Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:Athpheakdey

Page contents not supported in other languages.
ពីវិគីភីឌា
កំណែ​នៅ ម៉ោង១៤:១៩ ថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១២ ដោយ Athpheakdey (ការពិភាក្សា | ការរួមចំណែក) (បានបង្កើតទំព័រដែលផ្ដើមដោយ ភូមិត្រពាំងរពៅគឺជាភូមិមួយដែលខាងទិសលិចស្...)

ភូមិត្រពាំងរពៅគឺជាភូមិមួយដែលខាងទិសលិចស្ថិតនៅជាប់ក្រុងព្រះសីហនុគឺភូមិព្រែកប្រស់​ ហើយ​ទិសខាងកើតជាប់នឹងព្រែកក្រែង ខាងត្បូងជាប់នឹងសមុទ្រ ខាងជើងជាប់និងភ្នំបូកគោ ហើយភូមិនេះស្ថិត​នៅក្នុង​ឃុំព្រែកត្នោត។ក្នុងឃុំព្រែកត្នោត មានភូមិទាំងអស់ចំនួន០៥ គឺ:ភូមិត្រពាំងរពៅ ភូមិព្រែកក្រែង ភូមិ​ព្រែកត្នោត​ និង ភូមិចង្ហោន។នៅក្នុងភូមិត្រពាំងរពៅមានប្រជាជនភាគច្រើនជាអ្នកនេសាទ កសិករ អាជីវករ អ្នកទាំងអស់គ្នាខិតខំធ្វើការងារខ្លាំងណាស់។ ក្នុងភូមិនេះមានគ្រួសារ​ប្រហែលជាង៥៦០គ្រួសារដែលបានរស់នៅទីនេះ។ភូមិនេះផងដែរក៏មានទេសភាពដ៏ស្រស់ស្អាតផងដែរដូចជា:មានដើមឈើធំៗមានម្លប់ត្រជាក់គួរឲទាក់ទាញភ្ញៀវទេសចរគ្រប់ៗរូប។មានភ្នំបូកគោដ៏គួរឲទាក់ទាញមើលទៅឃើញភ្នំច្បាស់ៗទេសភាពល្អស្រស់ឆើតឆាយខៀវបំប្រងមានកុកហើរទាំងគូរៗមើលទៅគួរឲចាប់ចិត្ដជាពន់ពេក។​ ជាពិសេសភូមិនេះនៅជាប់សមុទ្រ ធ្វើឲកាន់តែងាយស្រួលក្នុងការដើរលេងសមុទ្រ​ និងងាយស្រូលញាំម្ហូបអាហារសមុទ្រមានដូចជា:ក្ដាម ខ្យង​ ងាវ គ្រំ មឹគ .ល.។