ខ្លួន ចេនឡា រឺ កម្ពុជា បានរួមផ្សំនៅកម្ពុជាសម័យបច្ចុប្បន្ន និងវៀតណាមភាគនិរតី។ អស់រយៈពេលជាង២០០០ឆ្នាំ កម្ពុជាបានស្រូបយកឥទ្ធិពលពីឥណ្ឌា ដែលបានបន្តឥទ្ធិពលនេះទៅអរិយធម៌អាស៊ីអាគ្នេយ៍ដទៃទៀតដែលឥឡូវនេះគឺថៃនិងលាវ។[១៧] តិចតួចទៀតត្រូវបានគេស្គាល់ចំពោះអង្គនយោបាយខ្លះ យ៉ាងណាមិញពង្សាវតារចិននិងកំណត់ត្រាសួយសារអាករធ្វើការវែកញែកនៃអង្គទាំងនោះ។ ពង្សាវតារទាំងនេះរ៉ាយរ៉ាប់ថាបន្ទាប់ពីព្រះបាទជ័យវរ្ម័នទី១បានចូលទីវង្គតប្រហែលឆ្នាំ៦៩០ ចលាចលបានលេចចេញដែលបានហុចជាលទ្ធផលក្នុងការបែងចែកនគរទៅជាចេនឡាគោក និងចេនឡាទឹក ដែលត្រូវបានដឹកនាំដោយធូររលុងដោយពួកព្រះអង្គម្ចាស់ទន់ខ្សោយក្រោមវិជិតរាជ្យជ្វា។
អធិរាជាណាចក្រខ្មែរបានធំធាត់ចេញពីសំណេះសំណល់ទាំងនេះពីចេនឡាប្រែជាបង្កើតឡើងយ៉ាងរឹងមាំនៅឆ្នាំ៨០២ នៅពេលដែលព្រះបាទជ័យវរ្ម័នទី២ (បានសោយរាជ្យប.៧៩០-៨៥០) បានប្រកាសឯករាជ្យពីជ្វានិងប្រកាសព្រះអង្គឯងជាទេវរាជ។ ព្រះអង្គនិងពួកអ្នកដង្ហែរតាមព្រះអង្គបានបង្កើតលទ្ធិទេវរាជ និងបានចាប់ផ្ដើមការសញ្ជ័យជាបន្តបន្ទាប់គ្នាដែលបានបង្កើតនូវអធិរាជាណាចក្រមួយដែលបានរុងរឿងក្នុងតំបន់ចាប់ពីសតវត្សទី៩ដល់ទី១៥។[១៨] ក្បែរសតវត្សទី១៣ ពួកព្រះសង្ឃមកពីស្រីលង្កាបាននាំព្រះពុទ្ធសាសនាថេរវាទមកកាន់អាស៊ីអាគ្នេយ៍។[១៩] សាសនានេះបានរីកសាយភាពនិងនៅទីបំផុតបានជំនួសកន្លែងព្រហ្មញ្ញសាសនា និងពុទ្ធសាសនាមហាយានជាសាសនាមានប្រជាប្រិយនៅសម័យអង្គរ។

អធិរាជាណាចក្រខ្មែរគឺជាអធិរាជាណាចក្រដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍កំឡុងសតវត្សទី១២។ មជ្ឈមណ្ឌលនៃអំណាចរបស់អធិរាជាណាចក្រនេះគឺអង្គរ ជាទីដែលរាជធានីបន្តបន្ទាប់ត្រូវបានសាងសង់ឡើងកំឡុងចំណុចកំពូលរបស់ចក្រភព។ នៅឆ្នាំ២០០៧ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិមួយប្រើរូបថតផ្កាយរណបនិងបច្ចេកទេសទំនើបផ្សេងធ្វើការសន្និដ្ឋានថាអង្គរធ្លាប់ជាទីក្រុងបុរេឧស្សាហកម្មធំបំផុតក្នុងលោកជាមួយនិងការលាតសន្ធឹងក្រុង១១៥០ម៉ាយការ៉េ។[២០] ទីក្រុងនេះ ដែលអាចទ្រទ្រង់បាននូវអត្រាប្រជាជនរហូតដល់ប្រជាជនមួយលាននាក់[២១] និងអង្គរវត្ត ជាប្រាសាទបែបសាសនាល្បីល្បាញបំផុតនិងគង់វង្សបានយូរល្អបំផុតនៅក្នុងស្ថានីយ៍នោះ នៅតែបម្រើជាវត្ថុរំលឹកដល់អតីតកាលរបស់កម្ពុជាជាមហាអំណាចតំបន់ដ៏សំខាន់។ ទោះបីជា អាណាចក្រ ខ្មែរបាន ចុះអន់ថយឥទ្ធិពលរបស់ខ្លួនក៏ដោយ អង្គរវត្តគឺជានិមិត្តរូបមួយសំខាន់ បំផុតដើម្បីជាសាក្សី នៃសាវតារបស់ប្រទេស លើផ្ទៃតំបន់។
ក្រោយពីការ វាយលុកដណ្តើមទឹកដី ជាបន្តបន្ទាប់ សៀម បានកាន់កាប់អង្គរ ហើយបោះបង់ចោលនៅ ឆ្នាំ១៤៣២។ ចក្រភពនេះ ទោះបីយ៉ាងណាក៏មានឱនភាព នៅសល់តែកម្លាំងសំខាន់ក្នុងសាសនារហូតដល់ការធ្លាប់ចុះរបស់ខ្លួននៅសតវត្សទី១៥។
យុគអន្ធកាលនៃកម្ពុជា
បន្ទាប់ពីសង្គ្រាមជាបន្តបន្ទាប់ជាមួយនគរជិតខាង អង្គរត្រូវបានប្លន់បំផ្លិចបំផ្លាញដោយនគរអយុធ្យា និងបានបោះបង់ចោលនៅឆ្នាំ១៤៣២ ពីព្រោះតែការថមថយខាងបរិស្ថានវិទ្យានិងហេដ្ឋារចនាសម្ព័ន្ធខូចខាត។[២២][២៣] នេះបាននាំមកដល់សម័យនៃដំណើរនឹងទ្រឹងខាងសេដ្ឋកិច្ច សង្គមនិងវប្បធម៌ កិច្ចការផ្ទៃក្នុងរបស់នគរនេះបានប្រែកាន់តែស្ថិតនៅក្រោមការគ្រប់គ្រងត្រួតពិនិត្យនៃពួកអ្នកជិតខាងខ្លួន។ នៅពេលនោះ ការចូលចិត្តរបស់ខ្មែរចំពោះការសាងសងបូជនីយដ្ឋានបានបញ្ឈប់។ ជំនឿចាស់ៗជាងគេដូចជាព្រះពុទ្ធសាសនាមហាយាន និងព្រហ្មញ្ញ និងលទ្ធិទេវរាជត្រូវបានចូលជំនួសដោយពុទ្ធសាសនាថេរវាទជានិរន្តរ៍។
ព្រះរាជវាំងបានរើរាជធានីទៅលង្វែក ដែលនគរនេះបានស្វះស្វែងដើម្បីទទួលបានភាពរុងរឿងឡើងវិញតាមរយៈការជួញដូរតាមសមុទ្រ។ ពួកអ្នកដំណើរព័រទុយហ្គាល់ និងអេស្ប៉ាញបានពិពណ៌នាទីក្រុងនេះជាកន្លែងមួយនៃភោគទ្រព្យសម្បូរបែបនិងការជួញដូរបរទេស។ ការព្យាយាមបានធ្វើឱ្យមានជីវិតរយៈពេលខ្លី យ៉ាងណាមិញ សង្គ្រាមជាច្រើនបានបន្តជាមួយអយុធ្យានិងពួកយួនបានហុចជាលទ្ធផលក្នុងការបាត់បង់ទឹកដីបន្ថែមទៀត និងលង្វែកក៏បានសញ្ជ័យនិងកម្ទេចដោយព្រះបាទនរេសូរមហាវីរក្សត្រនៃអយុធ្យាក្នុងឆ្នាំ១៥៩៤។ រាជធានីខ្មែរថ្មីត្រូវបានបង្កើតឡើងនៅឧដុង្គខាងត្បូងលង្វែកនៅឆ្នាំ១៦១៨ ក៏ប៉ុន្តែពួកក្សត្រនៃរាជធានីនេះអាចរស់រានបានលុះត្រាដោយការចូលទៅក្នុងអ្វីដែលបានបង្កើតឡើងទំនាក់ទំនងភាពប្រទេសចំណុះឆ្លាស់គ្នាជាមួយពួកសៀមនិងយួនអស់រយៈពេលបីសតវត្សក្រោយមកជាមួយ និងសម័យកាលដែលមានជីវិតខ្លីតិចតួចនៃឯករាជ្យមិនប្រាកដប្រជា។
ក្នុងសតវត្សទីដប់ប្រាំបួន ការដណ្ដើមគ្នាសាជាថ្មីរវាងសៀម និងយួនដើម្បីការគ្រប់គ្រងកម្ពុជាជាលទ្ធផលក្នុងសម័យមួយដែលពេលនោះពួកមន្ត្រីរាជការយួនបានប៉ុនប៉ងបង្ខំខ្មែរឱ្យសម្របខ្លួននឹងទំនៀមទម្លាប់របស់យួន។ នេះបាននាំឱ្យមានការបះបោរជាច្រើនប្រឆាំងនឹងពួកយួន និងអំពាវនាវរកជំនួយសៀម។ សង្គ្រាមសៀម-យួន (១៨៤១-១៨៤៥)បានបញ្ចប់ជាមួយកិច្ចព្រមព្រៀងមួយដើម្បីដាក់ប្រទេសនេះក្រោមអធិរាជភាពរួមគ្នា។ នេះក្រោយមកទៀតបាននាំទៅដល់ការចុះហត្ថលេខាសន្ធិសញ្ញាមួយឱ្យមានការការពាររបស់បារាំងនៅកម្ពុជាដោយព្រះបាទនរោត្តម។
អាណានិគមកិច្ចបារាំង




កម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាល បារាំង ជិតមួយរយឆ្នាំ គឺពីឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣ គ្រប់គ្រងជាផ្នែកមួយនៃ អាណានិគមបារាំងនៅឥណ្ឌូចិន។
នៅឆ្នាំ១៨៦៣ ព្រះបាទនរោត្តម ដែលត្រូវបានលើកឱ្យឡើងសោយរាជ្យដោយសៀម[២៤] បានស្វះស្វែងការការពារពីបារាំងក្រៅពីសៀម និងយួនបន្ទាប់ពីភាពតានតឹងបានរីកធំឡើងរវាងអ្នកទាំងពីរ។ នៅឆ្នាំ១៨៦៧ ស្ដេចសៀមបានចុះហត្ថលេខាសន្ធិសញ្ញាមួយជាមួយបារាំង ដោយការលះបង់អធិរាជភាពលើកម្ពុជាក្នុងការដោះដូរសម្រាប់ការគ្រប់គ្រងខេត្តបាត់ដំបង និងសៀមរាបដែលជាផ្លូវការក្លាយជាប៉ែកនៃប្រទេសសៀម។ ខេត្តទាំងប៉ុន្មាននេះត្រូវបានប្រគល់ត្រឡប់មកឱ្យកម្ពុជាវិញដោយសន្ធិសញ្ញាព្រំដែនមួយរវាងបារាំងនិងថៃក្នុងឆ្នាំ១៩០៦។
កម្ពុជាបានបន្តជាអាណាព្យបាលបារាំងចាប់ពីឆ្នាំ១៨៦៣ដល់១៩៥៣ ដែលបានត្រួតត្រារដ្ឋបាលជាប៉ែកនៃអាណានិគមនៃសហភាពឥណ្ឌូចិន ទោះបីយ៉ាងណាក៏បានកាន់កាប់ដោយចក្រពត្តិជប៉ុនចាប់ពីឆ្នាំ១៩៤១ដល់១៩៤៥ដែរ។[២៥] រវាងឆ្នាំ១៨៧៤ និង១៩៦២ អត្រាប្រជាជនសរុបបានកើនឡើងចាប់ពីប្រហែល៩៤៦០០០ដល់៥,៧ លាននាក់។[២៦] បន្ទាប់ពីការសោយទីវង្គតរបស់ព្រះបាទនរោត្តមនៅឆ្នាំ១៩០៤ បារាំងបានរៀបចំការជ្រើសរើសព្រះមហាក្សត្រ និងព្រះស៊ីសុវត្ថិ ព្រះភាតារបស់ព្រះនរោត្តម ត្រូវបានជំនួសលើរាជបល្ល័ង្ក។ រាជបល្ល័ង្កនេះបានប្រែជាទំនេរនៅឆ្នាំ១៩៤១ជាមួយការសោយទីវង្គតនៃព្រះមុនីវង្ស រាជបុត្ររបស់ព្រះស៊ីសុវត្ថិ និងបារាំងបានរំលងព្រះរាជបុត្ររបស់ព្រះមុនីវង្ស គឺព្រះមុនីរ៉េត ដោយដឹងថាទ្រង់មានចិត្តឯករាជ្យពេក។ ជំនួសមកវិញ ព្រះនរោត្តម-សីហនុ គឺព្រះនត្តាខាងមាតានៃព្រះបាទស៊ីសុវត្ថិត្រូវបានលើកឱ្យឡើងសោយរាជ្យ។ ពួកបារាំងបានគិតថាព្រះសីហនុវ័យក្មេងអាចនឹងងាយស្រួលគ្រប់គ្រង។[២៥] ពួកគេបានយល់ខុសហើយ យ៉ាងណាមិញ ហើយនិងនៅក្រោមរជ្ជកាលនៃព្រះបាទនរោត្តម-សីហនុ ក្រោយពីការកាន់កាប់របស់ ជប៉ុន ក្នុងរយៈកាលសង្គ្រាម ១៩៤១- ១៩៤៥ កម្ពុជាបានទទួលបានឯករាជ្យពីបារាំងនៅថ្ងៃ ៩វិច្ឆិកា ១៩៥៣ ហើយប្រកាន់របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដឹកនាំ ដោយព្រះបាទនរោត្តមសីហនុ។[២៥]
ឯករាជ្យ និង សង្គ្រាមវៀតណាម
កម្ពុជាបានប្រែក្លាយជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញក្រោមការដឹកនាំព្រះបាទនរោត្តម-សីហនុ។ នៅពេលនោះសហភាពឥណ្ឌូចិនត្រូវបានគេប្រគល់ឯករាជ្យ កម្ពុជាអស់សង្ឃឹមក្នុងការទទួលបានមកវិញការគ្រប់គ្រងលើដីសណ្ដមេគង្គដែលវាត្រូវបានសម្រេចឱ្យទៅវៀតណាម។ អតីតប៉ែកនៃអធិរាជាណាចក្រខ្មែរ តំបន់នេះត្រូវបានគ្រប់គ្រងដោយពួកយួនតាំងពីឆ្នាំ១៦៩៨ដែលមានព្រះបាទជ័យជេដ្ឋាទី២ប្រគល់ឱ្យយួននូវការអនុញ្ញាតតាំងទីលំនៅក្នុងតំបន់នោះរាប់ទសវត្សពីមុនមកហើយ។[២៧] នេះបន្សល់ទុកនៅចំណុចស្អិតល្មួតនៃការទូតជាមួយជនជាតិខ្មែរជាងមួយលាននាក់ (ខ្មែរក្រោម) នៅតែរស់នៅក្នុងតំបន់នេះ។ ខ្មែរក្រហមបានប៉ុនប៉ងការលុកលុយជាច្រើនដើម្បីយកទឹកដីនេះត្រឡប់មកវិញដែលក្នុងនោះដោយឡែក បាននាំឱ្យមានការលុកលុយរបស់វៀតណាមនៅកម្ពុជា និងការដណ្ដើមអំណាចពីខ្មែរក្រហម។
នៅឆ្នាំ១៩៥៥ ព្រះសីហនុបានដាក់រាជ្យឱ្យទៅព្រះបិតារបស់ទ្រង់ដើម្បីចូលរួមក្នុងនយោបាយ និងត្រូវបានគេជ្រើសតាំងជានាយករដ្ឋមន្ត្រី។ នៅថ្ងៃការសោយទីង្គតរបស់បិតាទ្រង់នៅឆ្នាំ១៩៦០ ព្រះសីហនុក៏បានក្លាយជាប្រមុខរដ្ឋម្ដងទៀត ដែលយកគោរម្យងារសម្ដេច។ ពេលដែលសង្គ្រាមវៀតណាមបានកើតឡើង ព្រះសីហនុបានអនុវត្តគោលនយោបាយអព្យាក្រឹត្យភាព ផ្លូវការមួយក្នុងសង្គ្រាមត្រជាក់ ទោះបីយ៉ាងណា ក៏ទ្រង់ត្រូវបានគេចាត់ទុកជាទូទៅថាមានចិត្តសណ្ដោសដល់បុព្វហេតុកុម្មុយនិស្ត។ ព្រះសីហនុបានអនុញ្ញាតឱ្យពួកកុម្មុយនិស្តវៀតណាមប្រើប្រាស់កម្ពុជាជាទីលាក់ខ្លួននិងផ្លូវផ្គត់ផ្គង់សម្រាប់កងទ័ពរបស់ពួកគេ និងជំនួយផ្សេងៗដល់កងកម្លាំងប្រដាប់អាវុធរបស់ពួកគេប្រយុទ្ធប្រឆាំងក្នុងវៀតណាមខាងត្បូង។ គោលនយោបាយនេះត្រូវបានដឹងថាជាការធ្វើឱ្យអាក់អន់ចិត្តដល់ប្រជាជនកម្ពុជាជាច្រើន។ នៅខែ ធ្នូ ១៩៦៧ អ្នកសារព័ត៌មានវ៉ាឝ៊ិងតោនប៉ុស្ត៍ ស្ទែនលី-កាណូវត្រូវបានប្រាប់ដោយព្រះសីហនុថា បើសិនជាស.រ.ចង់ទម្លាក់គ្រាប់បែកលើទីលាក់ខ្លួនកុម្មុយនិស្តយួន ទ្រង់នឹងមិនបដិសេធឡើយ លុះត្រាតែមានប្រជាជនខ្មែរត្រូវបានសម្លាប់។ [២៨] សារដដែលត្រូវបាននាំទៅដល់អ្នកនាំការរបស់ប្រធានាធិបតីស.រ.ចនសុន លោកឆិសស្តឺរ-ប៊លនៅខែ មករា ១៩៦៨។[២៩] ដូច្នេះស.រ.មិនមានការជម្រុញចិត្តពិតប្រាកដដើម្បីផ្ដួលរំលំព្រះសីហនុឡើយ។ យ៉ាងណាមិញពួកសមាជិករដ្ឋាភិបាលនិងកងទ័ព ដែលបានអាក់អន់ចិត្តនឹងរបៀបដឹកនាំរបស់ព្រះសីហនុក៏ដូចជាការងាកចេញរបស់ទ្រង់ឆ្ងាយពីសហរដ្ឋ បានធ្វើឱ្យមានការជម្រុញចិត្តមួយដូចគ្នា។ ពេលដែលកំពុងធ្វើទស្សនកិច្ចនៅប៉ីជិងក្នុងឆ្នាំ១៩៧០ ព្រះសីហនុត្រូវបានបណ្ដេញចេញពីតំណែងដោយរដ្ឋប្រហារយោធាដឹកនាំដោយនាយករដ្ឋមន្ត្រីលោកឧត្តមសេនីយ៍លន់-ណុលនិងព្រះអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈ។ គ្មានភស្តុតាងនៃតួនាទីស.រ.ណាមួយក្នុងរដ្ឋប្រហារនេះទេ។ យ៉ាងណាមិញ ភ្លាមៗរដ្ឋប្រហារនេះត្រូវបានសម្រេចរួចហើយនូវរបបថ្មីនេះ ដែលភ្លាមបានទាមទារថាឱ្យពួកកម្មុយនិស្តយួនចាកចេញពីកម្ពុជាដែល ទទួលបានការគាំទ្រនយោបាយដោយសហរដ្ឋ។ កងកម្លាំងវៀតណាមខាងជើងនិងវៀតកុង អស់សង្ឃឹមដើម្បីទទួលបានទីលាក់ខ្លួននិងខ្សែបណ្ដាញផ្គត់ផ្គង់ពីវៀតណាមខាងជើង ភ្លាមៗ ក៏បានផ្ដើមការវាយប្រហារប្រដាប់អាវុធជាច្រើនលើរដ្ឋាភិបាលថ្មីនេះ។ ព្រះមហាក្សត្របានជម្រុញពួកអ្នកដង្ហែរតាមព្រះអង្គឱ្យជួយក្នុងការផ្ដួលរំលំរដ្ឋាភិបាលនេះ ដោយការធ្វើជាប្រញាប់នូវការវាយប្រយុទ្ធនៃសង្គ្រាមរដ្ឋប្បវេណី[៣០] ភ្លាមពួកបះបោរខ្មែរក្រហមចាប់ផ្ដើមប្រើប្រាស់ព្រះអង្គដើម្បីទទួលបានការគាំទ្រ។ យ៉ាងណាមិញចាប់ពីឆ្នាំ១៩៧០រហូតដល់ដើមឆ្នាំ១៩៧២ ការប៉ះទង្គិចកម្ពុជាគឺជាការប៉ះទង្គិចធំរវាងរដ្ឋាភិបាលនិងកងទ័ពកម្ពុជា និងកងកម្លាំងប្រដាប់អាវុធនៃវៀតណាមខាងជើង។ ពេលនោះពួកគេបានដណ្ដើមបានការកាន់កាប់ទឹកដីកម្ពុជា ពួកកុម្មុយនិស្តយួនបានដាក់ហេដ្ឋារចនាសម្ព័ន្ធនយោបាយថ្មីមួយ ដែលនៅទីបំផុតត្រូវបានត្រួតត្រាដោយពួកកុម្មុយនិស្តកម្ពុជា យើងឥឡូវហៅថាខ្មែរក្រហម។[៣១] ដូច្នេះ ពួកកុម្មុយនិស្តវៀតណាមបានដើរតួនាទីសំខាន់ក្នុងការលើកស្ទួយខ្មែរក្រហម។

ចន្លោះឆ្នាំ១៩៦៩ និង១៩៧៣ កងកម្លាំងសាធារណរដ្ឋវៀតណាម និងកងកម្លាំងស.រ.បានទម្លាក់គ្រាប់បែកនិងបានលុកលុយកម្ពុជាដោយរយៈពេលខ្លីក្នុងកិច្ចប្រឹងប្រែងមួយដើម្បីរំខានដល់វៀតកុង និងខ្មែរក្រហម។[៣២] ខ្មែរពីរលាននាក់ភាគខ្លះត្រូវបានធ្វើឱ្យក្លាយជាពួកជនភៀសខ្លួនដោយសង្គ្រាមនិងដោយនគរបាលភេរវនិយមនៃខ្មែរក្រហម និងបានរត់គេចចេញទៅភ្នំពេញ។ ការប៉ាន់ស្មានខ្មែរមួយចំនួនបានស្លាប់កំឡុងយុទ្ធនាការទម្លាក់គ្រាប់បែកប្រែប្រួលយ៉ាងធំទូលាយ ពេលនោះធ្វើឱ្យឃើញនូវផលប៉ះពាល់នៃការទម្លាក់គ្រាប់បែក។ កងទ័ពអាកាសទីប្រាំពីរស.រ.បានលើកឡើងថាការទម្លាក់គ្រាប់បែកបានទប់ស្កាត់ការធ្លាក់នៃភ្នំពេញនៅឆ្នាំ១៩៧៣ដោយការសម្លាប់១៦០០០នាក់ក្នុងចំណោមយុទ្ធជនខ្មែរក្រហម២៥៥០០នាក់ដែលកំពុងតែឡោមព័ទ្ធទីក្រុងនេះ។[៣៣] យ៉ាងណាមិញ អ្នកសារព័ត៌មានវិល្លៀម-ឝខ្រសនិងពួកអ្នកឯកទេសកម្ពុជា លោកមិលថឹន-អសស្ប៊ាន់ ឌែវីដភី-ឈែនដ្លឺរ និងបិន-ខៀរណឹនបានលើកឡើងថាការទម្លាក់គ្រាប់បែកបានរុញច្រានពួកកសិករចូលរួមនឹងខ្មែរក្រហម។[៣៤] អ្នកឯកទេសកម្ពុជាលោកខ្រេខ-អិឆឆឹសឹនបានលើកឡើងថាខ្មែរក្រហមនឹងឈ្នះទោះបីយ៉ាងណា ទោះបីជាគ្មានអន្តរាគមន៍ស.រ.ដែលជម្រុញការកេណ្ឌទ័ព។[៣៥]អ្នកការទូតអាមេរិកលោកធិម៉ឹទីម.-ខានីបានលើកឡើងថាហេតុផលប្រាំយ៉ាងដែលជាហេតុអោយប៉ុល-ពតបានឈ្នះសង្គ្រាមគឺ: ការគាំទ្រពីព្រះសីហនុ ការផ្គត់ផ្គង់ដ៏ច្រើនសន្ធឹកនៃជំនួយយោធាពីវៀតណាមខាងជើង អំពើពុករលួយរបស់រដ្ឋាភិបាល ការផ្ដាច់ការគាំទ្រអាកាសរបស់ស.រ.បន្ទាប់ពីវាត់ថឺរហ្គេត និងការប្ដេជ្ញាចិត្តនៃពួកកុម្មុយនិស្តខ្មែរ។ គ្មានមួយក្នុងចំណោមគំនិតរបស់លោកទេដែលថាជាការទម្លាក់គ្រាប់បែករបស់ស.រ.ឡើយ។[៣៦]
សាធារណរដ្ឋខ្មែរ (១៩៧០-១៩៧៥)
![]() | ផ្នែកនេះត្រូវការពង្រីក-សរសេរបន្ថែម។ |
របបខ្មែរក្រហម
ពេលដែលសង្គ្រាមវៀតណាមបានបញ្ចប់ របាយការណ៍យូសេដព្រាងទុកមួយបានកត់សម្គាល់ថាប្រទេសនេះបានប្រឈមនឹងការអត់ឃ្លាតនៅឆ្នាំ១៩៧៥ ជាមួយ៧៥%នៃសត្វសម្រាប់អូសទាញរបស់ប្រទេសបានបំផ្លិចបំផ្លាញ និងថាការដាំដុះស្រូវសម្រាប់ការប្រមូលផលលើកក្រោយនឹងត្រូវបានធ្វើដោយពលកម្មលំបាកលំបិនដោយប្រជាជនដែលទទួលអាហារមិនគ្រប់គ្រាន់យ៉ាងធ្ងន់ធ្ងរ។ របាយការណ៍នេះបានព្យាករថា
"ដោយគ្មានអាហារមកពីខាងក្រៅដ៏ច្រើននិងជំនួយគ្រឿងបរិក្ខារនោះ នឹងមានការអត់ឃ្លានរីករាលដាលចន្លោះពីឥឡូវនិងខែកុម្ភៈក្រោយ ... ពលកម្មទាសករ និងអត្រានៃការអត់ឃ្លានរបស់ប្រជាជននៃប្រទេសជាតិពាក់កណ្ដាល (ប្រហែលធ្ងន់ធ្ងរបំផុតក្នុងចំណោមអ្នកទាំងនោះដែលបានគាំទ្រសាធារណរដ្ឋនេះ) នឹងក្លាយជាការចៀសមិនរួចដ៏អាក្រក់សម្រាប់ឆ្នាំនេះ ហើយការបង្អត់ជាទូទៅនិងការរងទុក្ខវេទនានឹងអូសបន្លាយជាងពីររឺបីឆ្នាំក្រោយមុនពេលកម្ពុជាអាចទទួលបានស្រូវគ្រប់គ្រាន់ដោយខ្លួនឯង"។[៣៧]

ក្រោយការឡើងកាន់អំណាច ដោយរដ្ឋាភិបាលលន់-ណុល សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែក មកលើប្រទេសកម្ពុជាតាមកន្លែងដែលសង្ស័យថាជាកន្លែងលាក់ខ្លួនរបស់ពួក វៀតកុង។ ខ្មែក្រហមបានឈានមកដល់ភ្នំពេញ និងដណ្ដើមបានអំណាចនៅឆ្នាំ១៩៧៥។ របបនេះ បានដឹកនាំដោយប៉ុល-ពត បានផ្លាស់ប្ដូរឈ្មោះជាផ្លូវការនៃប្រទេសទៅជាកម្ពុជាប្រជាធិបតេយ្យ។ របបនេះបានយកគំរូខ្លួនតាមចិនម៉ៅនិយមកំឡុងសម័យមហាលោតផ្លោះ។ របបនេះភ្លាមបានជម្លៀសចេញពីទីក្រុងនេះ និងបានបញ្ជូនប្រជាជនទាំងស្រុងតាមរយៈដំណើរដោយបង្ខំទៅកាន់គម្រោងការធ្វើការនៅជនបទ។ ពួកគេបានព្យាយាមកសាងកសិកម្មប្រទេសនេះឡើងវិញលើគំរូនៃសតវត្សទី១១ ដោយបានបដិសេធចោលវេជ្ជសាស្ត្រលោកខាងលិច និងបានបំផ្លិចបំផ្លាញវត្តអារាម បណ្ណាល័យ និងអ្វីៗដែលបានចាត់ទុកថាជារបស់លោកខាងលិច។ យ៉ាងហោចណាស់ខ្មែរមួយលាននាក់ ក្រៅពីប្រជាជនសរុប៨លាននាក់ បានស្លាប់ដោយសារការប្រហារជីវិត ការធ្វើការហួសកំណត់ ការអត់ឃ្លាន និងជំងឺ។[៣៨]
ការប៉ាន់ស្មានថាតើប្រជាជនប៉ុន្មានត្រូវបានសម្លាប់ដោយរបបខ្មែរក្រហមចាប់ពីចន្លោះប្រហែលពីមួយទៅបីលាននាក់ តួលេខដែលបានអះអាងជាទូទៅបំផុតគឺពីរលាននាក់ (ប្រហែលមួយភាគបីនៃប្រជាជន)។[៣៩][៤០] សម័យនេះបានផ្តល់ឱ្យមានការលើកឡើងពាក្យ វាលពិឃាត និងគុកទួលស្លែងបានក្លាយជាកន្លែងគេដឹងលឺគ្រប់គ្នាដោយសារប្រវត្តិនៃការសម្លាប់ដ៏ច្រើនរបស់វា។ រាប់រយពាន់នាក់បានរត់គេចខ្លួនឆ្លងកាត់ព្រំដែនចូលទៅកាន់ថៃជិតខាង។ របបនេះបានកំណត់គោលដៅតម្រង់ដោយគ្មានសមមាត្រក្រុមជនជាតិភាគតិច។ ពួកឥស្លាមចាមបានរងទុក្ខនូវបន្សុទ្ធកម្មយ៉ាងធ្ងន់ធ្ងរដែលមានចំនួនច្រើនស្មើនឹងពាក់កណ្ដាលនៃអត្រាប្រជាជនរបស់ខ្លួនដែលបានប្រល័យជីវិត។[៤១]
នៅចុងទសវត្សឆ្នាំ១៩៦០ ជនជតិចិនប្រមាណ៤២៥០០០នាក់ដែលបានរស់នៅកម្ពុជា ក៏ប៉ុន្តែនៅឆ្នាំ១៩៨៤ ដោយសារតែការសម្លាប់របស់ខ្មែរក្រហម និងដោយសារតែនិរប្រវេសន្ត មានត្រឹមតែចិន៦១៤០០នាក់ទេដែលនៅសេសសល់ក្នុងប្រទេសនេះ។[៤២] បិតុភូមិនិវត្តន៍ដោយបង្ខំនៅឆ្នាំ១៩៧០ និងមរណភាពកំឡុងសម័យខ្មែរក្រហមប្រជាជនយួននៅកម្ពុជាចាប់ពីចន្លោះ២៥០០០០និង៣០០០០០នាក់នៅឆ្នាំ១៩៦៩ដល់៥៦០០០នាក់ដែលបានរាយការណ៍នៅឆ្នាំ១៩៨៤។[២៦] យ៉ាងណាក៏ដោយភាគច្រើនបំផុតនៃជនរងគ្រោះដោយរបបខ្មែរក្រហមគឺមិនមែនពួកជនជាតិភាគតិចទេ ក៏ប៉ុន្តែជាជនជាតិខ្មែរ។ ពួកអ្នកមានមុខវិជ្ជាជីវៈ ដូចជាពួកវេជ្ជបណ្ឌិត មេធាវីនិងគ្រូបង្រៀន ក៏ត្រូវបានគេកំណត់គោលដៅដែរ។ តាមរយៈលោករ៉បឺតឌ.-ខាបភ្លែន ពួកអ្នកពាក់វ៉ែនតាក៏ស្មើនឹងស្លាប់ដូចផ្កាយលឿងដែរ ពួកគេមើលទៅដូចជាមានសញ្ញានៃបញ្ញវន្តនិយម។[៣៨]
ការកាន់កាប់របស់វៀតណាម និង សម័យអន្តរកាល

នៅខែ វិច្ឆិកា ១៩៧៨ កងទ័ពវៀតណាមបានលុកលុយកម្ពុជាក្នុងការឆ្លើយតបនឹងការវាយឆ្មក់តាមព្រំដែនដោយពួកខ្មែរក្រហម ហើយបន្តកាន់កាប់ប្រទេសកម្ពុជារហូតដល់ឆ្នាំ១៩៨៩។[៤៣] សាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.) ជារដ្ឋនិយមសូវៀតដែលបានដឹកនាំដោយបក្សបដិវត្តន៍ប្រជាជនកម្ពុជា គណបក្សមួយដែលបានបង្កើតដោយពួកវៀតណាមក្នុងឆ្នាំ១៩៥១ និងបានដឹកនាំដោយក្រុមខ្មែរក្រហមដែលពួកគេបានរត់គេចពីកម្ពុជាដើម្បីចៀសវាងការធ្វើបន្សុទ្ធកម្មដោយប៉ុល-ពត និងតាម៉ុក ត្រូវបានបង្កើតឡើង។[៤៤] រដ្ឋនេះត្រូវបានសង្កេតមើលពេញទីដោយកងទ័ពវៀតណាមកំពុងកាន់កាប់ និងក្រោមការដឹកនាំដោយឯកអគ្គរដ្ឋទូតវៀតណាមនៅភ្នំពេញ។ សព្វាវុធរបស់ខ្លួនបានមកពីវៀតណាមនិងសហភាពសូវៀត។ ជាការផ្ទុយទៅវិញនឹងរដ្ឋដែលបង្កើតថ្មី រដ្ឋាភិបាលមួយដែលនិរទេសសំដៅលើរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ (រ.ច.ក.ប.) ត្រូវបានបង្កើតនៅឆ្នាំ១៩៨១ពីក្រុមបក្សពួកទាំងបី។ នេះបានផ្សំប្រកបដោយពួកខ្មែរក្រហម ក្រុមរាជានិយមដឹកនាំដោយព្រះសីហនុ និងរណសិរ្សរំដោះជាតិប្រជាជនខ្មែរ។ សារតាំងរបស់ខ្លួនត្រូវបានទទួលស្គាល់ដោយសហប្រជាជាតិ។ អ្នកតំណាងខ្មែរក្រហមនៅស.ប. ជួន-ប្រសិទ្ធិត្រូវបានទទួលបាន ប៉ុន្តែលោកត្រូវបានធ្វើការក្នុងការពិគ្រោះយោបល់ជាមួយពួកអ្នកតំណាងភាគីខ្មែរមិនមែនកុម្មុយនិស្ត។[៤៥][៤៦]
ពេញមួយទសវត្សឆ្នាំ១៩៨០ រ.ច.ក.ប. បានផ្គត់ផ្គង់ដោយចិន ថៃ សហរដ្ឋ[៤៧] និងសហរជាណាចក្រ[៤៨][៤៩] ដែលបានគ្រប់គ្រងប៉ែកខ្លះនៃប្រទេសនិងបានវាយប្រហារទឹកដីខ្លះដែលមិននៅក្រោមភាពត្រួតត្រារបស់ខ្លួន។ ការបដិសេធនៃវៀតណាមដើម្បីដកទ័ពថយពីកម្ពុជាបាននាំឱ្យមានទណ្ឌកម្មសេដ្ឋកិច្ច[៥០] ដោយស.រ. និងសម្ព័ន្ធមិត្តរបស់ខ្លួន បានធ្វើឱ្យការកសាងឡើងវិញមិនអាចទៅរួចយ៉ាងពិតប្រាកដ និងបន្សល់ឱ្យប្រទេសនេះលិចលង់យ៉ាងជ្រៅ។
កិច្ចប្រឹងប្រែងសន្តិភាពបានចាប់ផ្ដើមនៅប៉ារីសនៅឆ្នាំ១៩៨៩ក្រោមរដ្ឋកម្ពុជា ដោយការបញ្ចប់បង្ហើយពីរឆ្នាំក្រោយនៅខែ តុលា ១៩៩១ ក្នុងការផ្សះផ្សាសន្តិភាពយោគយល់គ្នា។ ស.ប.ត្រូវបានផ្ដល់អាណ្ណត្តិដើម្បីអនុវត្តបទឈប់បាញ និងដោះស្រាយជាមួយពួកជនភៀសខ្លួននិងការដកហូតអាវុធដែលគេស្គាល់ថាជាអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់)។[៥១]
នៅឆ្នាំ១៩៩៣ ព្រះនរោត្តម-សីហនុត្រូវបានស្ដារជាព្រះមហាក្សត្រកម្ពុជាឡើងវិញ ក៏ប៉ុន្តែអំណាចទាំងអស់ក្នុងកណ្ដាប់ដៃនៃរដ្ឋាភិបាលដែលបានបង្កើតឡើងបន្ទាប់ពីការបោះឆ្នោតដែលបានឧបត្ថម្ភដោយអ៊ុនតាក់។ ស្ថេរភាពបានបង្កើតឡើងបន្តបន្ទាប់ពីការប៉ះទង្គិចនេះត្រូវបានកក្រើកឡើងនៅឆ្នាំ១៩៩៧ដោយរដ្ឋប្រហារដឹកនាំដោយសហនាយករដ្ឋមន្ត្រីលោកហ៊ុន-សែនប្រឆាំងនឹងភាគីមិនមែនកុម្មុយនិស្តក្នុងរដ្ឋាភិបាល។[៥២] ភាគច្រើននៃពួកអ្នកនយោបាយមិនមែនកុម្មុយនិស្តត្រូវបានសម្លាប់ដោយកងកម្លាំងរបស់ហ៊ុន-សែន។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចប្រឹងប្រែងការកសាងឡើងវិញបានរីកចម្រើននិងនាំទៅដល់ស្ថេរភាពនយោបាយខ្លះតាមរយៈការទប់ដោយប្រជាធិបតេយ្យពហុបក្សក្រោមរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។[៥៣] នៅខែ កក្កដា ២០១០ កាំង-ហ្គេកអ៊ាវធ្លាប់ជាសមាជិកខ្មែរក្រហមទីមួយហើយដែលបានរកឃើញថាមានកំហុសក្នុងឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងតួនាទីរបស់គាត់ជាអតីតអ្នកបញ្ជាការនៃជំរុំប្រល័យស-២១។ គាត់ត្រូវបានគេកាត់ទោសដាក់គុកមួយជីវិត។[៥៤][៥៥] យ៉ាងណាមិញ លោកហ៊ុន-សែនបានប្រឆាំងនឹងការជំនុំជម្រះយ៉ាងធំទូលាយនៃអតីតឃាតកខ្មែរក្រហមដ៏ច្រើនណាមួយទៀតឡើយ។[៥៦] លោកនិយាយថានេះគឺដោយសារតែលោកចង់ជៀសវាងអស្ថេរភាពនយោបាយ។ យ៉ាងណាក៏ដោយ វាប្រហែលទំនងណាស់ដោយសារតែភាពទូទៅនៃអតីតខ្មែរក្រហមនៅថ្នាក់លើបំផុតនៃរចនាសម្ព័ន្ធរដ្ឋាភិបាលជាតិកម្ពុជានិងដែនដី។[ត្រូវការអំណះអំណាង]
ព្រះរាជាណាចក្រកម្ពុជា

ក្រោយពីការមិនចុះសម្រុងរវាងពីរ ទស្សវត្ស និងការបំផ្លិចបំផ្លាញ វប្បធម៌ សេដ្ឋកិច្ច សង្គម និង នយោបាយនៅកម្ពុជា ការស្តារ ហេដ្ឋារចនាសម្ព័ន្ធ បានចាប់ផ្តើមឡើងវិញ ស្របពេលជាមួយនឹង លំនឹង នយោបាយ បានវិលត្រលប់ជាបណ្តើរៗ។ លិទ្ធិប្រជាធិបតេយ្យបានរង្គោះរង្គើនៅឆ្នាំ១៩៩៧ ដោយសារការវិវាទក្នុងជួររដ្ឋាភិបាល។
នយោបាយ
តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ប្រទេសកម្ពុជាប្រកាន់របបប្រជាធិបតេយ្យរាជានិយម សេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ រួមមាន បួនអំណាចធំៗ ៖ អំណាចនីតិប្រតិបត្តិ អំណាចនីតិបញ្ញត្តិ អំណាចតុលាការ និង អំណាចសារព័ត៌មាន។
អំណាចនីតិប្រតិបត្តិ ជាអំណាចអនុវត្តច្បាប់, អំណាចនីតិបញ្ញត្តិ ជាអំណាចអនុម័ត/រៀបចំច្បាប់, អំណាចតុលាការ ជាអំណាចវិនិច្ឆ័យបុគ្គលតាមច្បាប់, អំណាចសារព័ត៌មាន ជាអំណាចបញ្ចេញមតិ។
អំណាចនីតិប្រតិបត្តិ ស្ថិតនៅក្រោមការអនុវត្ត របស់រដ្ឋាភិបាល ដែលមាននាយករដ្ឋមន្ត្រីមួយរូប ជាអ្នកដឹកនាំរដ្ឋាភិបាល សេរីពហុបក្ស។រដ្ឋាភិបាលរួមមានរដ្ឋមន្ត្រីគ្រប់ក្រសួង និងឧបនាយករដ្ឋមន្ត្រី ច្រើនរូប។ នាយករដ្ឋមន្ត្រី ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និង ដោយមានការផ្តល់យោបល់/ឯកភាពពីរដ្ឋសភា។ នាយករដ្ឋមន្ត្រី និង គ្រប់មន្ត្រីក្រសួងក្រោមឱវាទ មានតួនាទីអនុវត្តច្បាប់ (នីតិប្រតិបត្តិ) ដោយចេញជាក្រឹត្យ អនុក្រឹត្យផ្សេងៗ ដើម្បីឲ្យបុគ្គលគ្រប់រូបអនុវត្តតាម។
អំណាចនីតិបញ្ញត្តិ ស្ថិតនៅក្រោមការអនុវត្ត របស់រដ្ឋសភា និង ព្រឹទ្ធសភា។ ស្ថាប័នទាំងពីរនេះ មានតួនាទីពិនិត្យ និងសម្រេចអនុម័តច្បាប់ និង តាមដានរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ ។ រដ្ឋសភា មានសិទ្ធិកោះហៅ នាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីគ្រប់ក្រសួង មកបង្ហាញមុខនៅរដ្ឋសភា ដើម្បីឆ្លើយសំណួររបស់តំណាងរាស្រ្ត ជាសមាជិករបស់រដ្ឋសភា។
អំណាចតុលាការ ឋិតនៅក្រោមការអនុវត្ត របស់អង្គចៅក្រម។ អង្គចៅក្រម តែងតាំងដោយព្រះមហាក្សត្រ។ អង្គចៅក្រម មានតួនាទីកាត់ក្តីគ្រប់បុគ្គលតាមច្បាប់ ក្នុងនោះកាត់ក្តីទាំងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទៀតផង។
អំណាចសារព័ត៌មាន ជាអំណាចរបស់មហាជន ឋិតនៅក្រោមស្ថាប័នបណ្តាញព័ត៌មាន ក្នុងនោះមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ព្រឹត្តិបត្រព័ត៌មាន ...។ ស្ថាប័ននេះមានភារកិច្ចតាមឃ្លាំមើល គ្រប់សកម្មភាពរបស់អំណាចទាំងបីខាងលើ ដើម្បីជាទុនកែតម្រង់ឲ្យដើរតាមគន្លងច្បាប់ដែលបានចែង។
ព្រះអង្គម្ចាស់នរោត្តម-សីហមុនី ត្រូវបានជ្រើសឡើងនៅថ្ងៃទី១៤ តុលា ២០០៤ ដោយសមាជិក៩រូបនៃក្រុមប្រឹក្សារាជបល្ល័ង្គក្រោយពីការដាក់រាជ្យយ៉ាងទាន់ហន់របស់អតីត ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុនរោត្តម-សីហនុ មួយសប្តាហ៍មុន។ ព្រះបាទនរោត្តមសីហមុនីត្រូវបានសម្រេច ឱ្យឡើងគ្រងរាជ្យ នៅទីក្រុង ភ្នំពេញ ថ្ងែទី ២៩ តុលា។ មហាក្សត្រជានិមិត្តរូប និងមិនចូលរួម ក្នុងឆាកនយោបាយឡើយ។ ព្រះបាទនរោត្តមសីហមុនី បានហ្វឹកហាត់ របាំបុរាណខ្មែរ និង នៅលីវ។ BBC បានរាយការណ៍ថាអំពើពុករលួយនៅតែបន្តក្នុងឆាកនយោបាយកម្ពុជាពីជំនួយ អន្តរជាតិ ដោយផ្ទេរបញ្ជូនដោយខុសច្បាប់ចូលក្នុងគណនីឯកជន។ អំពើពុករលួយក៏បានជះឥទ្ធិពលយ៉ាង ខ្លាំងក្លាទៅលើការបាត់បង់ចំណូលរបស់ប្រជាជន។
រដ្ឋាភិបាល

នយោបាយជាតិនៅកម្ពុជាចូលរួមក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញរបស់ជាតិនៅឆ្នាំ១៩៩៣។ រដ្ឋាភិបាលនេះគឺជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលបានដំណើរការជាប្រជាធិបតេយ្យអ្នកតំណាងអាស្រ័យសភា។ នាយករដ្ឋមន្ត្រីកម្ពុជា មន្ត្រីមួយរូបដែលបានកាន់ដោយហ៊ុន-សែនតាំងពីឆ្នាំ១៩៨៥ គឺជាប្រមុខរដ្ឋាភិបាល ដែលកាលណោះព្រះមហាក្សត្រកម្ពុជា (ថ្មីៗនរោត្តម-សីហមុនី) គឺជាប្រមុខរដ្ឋ។ នាយករដ្ឋមន្ត្រីត្រូវបានតែងតាំងដោយព្រះមហាក្សត្រ តាមការប្រឹក្សានិងជាមួយការយល់ស្របដោយរដ្ឋសភា។
នាយករដ្ឋមន្ត្រីនិងអ្នកដែលត្រូវគេតែងតាំងជារដ្ឋមន្ត្រីប្រើប្រាស់អំណាចនីតិប្រតិបត្តិ គ្រានោះដែលអំណាចនីតិបញ្ញត្តិត្រូវបានចែករំលែកដោយនីតិប្រតិបត្តិ និងសភាតំណាងរាស្ត្រកម្ពុជាទ្វីសភា ដែលប្រកបដោយវិមានជាន់ទាប រដ្ឋសភា និង វិមានជាន់ខ្ពស់ ព្រឹទ្ធសភា។ ពួកសមាជិកនៃសភាមាន១២៣អាសនៈត្រូវបានជ្រើសតាំងតាមរយៈប្រព័ន្ធតំណាងសមាមាត្រ និងប្រើសម្រាប់រយៈពេលអតិបរមាប្រាំៗឆ្នាំ។ ព្រឹទ្ធសភាមាន៦១អាសនៈ ពីរក្នុងចំណោមអាសនៈនោះត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និងពីរទៀតដោយរដ្ឋសភា និងនៅសល់បានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ពី២៤ខេត្ត-ក្រុងកម្ពុជា។ ពួកព្រឹទ្ធសមាជិកបម្រើការរយៈកាលប្រាំមួយឆ្នាំម្ដង។
នៅថ្ងៃ ១៤តុលា ២០០៤ ព្រះមហាក្សត្រនរោត្តម-សីហមុនីត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជបល្ល័ង្កដែលមានសមាជិកពិសេសប្រាំបួនរូប ផ្នែកនៃដំណើរការជ្រើសរើសមួយនោះគឺត្រូវបានដាក់ប្រារព្ធឡើងភ្លាមៗ បន្ទាប់ពីការដាក់រាជ្យនៃព្រះបាទនរោត្តម-សីហនុបានមួយសប្ដាហ៍។ ការជ្រើសរើសនៃព្រះសីហមុនីត្រូវបានយល់ព្រមដោយលោកនាយករដ្ឋមន្ត្រីហ៊ុន-សែននិងអ្នកនាំពាក្យរដ្ឋសភាព្រះអង្គម្ចាស់នរោត្តម-រណឫទ្ធិ (ព្រះភាតារួមបិតានិងឧត្តមក្រុមប្រឹក្សារបស់ព្រះមហាក្សត្រ) គឺជាសមាជិកទាំងពីររូបនៃក្រុមប្រឹក្សារាជបល្ល័ង្ក។ ព្រះអង្គត្រូវបានលើកឡើងឱ្យសោយរាជ្យនៅភ្នំពេញនៅថ្ងៃ ២៩តុលា ២០០៤។
គណបក្សប្រជាជនកម្ពុជា (គ.ប.ក.) គឺជាគណបក្សដឹកនាំដ៏សំខាន់នៅកម្ពុជា។ គ.ប.ក.កាន់កាប់សភាជាន់ទាបនិងជាន់ខ្ពស់នៃសភាតំណាងរាស្ត្រ ដែលមាន៧៣អាសនៈក្នុងរដ្ឋសភានិង៤៣អាសនៈក្នុងព្រឹទ្ធសភា។ គណបក្សប្រឆាំងសមរង្ស៊ីគឺជាគណបក្សធំទីពីរនៅកម្ពុជាមាន២៦អាសនៈក្នុងរដ្ឋសភានិង២អាសនៈក្នុងព្រឹទ្ធសភា។

លោកហ៊ុន-សែននិងរដ្ឋាភិបាលរបស់លោកបានជួបប្រទះភាពចម្រូងចម្រាស់ជាច្រើន។ លោកហ៊ុន-សែនធ្លាប់ជាអតីតមេបញ្ជាការខ្មែរក្រហមដែលដើមឡើយត្រូវបានប្រគល់តំណែងដោយពួកវៀតណាម និង បន្ទាប់មកពួកវៀតណាមបានចាកចេញពីប្រទេសនេះ ដោយថែរក្សាតំណែងបុរសខ្លាំងរបស់លោកតាមរយៈអំពើហិង្សា និងការសង្កត់សង្កិននៅពេលណាបានគិតថាចាំបាច់។[៥៧] នៅឆ្នាំ១៩៩៧ ដោយការខ្លាចអំណាចដែលកំពុងកើនឡើងនៃសហនាយករដ្ឋមន្ត្រីរបស់លោក ព្រះអង្គម្ចាស់នរោត្តម-រណឫទ្ធិ លោកហ៊ុនបានផ្ដើមរដ្ឋប្រហារមួយ ដោយការប្រើប្រាស់កងទ័ពដើម្បីបន្សុទ្ធព្រះរណឫទ្ធិនិងពួកអ្នកគាំទ្រទ្រង់។ ព្រះរណឫទ្ធិត្រូវបានបណ្ដេញចេញពីតំណែងនិងបានគេចព្រះកាយទៅប៉ារីស គ្រានោះពួកអ្នកប្រឆាំងហ៊ុន-សែនត្រូវបានចាប់ខ្លួន ធ្វើទារុណកម្មនិងអ្នកខ្លះត្រូវបានសម្លាប់ភ្លាមៗមួយរំពេច។[៥៧][៥៨]
ក្នុងការគាបសង្កត់ខាងនយោបាយ រដ្ឋាភិបាលកម្ពុជាត្រូវបានគេចោទប្រកាន់អំពីអំពើពុករលួយក្នុងការលក់ដីក្នុងផ្ទៃក្រឡាធំៗទៅអោយវិនិយោគិនបរទេសដែលជាលទ្ធផលក្នុងការបណ្ដេញចេញនូវអ្នកភូមិរាប់ពាន់នាក់[៥៩] ដូចគ្នាដែរការទទួលសំណូកក្នុងការដោះដូរសម្រាប់ការផ្ដល់ឱ្យធ្វើអាជីវកម្មភោគទ្រព្យប្រេងនិងធនធានរ៉ែរបស់កម្ពុជា។[៦០] កម្ពុជាត្រូវគេចុះបញ្ជីជានិច្ចជារដ្ឋាភិបាលមួយក្នុងចំណោមរដ្ឋាភិបាលពុករលួយបំផុតក្នុងលោក។[៦១][៦២][៦៣]
រចនាសម័្ពន្ច
រចនាសម្ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា មាន៖
- ព្រះមហាក្សត្រ ជានិមិត្តរូបតំណាងប្រទេស
- រដ្ឋសភា និង ព្រឺទ្ធសភា ទទួល អំណាចនិតិបញ្ញត្តិ (មានតួនាទី អនុម័តច្បាប់)
- រដ្ឋាភិបាល ទទួល អំណាចនិតិប្រតិបត្តិ (ព្រាងច្បាប់ និងអនុវត្តច្បាប់ ដែលបានសម្រេចយល់ព្រម ដោយរដ្ឋសភា និង ព្រឹទ្ធសភា)
- តុលាការ ទទួល អំណាចតុលាការ (ផ្អែកតាមច្បាប់ និងរដ្ឋធម្មនុញ្ញ ដើម្បីកាត់សេចក្តី។ តុលាការមាន អំណាចឯករាជ្យ)
កងទ័ព

កងយោធពលខេមរភូមិន្ទ កងទ័ពជើងទឹកកម្ពុជា កងទ័ពអាកាសកម្ពុជា និងកងរាជអាវុធហត្ថ ដោយរួមទៅបង្កើតបានកងទ័ពយោធពលខេមរភូមិន្ទ ក្រោមបញ្ជការនៃក្រសួងការពារជាតិ ដែលបានធ្វើប្រមុខលើដោយនាយករដ្ឋមន្ត្រីកម្ពុជា។ ព្រះករុណាព្រះបាទសម្ដេចនរោត្តម-សីហមុនីគឺមេបញ្ជការជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ (ក.យ.ខ.ភ.) និងនាយករដ្ឋមន្ត្រីហ៊ុន-សែនរបស់ប្រទេសនេះកាន់តំណែងអគ្គមេបញ្ជការជាក់ស្ដែង។
ការបញ្ចូលនូវរចនាសម្ព័ន្ធបញ្ជាការឡើងវិញនៅដើមឆ្នាំ២០០០គឺការផ្ដើមគន្លឹះសំខាន់ចំពោះការរៀបចំកងទ័ពកម្ពុជាឡើងវិញ។ នេះបានមើលឃើញក្រសួងការពារបង្កើតឱ្យមានអគ្គនាយកដ្ឋានចំណុះបីដែលទទួលខុសត្រូវចំពោះការដឹកនាំភស្តុភារនិងហិរញ្ញវត្ថុ សេវាកម្មសម្ភារៈនិងបច្ចេកទេស និងសេវាកម្មការពារក្រោមទីបញ្ជាការដ្ឋានជាន់ខ្ពស់ (ប.ជ.)។
រដ្ឋមន្ត្រីការពារជាតិគឺលោកឧត្តមសេនីយ៍ទៀ-បាញ់បានបម្រើការជារដ្ឋមន្ត្រីការពារតាំងពីឆ្នាំ១៩៧៩។ រដ្ឋលេខាធិការសម្រាប់ក្រសួងការពារជាតិគឺចាយ-សាំងយុននិងប៉ោ-ប៊ុនស៊្រឺ។ អគ្គមេបញ្ជាការថ្មីនៃក.យ.ខ.ភ.និងត្រូវបានជំនួសដោយឧបៈលោក លោកឧត្តមសេនីយ៍ប៉ុល-សារឿន ដែលជាអ្នកស្មោះត្រង់នឹងលោកនាយករដ្ឋមន្ត្រីហ៊ុន-សែនដ៏យូរមកហើយ។ មេបញ្ជការកងទ័ពគឺលោកឧត្តមសេនីយ៍មាស-សុភា និងនាយអគ្គសេនាធិការកងទ័ពគឺលោកជា-សារ៉ាន់។
នៅឆ្នាំ២០១០ កងទ័ពយោធពលខេមរភូមិន្ទបានផ្សំឡើងប្រហែលនាយទាហាន២១០០០០នាក់។ ការចំណាយកងទ័ពកម្ពុជាសរុបឈរនៅ៣%នៃផ.ស.ស.ជាតិ។ កងរាជអាវុធហត្ថកម្ពុជាសរុបច្រើនជាង៧០០០នាក់។ កិច្ចការអសេនិករបស់ខ្លួនរួមមានការផ្ដល់សន្តិសុខ និងសន្តិភាពសាធារណៈ ដើម្បីស៊ើបអង្កេតនិងទប់ស្កាត់បទឧក្រិដ្ឋដែលបានរៀបចំឡើង ភេរវកម្ម និងក្រុមហិង្សាផ្សេងៗ ដើម្បីការពារកម្មសិទ្ធិរដ្ឋនិងសាធារណៈ ដើម្បីជួយនិងសង្គ្រោះពួកអសេនិកជននិងកម្លាំងសង្គ្រោះបន្ទាន់ផ្សេងៗក្នុងករណីសង្គ្រោះបន្ទាន់ គ្រោះធម្មជាតិ កាលាហលអសេនិក និងការប៉ះទង្គិចប្រដាប់អាវុធ។
ទំនាក់ទំនងការបរទេស


ទំនាក់ទំនងការបរទេសកម្ពុជាត្រូវបានកាន់ដោយក្រសួងការបរទេសក្រោមឯ.ឧ.ហោ-ណាំហុង។
កម្ពុជាជាសមាជិកមួយនៃសហប្រជាជាតិតាំងពីថ្ងៃទី ១៤ធ្នូ ឆ្នាំ ១៩៥៥ មកម្ល៉េះ ហើយក៏ជាសមាជិកនៃធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ។ ក៏ជាសមាជិកមួយនៃធនាគារអភិវឌ្ឍន៍អាស៊ី (ធ.អ.អ.) ជាសមាជិកអាស៊ាននៅថ្ងៃ ទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩ និងបានចូលរួមអ.ព.ព.នៅថ្ងៃ ១៣តុលា ២០០៤។ នៅឆ្នាំ២០០៥ កម្ពុជាបានចូលរួមកិច្ចប្រជុំកំពូលអាស៊ីខាងកើតសម្ភោធនៅម៉ាឡេស៊ី។ ថ្ងៃ ២៣វិច្ឆិកា ២០០៩ កម្ពុជាបានជំនួសវិញនូវសមាជិកភាពរបស់ខ្លួនទៅក្នុងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (ភ.ថ.ប.អ.)។[៦៤] កម្ពុជាដំបូងបានក្លាយជាសមាជិកមួយនៃភ.ថ.ប.អ.នៅថ្ងៃ ៦កុម្ភៈ ១៩៥៨ ក៏ប៉ុន្តែបានដកសមាជិកភាពវិញនៅថ្ងៃ ២៦មីនា ២០០៣។[៦៥] កម្ពុជាបានបង្កើតឡើងនូវទំនាក់ទំនងការទូតជាមួប្រទេសជាច្រើន រដ្ឋាភិបាលនេះរាយការណ៍ថាស្ថានទូតម្ភៃក្នុងប្រទេសនេះ[៦៦] រួមមានពួកអ្នកជិតខាងអាស៊ីនិងប្រទេសទាំងនោះក្នុងចំណោមពួកអ្នកដើរតួសំខាន់កំឡុងកិច្ចចរចាសន្តិភាពប៉ារីស រួមមានស.រ. អូស្ត្រាលី កាណាដា ចិន សហភាពអឺរ៉ុប (ស.អ.) ជប៉ុន និងរុស្ស៊ី[៦៧] ព្រមទាំង២០ស្ថានទូតនៃប្រទេសជិតខាងនៅអាស៊ី រួមមាន សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាមានិតលាវ សាធារណរដ្ឋកូរ៉េខាងត្បូង សាធារណរដ្ឋប្រជាមានិតកូរ៉េខាងជើង និងព្រះរាជាណាចក្រថៃ។ ជាលទ្ធផលមួយនៃទំនាក់ទំនងអន្តរជាតិរបស់ខ្លួន អង្គការសប្បុរសធម៌ផ្សេងៗបានជួយជាមួយតម្រូវការហេដ្ឋារចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច និងអសេនិក។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋនិងកម្ពុជាបានពង្រឹង។ ស.រ.គាំទ្រដល់កិច្ចប្រឹងប្រែងនៅកម្ពុជាដើម្បីប្រឆាំងនឹងភេរវកម្ម កសាងស្ថាប័នប្រជាធិបតេយ្យ លើកកម្ពស់សិទ្ធិមនុស្ស លើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់អំពើពុករលួយ សម្រេចការទទួលខុសត្រូវដែលអាចទៅរួចពេញទីបំផុតរបស់ពួកអាមេរិកដែលខកខានចាប់ពីសម័យសង្គ្រាមវៀតណាម និងដើម្បីនាំយុត្តិធម៌ទាំងប៉ុន្មានដែលទទួលខុសត្រូវច្រើនបំផុតចំពោះការរំលោភបំពាននៃច្បាប់មនុស្សធម៌អន្តរជាតិបានប្រព្រឹត្តក្រោមរបបខ្មែរក្រហម។ ចំណាប់អារម្មណ៍ភូមិសាស្ត្រនយោបាយចិននៅកម្ពុជាបានផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់រួមជាមួយការបញ្ចប់នៃសង្គ្រាមត្រជាក់។ ប្រទេសនេះទទួលបានឥទ្ធិពលជាច្រើន រួមមានទំនាក់ទំនងជិតស្និទជាមួយអតីតព្រះបាទនរោត្តម-សីហនុ ពួកសមាជិកជើងចាស់នៃរដ្ឋាភិបាលកម្ពុជា និងសហគមន៍ជនជាតិចិននៅកម្ពុជា។ មានការដោះដូរកម្រិតខ្ពស់ជាទៀងទាត់រវាងប្រទេសទាំងពីរ។ ជប៉ុនជាអ្នកបរិច្ចាគដ៏សំខាន់មួយចំពោះការធ្វើឱ្យបានល្អឡើងវិញនិងការកសាងឡើងវិញដោយហេតុបេសកកម្មអាជ្ញាធរអន្តរកាលស.ប. (អ៊ុនតាក់)ទម្រង់ជាន់ខ្ពស់និងការបោះឆ្នោតនៅឆ្នាំ១៩៩៣។ ជប៉ុនបានផ្ដល់១,២ ១០០កោដិ$ស.រ.នៅក្នុងជំនួយអភិវឌ្ឍន៍ឯនាយសមុទ្រ (ជ.អ.ន.)កំឡុងសម័យនេះចាប់តាំងពីឆ្នាំ១៩៩២ និងនៅតែជាប្រទេសម្ចាស់ជំនួយកំពូលរបស់កម្ពុជាដដែល។
គ្រានោះដែរ ការបែកបាក់យ៉ាងហិង្សានៅទសវត្សឆ្នាំ១៩៧០ និង៨០បានកន្លងផុតទៅជម្លោះព្រំដែនជាច្រើនរវាងកម្ពុជានិងពួកអ្នកជិតខាងរបស់ខ្លួនស្ថិតនៅយូរដដែល។ គ្មានកិច្ចព្រមព្រៀងលើកោះឆ្ងាយពីច្រាំងនិ ងផ្នែកនានានៃព្រំដែនជាមួយវៀតណាមនិងមិនបានកំណត់ព្រំដែនសមុទ្រនិងតំបន់ព្រំដែននានាជាមួយថៃឡើយ។ ទាំងកងទ័ពកម្ពុជានិងថៃបានប៉ះទង្គិចលើដីគោកភ្លាមៗនៅក្បែរប្រាសាទព្រះវិហារ ដែលនាំទៅដល់ការធ្វើឱ្យខូចទំនាក់ទំនងគ្នា។ តុលាការយុត្តិធម៌អន្តរជាតិនៅឆ្នាំ១៩៦២ បានប្រគល់ប្រាសាទនេះឱ្យកម្ពុជា ក៏ប៉ុន្តែមិនបានច្បាស់លាស់ចំពោះដីខ្លះដែលនៅជុំវិញនោះ។ ប្រទេសទាំងពីរបានស្ដីបន្ទោសគ្នាចំពោះការបាញ់ដំបូង និងបានប្រកែកការចូលទឹកដីគ្នាទៅវិញទៅមក។
ជម្លោះអន្តរជាតិ
ទន្ទឹមនឹងពេលដែលសង្គ្រាមស៊ីវិលជាងពីរទសវត្សបានកន្លងផុតទៅ ជម្លោះព្រំដែនរវាងកម្ពុជា និង ប្រទេសជិតខាងនៅតែបន្ត ដូចជាការបាត់បង់កោះមួយចំនួន និងព្រំប្រទល់ខ្លះទៅក្នុងប្រទេសវៀតណាម និង ព្រំប្រទល់ដែនសមុទ្រមិនច្បាស់លាស់ និងតំបន់ព្រំដែនខាងប្រទេសថៃ។
ខែ មករា ២០០៣ កុប្បកម្មក្រុងភ្នំពេញ បានកើតឡើងក្រោយពីមានពាក្យចចាមអារាមស្តីពីយោបល់ របស់តារាស្រីថៃស៊ុវណាន់-ខុងយិង លើប្រាសាទអង្គរវត្តបានផ្សព្វផ្សាយលើ កាសែតក្នុងស្រុកឈ្មោះ រស្មីអង្គរ និងការលើកឡើងបន្ថែមទៀតដោយនាយករដ្ឋមន្ត្រីហ៊ុនសែន។ រដ្ឋាភិបាលថៃ បានបញ្ជូន យន្តហោះ យោធាដើម្បីជម្លៀសជនជាតិថៃពីកម្ពុជា និងបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ នៅពេលដែលមាន បាតុកម្ម នៅក្រៅស្ថានទូតកម្ពុជាឯទីក្រុងបាងកក។ ព្រំដែនត្រូវបានបើកឱ្យ ដំណើរការឡើងវិញនៅថ្ងៃទី ២១ ខែ មីនា ក្រោយពីរដ្ឋាភិបាលកម្ពុជាបានចំណាយ ៦លានដុល្លារ អាមេរិក ដើម្បីជាសំណងការខូចខាតស្ថានទូតថៃ និងយល់ព្រមសងការខូចខាតលើអាជីរកម្មឯកជនថៃ។
ចំណាត់ថ្នាក់អន្តរជាតិ
អង្គការ | ការស្ទាបស្ទង់ | ចំណាត់ថ្នាក់ | ពិន្ទុ |
---|---|---|---|
ធនាគារពិភពលោក | លិបិក្រមការសម្រួលការធ្វើធុរកិច្ច (២០១២) | ១៣៨ក្នុងចំណោម១៨៣ | ៧៥,៤% |
តម្លាភាពអន្តរជាតិ | លិបិក្រមការដឹងថាមានអំពើពុករលួយ (២០១២) | ១៦៤ក្នុងចំណោម១៨៤ | ៨៩,១៣% |
កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ | លិបិក្រមអភិវឌ្ឍន៍មនុស្ស (២០១២) | ១៣៩ក្នុងចំណោម១៨៤ | ៧៥,៥% |
ក្រុមប្រឹក្សាមាសពិភពលោក | ការបម្រុងមាស (២០១០) | ៦៥ក្នុងចំណោម១១០ | ៦០% |
អ្នករាយការណ៍គ្មានព្រំដែន | លិបិក្រមសេរីភាពសារព័ត៌មានទូទាំងពិភពលោក (២០១២) | ១១៧ក្នុងចំណោម | ៦៥,៣% |
មូលនិធិកេរ្តិ៍មរតក | លិបិក្រមសេរីភាពសេដ្ឋកិច្ច (២០១២) | ១០២ក្នុងចំណោម១៧៩ | ៥៧% |
របាយការណ៍ការប្រកួតប្រជែងសកល | វេទិកាសេដ្ឋកិច្ចពិភពលោក (២០១២) | ៩៧ក្នុងចំណោម១៤២ | ៦៨,៣% |
លិបិក្រមសន្តិភាពសកល | វិទ្យាស្ថានសេដ្ឋកិច្ចវិទ្យានិងសន្តិភាព (២០១២) | ១០៨ក្នុងចំណោម១៤២ | ៦៨,៣% |
សហប្រជាជាតិ | លិបិក្រមការអប់រំ(២០១២) | ១៣២ក្នុងចំណោម១៧៩ | ៧៣,៧% |
ភូមិសាស្ត្រ

ព្រះរាជាណាចក្រកម្ពុជាមានទីតាំងស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ ខាងត្បូងឧបទ្វីបឥណ្ឌូចិន។ ព្រះរាជាណាចក្រកម្ពុជាជាប្រទេសទី៨ បើគិតពីផ្ទៃដី ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ ក្នុងចំណោមប្រទេសទាំង១០។ ទីតាំងភូមិសាស្ដ្រនេះ បានផ្តល់នូវទំនាក់ទំនង យ៉ាងងាយស្រួល ក្នុងវិស័យសេដ្ឋកិច្ចទេសចរណ៍ ជាមួយប្រទេសជិតខាងនិង លើពិភពលោក។
កម្ពុជាមានក្រឡាផ្ទៃ១៨១០៣៥សហាតិមាត្រការ៉េ (គីឡូម៉ែត្រការ៉េ) (៦៩៨៩៨ ម៉ាយ ការ៉េ) និងសណ្ដូកទាំងមូលចូលក្នុងតំបន់និវត្តន៍ រវាងរយៈទទឹងជ១០°និង១៥° និងរយៈបណ្ដោយក១០២°និង១០៨°។ កូអរដោនេភូមិសាស្ដ្រនេះ បញ្ជាក់ឲ្យឃើញច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងតំបន់ត្រូពិច គឺ ក្តៅហើយសើម ម្យ៉ាងទៀត ស្ថិតនៅក្នុង តំបន់អាស៊ីមូសុងគឺ សម្បូរភ្លៀង ដែលជាតំបន់មាន លក្ខណៈល្អប្រសើរ ដល់ការលូតលាស់នៃរុក្ខជាតិ និងដំណាំគ្រប់ប្រភេទ។ ដោយយោងទៅលើលក្ខណៈ ទាំងអស់នេះហើយ បានធ្វើឲ្យប្រទេសយើង មានលក្ខណៈល្អក្នុងការអភិវឌ្ឍលើ វិស័យទេសចរណ៍ជាតិ ព្រោះជាតំបន់ទទួលឥទ្ធិពលក្តៅស្ទើរពេញមួយឆ្នាំ។ ប្រទេសនេះមានព្រំដែនទល់នឹងថៃនៅភាគខាងជើងនិងខាងលិច៨០០គ.ម និងលាវនៅភាគខាងកើតឆៀងខាងជើង៥៤១គ.ម និងវៀតណាមនៅភាគខាងកើត និងខាងកើតឆៀងខាងត្បូង១២២៨គ.ម។ វាមានខ្សែច្រាំងសមុទ្រ៤៤៣សហាតិមាត្រ រឺ គីឡូម៉ែត្រ (២៧៥ ម៉ាយ) តាមបណ្ដោយឈូងសមុទ្រថៃ។
- ព្រំប្រទល់ប្រទេស៖ ព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ប្រវែង ២៦០០គ.ម គឺព្រំប្រទល់ដីគោក ៥ភាគ៦ និង ឆ្នេរសមុទ្រមាន ១ភាគ៦។
- ព្រំប្រទល់ដីគោក៖ ព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ ខាងជើងជាប់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតលាវ ខាងកើតនិងភាគខាងត្បូងជាប់ជាមួយ សាធារណរដ្ឋសង្គមនិយមវៀតណាម និង ខាងលិចជាមួយព្រះរាជាណាចក្រថៃ ដែលសុទ្ធជាប្រទេស បានចុះកិច្ចព្រមព្រៀង ធ្វើកិច្ចសហប្រតិបត្តិការខាង នយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិ។
- ព្រំប្រទល់សមុទ្រ៖ ព្រះរាជាណាចក្រកម្ពុជា មានទីតាំងជាប់សមុទ្រ ដោយមានឆ្នេរ ៤៤០ គីឡូម៉ែត្រ ជាយទ្វីបទូលាយ និង សមុទ្រត្រូពិច ជម្រៅមធ្យមសម្បូរជលផល គ្រប់បែបយ៉ាងងាយស្រួល ដល់ការធ្វីអាជីវកម្មនេសាទសមុទ្រ ចិញ្ចឹមសត្វសមុទ្រ និង ជាកន្លែងទេសចរណ៍ដ៏ល្អប្រណិត លាយឡំជាមួយខ្សាច់ពណ៌ស ប្រកបដោយ ខ្យល់អាកាសបរិសុទ្ធ។
- ទ្រង់ទ្រាយ និងទំហំ៖ ព្រះរាជាណាចក្រកម្ពុជា មានទំហំ ១៨១ ០៣៥គ.ម២ មានរាងចតុពហុកោណស្ទើរជ្រុង ដែលមានចំណុចកណ្តាលនៅ ខេត្តកំពង់ធំ ដោយមានប្រវែងពី ជើងទៅត្បូង៤៤០គ.ម ពីលិចទៅកើត ៥៦០ គ.ម ។ ទំហំទ្រង់ទ្រាយនេះពុំបង្កើតឲ្យមានការលំបាក ដល់ការអភិវឌ្ឍ លើវិស័យទេសចរណ៍ទេ ជាពិសេសគឺមាន ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍។ ក្រៅពីនេះ ព្រះរាជាណាចក្រកម្ពុជា ពុំដែលបានទទួលនូវគ្រោះធម្មជាតិធំៗ ណាមួយទេ ដូចជា បន្ទុះភ្នំភ្លើង ការរញ្ជួយដី។ ម្យ៉ាងវិញទៀត ប្រទេសយើង ស្ថិតនៅក្រៅមណ្ឌលខ្យល់ព្យុះទៀតផង។
ទេសភាពកម្ពុជាត្រូវបានកំណត់លក្ខណៈដោយវាលទំនាបកណ្ដាលដែលព័ទ្ធជុំវិញដោយដីខ្ពស់និងភ្នំទាបៗនិងរួមមានបឹងទន្លេសាប និងការលាតសន្ធឹងនៃដីសណ្ដទន្លេមេគង្គខ្ពស់ៗ។ ការលាតសន្ធឹងទៅខាងក្រៅចាប់ពីតំបន់កណ្ដាលនេះគឺជាវាលទំនាបចន្លោះៗ ដែលមានព្រៃឈើស្ដើង និងការកើនឡើងកម្ពស់ចាប់ពីប្រហែល២០០មាត្រ (៦៥០ភ្វីត)លើកម្រិតទឹកសមុទ្រ។ ទៅខាងជើងវាលទំនាបកម្ពុជាទល់នឹងចំណោតថ្មភក់ ដែលបង្កើតនូវចំណោតថ្មទល់មុខគ្នាទៅភាគខាងត្បូងដែលសន្ធឹងច្រើនជាង៣២០សហាតិមាត្រ រឺ គីឡូម៉ែត្រ(២០០ ម៉ាយ) ចាប់ពីខាងលិចទៅខាងកើត និងងើបឡើងទល់ទៅលើវាលទំនាបដល់កម្ពស់ពី១៨០ទៅ៥៥០មាត្រ រឺ ម៉ែត្រ(៦០០ដល់១៨០០ភ្វីត)។ ចំណោតនេះកំណត់នូវព្រំដែនខាងត្បូងនៃជួរភ្នំដងរែក។
លំហូរទៅខាងត្បូងឆ្លងកាត់តំបន់ខាងកើតប្រទេសនេះគឺទន្លេមេគង្គ ដែលមានប្រភពមកពីខ្ពង់រាបទីបេ ជាផ្លូវទឹកដ៏សំខាន់ហូរកាត់ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល និង ខេត្តព្រៃវែង មកបំពេញ ទន្លេសាប និង បឹងទន្លេសាប ដែលជាប្រភព មច្ឆាជាតិមិនចេះរីងស្ងួតរបស់កម្ពុជាដែលប្រជាជនកម្ពុជាពឹងផ្អែកសម្រាប់ទទួលទាននឹងប្រកបរបរអាជីវកម្មដើម្បីជួយផ្គត់ផ្គង់គ្រួសារ។ ភាគខាងកើតនៃមេគង្គ វាលទំនាបចន្លោះៗផុសឡើងបន្តិចម្ដងៗជាមួយដែនដីខ្ពស់ភាគខាងកើត ជាតំបន់ដែលសម្បូរដោយព្រៃភ្នំនិងខ្ពង់រាបខ្ពស់ៗដែលលាតចូលទៅក្នុងប្រទេសលាវ និងវៀតណាម។ ៧៥%នៃផ្ទៃដីស្ថិត នៅរយៈកំពស់តិចជាង១០០ម លើនីវ៉ូទឹកសមុទ្រ លើកលែងតែប្រជុំភ្នំក្រវាញ (រយៈកំពស់ខ្ពស់ជាងគេ ១៨១៣ ម) និងប្រជុំភ្នំដំរី (៥០០- ១០០ ម) ក៏ដូចជាតំបន់ខ្ពង់រាបខាងជើងនៃ ជួរភ្នំដងរែក (ជាមធ្យម ៥០០ម) តាមបណ្តោយពំ្រដែនជាប់តំបន់ឦសានប្រទេសថៃ។ នៅភាគខាងលិចឆៀងខាងត្បូង បណ្ដុំដែនដីលើពីរផ្សេងគ្នានៃកម្ពុជា គឺជួរភ្នំក្រវាញ និងជួរភ្នំដំរី បង្កើតតំបន់ដែនដីខ្ពស់មួយផ្សេងទៀតដែលគ្របដណ្ដប់ភាគច្រើននៃតំបន់ដែនដីរវាងបឹងទន្លេសាប និងឈូងសមុទ្រថៃ។ ក្នុងតំបន់ដាច់ស្រយាលនិងគ្មានមនុស្សនៅដ៏ធំនេះ ភ្នំឱរ៉ាល់ គឺជាកំពូលភ្នំខ្ពស់បំផុតរបស់កម្ពុជា ងើបឡើងដល់កម្ពស់១៨១៣មាត្រ រឺម៉ែត្រ (៥៩៤៩ភ្វីត)។ តំបន់ច្រាំងសមុទ្រភាគខាងត្បូងដែលជាប់នឹងឈូងសមុទ្រថៃគឺជាចម្រៀកដែនដីខ្ពស់ចង្អៀតមួយ ដែលបានគ្របដណ្ដប់ដោយព្រៃឈើដ៏ច្រើននិងមានមនុស្សរស់នៅរាយប៉ាយ ដែលនៅឃ្លាតឆ្ងាយពីវាលទំនាបកណ្ដាលដោយដែនដីខ្ពស់ៗនៅខាងលិចឆៀងខាងត្បូង។
ភូមិសាស្ត្រប្រទេសកម្ពុជាមានរាងជាបាតខ្ទះ លក្ខណៈពិសេសភូមិសាស្ត្រប្លែកបំផុតគឺជំនន់នៃបឹងទន្លេសាប ដែលវាស់ទៅប្រហែល២៥៩០សហាតិមាត្រការ៉េ រឺ គីឡូម៉ែត្រការ៉េ (១០០០ ម៉ាយ ការ៉េ) កំឡុងរដូវប្រាំង និងរីកឡើងប្រហែល២៤៦០៥សហាតិមាត្រការ៉េ រឺគីឡូម៉ែត្រការ៉ែ (៩៥០០ ម៉ាយ ការ៉េ) កំឡុងរដូវវស្សា។ នេះបាននាំឱ្យមានមនុស្សរស់នៅដ៏ច្រើននៅវាលទំនាប ដែលត្រូវទុកសម្រាប់ការដាំដុះស្រូវឡើងទឹក ជាដែនដីបេះដូងនៃកម្ពុជា។ ភាគច្រើននៃតំបន់នេះត្រូវបានគេកំណត់ជាតំបន់អភិរក្សជីវមណ្ឌល។
3. សណ្ឋានដី៖ ដោយយោងទៅតាមលក្ខណៈទូទៅនៃ សណ្ឋានដីនៃ ព្រះរាជាណាចក្រកម្ពុជា មានផ្ទៃផតកណ្តាល ជាទំនាប ហើយព័ទ្ធជុំវិញដោយភ្នំ និងខ្ពង់រាប និង ទិសនិរតីជាតំបន់ឈូងសមុទ្រ។ ម៉្យាងទៀត ដោយយោងទៅតាម គោលការអភិវឌ្ឍន៍ តំបន់ទេសចរណ៍ គេបានចែកប្រទេសកម្ពុជា ជា៤ ផ្នែកធំៗ គឺ៖
- តំបន់វាលរាប៖ តំបន់វាលរាប មានក្រលាផ្ទៃ ២៥០៦៩ គ.ម២ មានប្រជាជនរស់នៅសរុប ៥៨៩៨ ៣០៥ នាក់ និង ដង់ស៊ីតេ ប្រជាជនក្នុងតំបន់នេះគឺ ២៣៥ នាក់ ក្នុង ១ គ.ម២(ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមានស្រុក-ក្រុង-ខណ្ឌ ចំនួន៦៣ ឃុំ-សង្កាត់ ចំនួន ៧០០ និងភូមិចំនួន ៦៤១៤។ តំបន់នេះ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រៃវែង និង ខេត្តតាកែវ ។ តំបន់វាលរាប ជាតំបន់ដែលមានប្រជាជនរស់នៅចម្រុះ ច្រើនជាតិសាសន៍ ក្រៅពីខ្មែរ មានជនជាតិចិន វៀតណាម ចាម ថៃ ឡាវ និង ក្រុមជនជាតិស្បែកសដែលមានតិចតួច។ ចំនែកជនជាតិភាគតិច មានរស់នៅក្នុងស្រុក ពញាក្រែក មេមត់ ក្នុងខេត្តកំពង់ចាម ជនជាតិទាំងនោះ រួមមានជនជាតិកួយ និង ស្ទៀង។
- តំបន់បឹងទន្លេសាប៖ តំបន់បឹងទន្លេសាប មានក្រលាផ្ទៃ ៦៧៦៦៨គ.ម២ មានប្រជាជនរស់នៅសរុប ៣ ៥០៥ ៤៤៨ នាក់ និង ដង់ស៊ីតេប្រជាជន ៥៧គ.ម២(ជំរឿន ឆ្នាំ១៩៩៨) ដែលក្នុងនោះមានស្រុក-ក្រុង-ខណ្ឌ ចំនួន៦០ ឃុំ-សង្កាត់ ៤៨៨ ភូមិចំនួន ៤០៤១ ។ តំបន់នេះរួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិសាត់ និង ខេត្តកំពង់ឆ្នាំង ។ នៅតំបន់បឹងទន្លេសាប ក្រៅពីជនជាតិភាគតិច ដែលរស់នៅតាមតំបន់ភ្នំ ដូចជា ស្អួច ស្ទៀង និង សំរែ ជាដើម។
- តំបន់ឆ្នេរសមុទ្រ៖ តំបន់ឆ្នេរសមុទ្រមានក្រលាផ្ទៃ ១៧២ ៣៧ គ.ម២ មានប្រជាជនរស់នៅចំនួន ៨៤៤ ៨៦១ នាក់ និង ដង់ស៊ីតេ ប្រជាជន ៤៩ នាក់ ក្នុង ១ គ.ម២(ជំរឿន ឆ្នាំ១៩៩៨) ដែលក្នុងនោះមានស្រុក-ក្រុង-ខណ្ឌ ចំនួន២១ ឃុំ-សង្កាត់ ចំនួន ១៥២ និងភូមិចំនួន ៧០៥។ តំបន់នេះរួមមាន ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង ខេត្តកែប ។ ខេត្តទាំង ៤នេះ មានទីតាំងជាប់នឹងសមុទ្រកម្ពុជា ដែលមានប្រវែង ៤៤០ គ.ម។ តំបន់ឆ្នេរសមុទ្រកម្ពុជា គឺត្រូវបានកំណត់យក ខេត្តព្រះសីហនុ ជាចំនុចកណ្តាល ដែលមានចំងាយ ២៣២ គ.ម ពីរាជធានីភ្នំពេញ ។ នៅតំបន់នេះគេសង្កេតឃើញ មានជនជាតិខ្មែរចំនួន ៨០% ក្រៅពីនេះ មានជនជាតិ ឥស្លាម វៀតណាម ចិន ថៃ និង ជនជាតិភាគតិចដូចជា ជនជាតិស្អួច។ ប្រជាជនភាគច្រើន មានជីវភាពធូធារក្នុងការប្រកបរបរ កសិកម្ម និង នេសាទ។ នៅតំបន់ឆ្នេរសមុទ្រ សណ្ឋានដីមានលក្ខណៈ ជាខ្ពង់រាប វាលរាប និង ឆ្នេរសមុទ្រ និង ឈូងសមុទ្រ។ ដីតំបន់នេះមានលក្ខណៈជាដីខ្សាច់ច្រើន ។ តំបន់នេះអាចប្រកបរបរដាំ ដំណាំដូងប្រេង កៅស៊ូ ដូង ម្រេច ទុរេន។ល។ ជាពិសេស តំបន់នេះសម្បូរ ទៅដោយ ដើមកោងកាងជាប ច្រើនប្រភេទ។ ក្រៅពីលក្ខណៈ ទាំងអស់នេះ គេសង្កេតឃើញមានកោះ ចំនួន ៦០។ ក្នុងនោះ នៅ ខេត្តកោះកុង មាន ២៣ ខេត្តកំពត មាន២ ខេត្តព្រះសីហនុ មាន២២ និងខេត្តកែប មាន១៣។ ក្នុងចំណោម ប្រវែងឆ្នេរសមុទ្រសរុប ៤៤០ គ.ម ខេត្តកោះកុង មានប្រវែង ២៣៧ គ.ម ខេត្តកំពត មានប្រវែង ៦៧គ.ម ក្រុងព្រះសីហនុ មានប្រវែង ១១០គ.ម និង ក្រុងកែប មានប្រវែង ២៦គ.ម ។ ឈូងសមុទ្រកម្ពុជាមាន ជម្រៅពុំសូវជ្រៅប៉ុន្មានទេ ហើយមាបាតរាវស្មើ ។ ជម្រៅទឹកជាមធ្យម ៥០ម៉ែត្រ ជម្រៅគិតជា អតិបរមាមិនលើស ពី៨១ម៉ែត្រទេ ។ ឈូងសមុទ្រនេះ ខណ្ឌប្រទេសកម្ពុជា ជាពីរឧបទ្វីបម៉ាឡាកា ។ តំបន់ឆ្នេរ មានផ្ទៃដី ១៧២៣៧ គ.ម២ ខេត្តកែប មាន ៣៣៦គ.ម២ ខេត្តកំពត មាន ៤៨៧៣ គ.ម២ និង ខេត្តកោះកុង មាន ១១១៦០គ.ម២ ។
- តំបន់ភ្នំ និង ខ្ពង់រាប៖ តំបន់ភ្នំ និង ខ្ពង់រាបមានក្រលាផ្ទៃ ៦៨ ០៦១ គ.ម២ មានប្រជាជនរស់នៅចំនួន ១១៨៩ ០៤២ នាក់ និង ដង់ស៊ីតេប្រជាជន ១៧គ.ម២ (ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមានស្រុក-ក្រុង-ខណ្ឌ ចំនួន៣៩ ឃុំ-សង្កាត់ ចំនួន ២៨៣ និងភូមិចំនួន ២២៤៦។ តំបន់នេះរួមមាន ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី និងខេត្តមណ្ឌលគីរី ។ ប្រជាជនដែលមាននៅក្នុងតំបន់ខ្ពង់រាប និងភ្នំ ក្រៅពីជនជាតិខ្មែរ ឡាវ ចិន ថៃ វៀតណាម នៅមាន ជនជាតិភាគតិចមានចំនួន ១៨ក្រុមទៀតៈ ជនជាតិព្នង ស្ទៀង ក្រោល រអួង ទំពូន ថ្មូន ប្រ៊ូវ ស្មិល គួយ អានោង ចារាយ គ្រឹង រដែរ ខា ស្អួច កាចក់ កាវ៉ែត និង លុន។ ក្នុងចំណោម ជនជាតិទាំងអស់នោះ ជនជាតិព្នងមានចំនួន ច្រើនជាងគេ គឺ ៤៥% នៃជនជាតិទាំងអស់។[៦៨]
អាកាសធាតុ

អាកាសធាតុកម្ពុជា ក៏ដូចជានៅទូទាំងអាស៊ីអាគ្នេយ៍ដែរ ត្រូវបានគ្របដណ្ដប់ដោយខ្យល់មូសុង ដែលគេស្គាល់ថាក្ដៅហើយសើមនៅតំបន់និវត្តន៍ ពីព្រោះតែភាពផ្សេងនៃរដូវកាលដែលបានកត់សម្គាល់ខុសគ្នា។
កម្ពុជាមានសីតុណ្ហភាពរវាងពី21 to 35 °C (69.8 to 95.0 °F) និងមានលំអានជាមូសុងនិវត្តន៍។ មូសុងនិរតីបោះចូលទៅដីគោកដែលនាំមកនូវខ្យល់ផ្ទុកដោយសំណើមពីឈូងសមុទ្រថៃនិងមហាសមុទ្រឥណ្ឌាចាប់ពីខែឧសភាដល់ខែតុលា។ មូសុងឦសាននាំមកនូវរដូវប្រាំង ដែលបន្តចាប់ពីខែវិច្ឆិកាដល់ខែមីនា។ ប្រទេសនេះឆ្លងកាត់ការធ្លាក់ភ្លៀងយ៉ាងច្រើនបំផុតចាប់ពីខែកញ្ញាដល់ខែតុលាជាមួយកំឡុងរដូវប្រាំងដែលផ្ដើមឡើងចាប់ពីខែមករាដល់ខែកុម្ភៈ។ សីតុណ្ហភាពមធ្យមអតិបរមា គឺចន្លោះពី ២៥,៥ អង្សាសេ ទៅ ២៩,៥ អង្សាសេ(ក្តៅជាងគេ គឺខែមេសា) និងសីតុណ្ហភាពមធ្យមអប្បបរមា គឺនៅចន្លោះ ពី ២៤ អង្សាសេ ទៅ ២៦,៥ អង្សាសេ (ត្រជាក់ជាងគេនៅខែធ្នូ)។ សីតុណ្ហភាពនេះ មានការប្រែប្រួលខ្លះ ទៅតាមតំបន់ ដូចជា នៅតំបន់ភ្នំ និងខ្ពង់រាប (ភ្នំបូកគោ សីតុណ្ហភាពមធ្យមគឺ ២០ អង្សាសេ)។
កម្ពុជាមានរដូវពីរផ្សេងគ្នា។ រដូវវស្សា ដែលចាប់ផ្ដើមពីខែឧសភាដល់ខែតុលា អាចឃើញថាសីតុណ្ហភាពធ្លាក់ចុះដល់22 °C (71.6 °F)និងត្រូវបាននាំមកជាទូទៅជាមួយភាពសើមខ្ពស់។ រដូវប្រាំងបន្តចាប់ពីខែវិច្ឆិកាដល់ខែមេសានៅពេលនោះសីតុណ្ហភាពអាចកើនឡើងរហូតដល់40 °C (104 °F)ក្បែរខែមេសា។ ទឹកជំនន់ដ៏មហន្តរាយបានកើតឡើងនៅឆ្នាំ២០០១និងម្ដងទៀតនៅឆ្នាំ២០០២ ដែលកម្រិតទឹកជំនន់ខ្លះស្ទើរតែរាល់ឆ្នាំ។
យោងតាមប្រភពពី គេហទំព័រ Cite error: Closing </ref>
missing for <ref>
tag៖
ខែ | មករា | កុម្ភះ | មីនា | មេសា | ឧសភា | មិថុនា | កក្តដា | សីហា | កញ្ញា | តុលា | វិច្ឆិកា | ធ្នូ |
---|---|---|---|---|---|---|---|---|---|---|---|---|
សីតុណ្ហភាពអតិបរមា (°C) | ៣១ | ៣៣ | ៣៤ | ៣៥ | ៣៤ | ៣៣ | ៣២ | ៣២ | ៣១ | ៣១ | ៣០ | ៣០ |
សីតុណ្ហភាពមធ្យម (°C) | ២៦ | ២៧ | ២៨ | ២៩ | ២៩ | ២៨ | ២៨ | ២៨ | ២៨ | ២៧ | ២៧ | ២៦ |
សីតុណ្ហភាពអប្បបរមា (°C) | ២២ | ២២ | ២៣ | ២៤ | ២៤ | ២៤ | ២៤ | ២៤ | ២៤ | ២៤ | ២៣ | ២២ |
កំរិតទឹកភ្លៀង (មីលីម៉ែត្រ) | ៧,៦ | ១០,២ | ៣៥,៦ | ៧៨,៧ | ១៤៤,៨ | ១៤៧,៣ | ១៥២,៤ | ១៥៤,៩ | ២២៦,១ | ២៥១,៥ | ១៣៩,៧ | ៤៣,២ |
ជីវិតសត្វព្រៃ

កម្ពុជាមានភាពដោយឡែកដ៏ច្រើននៃរុក្ខជាតិ និងសត្វ។ មានប្រភេទថនិកសត្វ២១២ប្រភទ ប្រភេទបក្សី៥៣៦ប្រភេទ ប្រភេទល្មូន២៤០ប្រភេទ ប្រភេទត្រីទឹកសាប៨៥០ប្រភេទ (តំបន់បឹងទន្លេសាប) និងប្រភេទត្រីសមុទ្រ៤៣៥ប្រភេទ។ ភាគច្រើននៃជីវៈចម្រុះនេះគឺមាននៅក្បែរបឹងទន្លេសាប និងជីវមណ្ឌលដែលព័ទ្ធជុំវិញ។[៦៩] តំបន់អភិរក្សជីវមណ្ឌលបឹងទន្លេសាបគឺជាបាតុភូតបរិស្ថានវិទ្យាតែមួយគត់ជុំវិញបឹងទន្លេសាប។ វាព័ទ្ធជុំវិញបឹងនេះនិងខេត្តប្រាំបួន: កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ ប៉ៃលិន ឧត្តរមានជ័យ និងព្រះវិហារ។ នៅឆ្នាំ១៩៩៧ វាត្រូវបានតាំងជាតំបន់អភិរក្សជីវមណ្ឌលយូណេស្កូ។[៧០] ទីលំនៅសំខាន់ផ្សេងៗទៀតរួមមានព្រៃប្រាំងនៅខេត្តមណ្ឌលគីរី និងរតនគីរី និងបរិស្ថានប្រព័ន្ធជួរភ្នំក្រវាញ រួមមានឧទ្យានជាតិបូកគោ ឧទ្យានជាតិបទុមសាគរ និងភ្នំឱរ៉ាល់ និងទីលាក់កំបាំងជីវិតសត្វព្រៃភ្នំសំកុក (Samkos)។
អត្រានៃការកាប់ព្រៃឈើនៅកម្ពុជាគឺជាអត្រាមួយក្នុងចំណោមអត្រាខ្ពស់បំផុតនៅក្នុងពិភពលោក។ គម្របព្រៃទឹកភ្លៀងដំបូងរបស់កម្ពុជាបានធ្លាក់ចាប់ពីជាង៧០%នៅឆ្នាំ១៩៦៩ដល់ត្រឹម៣,១%នៅឆ្នាំ២០០៧។ ជាសរុប កម្ពុជាបានបាត់បង់25,000 square kilometres (9,700 sq mi)នូវព្រៃរវាងឆ្នាំ១៩៩០និង២០០៥—3,340 km2 (1,290 sq mi)នៅក្នុងព្រៃឈើដ៏សំខាន់បំផុត។ ចាប់តាំងពីឆ្នាំ២០០៧ តិចជាង3,220 km2 (1,243 sq mi)នៃព្រៃឈើសំខាន់ដែលនៅសល់រួមជាមួយលទ្ធផលថាភាពទ្រទ្រង់នៃតំបន់បម្រុងព្រៃឈើកម្ពុជាអនាគតគឺស្ថិតក្រោមការគំរាមកំហែងយ៉ាងខ្លាំង ជាមួយនិងពួកអ្នករកស៊ីកាប់ឈើខុសច្បាប់ដែលកំពុងរកប្រាក់ចំណូល។[៧១]
បំណែងចែករដ្ឋបាល
រាជធានី និងខេត្តនៃកម្ពុជាគឺជាបំណែងចែករដ្ឋបាលថ្នាក់ដំបូង។ កម្ពុជាត្រូវបានបែងចែកទៅជា២៤ខេត្ត-រាជធានី។
ក្រុងនិងស្រុកគឺជាបំណែងចែករដ្ឋបាលកម្ពុជាថ្នាក់ទីពីរ។ តាមច្បាប់ស្ដីពីការគ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលរដ្ឋសភាបានអនុម័ត ហើយព្រះមហាក្សត្របានទ្រង់ចេញព្រះរាជក្រមប្រកាសឱ្យប្រើ កាលពីពេលថ្មីៗ ប្រទេសកម្ពុជា ត្រូវបានចែកជារាជធានី និងខេត្ត។ រាជធានីចែកចេញជាខណ្ឌ ខណ្ឌចែកជាសង្កាត់។ ខេត្តចែកចេញជា ស្រុក និងក្រុង ដែលស្រុកចែកជាឃុំ និងសង្កាត់ ហើយក្រុងចែកជាសង្កាត់។ ជាលទ្ធផលនៃច្បាប់នេះ មានដូចជា ៖
- ផ្លាស់ប្ដូរឈ្មោះក្រុងចំនួន៣ មកជាខេត្តរួមមាន ៖ ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តប៉ៃលិន។
- បង្កើតក្រុងថ្នាក់ស្មើស្រុកចំនួន៣ គឺ ៖ ក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ ក្រុងសួងនៃខេត្តកំពង់ចាម ក្រុងបាវិតនៃខេត្តស្វាយរៀង។
- ធ្វើការផ្លាស់ប្ដូរទីរួមខេត្តមកជាក្រុង និងបង្កើតស្រុក ខណ្ឌថ្មី ព្រមទាំងបង្កើតក្រុងដែលបំបែកពីស្រុក ទីប្រជុំជន ខេត្តចំនួន៥ ក្នុងនោះមាន ៖ ស្រុករុក្ខគិរីនៃខេត្តបាត់ដំបង ដែលបំបែកពីស្រុកមោងឬស្សី, ខណ្ឌសែនសុខនៃរាជធានីភ្នំពេញ ដែលបំបែកចេញពីខណ្ឌឫស្សីកែវ, ក្រុងព្រៃវែង បំបែកចេញពីស្រុកកំពង់លាវនៃខេត្តព្រៃវែង និងបានប្ដូរឈ្មោះស្រុកព្រៃវែង ទៅជាស្រុកស្វាយអន្ទងនៃខេត្តព្រៃវែងវិញ, ក្រុងក្រចេះ បំបែកពីស្រុកក្រចេះ និងបានប្ដូរឈ្មោះស្រុកក្រចេះ ទៅជាស្រុកចិត្របុរីនៃខេត្តក្រចេះវិញ, ក្រុងព្រះវិហារ បំបែកពីស្រុកត្បែងមានជ័យនៃខេត្តព្រះវិហារ និងក្រុងកំពត បានប្ដូរឈ្មោះមកពីស្រុកកំពង់បាយនៃខេត្តកំពត ហើយស្រុកកំពតក៏ត្រូវបានប្ដូរឈ្មោះទៅជាស្រុកទឹកឈូវិញ។ បច្ចុប្បន្ននេះដូចជាមានថែមស្រុកថ្មីមួយទៀតនៅខេត្តព្រៃវែង គឺស្រុកពោធិរៀង។
ខេត្តត្រូវបានបែងចែកជាបន្តបន្ទាប់ទៅជា១៥៩ស្រុក ២៦ក្រុង ៩ខណ្ឌ ១៤១៧ឃុំ និងសង្កាត់២០៤។ ស្រុក ក្រុង និងខណ្ឌជាត្រឡប់ត្រូវបានបែងចែកបន្ថែមទៅជាឃុំនិងសង្កាត់ ក្រៅពីស្រុកទៅ ក្រុង និងខណ្ឌបែងចែកជាបន្តមានតែសង្កាត់ទេគ្មានឃុំទេ បន្ទាប់មកឃុំនិងសង្កាត់បែងចែកទៀតជាភូមិ ហើយភូមិត្រូវបែងចែកជាក្រុមប៉ុន្តែមិនផ្លូវការទេ។

|
សេដ្ឋកិច្ច
ទោះបីជាមានការរីកចម្រើនថ្មីៗក៏ដោយ សេដ្ឋកិច្ចប្រទេសកម្ពុជានៅតែរងឥទ្ធិពលអាក្រក់ពីសង្គ្រាមស៊ីវិល ជម្លោះផ្ទៃក្នុង និងអំពើពុករលួយ។ ចំណូលបានកើនឡើងយ៉ាងឆាប់រហ័ស តែនៅមានកម្រិត ទាបនៅឡើយបើប្រៀបធៀបជាមួយប្រទេសជិតខាងក្នុងតំបន់។ ដៃគូសេដ្ឋកិច្ចសំខាន់ៗ សម្រាប់ការនាំចេញរួមមាន សហរដ្ឋអាមេរិច សិង្ហបុរី ជប៉ុន ថៃ ចិន ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី។
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រជាជាតិដែលក្រីក្របំផុតលើពិភពលោក។ ក្នុងឆ្នាំ១៩៩៩ ផលិតផលក្នុងស្រុកសរុប របស់កម្ពុជា គឺ ៣១០០ លានដុល្លា ដែលគិតក្នុងមនុស្សម្នាក់ ២៧០ ដុល្លារពោលគឺស្ថិតក្នុងចំណោមប្រទេសដែលមាន អត្រាទាបបំផុតក្នុងលោក។ មុនពេលធ្លាក់ចូលកុ្នងជម្លោះស៊ីវិលនាឆ្នាំ១៩៧០ កម្ពុជាខ្វះខាតនូវការអភិវឌ្ឍឧស្សាហកម្មដោយកម្លាំងពលកម្មភាគច្រើនស្ថិតក្នុងផែ្នកកសិកម្ម។ តែកម្ពុជាអាចទ្រទ្រង់ខ្លួនឯងបាននូវម្អូបអាហារ និងបាននាំចេញនូវផលិតផលស្រូវលើស ទៀតផង ទោះជាទិន្នផលទាប និងការប្រមូលផលបានតែមួយដងក្នុងមួយឆ្នាំក៏ដោយ ក៏កម្ពុជាបាននាំចេញជារៀងរាល់ឆ្នាំនូវអង្កររាប់រយពាន់តោនដែរ។ សង្រ្គាមស៊ីវិលពីឆ្នាំ ១៩៧០- ១៩៧៥ របបខែ្មរក្រហមពីឆ្នាំ ១៩៧៥ - ១៩៧៩ និងសង្រ្គាមកម្ពុជា-វៀតណាមពីឆ្នាំ ១៩៧៨- ១៩៧៩ បានបំផ្លាញសេដ្ឋកិច្ចកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ នៅអំឡុងឆ្នាំ១៩៧៤នៃពេលសង្រ្គាម អង្ករត្រូវបាននាំចូលពីខាងក្រៅ ផលិតផលធញ្ញជាតិរបស់កម្ពុជា ដែលពីមុនអំណោយផល ដល់ការនាំចេញ ផលិតផលកៅស៊ូបានធ្លាក់ចុះយ៉ាង គំហុក។ ភាពវឹកវរផៃ្ទក្នុងបាន ធ្វើអោយប៉ះពាល់ដល់ ឧស្សាហកម្មកែច្នៃរបស់កម្ពុជា ដែលនៅកេ្មងខ្ចីនៅឡើយ និងបានបំផ្លាញយ៉ាងខ្លាំងដល់ប្រព័ន្ធផ្លូវគោគ និងផ្លូវដែក ។ ក្នុងឆ្នាំ ១៩៧៥ របបថ្មីខែ្មរក្រហមបានធ្វើជាតូបនីយកម្ម នូវរាល់មធ្យោបាយផលិតក្នុងប្រទេសកម្ពុជា។ លុយនិងកម្មសិទ្ធិឯកជនត្រូវបានលុបបំបាត់ ហើយកសិកម្មក៏ត្រូវធ្វើសហករូបនីយកម្ម កម្មសិទ្ធផ្ទាល់ខ្លួន ត្រូវបានបំលែងជារបស់មនុស្សមួយ ក្រុមដែលតំណាងអោយរដ្ឋ។ ផែនការ៤ឆ្នាំរបស់ខែ្មរក្រហម ដែលជាឯកសារមហាលោតផ្លោះមហាអស្ចារ្យ ដែលបានព្រាងក្នុងឆ្នាំ១៩៧៦ បានឆ្លុះបញ្ចាំងពីការ ធ្វើស្រូវច្រើនរដូវ និងការពង្រីកអាយបានធំទូលាយនូវប្រព័ន្ធធារាសាស្រ្ត។ គម្រោងផែនការនេះ មានបំណងបង្កើនចំណូល ដែលបានមកពីការនាំចេញអង្ករនិងផលិតផលផេ្សងទៀត និងដើម្បីប្រើប្រាស់ចំណូល នេះក្នុងការទិញគឿ្រងចក្រ ដែលប្រើប្រាស់សម្រាប់បម្រើ ដល់វិស័យឧស្សាហូបនីយកម្មនៅក្នុងប្រទេស។ គម្រោងផែនការ៤ឆ្នាំនេះ ត្រូវបានបង្កើតឡើងដោយពុំបានពិចារណាអោយបានស៊ីជម្រៅ និងត្រូវបានបង្ខំអោយអនុវត្តដោយឃោរឃៅ និងពុំទទួលបានជោគជ័យឡើយ។ ផលិតផលស្រូវកើនឡើងតិចតួច តែមានមនុស្សរាប់រយពាន់នាក់បានស្លាប់រវាង ឆ្នាំ១៩៧៦-១៩៧៨ដោយកង្វះខាតចំណីអាហារ ធ្វើការហួសកម្លាំង និងជំងឺដង្កាត់ដែលពុំបានយកចិត្តទុកដាក់ព្យាបាលនិងពិនិត្យរោគសញ្ញាខុស ពួកខែ្មរក្រហម បានប្រហារជីវិតមនុស្សរាប់រយពាន់នាក់ ដោយចោទពួកគេថាជាសត្រូវរបស់អង្គការ។ អំពើឃោរឃៅ របស់របបខែ្មរ ក្រហមបានសម្លាប់ រង្គាលកម្លាំងពលកម្ម កម្ពុជាយ៉ាងច្រើន។ បន្ទាប់ពីរបបរខែ្មរក្រហមត្រូវដួលរលំក្នុងដើមឆ្នាំ១៩៧៩មក រដ្ឋាភិបាលបានបើកទូលាយលើវិស័យកសិកម្ម ប្រជាជនកម្ពុជារាប់លាននាក់ បានប្រកបការងារជាកសិករបែបគ្រួសារ។ ក្នុងអំឡុងពាក់កណា្តលទសវត្ស៩០ទើបកម្ពុជាអាចមានផលិតផលអង្ករគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ខ្លួនឯងបាននិងចាប់ផ្តើមនាំចេញបានបន្តិចបន្តួច។ ហេដ្ឋារចនាសម្ព័ន្ធ ប្រទេសបានកែលំអបន្តិចម្តងៗក្នុងឆ្នាំ៩០ ដោយមួយភាគធំផែ្អកលើជំនួយបរទេស។ តែវិស័យផេ្សងៗទៀតរបស់សេដ្ឋកិច្ចមិនទាន់បានរីកចម្រើននៅឡើយទេ។ ក្នុងឆ្នាំ១៩៩៥ សេដ្ឋកិច្ចប្រទេសទាំងមូលមានកម្រិតត្រឹមពី៤០-៥០ ភាគរយប៉ុណ្ណោះ បើបៀ្របធៀបទៅនឹងមុនឆ្នាំ១៩៧០ សម្រាប់អ្នកមកទស្សនានៅប្រទេសកម្ពុជា ភាពក្រីក្រត្រូវបានបិទបាំងដោយសារភាពរីកចម្រើនដែលគេមើលឃើញនៅភ្នំពេញ។[៧២]
នៅឆ្នាំ២០១១ ប្រាក់ចំណូលម្នាក់ៗរបស់កម្ពុជាក្នុងយុគភាពអំណាចការទិញគឺ២៤៧០$ និង១០៤០$ជាមធ្យមក្នុងម្នាក់ៗ។ ប្រាក់ចំណូលក្នុងម្នាក់ៗរបស់កម្ពុជាកំពុងកើនឡើងយ៉ាងលឿនប៉ុន្តែនៅទាបប្រៀបធៀបនឹងប្រទេសដទៃក្នុងតំបន់នេះ។ ក្រុមគ្រួសារជនបទភាគច្រើនបំផុតពឹងផ្អែកលើកសិកម្មនិងអនុវិស័យដែលទាក់ទងនឹងវិស័យនេះ។ ស្រូវអង្ករ ត្រី ឈើ កាត់ដេរ និងកៅស៊ូគឺជាទំនិញនាំចេញសំខាន់របស់កម្ពុជា។ វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (វ.ស.ស.អ. រឺ IRRI) បានដាក់បញ្ចូលឡើងវិញច្រើនជាងវិវិធភាពស្រូវតាមបែបប្រពៃណី៧៥០ទៅកម្ពុជាពីធនាគារគ្រាប់ពូជស្រូវរបស់ខ្លួននៅភ្វីលីពីន។[៧៣] វិវិធភាពទាំងនេះត្រូវបានប្រមូលនៅទសវត្ស១៩៦០។
ផ្អែកលើអ្នកសេដ្ឋវិទូ ម.រ.អ.: កំណើនផសសជាមធ្យមប្រចាំឆ្នាំសម្រាប់សម័យកាល២០០១-២០១០គឺមាន៧,៧%ធ្វើឱ្យវាក្លាយជាមួយក្នុងចំណោមប្រទេសកំពូលទាំងដប់របស់ពិភពលោកដែលមានកំណើនផសសជាមធ្យមប្រចាំឆ្នាំខ្ពស់បំផុត។ ទេសចរណ៍ធ្លាប់ជាឧស្សាហកម្មដែលមានកំណើនលឿនបំផុតរបស់កម្ពុជា ជាមួយនិងដំណល់ដែលកើនឡើងពី២១៩០០០ក្នុងឆ្នាំ១៩៩៧ទៅជាង២លាននៅឆ្នាំ២០០៧។ ក្នុងឆ្នាំ២០០៤ អតិផរណាធ្លាប់មាន១,៧%និងការនាំចេញ១,៦ រយកោដិ$ $ស.រ.។
ចិនគឺជាប្រភពនៃវិនិយោគទុនផ្ទាល់បរទេសធំបំផុតរបស់កម្ពុជា។ ចិនបានធ្វើផែនការចំណាយ៨ រយកោដិ$ ក្នុងគម្រោងការ៣៦០ក្នុងប្រាំពីរខែដំបូងនៃឆ្នាំ២០១១។ វាក៏ជាប្រភពជំនួយបរទេសដ៏ធំបំផុតដែរ ដែលផ្ដល់ប្រហែល៦០០ លាន$នៅឆ្នាំ២០០៧ និង២៦០ លាន$នៅឆ្នាំ២០០៨។
ធនាគារជាតិកម្ពុជាគឺធនាគារកណ្ដាលនៃព្រះរាជាណាចក្រនេះនិងផ្ដល់ការត្រួតត្រានិយ័តកម្មទៅលើវិស័យធនាគាររបស់ប្រទេសនេះនិងក៏ទទួលខុសត្រូវជាផ្នែកសម្រាប់ការបង្កើនវិនិយោគទុនផ្ទាល់បរទេសនៅក្នុងប្រទេសនេះ។ រវាងឆ្នាំ២០១០និង២០១២ចំនួននៃធនាគារដែលបានធ្វើនិយ័តកម្មនិងស្ថាប័នចុល្ល-ហិរញ្ញវត្ថុដែលបានកើនឡើងចាប់ពីអង្គភាព៣១គ្របដណ្ដប់លើស្ថាប័នដោយឡែកៗ៧០ក្រោមបន្ទាត់កំណើនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុកម្ពុជា។
នៅឆ្នាំ២០១២ការិយាល័យឥណទានកម្ពុជាត្រូវបានបង្កើតឡើងជាមួយការត្រួតត្រានិយ័តកម្មផ្ទាល់ដោយធនគារជាតិកម្ពុជា។[៧៤] ការិយាល័យឥណទានកើនឡើងបន្ថែមទៀតនូវតម្លាភាពនិងស្ថេរភាពនៅខាងក្នុងវិស័យធនាគារកម្ពុជា ពេលនោះដែរ ធនាគារទាំងអស់និងក្រុមហ៊ុនចុល្ល-ហិរញ្ញវត្ថុឥឡូវត្រូវតម្រូវតាមច្បាប់ដើម្បីរាយការណ៍ភាពជាក់ស្ដែងនិងតួលេខទៀងទាត់ដែលទាក់ទងនឹងការប្រព្រឹត្តកម្ចីក្នុងប្រទេសនេះ។
មួយក្នុងចំណោមការប្រជែងធំបំផុតដែលប្រឈមនឹងកម្ពុជាគឺនៅតែជាការពិតថាប្រជាជនដែលមានវ័យចាស់ៗជាញឹកញាប់ខ្វះការអប់រំ ជាពិសេសនៅទីជនបទ ដែលរងទុក្ខវេទនាពីកង្វះហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន។ ការភ័យខ្លាចអំពីស្ថេរភាពនយោបាយនិងអំពើពុករលួយក្នុងរដ្ឋាភិបាលបន្តុចបង្អាក់វិនិយោគទុនបរទេសនិងពន្យារជំនួយបរទេស ទោះបីមានជំនួយសំខាន់ៗពីពួកម្ចាស់អំណោយទ្វេភាគីនិងពហុភាគីក៏ដោយ។ ម្ចាស់អំណោយបានសន្យាផ្ដល់៥០៤ លាន$ ដល់ប្រទេសនេះនៅឆ្នាំ២០០៤[៧៥] កាលណោះធនាគារអភិវឌ្ឍន៍អាស៊ីតែឯងបានផ្ដល់៨៥០ លាន$ជាកម្ចី ការផ្ដល់ឱ្យ និងជំនួយបច្ចេកទេស។ [៧៦]
ទេសចរណ៍

ឧស្សាហកម្មទេសចរណ៍គឺជាប្រភពធំបំផុតទីពីរនៃរូបិយវត្ថុរឹងរបស់ប្រទេសនេះបន្ទាប់ពីឧស្សាហកម្មវាយនភណ្ឌ។[៥១] រវាងខែមករានិងធ្នូ ឆ្នាំ២០០៧ ការមកដល់អ្នកទេសចរគឺ២,០ លាននាក់ មានកំណើន១៨,៥%លើសពេលដូចគ្នាក្នុងឆ្នាំ២០០៦។ អ្នកភាគច្រើនបំផុត (៥១%) បានមកដល់ឆ្លងកាត់សៀមរាបជាមួយអ្នកនៅសេសសល់ (៤៩%) ឆ្លងកាត់ភ្នំពេញនិងគោលដៅផ្សេងៗទៀត។[៧៧] គោលដៅទេសចរផ្សេងៗទៀតរួមមានក្រុងព្រះសីហនុនៅខាងកើតឆៀងខាងត្បូងដែលមានរមណីយដ្ឋានឆ្នេរពេញនិយមជាច្រើននិងតំបន់នេះក្បែរកំពតនិងកែបរួមមានស្ថានីយភ្នំបូកគោ។ ទេសចរណ៍បានកើនឡើងជាបន្តបន្ទាប់រាល់ឆ្នាំក្នុងសម័យនឹងនរដោយប្រៀបធៀបចាប់តាំងពីការបោះឆ្នោតអ៊ុនតាក់១៩៩៣ នៅឆ្នាំ១៩៩៣ធ្លាប់មានទេសចរអន្តរជាតិ១១៨១៨៣ និងនៅឆ្នាំ២០០៩មានទេសចរអន្តរជាតិ២១៦១៥៧៧។[៧៨]
ភាគច្រើនបំផុតនៃពួកអ្នកទេសចរគឺជនជាតិជប៉ុន ចិន ភ្វីលីពីន អាមេរិក កូរ៉េខាងត្បូង និងបារាំង របាយការណ៍ដែលបាននិយាយ ដោយបន្ថែមថាឧស្សាហកម្មនេះបានរកប្រាក់ ១៤០០ លានដុល្លារស.រ.ខ្លះក្នុងឆ្នាំ២០០៧ ដោយគិតទៅស្ទើរតែដប់ភាគរយនៃផលិតផលជាតិសរុបរបស់ព្រះរាជាណាចក្រនេះ។[៧៩] សារព័ត៌មានភាសាចិនជៀនហួប្រចាំថ្ងៃបានវាយតម្លៃជាផ្លូវការដោយការនិយាយថាកម្ពុជានឹងមានការមកដល់ទេសចរបរទេសបីលាននាក់នៅឆ្នាំ២០១០និងប្រាំលាននាក់នៅឆ្នាំ២០១៥។ ទេសចរគឺជាមួយក្នុងចំណោមឧស្សាហកម្មគោលដែលកើនឡើងបីដងរបស់ប្រទេសកម្ពុជា។ ឧទ្យានប្រវត្តិសាស្ត្រអង្គរវត្តនៅខេត្តសៀមរាប ឆ្នេរសមុទ្រនៅព្រះសីហនុ និងទីក្រុងរាជធានីភ្នំពេញគឺជាការទាក់ទាញសំខាន់សម្រាប់ពួកទេសចរបរទេស។[៨០]
វប្បកម្ម
ការពិពណ៌នា | ការស្ទាបស្ទង់ | ចំណាត់ថ្នាក់ | ពិភពលោក |
---|---|---|---|
អ្នកផលិតល្មុតកំពូលទាំង១០ (២០០៧) | អង្គការស្បៀងអាហារនិងកសិកម្ម | ១០ (តោនរង្វាស់រង្វាល់មួយពាន់) | ១១៦០ (តោនរង្វាស់រង្វាល់មួយពាន់) |
អ្នកផលិតស្រូវកំពូលទាំង១២ (២០១០) | អង្គការស្បៀងអាហារនិងកសិកម្ម | ៨,២ (តោនរង្វាស់រង្វាល់មួយលាន) |
ប្រជាសាស្ត្រ
ប្រជាពលរដ្ឋ ៨៥% ជាអ្នកធ្វើស្រែចម្ការ។ បើគិតមកដល់់ឆ្នាំ ២០០៧ ចំនួនប្រជាជនកម្ពុជា មានប្រហែល១៤ លាននាក់(ភេទប្រុស ៦៣៤៨១១២ និងភេទស្រី ៦៧៥១៣៦០) តាមជំរឿនប្រជារាស្រ្តនៅឆ្នាំ២០០០។
- ៩៥%គឺជាជាតិពន្ឋុខ្មែរ។
- ៥%គឺជាជាតិពន្ឋុដទៃដូចជា ចិន យួន ចាម ...។
តាមការប៉ាន់ស្មានប្រមាណពី ៨៥% ទៅ៩០% នៃប្រជាជនរស់នៅទីជនបទ។
ដូចជានៅឆ្នាំ២០១០ កម្ពុជាមានប្រជាជន១៤៨០៥៣៥៨នាក់ដែលប៉ាន់ប្រមាណ។ កៅសិបភាគរយនៃប្រជាជនកម្ពុជាមានដើមកំណើតខ្មែរនិងនិយាយភាសាខ្មែរ ភាសាផ្លូវការរបស់ប្រទេសនេះ។ ប្រជាជនរបស់កម្ពុជាស្រដៀងគ្នាតិចតួច។ ក្រុមភាគតិចរបស់ខ្លួនចំនួន៥%រួមមានយួន (២២០០០០០នាក់) ចិន (១១៨០០០០នាក់) ចាម (៣១៧០០០នាក់) ភូមា និងខ្មែរលើ (៥៥០០០០នាក់) ។[៨១] [មិនមែនក្នុងអាគតដ្ឋានដែលបានផ្ដល់ឱ្យទេ] អត្រាកំណើតរបស់ប្រទេសនេះគឺ២៥,៤ក្នុង១០០០នាក់។ អត្រាកំណើនប្រជាជនរបស់ខ្លួនគឺ១,៧០% គួរឱ្យកត់សំគាល់ខ្ពស់ជាងអត្រានៅថៃ កូរ៉េខាងត្បូង និងឥណ្ឌា។[៨២]
ភាសាខ្មែរគឺជាសមាជិកមួយនៃអំបូររងខ្មែរ-មននៃក្រុមភាសាទក្សិណអាស៊ី។ បារាំង ម្ដងនោះគឺជាភាសានៃរដ្ឋាភិបាលនៅឥណ្ឌូចិន គឺនៅតែបាននិយាយដោយប្រជាជនខ្មែរមានវ័យចំណាស់ជាច្រើន។ ភាសាខែ្មរមានអ្នកប្រើចំនួនជាង ៩៥%នៃចំនួនប្រជាជន។ រីឯភាសាបារាំងជាភាសាទី២ ហើយ ត្រូវបានគេនិយាយផងដែរ តែភាគច្រើនមនុស្សចាស់ៗប្រើ។ បារាំងក៏ជាភាសានៃការសិក្សានៅសាលានិងសាកលវិទ្យាល័យខ្លះដែលត្រូវបានផ្ដល់មូលនិធិដោយរដ្ឋាភិបាលបារាំង។ បារាំងកម្ពុជា ការសេសសល់ពីអតីតអាណានិគមរបស់ប្រទេសនេះ ជាគ្រាមភាសាមួយដែលបានរកឃើញនៅកម្ពុជានិងជួនកាលបានប្រើប្រាស់នៅក្នុងរដ្ឋាភិបាល ជាពិសេសនៅក្នុងតុលាការ។[៨៣]
ក្នុងប៉ុន្មានទសវត្សថ្មីៗនេះ ជនកម្ពុជាក្មេងៗជាច្រើន និងពួកគេទាំងនោះនៅក្នុងថ្នាក់់ធុរកិច្ចបានពេញចិត្តនឹងការរៀនជាភាសាអង់គ្លេស។ ក្នុងទីក្រុងសំខាន់ៗនិងមជ្ឈមណ្ឌលទេសចរណ៍នានា អង់គ្លេសគឺត្រូវបាននិយាយយ៉ាងទូលំទូលាយនិងបានបង្រៀននៅក្នុងសាលាមួយចំនួនដ៏ច្រើនពីព្រោះដោយសារចំនួនដ៏ច្រើនលើសលប់នៃពួកអ្នកទេសចរមកពីប្រទេសនានាដែលនិយាយអង់គ្លេស។ ទោះបីជានៅក្នុងទីតាំងខាងក្រៅជនបទបំផុតក៏ពិតមែន ក៏ប្រជាជនវ័យក្មេងៗភាគច្រើនបំផុតនិយាយយ៉ាងហោចអង់គ្លេសតិចតួចដែរ ដូចជាវាត្រូវបានបង្រៀនជារឿយៗដោយពួកព្រះសង្ឃនៅក្នុងវត្តអារាមតាមតំបន់ ដែលក្មេងជាច្រើនត្រូវបានអប់រំ។
សង្គ្រាមរដ្ឋប្បវេណីនិងផលវិបាករបស់សង្គ្រាមបានប៉ះពាល់គួរឱ្យកត់សំគាល់ដល់ប្រជាជនកម្ពុជា ៥០%នៃប្រជាជនទាំងនេះគឺក្មេងជាង២២ឆ្នាំ។ ក្នុងអត្រាស្ត្រីភេទ១,០៤ទល់នឹងបុរសភេទ កម្ពុជាមានអត្រាភេទលំអៀងទៅស្ត្រីភេទច្រើនបំផុតក្នុងមហាអនុតំបន់មេគង្គ។[៨៤] ក្នុងអត្រាប្រជាជនកម្ពុជាជាង៦៥ អត្រាស្ត្រីភេទទល់នឹងបុរសភេទគឺ១,៦:១។[៧៥]
ប្រជាជនកម្ពុជាបង្អាញលក្ខណៈពិសេសសំខាន់ៗជាច្រើន។ ទី១ដោយសារការរីកឡើងយ៉ាងរហ័សរបស់កេ្មងៗក្រោយឆ្នាំ១៩៧៩ ដែលវាជាចំនួនប្រជាជនកេ្មងមានយ៉ាងហោច ណាស់ពាក់កណ្តាលអាយុក្រោម១៨ឆ្នាំនៃអាយុសព្វថៃ្ងនេះ។ ទី២ សមាមាត្រចំនួននារីជាមួយប្រជាជនពេញវ័យគឺខ្ពស់ រហូត៥០%នៃប្រជាជនទាំងនោះ ដែលមានអាយុ១៨ឆ្នាំ ឬក៏ភាគច្រើនជាស្រ្តី។ ជាលទ្ធផលនៃសង្រ្គាមមានចំនួនសមាមាត្រ ខ្ពស់គួរសមនៃស្រ្តីនៅផ្ទះយ៉ាងហោចណាស់២៥% យោងតាមយូនីសេហ្វ។
ប្រជាជនកម្ពុជា និងឡាវ ត្រូវបានគេមើលឃើញថាមានចំនួនតិច ដោយសារចំនួនប្រជាជនវៀតណាម និងថៃ និងដោយ ដង់ស៊ីតេប្រជាជនជាមធ្យមនៅក្នុងប្រទេសតូចជាង គឺតិចជាងយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម។ តំបន់ប្រជាជនរស់នៅយ៉ាងច្រើននៅក្នុង ប្រទេសកម្ពុជាមិនមានច្រើនដូចជាការប្រមូលផ្តុំនៃប្រជាជនដែលគេបានរក ឃើញនៅតាមដងទនេ្លក្រហម និងទនេ្លមេគង្គក្នុងប្រទេសវៀតណាមទេ។
ប្រជាជនកម្ពុជាមានចំនួន ១២៤៩១៥០១នាក់(ការប៉ាន់ស្មានក្នុងឆ្នាំ២០០១)។ ប្រជាជនកើនឡើងប្រហែលចំនួន២,៣% ក្នុងមួយឆ្នាំ ជាប្រទេសមួយ ដែលមាន អត្រាកំណើនចំនួនខ្ពស់ផងដែរ។ ដង់ស៊ីតេប្រជាជនគឺ ៦៩ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ដោយប្រមូលផ្តុំនៅតាមតំបន់ទំនាបកណ្តាល។ តំបន់ភ្នំនៃប្រទេស មានជំងឺគ្រុនចាញ់ដែលធ្វើអោយ ប្រជាជនរស់នៅតំបន់នោះមាន ចំនួនតិចហើយមិនមានទឹកគ្រប់គ្រាន់ នៅខេត្តភាគខាងជើង អំឡុងទសវត្សឆ្នាំ១៩៧០ ក្រោម របបឃោរឃៅខែ្មរក្រហម ទីក្រុងរបស់ប្រទេសកម្ពុជាទាំងអស់គ្មានប្រជាជនរស់នៅ ហើយលំនៅដ្ឋានទាំងឡាយត្រូវបានគេបោះបង់ចោល។[៨៥] ទំព័រគំរូ:Navbox top
ចំណាត់ថ្នាក់លេខ | ខេត្ត-រាជធានី | ប្រជ. | ចំណាត់ថ្នាក់លេខ | ខេត្ត-រាជធានី | ប្រជ. | ||||
---|---|---|---|---|---|---|---|---|---|
ភ្នំពេញ |
1 | ភ្នំពេញ | ភ្នំពេញ | ២ ២៣៤ ៥៦៦ | 11 | ខេមរភូមិន្ទ | កោះកុង | ៣៦ ០៥៣ | ![]() សិរីសោភ័ណ ![]() បាត់ដំបង |
2 | តាខ្មៅ | កណ្ដាល | ១៩៥ ៨៩៥ | 12 | ក្រចេះ | ក្រចេះ | ៣៥ ៩៦៤ | ||
3 | សិរីសោភ័ណ | បន្ទាយមានជ័យ | ១៨១ ៣៩៦ | 13 | ព្រៃវែង | ព្រៃវែង | ៣៣ ០៧៩ | ||
4 | បាត់ដំបង | បាត់ដំបង | ១៨០ ៨៥៣ | 14 | កំពង់ធំ | កំពង់ធំ | ៣១ ៨៧១ | ||
5 | សៀមរាប | សៀមរាប | ១៧៤ ២៦៥ | 15 | ពោធិ៍សាត់ | ពោធិ៍សាត់ | ២៥ ៦៥០ | ||
6 | កំពង់ចាម | កំពង់ចាម | ១១៨ ២៤២ | 16 | សំរោង | ឧត្តរមានជ័យ | ១៨ ៦៩៤ | ||
7 | ព្រះសីហនុ | ព្រះសីហនុ | ៨៩ ៤៤៧ | 17 | ស្វាយរៀង | ស្វាយរៀង | ១៧ ០២៩ | ||
8 | ច្បារមន | កំពង់ស្ពឺ | ៥៨ ៥០៥ | 18 | ស្ទឹងត្រែង | ស្ទឹងត្រែង | ១៧ ០២២ | ||
9 | កំពត | កំពត | ៤៨ ២៧៤ | 19 | ប៉ៃលិន | ប៉ៃលិន | ១៥ ៦៧៤ | ||
10 | កំពង់ឆ្នាំង | កំពង់ឆ្នាំង | ៤៣ ១៣០ | 20 | ដូនកែវ | តាកែវ | ១៤ ៤៥៦ |
១.កម្ពុជាមានរាជធានីឈ្មោះ ភ្នំពេញ មានខេត្តចំនួន២៤គឺ៖
-កណ្ដាល -កែប -កំពង់ចាម -កំពង់ធំ -កំពង់ឆ្នាំង -កំពង់ស្ពឺ -កំពត -កោះកុង -ក្រចេះ -តាកែវ -បន្ទាយមានជ័យ -បាត់ដំបង -ប៉ៃលិន -ពោធិ៍សាត់ -ព្រៃវែង -ព្រះវិហារ -ព្រះសីហនុ -មណ្ឌលគិរី -រតន:គិរី -សៀមរាប -ស្ទឺងត្រែង -ស្វាយរៀង -ឧត្តរមានជ័យ -ត្បូងឃ្មុំ។
២.ប្រទេសកម្ពុជាមានផ្ទៃដីចំនួន ១៣១,០៣៥Km2
៣.កម្ពុជាឆ្លងកាត់សម័យចំនួន១៥គឺ៖
សម័យនគរភ្នំ សម័យចេនឡា សម័យអង្គរ សម័យចតុមុខ សម័យលង្វែក សម័យឧដុង្គ សម័យអាណានិគមនិយមបារាំង សម័យអាណានិំគមនិយមជប៉ុន សម័យសង្គមរាស្រ្ដនិយម សម័យសាធារណេដ្ឋខ្មែរ សម័យកម្ពុជាប្រជាធិបតេយ្យ សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា សម័យរដ្ឋកម្ពុជា សម័យអ៊ុនតាក់ សម័យព្រះរាជាណាចក្រកម្ពុជា។
សាសនា

ព្រះពុទ្ធសាសនាថេរវាទគឺជាសាសនាផ្លូវការកម្ពុជា ដែលត្រូវបានប្រតិបត្តិដោយ៩៥ភាគរយច្រើនក្នុងចំណោមអត្រាប្រជាជន។ ប្រពៃណីពុទ្ធសាសនាថេរវាទគឺរីកសាយភាយនិងរឹងមាំក្នុងបណ្ដាខេត្តទាំងអស់ ដែលមានវត្តអារាម៤៣៩២តាមប៉ាន់ស្មានទូទាំងប្រទេសនេះ។[៨៦] ភាគច្រើនដ៏ធំនៃជនជាតិខ្មែរគឺជាពុទ្ធសាសនិក និងមានសមាគមជិតស្និទជាច្រើនរវាងព្រះពុទ្ធសាសនា ប្រពៃណីវប្បធម៌ និងជីវិតប្រចាំថ្ងៃ។ ការប្រកាន់ខ្ជាប់ចំពោះព្រះពុទ្ធសាសនាជាទូទៅត្រូវបានគេចាត់ទុកថាជាស្នូលអត្តសញ្ញាណជនជាតិនិងវប្បធម៌របស់ប្រទេសនេះ។ សាសនានៅកម្ពុជា រួមមាន ព្រះពុទ្ធសាសនា ត្រូវបានសង្កត់សង្កិនដោយពួកខ្មែរក្រហមកំឡុងចុងទសវត្ស១៩៧០ ក៏ប៉ុន្តែក៏មានវិញចាប់តាំងពីឆ្លងកាត់នូវការធ្វើឱ្យរស់រានឡើងវិញ។
ឥស្លាមគឺជាសាសនានៃពួកភាគច្រើននៃពួកចាមនិងពួកភាគតិចម៉ាឡេនៅកម្ពុជា។ ភាគច្រើននៃពួកមូស៊្លីមគឺជាពួកសូនីនៃសាលាឝាផ្វែយនិងត្រូវបានទ្រទ្រង់យ៉ាងខ្ពស់នៅខេត្តកំពង់ចាម។ ថ្មីៗនេះ មានពួកមូស៊្លីមជាង៣០០០០០នាក់នៅក្នុងប្រទេសនេះ។
មួយភាគរយនៃប្រជាជនកម្ពុជាត្រូវបានគេសំគាល់អត្តសញ្ញាណថាជាគ្រិស្តសាសនិក នៅក្នុងពួកកាតូលិកដែលបង្កើតឡើងនូវក្រុមដ៏ធំបំផុតបានដើរតាមដោយពួកប្រូតេស្តង់។ ថ្មីៗនេះមានពួកកាតូលិក២០០០នាក់នៅកម្ពុជាដែលតំណាងឱ្យ០,១៥%នៃប្រជាជនសរុប។ និកាយផ្សេងៗទៀតរួមមាន ពួកបាបទិស្ត៍ សម្ព័ន្ធភាពគ្រិស្តសាសនិកនិងសាសនទូត ពួកពិធីនិយម ពួកសាក្សីព្រះយ៉េហូវ៉ា ពួកបញ្ញាសាសាវ័ក រឺ រួបរួម និងព្រះវិហារយេស៊ូគ្រិស្តនៃពួកសន្តៈថ្ងៃចុងក្រោយ។ [៨៧]
ពុទ្ធសាសនាមហាយានគឺជាសាសនានៃពួកភាគច្រើនចិននិងយួននៅកម្ពុជា។ ធាតុសំខាន់នៃការប្រតិបត្តិសាសនាផ្សេងដូចជា ពួកវីរបុរសនិងបុព្វការីជនអ្នកស្រុក សាសនាខុងជឺ និងសាសនាតាវលាយឡំជាមួយពុទ្ធសាសនាចិនក៏ត្រូវបានបដិបត្តិដែរ។
ការអប់រំ
ក្រសួងអប់រំ យុវជន និង កីឡាទទួលខុសត្រូវចំពោះការបង្កើតគោលនយោបាយជាតិនិងបន្ទាត់នាំផ្លូវសម្រាប់ការអប់រំនៅកម្ពុជា។ ប្រព័ន្ធអប់រំកម្ពុជាគឺត្រូវបានធ្វើវិមជ្ឈការយ៉ាងខ្លាំង ជាមួយកម្រិតទាំងបីនៃរដ្ឋាភិបាល កណ្ដាល ខេត្ត និងស្រុកដែលទទួលខុសត្រូវសម្រាប់ការគ្រប់គ្រងរបស់ខ្លួន។ រដ្ឋធម្មនុញ្ញកម្ពុជាប្រកាសការអប់រំខានមិនបានដោយឥតគិតថ្លៃសម្រាប់អស់រយៈប្រាំបួនឆ្នាំហើយ ដែលធានានូវសិទ្ធិជាសកលដល់ការអប់រំគុណភាពជាមូលដ្ឋានគ្រឹះ។
ក្នុងឆ្នាំ២០០៤ វាត្រូវបានគេប៉ាន់ប្រមាណថា៧៣,៦%នៃប្រជាជនបានចេះអាននិងសរសេរ (៨៤,៧%បុរសភេទ និង៦៤,១%ស្ត្រីភេទ)។[៨៨] អាយុយុវជនប្រុស (១៥-២៤ឆ្នាំ)មានអត្រាអក្ខរភាព៨៩%ប្រៀបធៀបនឹង៨៦%សម្រាប់ស្រីៗ។[៨៩]
ប្រព័ន្ធអប់រំនៅកម្ពុជាបន្តប្រឈមនឹងការប្រកួតប្រជែងជាច្រើន ប៉ុន្តែកំឡុងប៉ុន្មានឆ្នាំមុនៗ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងលក្ខណ្ឌនៃការទទួលការចុះឈ្មោះទូទាត់ដំបូងៗ ការណែនាំនៃការលៃលកផ្អែកលើកម្មវិធី និងការអភិវឌ្ឍនៃក្របខណ្ឌគោលនយោបាយដែលជួយដល់កុមារដែលមានគុណវិបត្តិឱ្យទទួលបានលទ្ធភាពចូលទៅក្នុងការអប់រំ។[៩០] សាកលវិទ្យាល័យដែលបានអះអាងច្រើនបំផុតរបស់កម្ពុជាភាគខ្លះមានទីតាំងនៅភ្នំពេញ។
តាមប្រពៃណី ការអប់រំនៅកម្ពុជាត្រូវបានផ្ដល់ដោយវត្តអារាម ដូច្នេះការអប់រំដែលផ្ដល់ឱ្យច្រើនមានតែសម្រាប់ប្រជាជនជាបុរស[៩១] អំឡុងរបបខ្មែរក្រហម ការអប់រំបានរងនូវការដើរថយក្រោយគួរឱ្យកត់សំគាល់។
សុខភាព
គុណភាពនៃសុខភាពនៅកម្ពុជាកំពុងតែលើកកម្ពស់។ ដូចគ្នាដែរក្នុងឆ្នាំ២០១០ ភាពរំពឹងទុកនៃអាយុជីវិតគឺ៦០ឆ្នាំសម្រាប់បុរសនិង៦៥ឆ្នាំសម្រាប់ស្ត្រី ការរីកចម្រើនដ៏សំខាន់ចាប់តាំងពីឆ្នាំ១៩៩៩ នៅពេលនោះភាពរំពឹងទុកនៃអាយុជីវិតជាមធ្យមគឺ៤៩,៨ និង៤៦,៨រៀងគ្នា។[៩២] តំហែទាំសុខភាពត្រូវបានផ្ដល់ដោយទាំងគ្រូពេទ្យជំនាញសាធារណៈនិងឯកជន និងការស្រាវជ្រាវបានរកឃើញថាជំនឿទុកចិត្តក្នុងការផ្ដល់សុខភាពគឺជាកត្តាគន្លឹះមួយក្នុងការបង្កើននូវការយល់ដឹងអំពីសេវាតំហែទាំសុខភាពនៅកម្ពុជាតាមជនបទ។[៩៣] រាជរដ្ឋាភិបាលកម្ពុជាធ្វើផែនការដើម្បីបង្កើនគុណភាពនៃតំហែទាំសុខភាពក្នុងប្រទេសដោយការលើកកម្ពស់ការយល់ដឹងអំពីហ៊ីវ/អេដស៍ គ្រុនចាញ់និងជំងឺផ្សេងៗដទៃទៀត។ ការចំណាយរបស់រដ្ឋាភិបាលលើតំហែទាំសុខភាពបានត្រូវគ្នានឹង៥,៨%នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា (ផសស)។
អត្រាមរណភាពទារករបស់កម្ពុជាបានថយចុះចាប់ពី១១៥ក្នុងកំណើតរស់១០០០នាក់នៅឆ្នាំ១៩៩៣ដល់៥៤នៅក្នុងឆ្នាំ២០០៩។ ក្នុងសម័យកាលដដែល អត្រាមរណភាពក្រោមប្រាំឆ្នាំបានថយចុះចាប់ពី១៨១ដល់១១៥ក្នុងកំណើតរស់១០០០នាក់។[៩៤] នៅតាមខេត្តជាមួយសុចនាករសុខភាពអាក្រក់បំផុតជាច្រើន រតនគីរី ២២,៩%នៃកុមារស្លាប់មុនអាយុប្រាំឆ្នាំ។[៩៥]
យូនីសេផ្វបានកត់សំគាល់កម្ពុជា ប្រទេសដែលមានមីនដីច្រើនបំផុតទីបីក្នុងពិភពលោក។[៩៦] ដែលកំណត់មរណភាពអសេនិកជនជាង៦០០០០នាក់និងរាប់ពាន់នាក់ទៀតបានធ្វើឱ្យពិការ រឺ របួសចាប់តាំងពីឆ្នាំ១៩៧០ដោយសារតែមីនដីដែលមិនទាន់ផ្ទុះបានបន្សល់ទុកក្នុងដីនៅឯតំបន់ជនបទ។[៩៧] ភាគច្រើននៃពួកជនរងគ្រោះគឺកុមារដែលឃ្វាលសត្វ រឺ លេងក្នុងវាលស្រែ។[៩៦] ពួកមនុស្សធំដែលរស់រានពីមីនដីជាញឹកញាប់តម្រូវឱ្យមានការកាត់អវយវៈដៃជើងមួយរឺច្រើននិងត្រូវពឹងអាស្រ័យចំពោះការសុំទានដើម្បីរស់។[៩៧] យ៉ាងណាក៏ដោយ ក៏ចំនួននៃស្លាប់ រឺរបួសដោយមីនដីបានថយចុះយ៉ាងខ្លាំង ចាប់ពី៨០០នាក់នៅឆ្នាំ២០០៥ រហូតមកដល់តិចជាង៤០០នាក់នៅឆ្នាំ២០០៦ និង២០៨នាក់នៅឆ្នាំ២០០៧ (៣៨នាក់បានស្លាប់និង១៧០នាក់រងរបួស)។[៩៨]
វប្បធម៌

កត្តាផ្សេងៗដែលចូលរួមវិភាគទានដល់វប្បធម៌កម្ពុជារួមមានពុទ្ធសាសនាថេរវាទ ព្រហ្មញ្ញសាសនា អាណានិគមនិយមបារាំងនិងសកលភាវូបនីយកម្មទំនើប។ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈកម្ពុជាទទួលខុសត្រូវចំពោះការជម្រុញនិងការអភិវឌ្ឍវប្បធម៌កម្ពុជា។ វប្បធម៌កម្ពុជាមិនត្រឹមរួមបញ្ចូលតែវប្បធម៌ជនជាតិភាគតិចដែនដីក្រោម ប៉ុន្តែកុលសម្ព័ន្ធភ្នំផ្សេងៗដែលមានវប្បធម៌ចំនួន២០ភាគខ្លះដែរ ដែលគេស្គាល់ជាធម្មតាថាខ្មែរលើ ពាក្យមួយដែលបានបង្កើតឡើងដោយព្រះនរោត្តម-សីហនុដើម្បីជម្រុញឱ្យមានសាមគ្គីភាពរវាងពួកអ្នកដែនដីខ្ពស់ និងពួកអ្នកដែនដីទំនាប។ ប្រជាជនខ្មែរតាមជនបទស្លៀកពាក់ក្រមាដែលជាទិដ្ឋភាពតែមួយគត់នៃការស្លៀកពាក់ខ្មែរ។ សំពះគឺជាការគំនាប់តាមប្រពៃណីខ្មែរ រឺក៏ វិធីមួយដើម្បីបង្ហាញការគោរពដល់អ្នកដទៃ។ វប្បធម៌ខ្មែរ ពេលដូចគ្នាដែរ បានរីកចម្រើននិងរីកសាយភាពដោយអធិរាជាណាចក្រខ្មែរ មានរចនាបថនៃរបាំ ស្ថាបត្យកម្មនិងចម្លាក់ផ្សេងៗ ដែលត្រូវបានដោះដូរជាមួយលាវ និងថៃជិតខាងតាមរយៈប្រវត្តិសាស្ត្រ។ អង្គរវត្តគឺជាឧទាហរណ៍ដែលបានគង់វង្សល្អបំផុតនៃស្ថាបត្យកម្មខ្មែរចាប់ពីសម័យអង្គររួមជាមួប្រាសាទផ្សេងៗដែលត្រូវបានរកឃើញនៅក្នុងនិងជុំវិញតំបន់នោះ។
តាមប្រពៃណី ប្រជាជនខ្មែរមានវិធីតែមួយគត់នៃការកត់ត្រាព័ត៌មានលើស្លឹករឹត។ សៀវភៅស្លឹករឹតកត់ត្រាវីរកថានៃប្រជាជនខ្មែរ រាមាយណៈ កំណើតនៃពុទ្ធសាសនា និងខ្សែសៀវភៅធម៌ផ្សេងៗទៀត។ ស្លឹកទាំងនឹងត្រូវបានថែរក្សាយ៉ាងល្អដោយ និងបានរុំក្នុងសំពត់ ដើម្បីការពារពីសំណើមនិងអាកាសធាតុ។[៩៩]
បុណ្យអុំទូក ជាការប្រកួតអុំទូកប្រចាំឆ្នាំ ដែលជាបុណ្យជាតិដែលប្រជាជនកម្ពុជាបានចូលរួមច្រើនបំផុត។ បានប្រារព្ធនៅចុងរដូវវស្សា នៅពេលដែលទន្លេមេគង្គចាប់ផ្ដើមស្រកត្រឡប់ទៅកម្រិតធម្មតាវិញដែលអនុញ្ញាតឱ្យបឹងទន្លេសាបហូរបញ្ច្រាស ប្រហែល១០%នៃប្រជាជនកម្ពុជាចូលរួមព្រឹត្តិការណ៍នេះរាល់ឆ្នាំដើម្បីលេងកីឡា ថ្លែងអំណរគុណដល់លោកខែ មើលកាំជ្រួច ហូបអាហារល្ងាច និងចូលរួមការប្រណាំងទូកក្នុងបរិយាកាសបែបល្បែងមួយ។[១០០] ល្បែងប្រជាប្រិយរួមមានការជល់មាន់ ការលេងនិងទាត់សី ដែលស្រដៀងនឹងបាល់ថង់។ ដោយបានផ្អែកលើប្រតិទិនសុរិយគតិឥណ្ឌាបុរាណ និងព្រះពុទ្ធសាសនាថេរវាទ ចូលឆ្នាំថ្មីខ្មែរគឺជាថ្ងៃឈប់សម្រាកដ៏សំខាន់មួយដែលប្រារព្ធឡើងនៅខែមេសា។ តួអង្គសិល្បៈថ្មីៗនេះរួមមានពួកអ្នកចម្រៀង លោកស៊ីន-ស៊ីសាមុត និងអ្នកស្រីរស់-សេរីសុទ្ធា (និងក្រោយមកទៀតម៉េង-កែវពេជ្រចិន្ដា) ដែលបានបញ្ចូលស្ទីលតន្ត្រីថ្មីដល់ប្រទេសនេះ។
ក្បួនធ្វើម្ហូប

ស្រូវអង្ករគឺជាធញ្ញជាតិសំខាន់បំផុត ក៏ដូចជានៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀតដែរ។ ត្រីបានមកពីទន្លេមេគង្គនិងបឹងទន្លេសាបក៏ជាផ្នែកមួយសំខាន់នៃរបបអាហារដែរ។ ការផ្គត់ផ្គង់ត្រីនិងផលិតផលត្រីសម្រាប់អាហារនិងការជួញដូរនៅឆ្នាំ២០០០គឺ២០គីឡូក្រាមក្នុងម្នាក់ រឺ ២ អោនក្នុងមួយថ្ងៃក្នុងមនុស្សម្នាក់។[១០១] ត្រីខ្លះអាចត្រូវបានធ្វើជាប្រហុកសម្រាប់ការស្តុកទុកយូរ។ ក្បួនធ្វើម្ហូបខ្មែររួមមានផ្លែឈើនិវត្តន៍ សម្ល និងពួកនំបញ្ចុក។ គ្រឿងផ្សំសំខាន់គឺក្រូចសើច ស្លឹកគ្រៃ ខ្ទឹមស ទឹកត្រី ទឹកស៊ីអ៊ីវ ការី អម្ពិល ខ្ញី ប្រេងខ្យង ខ្ទិះដូង និងម្រេច។ អាហារដ៏ឆ្ងាញ់ពិសារខ្លះគឺនំបញ្ចុក អាម៉ុក អាពីង។
ឥទ្ធិពលបារាំងលើក្បួនធ្វើម្ហូបខ្មែររួមមានការីក្រហមខ្មែរជាមួយនំប៉័ងបាហ្គឺតអាំង។ ចំណែកបាហ្គឺតដែលបានអាំងត្រូវបានគេជ្រលក់ក្នុងការីហើយញ៉ាំ។ ការីក្រហមខ្មែរក៏ត្រូវបានញ៉ាំជាមួយបាយនិងនំបញ្ចុកអង្ករដែរ។ ប្រហែលជាម្ហូបញ៉ាំក្រៅពេលល្ងាចដែលពេញនិយមបំផុត គុយទាវ គឺជាទឹករំងាស់សាច់ជ្រូក សម្លមីអង្ករជាមួយនិងខ្ទឹមលីង ស្លឹកខ្ទឹម ដើមខ្ទឹមបៃតង ដែលអាចមាននៅពីលើផ្សេងៗដូចជា ប្រហិតសាច់គោ បង្គា ថ្លើមជ្រូក រឺ សាឡាត់។ ក្បួនធ្វើម្ហូបនេះមិនត្រូវបានគេស្គាល់ទេដោយប្រៀបធៀបទៅនឹងពិភពលោកប្រៀបផ្ទឹមនឹងប្រទេសជិតខាងរបស់ខ្លួន ថៃ និង វៀតណាម។
កីឡា
បាល់ទាត់គឺជាមួយក្នុងចំណោមកីឡាប្រជាប្រិយជាងគេ ទោះបីជាយ៉ាងណាវិជ្ជាជីវករខាងកីឡាបានរៀបចំកីឡាជាច្រើនដែលមិនទូទៅនៅកម្ពុជាដូចជានៅបណ្ដាប្រទេសលោកខាងលិចឡើយ ពីព្រោះដោយសារលក្ខខណ្ឌសេដ្ឋកិច្ច។ បាល់ទាត់ត្រូវបាននាំមកកម្ពុជាដោយពួកបារាំងនិងក្លាយជាមានប្រជាប្រិយភាពជាមួយពួកអ្នកនៅក្នុងស្រុក។[១០២] ក្រុមបាល់ទាត់ជាតិកម្ពុជាបានរៀបចំលើកទីបួនក្នុងពានអាស៊ី១៩៧២ ក៏ប៉ុន្តែការរីកចម្រើនបានបង្ហាញចាប់តាំងពីសង្គ្រាមរដ្ឋប្បវេណីមកម៉្លេះ។ កីឡាលោកខាងលិចដូចជាបាល់ទះ កសាងខ្លួន វាយកូនគោលវាល សហភាពបាល់អោប វាយគោលចូលឡូ និងបាល់បោះកំពុងទទួលបានប្រជាប្រិយភាព។ កីឡាក្នុងស្រុករួមមានការប្រណាំងទូកប្រពៃណី ប្រណាំងក្របី ប្រដាល់សេរី ចំបាប់បុរាណខ្មែរ និងល្បុក្កតោ។ កម្ពុជាដំបូងបានចូលរួមក្នុងកីឡាអូឡាំពិកកំឡុងល្បែងអូឡាំពិករដូវក្ដៅ១៩៥៦ដែលបញ្ជូនពួកអ្នកជិះសេះ។ កម្ពុជាក៏បានអញ្ជើញជាកិត្តិយសក្នុងល្បែងល.ក.ប.ថ. រឺ GANEFO ការឆ្លាស់គ្នានឹងល្បែងអូឡាំពិក នៅក្នុងទសវត្សឆ្នាំ១៩៦០។
របាំ

របាំខ្មែរអាចត្រូវបានចែកទៅជាបីចំណាត់ថ្នាក់ធំៗ: របាំបុរាណខ្មែរ របាំប្រជាប្រិយ និងរបាំសង្គម។ ដើមកំណើតពិតប្រាកដនៃរបាំបុរាណខ្មែរត្រូវបានគេជជែកវែកញែក។ ពួកអ្នកប្រាជ្ញខ្មែរក្នុងស្រុកភាគច្រើនបំផុតទាញទម្រង់របាំសម័យត្រឡប់ទៅសម័យអង្គរវិញ ដែលមើលទៅមានភាពស្រដៀងៗគ្នាក្នុងចម្លាក់ប្រាសាទសម័យនោះ ពេលនោះដែរ អ្នកដទៃទៀតបានប្រកាន់ថាក្បាច់របាំខ្មែរសម័យទំនើបត្រូវបានរៀន (រឺ រៀនឡើងវិញ) ពីពួកអ្នករបាំរាជវាំងសៀមនៅក្នុងទសវត្សឆ្នាំ១៨០០។
របាំបុរាណខ្មែរគឺជាទម្រង់នៃសិល្បៈសំដែងដែលមានបែបបទបានបង្កើតឡើងក្នុងរាជវាំងកម្ពុជាសំដែងឡើងសម្រាប់ទាំងការកំសាន្តនិងគោលបំណងប្រារព្ធពិធីផ្សេងៗ។[១០៣] របាំងទាំងនេះត្រូវបានសំដែងឡើងដោយបុរស និងស្ត្រីបានហ្វឹកហាត់ខ្ពស់ដែលមានសម្លៀកបំពាក់សាំញ៉ាំក្នុងឱកាសសាធារណៈសម្រាប់វិភាគទាន ការបន់ស្រន់ រឺ ដើម្បីធ្វើឱ្យស្ដែងនូវរឿងរ៉ាវប្រពៃណី និងកំណាព្យវីរកថា ដូចជារាមកេរ្តិ៍ កំណែខ្មែរនៃរឿងរាមាយណៈ។ [១០៤] ស្គាល់ជាផ្លូវការថាជារបាំព្រះរាជទ្រព្យ វាគឺត្រូវប្រគំឡើងដោយតន្ត្រីវង់ភ្លេងពិណពាទ្យបន្ទរតាមដោយអ្នកចម្រៀងបន្ទរសម្លេងជាច្រើន។
របាំប្រជាប្រិយខ្មែរ ជាញឹកញាប់បានសំដែងដោយតន្ត្រីមហោរី ប្រារព្ធឡើងនូវក្នុងក្រុមជនជាតិនិងវប្បធម៌ផ្សេងៗក្នុងកម្ពុជា។ របាំប្រជាប្រិយមានដើមកំណើតក្នុងភូមិស្រុកនិងត្រូវបានសំដែងភាគច្រើនបំផុតដោយពួកអ្នកស្រុកដល់ពួកអ្នកស្រុក។[១០៥] ការសំដែងទាំងនេះត្រូវបានកែច្នៃតិចតួចនិងការស្លៀកពាក់រួចហើយគឺថាពួកមនុស្ស អ្នករបាំដើរតួជាពួកកុលសម្ព័ន្ធភ្នំ ពួកចាម រឺពួកកសិករ។ ជាធម្មតា មានល្បឿនលឿនជាងរបាំបុរាណ របាំប្រជាប្រិយសំដែងនូវសាច់រឿងមនុស្សសាមញ្ញ ដូចជាស្នេហា កំប្លែង រឺ ការទប់ស្កាត់ព្រលឹងបិសាច។[១០៥]
របាំសង្គមទាំងនោះត្រូវបានស្ដែងឡើងដោយពួកភ្ញៀវនៅក្នុងពិធីលៀងសោយភោជ ពិធីជប់លៀង រឺ ការប្រមូលគ្នាក្នុងសង្គមក្រៅផ្លូវការផ្សេងៗ។ របាំសង្គមតាមប្រពៃណីខ្មែរគឺស្រដៀងៗនឹងអ្វីដែលមានក្នុងប្រទេសជាតិអាស៊ីអាគ្នេយ៍ដទៃទៀតដែរ។ ឧទាហរណ៍រួមមានរាំវង់ និងរាំក្បាច់ក៏ដូចជាសារ៉ាវ៉ាន់ និងឡាំលាវដែរ។ របាំមានប្រជាប្រិយលោកខាងលិចសម័យទំនើបរួមមានឆាត់ៗឆា បូឡេរ៉ូ និងម៉ាឌីសុនក៏បានជះឥទ្ធិពលដល់របាំសង្គមខ្មែរដែរ។

តន្ត្រី
តន្ត្រីខ្មែរបុរាណចុះកាលបរិច្ឆេទត្រឡប់ទៅក្នុងរង្វង់នៃចក្រភពខ្មែរ។[១០៦] ព្រះរាជរបាំដូចជារបាំអប្សរាគឺជានិមិត្តរូបនៃវប្បធម៌ខ្មែរ ក៏ដូចជាវង់ភ្លេងមហោរីដែលអមទៅនឹងរបាំទាំងនោះផង។ ទម្រង់ជនបទស្រុកបន្ថែមទៀតនៃតន្ត្រីរួមមានចាប៉ី និងអាយ៉ៃ។ កាលពីមុនគឺពេញនិយមចំណោមជំនាន់ចាស់ៗនិងជារឿយៗបំផុតគឺជាការសម្ដែងតែឯងដោយបុរសម្នាក់កេះចាប៉ី (ហ៊្គីតាខ្មែរ) ក្នុងចន្លោះកំណាព្យកាព្យឃ្លោងដែលច្រៀងគ្មានភ្លេង។ ទំនុកច្រៀងទាំងនេះជាញឹកញាប់មានសាច់រឿងសីលធម៌ រឺសាសនា។ អាយ៉ៃអាចត្រូវបានគេសំដែងតែឯង រឺ ដោយបុរសម្នាក់ និងស្ត្រីម្នាក់ហើយជារឿយមានកំប្លែងជាធម្មតា។ វាគឺជាទម្រង់នៃបទនិពន្ធទំនុកច្រៀង ពោរពេញជារឿយដោយឃ្លាមានន័យពីរយ៉ាង ដែលក៏អាចត្រូវបានគេបង្កើតជានាដកថា រឺ កាព្យឥតព្រាងទុកភ្លាមៗទាំងស្រុង និងជាការរីករាយរបស់នរណាម្នាក់។ នៅពេលបានច្រៀងដោយគូ ប្រុស រឺ ស្រីម្ដងម្នាក់ ដោយការឆ្លើយឆ្លងកាព្យ រឺពាក្យប្រដៅដែលចេញរបស់អ្នកដទៃដើម្បីឱ្យអ្នកនោះដោះស្រាយ ជាមួយការផ្ទុះនូវការលេងឧបករណ៍ភ្លេងខ្លីៗនៅចន្លោះកាព្យទាំងនោះ។ ភ្លេងការគឺជាឈុតនៃតន្ត្រីនិងចម្រៀងប្រពៃណីដែលបានលេងទាំងដើម្បីការកំសាន្ត និងជាការបន្ទរតាមសម្រាប់ផ្នែកនៃពិធីការផ្សេងៗជាច្រើនក្នុងពិធីមង្គលការខ្មែរដែលមានរយៈពេញមួយថ្ងៃតាមប្រពៃណី។
តន្ត្រីកម្ពុជាពេញនិយមត្រូវបានសំដែងឡើងជាមួយឧបករណ៍របែបលោកខាងលិច រឺក៏លាយឡំដោយឧបករណ៍បុរាណនិងលោកខាងលិច។ តន្ត្រីរបាំត្រូវបានតែងឡើងក្នុងរបៀបពិសេសសម្រាប់របាំសង្គម។ តន្ត្រីនៃអ្នកច្រៀងបំពេរលោកស៊ីន-ស៊ីសាមុតនិងអ្នកស្រីរស់-សេរីសុទ្ធាចាប់តាំងពីទសវត្សឆ្នាំ១៩៦០ដល់ទសវត្សឆ្នាំ១៩៧០ត្រូវបានគេចាត់ទុកថាជាតន្ត្រីពេញនិយមតន្តី (ខ្លាស់ស៊ិក)កម្ពុជា។ កំឡុងបដិវត្តន៍ខ្មែរក្រហមពួកអ្នកចម្រៀងតន្តី (ខ្លាស់ស៊ិក)និងមានប្រជាប្រិយជាច្រើននៅទសវត្ស៦០និង៧០បានស្លាប់ដោយការប្រហារជីវិត ការអត់ឃ្លាន រឺ ការធ្វើការហួសកម្លាំង[ត្រូវការអំណះអំណាង] និងខ្សែអាត់ស្នាដៃដើមជាច្រើនពីសម័យនោះត្រូវបានបាត់បង់ រឺ បំផ្លាញ។
នៅទសវត្សឆ្នាំ១៩៨០ កែវ-សារ៉ាត់ (ជនភៀសខ្លួនម្នាក់ដែលតាំងលំនៅវិញនៅសហរដ្ឋ) និងពួកអ្នកដទៃទៀតបានបន្តកេរ្តិ៍ដំណែលនៃពួកអ្នកចម្រៀងតន្តី (ខ្លាស់ស៊ិក) ជាញឹកញាប់បង្កើតឡើងវិញនូវចម្រៀងពេញនិយមរបស់ពួកគេ។ ទសវត្ស៨០និង៩០ក៏បានឃើញការងើបឡើងនូវប្រជាប្រិយភាពនៃកន្ត្រឹម បែបបទតន្ត្រីនៃទម្រង់ខ្មែរសូរិន្ទដល់ការប្រើប្រាស់ឧបករណ៍តន្ត្រីសម័យ។[១០៧]
អន្តរៈបណ្ដាញ (អ៊ិនថឺរនែត)
ពេលដូចគ្នា កម្ពុជាបន្តរីកលូតលាស់ ធ្វើឱ្យមានការតភ្ជាប់ខ្លួនទៅនឹងពិភពលោក។ មានកន្លែងជាច្រើនដែលការចូលដល់របស់អន្តរៈបណ្ដាញដែលអនុញ្ញាតឱ្យមានការប្រើប្រាស់ជាសាធារណៈ ដូចជាហាងកាផ្វេ រង្គសាល ភេសជ្ជដ្ឋាន ភោជនីយដ្ឋាន និងស្ថានីយសាំង។ ម៉ូដឹមយូអេសប៊ី និងសមត្ថភាពអន្តរៈបណ្ដាញលើទូរសព្ទដៃឥឡូវអនុញ្ញាតឱ្យជនកម្ពុជាជាច្រើនភ្ជាប់ជាមួយពិភពខាងក្រៅ។
សេវាអន្តរៈបណ្ដាញនៅតំបន់ទីក្រុងមេថ្លៃតិចជាងតំបន់ជនបទ។ សេវាជាមូលដ្ឋានជាមួយល្បឿន៣មបៃ/វ ថ្លៃ១២$ក្នុងមួយខែបូកតម្លៃម៉ូដឹមជួល។[១០៨] ការតម្លើងនិងឈ្នួលដឹកជញ្ជូននៅតំបន់ជនបទអាចបន្ថែមថ្លៃនេះ។ ការរីកចម្រើនថ្មីចំពោះបច្ចេកវិទ្យាការភ្ជាប់អន្តរៈបណ្ដាញបានហុចជាលទ្ធផលឱ្យមានតម្លៃថោក។
ការចូលអន្តរៈបណ្ដាញកើនឡើងបានបង្កើតឱ្យមានការទាមទារសម្រាប់ស្ថានបណ្ដាញបន្ថែមទៀតដែលផ្ដោតលើកម្ពុជា។ ដោយសារអត្រានៃអក្ខរភាពនៅកម្ពុជា ការកើនឡើងជាបញ្ហាចោទថាតើទីទាំងនេះដែលផ្ដោតលើកម្ពុជាត្រូវការជាភាសាអង់គ្លេស រឺ ខ្មែរ។ អង់គ្លេសគឺជាភាសាគ្របដណ្ដប់មុនគេក្នុងអន្តរៈបណ្ដាញនិងភាគច្រើននៃអ្នកប្រើប្រាស់អន្តរៈបណ្ដាញនៅកម្ពុជាអាចយល់អង់គ្លេស ប៉ុន្តែជាមួយការប្រើប្រាស់ទីស្ថានបន្ថែមទៀតដែលមានយូនីកូដខ្មែរមានសមត្ថភាពដើម្បីផ្ដល់នូវកំណែជាភាសាខ្មែរ។
ប្រព័ន្ធគមនាគមន៍ជាតិ


ព្រះរាជាណាចក្រកម្ពុជាមានទំនាក់ទំនងក្នុងប្រទេសនិងក្រៅប្រទេសតាម ផ្លូវដី ផ្លូវទឹក ផ្លូវដែកនិងផ្លូវអាកាស ។ ផ្លូវគមនាគមន៍ដែលសំខាន់ជាងគេគឺផ្លូវគោក (ផ្លូវថ្នល់) សំខាន់ទាំងសកម្មភាពនិងប្រវែង ។
១ ប្រព័ន្ធផ្លូវថ្នល់ ៖ យោងតាមស្ថិតិមុនឆ្នាំ ១៩៧០ ព្រះរាជាណាចក្រកម្ពុជាមានបណ្តាញផ្លូវគោកសំខាន់ៗដូចខាងក្រោម៖
- ផ្លូវជាតិលេខ១: ចេញពីភ្នំពេញទៅបាវិតកាត់តាមអ្នកលឿងនិងខេត្តស្វាយរៀង មានប្រវែង១៦៧ គ.ម ។
- ផ្លូវជាតិលេខ២: ចេញពីភ្នំពេញទៅភ្នំដិនកាត់តាមក្រុងតាខ្មៅនិងខេត្តតាកែវមានប្រវែង១៣៧ គ.ម ។
- ផ្លូវជាតិលេខ៣: ចេញពីភ្នំពេញទៅខេត្តព្រះសីហនុកាត់តាមខេត្តកំពតមានប្រវែង២៦០ គ.ម ។
- ផ្លូវជាតិលេខ៤: ចេញពីភ្នំពេញទៅខេត្តព្រះសីហនុកាត់តាមខេត្តកំពង់ស្ពឺមានប្រវែង២៣២ គ.ម ។
- ផ្លូវជាតិលេខ៥: ចេញពីភ្នំពេញទៅអូរជ្រៅកាត់តាមខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យមានប្រវែង៤០៨ គ.ម ។
- ផ្លូវជាតិលេខ៦: ចេញពីព្រែកក្តាមទៅខេត្តបន្ទាយមានជ័យកាត់តាមខេត្តកំពង់ធំនិងខេត្តសៀមរាបមានប្រវែង ៣៨៦ គ.ម ។
- ផ្លូវជាតិលេខ៧: ចេញពីស្គន់ទៅខេត្តស្ទឹងត្រែងកាត់តាមស្នួលមានប្រវែង ៥៤៣ គ.ម ។
ផ្លូវខេត្តមានប្រវែង៣៦៧៥ គ.មដែលតភ្ជាប់ពីទីរួមខេត្តទៅទីប្រជុំជនស្រុកនានាក្នុងខេត្ត ។ ផ្លូវខេត្តកសាងឡើងនិងជួសជុលដោយថវិកាខេត្តផ្ទាល់ ។ ស្ពានគ្រប់ប្រភេទនៅតាម ផ្លូវជាតិមានចំនួន៤០២៧កន្លែង ។
២ ប្រព័ន្ធផ្លូវដែក ៖ មុនឆ្នាំ១៩៧០ ការដឹកជញ្ជូនតាមផ្លូវដែកមានឈ្មោះថា រាជាយស្ម័យយានកម្ពុជា ។ ប្រវែងផ្លូវដែកមានប្រវែងសរុប៦៤៩ គ.មនិងទទឹង១ម៉ែត្រនិងមានស្ពានគ្រប់ប្រភេទប្រវែង ៩៩០គ.ម ។ ប្រព័ន្ធផ្លូវដែកមាន៖
៣ ប្រព័ន្ធផ្លូវអាកាស ៖ ព្រះរាជាណាចក្រកម្ពុជាមានអាកាសយានអន្តរជាតិពីរគឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលអាចទទួលយន្តហោះគ្រប់ប្រភេទឲ្យចុះចតបាន និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលមានសកម្មភាពខ្លាំងក្លា ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនាប្រាសាទអង្គរនិងប្រាសាទផ្សេងៗទៀតក្នុងខេត្តសៀមរាប ។ អាកាសយានដ្ឋានត្រូវបានរៀបចំនិងកែលំអដោយក្រុមហ៊ុនវិនិយោគបរទេសមកពីប្រទេសបារាំង។ ក្រៅពីនេះ ប្រទេសយើងមានអាកាសយាន្តដ្ឋានក្នុងស្រុកចំនួន៦កន្លែងទៀតគឺនៅក្នុង ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។
៤ ប្រព័ន្ធផ្លូវទឹក ៖ ដោយស្ថានភាពភូមិសាស្រ្តមានរាងបាតខ្ទះ ព្រះរាជាណាចក្រកម្ពុជាសម្បូរទៅដោយផ្លូវទឹកណាស់ ។ គេបែងចែកផ្លូវទឹកនេះជាបីប្រព័ន្ធគឺ
- ប្រព័ន្ធទន្លេមេគង្គ ៖ប្រព័ន្ធទន្លេមេគង្គ រួមមានទន្លេមេគង្គលើ និងទន្លេមេគង្គក្រោម (ពីល្បាក់ខោនដល់ក្អមសំណរ) និង ទន្លេបាសាក់មានប្រវែង ១០០គ.មនិងដៃទន្លេទាំងអស់របស់ទន្លេមេគង្គ។ ទន្លេមេគង្គមានប្រភពនៅ ខ្ពង់រាបទីបេ លើរយៈកំពស់ ៥០០០ម៉ែត្រ មានប្រវែងសរុប ៤២០០ គ.ម មានអាងទន្លេ ៨០០ ០០០គ.ម២ ហូរកាត់ប្រទេស ឡាវ ភូមា ថៃ កម្ពុជា និង វៀតណាម។ ទន្លេមេគង្គកម្ពុជាមានប្រវែង ៥០០គ.ម ចាប់ពី ល្បាក់ខោន (ព្រំប្រទល់ឡាវ កម្ពុជា) ដល់ព្រំដែន វៀតណាម កាត់តាមខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តព្រៃវែង។
- របបទឹក ៖ របបទឹកទាក់ទាញនឹងអាកាសធាតុមូសុង។ រដូវទឹក ឡើងចាប់ពីខែមិថុនា ទៅ ខែតុលា។ ធារទឹក រដូវវស្សា ៣៤ ០០០ ម៣ ហើយក្នុងមួយវិនាទី ស្មើ ២០ ដង នៃធារទឹក នៅរដូវទឹកប្រាំង។ នៅរដូវទឹកស្រក ចាប់ពីខែវិច្ឆិកា ទៅ ខែឧសភា ស្របទៅនឹងតំបន់ ឈប់រលាយ និងមូសុងវស្សាឈប់បក់។
- ដៃទន្លេមេគង្គ ៖ដៃខាងស្តាំគឺ ទន្លេរពៅស្ថិតនៅខាងស្តាំដៃតាមព្រំដែនឡាវ។ ដៃទន្លេមេគង្គខាងធ្វេងមាន ទន្លេសាន ទន្លេសេកុង ទន្លេស្រែពក ព្រែកគ្រៀង ព្រែកកាំពី ព្រែកឆ្លូង និង ទន្លេតូច (១០០គ.ម)។
- ប្រព័ន្ធទន្លេសាប ៖ ប្រព័ន្ធទន្លេសាបរួមមាន ទន្លេសាប និង បឹងទន្លេសាប។ ទន្លេសាប គិតចាប់ ពី ភ្នំពេញទៅ កំពង់ឆ្នាំង មានប្រវែង ១០០ គ.ម និង បឹងទន្លេសាប មានបណ្តោយ ១៥០ គ.ម ទទឹង ៣២ គ.ម ហើយចែកចេញជាបីផ្នែកគឺ:បឹងធំ(មានបណ្តោយ ៧៥គ.ម ទទឹង ៣២គ.ម) បឹងតូច(មានបណ្តោយ ៣៥គ.ម ទទឹង ២៨គ.ម) និងវាលភក់(ចាប់ពីឆ្នុកទ្រូទៅ កំពង់ឆ្នាំង ផ្នែកនេះសម្បូរកូនកោះណាស់) ។
- របបទឹក ៖ នៅរដូវវទឹកឡើងចាប់ពីខែមិថុនាទៅ តុលាទឹក ហូរចូលបឹងទន្លេសាបតាមទិសភ្នំពេញទៅកំពង់ឆ្នាំង ។ កំពស់ទឹកជ្រៅបំផុត គឺ១៤ម៉ែត្រ ចំណែកផ្ទៃទឹករីកដល់ ១០ ០០០គ.ម២។ នៅរដូវទឹកសម្រក ចាប់ពីខែវិច្ឆិកាទៅ ខែឧសភាជម្រៅទឹកបឹងទន្លេសាប ជាអប្បបរមាពី ០,៨ ទៅ ២ម៉ែត្រ ទឹកហូរចេញពី បឹងទន្លេសាប តាមទិសកំពង់ឆ្នាំង-ភ្នំពេញ។ ទឹកមានផ្ទៃក្រលា ៣០០០គ២។ បាតុភូតចំលែកនេះ គឺហូរចេញហូរចូល បណ្តាលមកពីទឹកជំនន់នៃទន្លេមេគង្គ មាននីវ៉ូខ្ពស់ជាង ទឹកទន្លេសាប ម្យ៉ាងទៀតទឹកបឹងទន្លេសាបមាន រយៈកំពស់ទាបជាងដងទន្លេមេគង្គ។
- ដៃសំខាន់ៗនៃបឹងទន្លេសាប ៖ នៅផ្នែកត្រើយខាងកើតមាន ស្ទឹងត្រែង ស្ទឹងសៀមរាប ស្ទឹងជីក្រែង ស្ទឹងស្ទោង ស្ទឹងសែន។ នៅផ្នែកត្រើយខាងលិចមានស្ទឹងសិរីសោភ័ណ ស្ទឹងមង្គលបុរី ស្ទឹងសង្កែ ស្ទឹងមោង (ដូនទ្រី) ស្ទឹងស្វាយដូនកែវ ស្ទឹងពោធិ៍សាត់ និងស្ទឹងបរិបូរណ៍។
- ដៃសំខាន់ៗនៃទន្លេសាប ៖ នៅត្រើយខាងកើតមានស្ទឹងខ្យា ស្ទឹងជីនិត ស្ទឹងតាំងក្រសាំង និងស្ទឹងស្លាប។ នៅត្រើយខាងលិចមាន ស្ទឹងជ្រៃបាក់ ស្ទឹងគ្រៀវ(ឧត្តុង្គ)។
- ប្រព័ន្ធនៅតាមឈូងសមុទ្រ ៖ ផ្លូវទឹកនៅតាមសមុទ្រច្រើនជាផ្លូវទឹកខ្លីៗ ដែលហូរពីភ្នំក្រវាញ ចាក់ទៅក្នុងឈូងសមុទ្រដែលមានរបបទឹក ដូចទឹកជ្រោះគឺ ហូរយ៉ាងខ្លាំង និង បង្កើតឲ្យមានទឹកជំនន់ ក្នុងរយៈពេលខ្លីនៅ រដូវវស្សា។ របបទឹកមានទំនាក់ទំនង ទៅនឹងរបបខ្យល់មូសុង ។ ដោយហេតុនេះមានស្ទឹងខ្លះរីងស្ងួតនៅ រដូវប្រាំង។ ផ្លូវទឹកសំខាន់ៗ នៅតំបន់ឆ្នេរ រួមមាន ស្ទឹងមេទឹក ស្ទឹងជាយអារែក ព្រែកតាគី ព្រែកជីផាត ព្រែកកំពង់តាសោម ស្ទឹងកំពត និង ស្ទឹងទូកមាស។
- កំពងផែ៖ កំពង់ផែធំៗ នៅព្រះរាជាណាចក្រកម្ពុជាមានពីរគឺ កំពង់ផែក្រុងភ្នំពេញ និង កំពង់ផែក្រុងព្រះសីហនុ ដែលជា ប្រភេទកំពង់ផែអន្តរជាតិ ដ៏មានសារៈសំខាន់បំផុត សម្រាប់ចរាចរណ៍ទំនិញ និងអ្នកទេសចរ។ កំពង់ផែភ្នំពេញ រួមមានផែថ្ម មានប្រវែង ១៨៤ម៉ែត្រ និងផែបណ្តែតទឹកមាន ប្រវែង ១៩៦ម៉ែត្រ។ ជម្រៅទឹកនៅរដូវវស្សា ៥,៨ម៉ែត្រ និងរដូវប្រាំង ៤,២ម៉ែត្រ។ កំពង់ផែក្រុងព្រះសីហនុ ស្ថិតនៅចំងាយ ២២៦ គ.មពីភ្នំពេញ តាមផ្លូវជាតិលេខ ៤ និង ២៦៣គ.ម ពីភ្នំពេញតាមផ្លូវរថភ្លើង។ កំពង់ផែនេះសាងសង់នៅឆ្នាំ ១៩៥៤ ហើយបើកឲ្យប្រើប្រាស់នៅឆ្នាំ ១៩៦០។ កំពង់ផែនេះមានបណ្តោយ ៣៥០ម៉ែត្រ និងទទឹង ២៨ម៉ែត្រ។[១០៩]
- ប្រព័ន្ធទន្លេមេគង្គ ៖ប្រព័ន្ធទន្លេមេគង្គ រួមមានទន្លេមេគង្គលើ និងទន្លេមេគង្គក្រោម (ពីល្បាក់ខោនដល់ក្អមសំណរ) និង ទន្លេបាសាក់មានប្រវែង ១០០គ.មនិងដៃទន្លេទាំងអស់របស់ទន្លេមេគង្គ។ ទន្លេមេគង្គមានប្រភពនៅ ខ្ពង់រាបទីបេ លើរយៈកំពស់ ៥០០០ម៉ែត្រ មានប្រវែងសរុប ៤២០០ គ.ម មានអាងទន្លេ ៨០០ ០០០គ.ម២ ហូរកាត់ប្រទេស ឡាវ ភូមា ថៃ កម្ពុជា និង វៀតណាម។ ទន្លេមេគង្គកម្ពុជាមានប្រវែង ៥០០គ.ម ចាប់ពី ល្បាក់ខោន (ព្រំប្រទល់ឡាវ កម្ពុជា) ដល់ព្រំដែន វៀតណាម កាត់តាមខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តព្រៃវែង។
ដំណឹកជញ្ជូន
សង្គ្រាមរដ្ឋប្បវេណីនិងការមិនខ្វល់ខ្វាយបានបំផ្លាញយ៉ាងខ្លាំងនូវប្រព័ន្ធដឹកជញ្ជូនរបស់កម្ពុជា ក៏ប៉ុន្តែជាមួយជំនួយនិងគ្រឿងបរិក្ខារមកពីប្រទេសនានា កម្ពុជាកំពុងតែដំឡើងផ្លូវធំសំខាន់ៗជាច្រើនដល់មាត្រដ្ឋានអន្តរជាតិនិងភាគច្រើនបំផុតត្រូវបានពង្រីកឱ្យធំចាប់តាំងពីឆ្នាំ២០០៦។ ផ្លូវសំខាន់ៗច្រើនបំផុតឥឡូវត្រូវបានគេក្រាល។
កម្ពុជាមានផ្លូវដែកពីរខ្សែ សរុបទៅប្រហែល៦១២គីឡូម៉ែត្ររឺសហាតិមាត្រ (៣៨០ ម៉ាយ)នៃផ្លូវខ្នាតមួយ ម៉ែត្រ តែមួយគត់។[១១០] ខ្សែនេះរត់ពីរាជធានីទៅកាន់ព្រះសីហនុលើច្រាំងសមុទ្រខាងត្បូង និងពីភ្នំពេញទៅសិរីសោភ័ណ (ទោះបីយ៉ាងណាជារឿយៗរថភ្លើងរត់ឆ្ងាយត្រឹមតែបាត់ដំបងប៉ុណ្ណោះ)។ ដូចគ្នាក្នុងឆ្នាំ១៩៨៧ រទេះភ្លើងមានអ្នកដំណើរតែម្នាក់គត់ក្នុងមួយអាទិត្យបានដំណើរការចន្លោះរវាងភ្នំពេញនិងបាត់ដំបង ក៏ប៉ុន្តែគម្រោង១៤១លាន$មួយបានផ្ដល់មូលនិធិច្រើនបំផុតដោយធនាគារអភិវឌ្ឍន៍អាស៊ី បានត្រូវគេចាប់ផ្ដើមឡើងដើម្បីធ្វើឱ្យប្រព័ន្ធផ្លូវដែកដែលអស់កម្លាំងមានកម្លាំងឡើងវិញដែលនឹង(ប្រជាប់)កម្ពុជាជាមួយមជ្ឈមណ្ឌលឧស្សាហកម្មនិងដឹកជញ្ជូនសំខាន់ៗនៅឯបាងកក និងទីក្រុងហូជីមិញ។[១១០]
ម្យ៉ាងទៀត សរសៃឈាមចរាចរណ៍អន្តរខេត្តសំខាន់ៗភ្ជាប់ភ្នំពេញជាមួយព្រះសីហនុ ដោយការដាក់ផ្ទៃផ្លូវខូចកាលពីមុនជាថ្មីវិញជាមួយបេតុង/ការក្រាលកៅស៊ូ និងការដំណើរការឱ្យមានការឆ្លងកាត់ទន្លេសំខាន់ទាំង៥ដោយមធ្យោបាយស្ពានបានតភ្ជាប់ភ្នំពេញជាអចិន្ត្រៃយ៍ជាមួយកោះកុង និងដោយហេតុនេះឥឡូវគ្មានផ្លូវកាត់ផ្ដាច់ចូលទៅកាន់ថៃជិតខាងនិងប្រព័ន្ធផ្លូវដ៏ធំទូលាយរបស់ខ្លួនឡើយ។
អត្រាគ្រោះថ្នាក់ចរាចរណ៍របស់កម្ពុជាគឺខ្ពស់តាមមាត្រដ្ឋានពិភពលោក។ នៅឆ្នាំ២០០៤ ចំននួននៃមរណភាពតាមដងផ្លូវក្នុងយានយន្ត១០០០០គ្រឿងគឺមានដប់ដងខ្ពស់នៅកម្ពុជាច្រើនជាងនៅលោករីកចម្រើន និងចំនួនមរណភាពតាមដងផ្លូវបានកើនឡើងទ្វេដងក្នុងបីឆ្នាំពីមុនមក។[១១១]

ផ្លូវទឹកក្នុងដីគោកដ៏ធំទូលាយរបស់ប្រទេសជាតិនេះគឺមានសារៈសំខាន់ជាប្រវត្តិសាស្ត្រក្នុងពាណិជ្ជកម្មអន្តរជាតិ។ ទន្លេមេគង្គនិងទន្លេសាប ដៃរបស់វាជាច្រើន និងទន្លេសាបបានផ្ដល់នូវផ្លូវជាច្រើននៃប្រវែងសន្ធឹង រួមមាន៣៧០០សហាតិមាត្រ រឺ គីឡូម៉ែត្រ (២៣០០ ម៉ាយ) ដែលអាចធ្វើនាវាចរណ៍ពេញមួយឆ្នាំដោយការអូសទាញកាណូត ០,៦មាត្រ (២ ft) និង២៨២សហាតិមាត្រផ្សេងទៀត (១៧៥ ម៉ាយ) អាចធ្វើនាវាចរណ៍ដល់ការអូសទាញកាណូត១,៨មាត្រ (៦ ft)។[១១២] កម្ពុជាមានកំពង់ផែពីរសំខាន់ៗ ភ្នំពេញ និងព្រះសីហនុ និងមួយៗមានតូចៗប្រាំទៀត។ ភ្នំពេញ បានស្ថិតនៅចំណុចប្រសព្វនៃទន្លេបាសាក់ មេគង្គ និងទន្លេសាប គឺជាកំពង់ផែទន្លេតែមួយគត់ដែលមានសមត្ថភាពក្នុងការទទួលនាវា៨០០០តោនកំឡុងរដូវវស្សា និងនាវា៥០០០តោនកំឡុងរដូវប្រាំង។ ជាមួយនិងសកម្មភាពសេដ្ឋកិច្ចដែលកើនឡើងបានឈានដល់កំណើនក្នុងការប្រើប្រាស់ឡាននិងម៉ូតូ ទោះបីយ៉ាងណាកង់នៅតែមានចំនួនលើសលប់។[១១៣] "ស៊ីក្លូ" (ជារបស់ដែលបន្សល់ពីបារាំង) រឺ ស៊ីក្លូធាក់ គឺជាជម្រើសបន្ថែមមួយទៀតជាញឹកញាប់ប្រើប្រាស់ដោយពួកអ្នកទេសចរ។ ប្រភេទនៃស៊ីក្លូទាំងនេះគឺមានតែមួយគត់នៅកម្ពុជាក្នុងនោះអ្នកធាក់គឺស្ថិតនៅពីក្រោយកន្លែងអង្គុយអ្នកដំណើរ[១១៤] ដែលផ្ទុយគ្នានឹងស៊ីក្លូធាក់នៅក្នុងប្រទេសជិតខាងដែលអ្នកធាក់នៅពីមុខនិងអូសទាញរទេះ។
ប្រទេសនេះមានព្រលានយន្តហោះពាណិជ្ជកម្មបួន។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)នៅភ្នំពេញធំបំផុតទីពីរនៅកម្ពុជា។ ព្រលានយន្តហោះអន្តរជាតិអង្គរសៀមរាបគឺធំជាងគេបំផុតនិងបម្រើជើងហោះហើរអន្តរជាតិច្រើនបំផុតចូលនិងចេញពីកម្ពុជា។ ព្រលានយន្តហោះដទៃៗផ្សេងទៀតស្ថិតនៅព្រះសីហនុនិងបាត់ដំបង។
មើលបន្ថែម
ឯកសារយោង
- ↑ នាយកដ្ឋានបំណែងចែកប្រជាជនកិច្ចការសេដ្ឋកិច្ច និងសង្គម (២០០៩). "បំណែងចែកប្រជាជន ការប៉ាន់ស្មានប្រជាជន និងផ្នែកការប៉ាន់ទុកជាមុន". Retrieved on ថ្ងៃ ៦មិថុនា ២០១២.
- ↑ Cambodian National Institute of Statistics, accessed 6 June 2012
- ↑ ៣,០ ៣,១ ៣,២ ៣,៣ "កម្ពុជា". មូលនិធិរូបិយវត្ថុអន្តរជាតិ. Retrieved ថ្ងៃ ១៨មេសា ២០១២.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ "របាយនៃប្រាក់ចំណូលគ្រួសារ – លិបិក្រមជីនី". សៀវភៅការពិតពិភពលោក. ភ.ស.ក. Retrieved ថ្ងៃ ១កញ្ញ ២០០៩.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ "របាយការណ៍អភិវឌ្ឍន៍មនុស្ស២០០៩។ និន្នាការលិបិក្រមអភិវឌ្ឍន៍មនុស្ស: តារាងG" (PDF). សហប្រជាជាតិ. Retrieved ថ្ងៃ ៥តុលា ២០០៩.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ Cambodia to celebrate day for indigenous people near Angkor Wat
- ↑ Cambodia to outgrow LDC status by 2020 | Business | The Phnom Penh Post – Cambodia's Newspaper of Record. The Phnom Penh Post (May 18, 2011). Retrieved on June 20, 2011.
- ↑ ឯក-ម៉ាដ្រា (១៩មករា ២០០៧). "ចំណូលប្រេងមិនដូចគ្នារហូត២០១៣: ក្រសួង". រ៉យតឺរ. http://cambotoday.blogspot.com/2009/06/oil-revenue-not-likely-until-2013.html។ បានយកមក ថ្ងៃ ១៩ធ្នូ ២០១១.
- ↑ ៩,០ ៩,១ ៩,២ មៀរៀម-ស្តាខ (២០០៥). "កម្ពុជាសម័យបុរេអង្គរនិងអង្គរ". ជា ហ្គ្លឹវ៉ឺរ, អៀន; បិលវូដ, ភិតថឺរ-អ៊ែស. អាស៊ីអាគ្នេយ៍: ចាប់ពីបុរេប្រវត្តិសាស្ត្រដល់ប្រវត្តិសាស្ត្រ. រ៉ោតឡឺច. ល.ស.ប.អ. 978-0-415-39117-7. http://www.anthropology.hawaii.edu/People/Faculty/Stark/pdfs/2004_PreAngkorian.pdf.
- ↑ ធ្រែនណឹត, មិឆឹល (២០តុលា ២០០៩). "កំណាយបុរាណវិទ្យាបុរេប្រវត្តិលើកទីពីរនៅល្អាងស្ពាន (២០០៩)". Retrieved ១៧វិច្ឆិកា ២០០៩.
{{cite web}}
: Check date values in:|accessdate=
and|date=
(help) - ↑ "កុលាលភាជន៍ចាស់បំផុតនៅល្អាងស្ពានកម្ពុជា (១៩៦៦-៦៨)". ២០តុលា ២០០៩. Retrieved ១៧វិច្ឆិកា ២០០៩.
{{cite web}}
: Check date values in:|accessdate=
and|date=
(help) - ↑ ឆាលឡឹស-ហាយអ៊ាំម (១៩៨៩). បុរាណវិទ្យានៃអាស៊ីអាគ្នេយ៍ដីគោក. សារព័ត៌មានសាកលវិទ្យាល័យខាំប៊្រិជ. ល.ស.ប.អ. 978-0-521-27525-5., ទំ.១២០
- ↑ ដោហ្គហ៊្គាំលដ៏ជែ.ដាប់បលយូ.-អូរ៉ាយលី, អេនចឺឡឺ វ៉ន់ ដេន ឌ្រីស្ឆ៍, វឿន-វុទ្ធី (២០០៦). "បុរាណវិទ្យា និង បុរាណសត្វវិទ្យានៃភូមិស្នាយ:ទីបញ្ចុះសពចុងបុរេប្រវត្តិនៅកម្ពុជាភាគពាយព្យ" ៤៦ (2). ISSN 0066-8435.
- ↑ "ប្រវត្តិស្រាវជ្រាវ". មជ្ឈមណ្ឌលបុរាណវិទ្យាមេមត់. Retrieved ៦កុម្ភៈ ២០០៩.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ ហ៊្គើដ-អាល់ប្រិឆ (២០០០). "ដីលើករង្វង់មូលក្រែក៥២/៦២ ការស្រាវជ្រាវថ្មីលើបុរេប្រវត្តិកម្ពុជា". នេត្រាទស្សន៍អាស៊ី ៣៩ (១–២). ISSN 0066-8435. Retrieved on ១៥វិច្ឆិកា ២០០៩.
- ↑ ១៦,០ ១៦,១ ឆាលឡឹស-ហាយអ៊ាំម (2002-01). អរិយធម៌អង្គរ. ភ្វីនិច្ស. ល.ស.ប.អ. 978-1-84212-584-7. http://books.google.com/?id=_oZ52cuX8s4C., ទំព.១៣–២២
- ↑ Britannica.com. History of Cambodia.. Retrieved July 25, 2006.
- ↑ "ផែនទីចក្រភពខ្មែរ". សិល្បៈ-និង-បុរាណវិទ្យា.ខម. Retrieved ២៧មិថុនា ២០១០.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ "បង្អួចមើលអាស៊ី". Archived from the original on ២១ឧសភា ២០០៧.
{{cite web}}
: Check date values in:|archivedate=
(help) - ↑ "ការប្រព្រឹត្តទៅនៃបណ្ឌិតសភាវិទ្យាសាស្ត្រជាតិនៃសហរដ្ឋអាមរិក: ផែនទីបុរាណវិទ្យាទូលំទូលាយនៃសំណង់តាំងនៅនៃបុរេឧស្សាហកម្មដ៏ធំបំផុតរបស់ពិភពលោកនៅអង្គរ កម្ពុជា". Pnas.org. Retrieved ២៧មិថុនា ២០១០.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ Metropolis: Angkor, the world's first mega-city, The Independent, August 15, 2007
- ↑ ឈែនដ្លឺរ ដាវិដផ. "ស្រុកនិងប្រជាជនកម្ពុជា"។ ១៩៩១។ ហបផឺខាលលិនស៍។ ញូវយ៉ក ញូវយ៉ក។ ទំ.៧៧
- ↑ Scientists dig and fly over Angkor in search of answers to golden city's fall, The Associated Press, June 13, 2004
- ↑ ឈែនដ្លឺរ, ដ.ផ. (១៩៩៣). ប្រវត្តិសាស្ត្រកម្ពុជា (រ.ទី២). បោលដឺរ, ខូឡូរ៉ាដូ: វ៉ិសវ្យូប៉្រិស.
- ↑ ២៥,០ ២៥,១ ២៥,២ ឃែម, ហឹនរី (១៩៩៨). កម្ពុជា: របាយការណ៍ពីដែនដីមានជំងឺ. ញូវយ៉ក: អាខេដផាប់ប៊្លីឝ៊ិង. p. ២៧. ល.ស.ប.អ. 1-55970-433-0. http://books.google.com/?id=wtBkD5CoIMkC&printsec=frontcover&dq=Cambodia+Report+from+a+Stricken+Land#v=onepage&q=.
- ↑ ២៦,០ ២៦,១ "ប្រជាជន-កម្ពុជា"។ បណ្ដាល័យសិក្សាការប្រទេសសមាជ។
- ↑ ឃែម, ហឹនរី (១៩៩៨). របាយណ៍កម្ពុជាពីដែនដីមានជំងឺ. ញូវយ៉ក: អាខេដផាប់ប៊្លិសឝ៊ិង. p. ២៣. ល.ស.ប.អ. 1-55970-507-8.
- ↑ Washington Post, December 29, 1967
- ↑ Stephen J. Morris "Why Vietnam Invaded Cambodia.". (Stanford University Press. 1999). p. 44
- ↑ សីហនុ, នរោត្តម (១៩៧៣). សង្គ្រាមរបស់ខ្ញុំជាមួយសេអ៊ីអា កំណត់ប្រវត្តិសម្ដេចនរោត្តម-សីហនុពេលដែលបានទាក់ទងនឹងវាលផ្វ្រេដ-បឺចចឹត. សៀវភៅភែនទិអន. ល.ស.ប.អ. 0-394-48543-2.
- ↑ Stephen J. Morris "Why Vietnam Invaded Cambodia. (Stanford University Press. 1999). pp. 48–51
- ↑ ឝខ្រស, វិល្លៀម (១៩៨៧). បញ្ហាតូចតាច: ឃិស្ស៊ិងហ្គឺរ, និច្សុន និងវិនាសកម្មកម្ពុជា. សហរដ្ឋ: ថាច់ស្តូន. ល.ស.ប.អ. 0-7012-0944-5.
- ↑ Shawcross, Sideshow p. 298.
- ↑ e.g. Chandler, David P. Pacific Affairs, vol. 56, no. 2, Summer 1983, p. 295.
- ↑ Etcheson, Craig, The Rise and Demise of Democratic Kampuchea, Westview Press, 1984, p. 97
- ↑ http://shodhganga.inflibnet.ac.in/bitstream/10603/461/8/09_chapter3.pdf
- ↑ Shawcross, Sideshow pp. 374–375.
- ↑ ៣៨,០ ៣៨,១ Kaplan, Robert D., The Ends of the Earth, Vintage, 1996, p. 406.
- ↑ Shawcross, William, The Quality of Mercy: Cambodia, Holocaust and Modern Conscience, Touchstone, 1985, pp. 115–116.
- ↑ Vickery, Michael, Correspondence, Bulletin of Concerned Asian Scholars, vol. 20, no. 1, January–March 1988, p. 73.
- ↑ The Cambodian Genocide and International Law, By Dr. Gregory H. Stanton, Presented February 22, 1992 at Yale Law School
- ↑ កម្ពុជា ពួកចិន។ បណ្ណាល័យសិក្សាការប្រទេសសមាជ។
- ↑ CambodianGenocide.org.A Brief History of the Cambodian Genocide.. Retrieved July 25, 2006.
- ↑ Stephen J. Morris "Why Vietnam Invaded Cambodia." (Stanford University Press. 1999). p. 220
- ↑ "សាកលវិទ្យាល័យយ៉េល, ''http://www.yale.edu/cgp/thiounn.html''; បានចូលនៅថ្ងៃ ៧មេសា ២០១០". Yale.edu. Retrieved ២៧មិថុនា ២០១០.
{{cite web}}
: Check date values in:|accessdate=
(help); External link in
(help)|title=
- ↑ "សហប្រជាជាតិ, ''http://disarmament.un.org/Library.nsf/d7ae8ea134b27b838525755c00537cf2/f5b3eb8b58ae67c7852575a100632a27/$FILE/A-40-PV69.pdf''; បានចូលនៅថ្ងៃ ៧មេសា ២០១០" (ទ.ឯ.ខ.). Retrieved ២៧មិថុនា ២០១០.
{{cite web}}
: Check date values in:|accessdate=
(help); External link in
(help)|title=
- ↑ "វញ្ចនោបាយខ្មែរ។ (ជំនួយស.រ.ដល់ខ្មែរក្រហម)". Encyclopedia.com. ១៣សីហា ១៩៩០. Retrieved ២៧មិថុនា ២០១០.
{{cite web}}
: Check date values in:|accessdate=
and|date=
(help) - ↑ "TVNZ Interview with ex SAS operative". Tvnz.co.nz. ១៣សីហា ២០០២. Retrieved ២៧មិថុនា ២០១០.
{{cite web}}
: Check date values in:|accessdate=
and|date=
(help) - ↑ "ជំនួយស.រ.ដល់ពួកអ្នកបះបោរប្រឆាំងកុម្មុយនិស្ត: លទ្ធិរីហ៊្គែន និង គ្រោះថ្នាក់របស់វា". Cato.org. ២៤មិថុនា ១៩៨៦. Retrieved ២៧មិថុនា ២០១០.
{{cite web}}
: Check date values in:|accessdate=
and|date=
(help) - ↑ "ការលើកការហ៊ុំព័ទ្ធសេដ្ឋកិច្ចស.រ.ប្រឆាំងកម្ពុជា". Findarticles.com. ២០មករា ១៩៩២. http://findarticles.com/p/articles/mi_m1584/is_n3_v3/ai_11875348/។ បានយកមក ២៧មិថុនា ២០១០.
- ↑ ៥១,០ ៥១,១ US Department of State. Country Profile of Cambodia.. Retrieved July 26, 2006.
- ↑ ក.ស.ខ.ស.ម.ស.ប. កម្ពុជា [១]ទ.ឯ.ខ. (១០,៣ គ.ប.)
- ↑ CIA – The World Factbook. Cambodia.. Retrieved September 13, 2009.
- ↑ BBC News. Khmer Rouge prison chief Duch found guilty.. Retrieved October 11, 2010.
- ↑ "Leader of Khmer Rouge torture prison gets life sentence". CNN. February 3, 2012. http://www.cnn.com/2012/02/03/world/asia/cambodia-duch-appeal/index.html.
- ↑ Cambodian Premier says No More Khmer Rouge Trials | News | English
- ↑ ៥៧,០ ៥៧,១ Adams, Brad, 10,000 Days of Hun Sen, International Herald Tribune, reprinted by Human Rights Watch.org
- ↑ An open letter from Amnesty International
- ↑ Adrian Levy and Cathy Scott-Clark, Country for Sale, The Guardian, 25 April 2008
- ↑ Global Witness.org
- ↑ Coverage of Transparency International's Corruption Report by Rasmei Kampuchea Daily carried on Asia News Network, 2 December 2011
- ↑ Perrin, C.J., International Business Times, 30 March 2011
- ↑ Transparency International's latest index
- ↑ "ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ". ភ.ថ.ប.អ. Retrieved ២០១២-០៦-០៧.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ Cambodia and IAEA. Ola.iaea.org. Retrieved on June 20, 2011.
- ↑ រាជរដ្ឋាភិបាលកម្ពុជា។"ស្ថានទូតបរទេស". Archived from the original on ១២កុម្ភៈ ២០០៧.
{{cite web}}
: Check date values in:|archivedate=
(help) - ↑ ខាត់ថារីន អ៊ី ដាលពីណូ និងដាវិដ ជី ធិមបឺរមែន។ ""អនាគតនយោបាយរបស់កម្ពុជា: វិបត្តិគោលនយោបាយស.រ." Archived from the original on ២៨តុលា ២០០៥.
{{cite web}}
: Check date values in:|archivedate=
(help)", សង្គមអាស៊ី, ២៦មីនា ១៩៩៨។ - ↑ ដកស្រង់ចេញពីសៀវភៅ តំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាត្រង់ទីតាំងភូមិសាស្រ្ត និង លក្ខណៈទូទៅ ដោយលោក កែវ ភួង
- ↑ Tonle Sap Biosphere Reserve: perspective 2000, Mekong River Commission (MRC), Mar 1, 2003. Retrieved from TSBR website, December 29, 2008 [២]
- ↑ Complete list of biosphere reserves in pdf, Publication Date: November 3, 2008, retrieved from UNESCO website, December 29, 2008 [៣]
- ↑ "ការកាប់ព្រៃឈើគំរាមកំហែងអោយមានសោកនាដកម្មកម្ពុជា – ស.ប." ភ្លែនណេតអាខ. ៦មីនា ២០០៣. Retrieved ២៧មិថុនា ២០១០.
{{cite web}}
: Check date values in:|accessdate=
and|date=
(help) - ↑ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៖សេដ្ឋកិច្ច
- ↑ Jahn 2006,2007
- ↑ CBC's Mission
- ↑ ៧៥,០ ៧៥,១ CIA FactBook.. Retrieved September 9, 2006.
- ↑ A Fact Sheet: Cambodia and ADB, Asian Development Bank. Retrieved September 9, 2006.
- ↑ Ministry of Tourism. . Retrieved December 29, 2008.
- ↑ [៤][តំណភ្ជាប់ខូច]
- ↑ Sokha Hotels & Resorts | Official Site | Cambodia Hotels. Sokhahotels.com. Retrieved on June 20, 2011.
- ↑ Foreign tourist arrivals in Cambodia to increase by 20% on annual basis _English_Xinhua. News.xinhuanet.com (January 7, 2008). Retrieved on June 20, 2011.
- ↑ "ភ.ស.ក. – សៀវភៅការពិតពិភពលោក". Cia.gov. Retrieved ២១ធ្នូ ២០១០.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ CIA – The World Factbook
- ↑ U.S. helps English program for poor Cambodian students. News.xinhuanet.com (June 30, 2010). Retrieved on June 20, 2011.
- ↑ "ភ.ស.ក. សៀវភៅការពិតពិភពលោក". Cia.gov. Retrieved ២១ធ្នូ ២០១០.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៖ប្រជាជនកម្ពុជា
- ↑ Cambodia
- ↑ Bureau of Democracy, Human Rights, and Labour of the US Department of State. International Religious Freedom Report 2005.. Retrieved July 24, 2006.
- ↑ Central Intelligence Agency. Cia.gov. Retrieved on June 20, 2011.
- ↑ UNICEF – Cambodia – Statistics
- ↑ 21016209~menuPK:293886~pagePK:1497618 ~piPK:217854~theSitePK:293856,00.html[តំណភ្ជាប់ខូច]
- ↑ .http://www.culturalprofiles.net/cambodia/Directories/Cambodia_Cultural_Profile/-36.html
- ↑ Cambodia. Embassyofcambodia.org.nz. Retrieved on June 20, 2011.
- ↑ អូហ្សាវ៉ា, សាជិកុ, ដាមៀន-វ៉ខខឺរ (២០១១). "ការប្រៀបធៀបទំនុកចិត្តជាសាធារណៈទល់នឹងពួកអ្នកផ្ដល់តំហែទាំសុខភាពនៅកម្ពុជាស្រុកស្រែចម្ការ". ផែនការគោលនយោបាយសុខភាព ២៦ (ផ្គត់ផ្គ.១): i២០ - i២៩. Retrieved on ២៦ឧសភា ២០១២.
- ↑ "យុទ្ធសាស្ត្រសហប្រតិបត្តិការប្រទេសអ.ស.ព." (ទ.ឯ.ខ.). អង្គការសុខភាពពិភពលោក. មេសា ២០០១. Retrieved ២២មិថុនា ២០០៩.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ "ផែនទីមរណភាពកុមារនិងកង្វះអាហារូបត្ថម្ភជាតិ (លទ្ធផលអសន្តិសុខស្បៀងអាហារ)"។ កម្មវិធីស្បៀងអាហារពិភពលោកស.ប.។ បានមកថ្ងៃ៤ឧសភា ២០០៨។
- ↑ ៩៦,០ ៩៦,១ UNICEF. "The Legacy of Landmines". Retrieved July 25, 2006.
- ↑ ៩៧,០ ៩៧,១ PBS.org (July 25, 2003). Cambodia Land Mines.. Retrieved July 24, 2006.
- ↑ "កម្ពុជា របាយការណ៍ត្រួតពិនិត្យមីនដី២០០៧". Lm.icbl.org. Retrieved ២៧មិថុនា ២០១០.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ វៀតណាមណេត, ហាណូយ, វៀតណាម. "វៀតណាមណេត ''http://english.vietnamnet.vn/travel/2008/09/805123/''; បានចូលនៅថ្ងៃ ៣១មករា ២០០៩". អង់គ្លេស.វៀតណាមណេត.vn. Retrieved ២៧មិថុនា ២០១០.
{{cite web}}
: Check date values in:|accessdate=
(help); External link in
(help)CS1 maint: multiple names: authors list (link) [តំណភ្ជាប់ខូច]|title=
- ↑ "ស្ថានបណ្ដាញរដ្ឋាភិបាលកម្ពុជា, បុណ្យអុំទូក អកអំបុក សំពះព្រះខែ; បានចូលនៅថ្ងៃ ២៤កក្កដា ២០០៦". Archived from the original on ១១តុលា ២០០៧.
{{cite web}}
: Check date values in:|archivedate=
(help) - ↑ Earthtrends.org Cambodia Country Profileទ.ឯ.ខ.
- ↑ AFF- The official site of the ASEAN Football Federation. Retrieved February 20, 2009.
- ↑ UNESCO Culture Sector - Intangible Heritage - 2003 Convention :
- ↑ Cravath, Paul (1968). The Ritual Origins of the Classical Dance Drama of Cambodia, Asian Theatre Journal, Vol. 3, No. 2 (Autumn, 1986), pp. 179–203
- ↑ ១០៥,០ ១០៥,១ សំ-សំអាង & សំ-ចាន់ម៉ូលី; ១៩៨៧; របាំប្រជាប្រិយខ្មែរ; វិទ្យាស្ថានខេមរសិក្សា; ញូវីងតុន, ស៊ីធី; ISBN 0941785025
- ↑ http://www.umbc.edu/eol/cambodia/histcmus.htm Sam-ang Sam
- ↑ Andrew McGraw, National Geographic
- ↑ [៥]. Digi. Retrieved on Jul 30, 2012.
- ↑ ដកស្រង់ចេញពីសៀវភៅ តំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាត្រង់ប្រព័ន្ធគមនាគមន៍ជាតិ ដោយលោក កែវ ភួង
- ↑ ១១០,០ ១១០,១ "ផ្លូវដែកកម្ពុជាត្រូវបានធ្វើអោយមានកម្លាំងវិញនៅឆ្នាំ២០១៣". រ៉េលវ៉េយហ្គាហ្សេតអ៊ីនថឺណាស់ស្យឹនណល. ២០០៩-១២-១៦. http://www.railwaygazette.com/nc/news/single-view/view/cambodian-railway-to-be-revived-by-2013.html។ បានយកមក ៩មិថុនា ២០១២.
- ↑ Cambodia Road Traffic Accident and Victim Information System. (PDF) . Retrieved on June 20, 2011.
- ↑ "CountryData.com". CountryData.com. Retrieved ២៧មិថុនា ២០១០.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ "Picking Up Speed: As Cambodia's Traffic Levels Increase, So Too Does the Road Death Toll", The Cambodia Daily, Saturday, March 9–10, 2002."
- ↑ Cyclo – Transport in Cambodia. About.com . Retrieved on Dec 13, 2011.
- ប្រវត្តិសាស្ត្រខ្មែរដើមសតវត្ស៍ទី២១ ចេញផ្សាយលើកទី១។cks។២០០៥ ដោយលោកដេវីឌ-ឈែនដ្លឺរ។
- Cambodia in the Early 21st Century, Published and Printed by MBNi nd Promo-Khmer under the Ausplices of the Royal Government of Cambodia.
- GoSiemReap.Com - ស្ថានបណ្ដាញស្តីអំពីព័ត៌មានទេសចរណ៍នៃប្រទេសកម្ពុជាមិនគិតកម្រៃ
តំណភ្ជាប់ក្រៅ
ស្វែងយល់បន្ថែមអំពីព្រះរាជាណាចក្រកម្ពុជាលើ គម្រោងបងប្អូនរបស់វិគីភីឌា: | |
![]() |
និយមន័យនិងបំណកប្រែពីវិគីនានុក្រម |
![]() |
រូបភាពនិងមីឌាពី Wikimedia Commons |
![]() |
ប្រភពរៀនសូត្រពីវិគីសាកលវិទ្យាល័យ |
![]() |
រឿងរ៉ាវព័ត៌មានពីវិគីព័ត៌មាន |
![]() |
សម្រង់ពាក្យសម្ដីពីវិគីសម្រង់ពាក្យ |
![]() |
អត្ថបទប្រភពដើមពីវិគីប្រភព |
![]() |
សៀវភៅពុម្ពពីវិគីសៀវភៅ |
- រដ្ឋាភិបាល
- ព្រះមហាក្សត្រនៃកម្ពុជា ព្រះនរោត្តម-សីហនុ ស្ថានបណ្ដាញផ្លូវការនៃអតីតព្រះមហាក្សត្រនរោត្តម-សីហនុ(បារាំង)
- "Cambodia.gov.kh". Archived from the original on ៥តុលា ២០០៦.
{{cite web}}
: Check date values in:|archivedate=
(help) ស្ថានបណ្ដាញរាជរដ្ឋាភិបាលកម្ពុជាផ្លូវការ (កំណែអង់គ្លេស) - Ministry of Foreign Affairs and International Cooperation
- Ministry of Tourism
- Cambodia e-Visa, Applying Travel Visa Online
- Chief of State and Cabinet Members
សង្គមអសេនិក
- Cambodian Human Rights and Development Association (ADHOC)
- Cambodian Center for Human Rights (CCHR)
- Cambodian League for the Promotion and Defense of Human Rights (LICADHO)
- Global Integrity Report: Cambodia Cambodia Integrity Scorecard and Country Report
- Action IEC Working For Cambodian Community Education Through Media and Culture
- Freedom in the World 2011: Cambodia
- Freedom of the Press 2011: Cambodia
- ព័ត៌មានទូទៅ
- កម្ពុជា ច្រកចូលនៅក្នុង សៀវភៅការពិតពិភពលោក
- Cambodia from UCB Libraries GovPubs
- ព្រះរាជាណាចក្រកម្ពុជា នៅគម្រោងបញ្ជីរាយឈ្មោះបើកទូលាយ
- បុព្វេកសារកម្ពុជាពី ព័ត៌មានស.ផ.ប.
- កម្ពុជានៅក្នុងប្រជុំវិជ្ជាប៊្រីតថេន
- សៀវភៅផែនទីវិគីមីឌាកម្ពុជា
- ទំព័រគំរូ:Wikitravel
- ទំនាយការអភិវឌ្ឍជាគន្លឹះរបស់កម្ពុជាពីអនាគតអន្តរជាតិ
ទំព័រភ្ជាប់ផ្សេងៗ
|
|
- Pages using duplicate arguments in template calls
- Pages with reference errors
- CS1 errors: dates
- CS1 errors: external links
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូច
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូចពីមិថុនា ២០១២
- អត្ថបទដែលមានបរាមាត្រកាលបរិច្ឆេទអសុពលភាពក្នុងទំព័រគំរូ
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូចពីមិថុនា ២០១១
- CS1 maint: multiple names: authors list
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូចពីវិច្ឆិកា ២០១០
- Pages using ISBN magic links
- ការជជែករកភាពត្រឹមត្រូវ ពី កក្កដា ២០១២
- Articles with invalid date parameter in template
- ប្រើកាលបរិច្ឆេទថ.ខ.ឆ. ពី មីនា ២០១២
- Pages which use infobox templates with ignored data cells
- អត្ថបទប្រទេសទាមទារតំហែទាំ
- ទំព័រទាំងឡាយដែលដាច់តំណភ្ជាប់
- អត្ថបទត្រូវតែបានគេពង្រីក ពី កក្កដា ២០១២
- អត្ថបទទាំងឡាយត្រូវបានគេពង្រីក
- អត្ថបទទាំងអស់ជាមួយការថ្លែងគ្មានប្រភព
- អត្ថបទជាមួយការថ្លែងគ្មានប្រភពពីកុម្ភៈ ២០១២
- Articles with hatnote templates targeting a nonexistent page
- អត្ថបទជាមួយការថ្លែងគ្មានប្រភពពីមិថុនា ២០១២
- Pages using largest cities with nav class
- អត្ថបទជាមួយការថ្លែងគ្មានប្រភពពីកញ្ញា ២០១០
- អត្ថបទដែលមានតំណភ្ជាប់ក្រៅភាសាបារាំង
- អាស៊ីអាគ្នេយ៏
- កម្ពុជា
- អាស៊ី