ការពិភាក្សារបស់អ្នកប្រើប្រាស់:អ៊ុកសីហា

ស្រុកដងទង់ គឺជាស្រុកមួយក្នុងខេត្តកំពត។បើយើងធ្វើដំណើរទៅស្រុកដងទងទង់យើងធ្វើដំណើរតាមផ្លូវជាតិលេខ៣ដល់ស្រុកឈូកបត់ទៅទិសខាងត្បូងខាងលិចវិទ្យាល័យឈូក២០km
យើងនិងដល់ស្រុកដងទង់ ហើយធ្វើដំំណើរពីស្រុកកំពង់ត្រាច មកស្រុកដងទង់ប្រហែលជា១០kmស្រុកដងទង់ជាក់ជាមិនខាន។ ស្រុកដងទង់មានឃុំចំនួន១០គឺ:ឃុំដំណាក់សុក្រំ ឃុំដងទង់ ឃុំឃ្ជាយខាងត្បូង ឃុំឃ្ជាយខាងជើង ឃុំមានរិទ្ធិ ឃុំស្រែជាខាងត្បូង ឃុំស្រែជាខាងជើង ឃុំទទុង ឃុំអង្គរមាស ឃុំល្អាង។ ប្រជាជនស្រុកដងទង់ភាគច្រើនប្រកបរបរកសិកម្ម។ស្រូវជាដំណាំសំ ខាន់ណាស់សំរាប់ប្រជាជនក្នុងស្រុកដងទង់។ ក្រៅពីដំណាំស្រូវប្រជាជនភាគច្រើនដាំដំណាំជាច្រើនមុខទៀតដូចជា: ដំណាំដំឡូង ពោត សណ្ដែក អំពៅ..ស្វាយនិងដំណាំរួមផ្សំជាច្រើនមុខទៀតដើម្បី បំពេញតំរូវការក្នុងស្រុកនិងយកទៅលក់នៅទីផ្សារបន្ដ។ សព្វថ្ងៃនេះយើងឃើញថាស្រុកដងទង់មានការអភិវឌ្ឈន៍ច្រើនបើនិយាយពីផ្លូវថ្នល់វិញ មានផ្លូវខ្វាត់ខ្វែងមន្ទីរពេទ្យ សាលារៀនមានប្រព័ន្ធ ធារាសាស្រ្តដួជា ផ្លូវទឹក អណ្ដូង អណ្ដូងលូ និង មានអ្វីជាច្រើនទៀត សំរាប់អោយប្រជាកសិករងាយស្រួលក្នុងការប្រើប្រាស់ទឹក ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ គ្នានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ ។ប្រជាជនភាគច្រើនចូលចិត្តចិញ្ចឹមសត្វដូចជា: មាន់ ទា គោ ជ្រូក.........។ កត្តាទាំងនេះហើយទើបធ្វើអោយប្រជាជនភាគ ច្រើនមានជីវភាព ធូរធារ។