Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:Athpheakdey

Page contents not supported in other languages.
ពីវិគីភីឌា
ឯកសារ:Pheakdey.jpg
ខ្ញុំបាទឈ្មោះ អាត ភក្តី

ខ្ញុំបាទឈ្មោះអាត ភក្ដី មកពីភូមិត្រពាំងរពៅ ឃុំព្រែកត្នោត​ ស្រុកទឹកឈូ​ ខេត្តកំពត។ខ្ញុំបាទមានបងប្អូនចំនួនប្រាំនាក់ មានប្រុសបួន និង ស្រីមួយនាក់។ខ្ញុំជាកូនទីពីរនៅក្នុងគ្រួសារ ហើយមានបងប្រុសមួយនាក់ និងប្អូនប្រុសពីរនាក់ ប្អូនស្រីមួយនាក់។ហើយខ្ញុំជាកូនកសិករក្រីក្រនៅក្នុងភូមិមួយនេះ។គ្រួសាររបស់ខ្ញុំមិនសូវបានរៀនជ្រៅជ្រះទេ។ខ្ញុំបាទមានចំណង់ចំណូលចិត្តខាងតន្រ្តី ចូលចិត្តស្ដាប់ចម្រៀង ភ្លេង ចូលចិត្តមើលរឿងច្រើននៅពេលទំនេរ។មិនចូលចិត្តធ្វើការងារច្រើនឬលំបាក ហើយពិសេសមិនចូលចិត្តលេងល្បែងស៊ីសងដូចជា បាល់ទះ បាល់ទាត់។ល។ចូលចិត្ត្​ញ៉ាំអាហារណាដែលអាយស្រួលមានដូចជា សម្លរឆារ ខរមានខ្លាញ់ច្រើន គរី កកូរ និយាយរួមគឺសម្លរបែបខ្មែរយើងនេះ។ល។ហើយមិនចូលចិត្តនៅសម្លរមាសួរ។ល។ សព្វថ្ងៃខ្ញុំបាទរស់នៅខេត្តកែប​ ក្រុងកែប​ ភូមិថ្មី ឃុំព្រៃធំ។ហើយក៏ជាសិស្សរៀននៅសាលាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវះដុន បូស្កូខេត្តកែប។ជាសិស្សផ្នែកទំនាក់ទំនង និង​ សារពត៍មានឆ្នាំទីមួយ ជំនាន់ទីពីរនៃឆ្នាំ២០១៣នាឆ្នាំនេះផងដែរ។នៅថ្ងៃអនាគតខ្ញុំចង់ក្លាយទៅ ជាអ្នកសារព័តមាន និងជាអ្នកកាន់កាមេរា។ចង់បានបទពិសោធនិ៍ច្រើននៅក្នុងជីវិត និងទទួលបានជោគជ័យនៅក្នុងឆាកជីវិតដ៏កំសត់មួយនេះ។