Jump to content

ភូមិព្រៃក្រឡា

ពីវិគីភីឌា

[[ចំណាត់ថ្នាក់ក្រុម:]]​ ភូមិព្រៃក្រឡាជាភូមិដែលស្ថិតនៅក្នុងឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពតដែលធ្វើដំណើរមកពីក្រុងភ្នំពេញតាមផ្លូវ ជា​តិ​លេ​ខ​​​​​៣៣​​​​ នៅភូមិនេះមានប្រជាជនរស់នៅប្រមាណ៨០គ្រួសារ​ហើយ​ប្រជាជន​ចេះស្រលាញ់​គ្នាទៅវិញ​ទៅ​មកនិងមិនដែលមានជម្លោះកើតឡើងទេ ប្រជាជន​ក្នុងភូមិនេះ​ភាគ​ច្រើន​ប្រកប​មុខ​របរលក់​ដូរនិងកាតដេរនិងធ្វើស្រែចំការភាគតិច​ហើយនៅក្នុងភូមិមានអគ្គីសនីប្រើប្រាស់គ្រប់គ្រាន់ ក្មេងៗចាប់ពីថ្នាក់ទី៦ចុះនាំគ្នាមករៀននៅនៅសាលាព្រៃក្រឡាព្រោះសាលាស្ថិតនៅ​ចំកណ្ដាលនៃ​ភូមិ​និងមានអគារសិក្សាចំនួន៤ខ្នងមានទីធ្លាធំទូលាយងាយស្រូលក្នុងការសិក្សារៀនសួត្រ ហើយសិស្សានុសិស្ស​ចាប់ពី​ថ្នាក់ទី៧​ ឡើងទៅ​នាំគ្នា​​ទៅរៀននៅវិទ្យាលយ័ទូកមាសទាំង​​អ​ស់ ហើយសិស្ស​នៅ​ជិត​​ភូមិព្រៃក្រឡាដូចជាភូមិក្រាំដូង ភូមិសំពរ័ ភូមិព្រៃធំ ភូមិស្រែកាន់ ​ក៏ទៅ​រៀន​នៅ​ទីនោះ​ដែរ​ សាលាមានអគារចំនួន៨ខ្នងដែល២ខ្នងជាអគារពីរជាន់ មានកន្លែងកន្លែងផ្ញើរកង់និងម៉ូតូ កន្លែងលេងបាល់ទាត់ បាត់ប៉ះ បាល់ទះដោយសារតែនៅក្នុងភូមិមានការអភិវឌ្ឍន៏សិស្សភាគច្រើនជិសម៉ូតូមករៀន