Jump to content

ការត្រួតត្រារបស់ជប៉ុននៅកម្ពុជា

ពីវិគីភីឌា
កំណែ​នៅ ម៉ោង២២:៤០ ថ្ងៃច័ន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ដោយ YFdyh-bot (ការពិភាក្សា | ការរួមចំណែក) (r2.7.3) (រ៉ូបូ បន្ថែម: vi:Nhật Bản chiếm đóng Campuchia)

ការត្រួតត្រារបស់ជប៉ុននៅកម្ពុជា គឺជាសម័យកាលនៃប្រវត្តិសាស្ត្រកម្ពុជា​កំឡុងសង្គ្រាមលោកលើកទី២​នៅពេលនោះចក្រពត្តិជប៉ុនបានបង្កើតរដ្ឋអំណាចរបស់ខ្លួនលើកម្ពុជា

ការត្រួតត្រារបស់ជប៉ុននៅកម្ពុជាបានបន្តនៅចន្លោះឆ្នាំ១៩៤១ និង១៩៤៥ ហើយជាទូទៅប្រជាជនខ្មែរបានរត់គេចអំពើព្រៃផ្សៃ​ដែលបានដាក់ទោសលើប្រជាពលរដ្ឋដោយពួកអ្នកកាន់កាប់ជប៉ុន​នៅប្រទេសនានានៅអាស៊ីអាគ្នេយ៍ ។ ទោះបីជាដើមឡើយអនុញ្ញាតអោយរដ្ឋាភិបាលអាណានិគមឥណ្ឌូចិនបារាំងវិឈីនៅមានភារកិច្ចតិចតួចក៏ដោយ ក៏នៅឆ្នាំ១៩៤៥ រដ្ឋអំណាចជប៉ុននៅកម្ពុជា ក៏បានបង្កើតឡើងរដ្ឋអាយ៉ងនិយមតូក្យូនៅទីបំផុតដដែល ។[]

សាវតារប្រវត្តិសាស្ត្រ

សង្គ្រាមបារាំង-ថៃ ឆ្នាំ១៩៤០-១៩៤១ បានបន្សល់ទុកនូវរដ្ឋអំណាចអាណានិគមសហភាពឥណ្ឌូចិន​នៅក្នុងទីតាំងមួយនៃភាពកម្សោយ ។ រដ្ឋាភិបាលវិឈីបានចុះហត្ថលេខាកិច្ចព្រមព្រៀងមួយ​ជាមួយជប៉ុនដើម្បអនុញ្ញាតអោយយោធាជប៉ុនឆ្លងកាត់តាមសហភាពឥណ្ឌូចិន និងដាក់កងទ័ពជាច្រើននៅវៀតណាមខាងជើង រហូតដល់កំណត់នៃទ័ព២៥,០០០នាក់ ។[]

ក្នុងគ្រានោះដែរ រដ្ឋាភិបាលថៃ បានពង្រឹងដោយអាស្រ័យនូវសន្ធិសញ្ញាមិត្តភាពរបស់ខ្លួនជាមួយជប៉ុន ដោយបានឆ្លៀតឱកាសបានលើមុខនាទីរបស់ខ្លួន ថៃក៏បានលុកលុយខេត្តភាគខាងលិចរបស់កម្ពុជា ។ បន្តបន្ទាប់ពីការលុកលុយនេះ តូក្យូបានទទួលស្វាគមន៍ហត្ថលេខានៃសន្ធិសញ្ញាមួយនៅខែមីនា ឆ្នាំ១៩៤១ ដែលបានបង្ខិតបង្ខំអោយពួកបារាំងលះបង់ខេត្តបាត់ដំបង សៀមរាប ដូចគ្នាដែរ ការបង្រួញដីរវាងខ្សែស្របទី១៥ និងភ្នំដងរែក[] នៅខេត្តស្ទឹងត្រែង

បន្ទាប់ពីរដ្ឋថៃក្រោមមគ្គុទេសភាពនិយមជប៉ុននៃលោកសេនាប្រមុខ (ចមពល) ផ្លែក វិបុលសង្គ្រាម បានកាន់កាប់ទឹកដីទាំងនោះ កម្ពុជាក៏បានបាត់បង់ប្រជាពលរដ្ឋស្ទើរតែកន្លះលាននាក់ និងមួយភាគបីនៃអតីតផ្ទៃដីប្រទេសខ្លួន ។[]

ការត្រួតត្រារបស់ជប៉ុន

នៅខែសីហា​ ឆ្នាំ​១៩៤១ កងទ័ពជប៉ុនបានចូលមករដ្ឋអាណាព្យាបាលបារាំងនៅកម្ពុជា ហើយបានបង្កើតយោធភូមិដែលមានចំនួនទ័ព៨,០០០នាក់ ។ ទោះបីជាមានវត្តមានកងទ័ពរបស់ខ្លួនក៏ដោយ ក៏រដ្ឋអំណាចជប៉ុនបានអនុញ្ញាតអោយពួកមន្ត្រីអាណានិគមបារាំងវិឈី​បន្សល់ទុកទីតាំងរដ្ឋបាលរបស់ខ្លួនអោយនៅមានដែរ ។

នៅថ្ងៃទី២០កក្កដា ឆ្នាំ១៩៤២ មានបាតុកម្មប្រឆាំងបារាំងដ៏ធំមួយនៅភ្នំពេញ បន្ទាប់ពីព្រះសង្ឃដ៏លេចធ្លោមួយអង្គ ហែម ចៀវត្រូវបានចាប់ខ្លួនចំពោះការធ្វើធម្មទេសនាបះបោរ​ទៅកាន់ពួកកងជីវពលអាណានិគមដោយគ្មានភស្តុតាង ។ រដ្ឋអំណាចបារាំងបានចាប់ខ្លួនមេបាតុកម្ម លោកប៉ាច ឈឹន និងបាននិរទេសលោកទៅកាន់កុង សឺង (កោះត្រឡាច)កោះឃុំឃាំងរបស់ពួកបារាំង ។[] លោកប៉ាច ឈឹនគឺជាបញ្ញវន្តខ្មែរគួរអោយគោរពម្នាក់ លោកបានចូលរួមជាមួយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ (Institut Bouddhique) និងជាស្ថាបនិកនៃសារពត៌មាន នគរវត្ត កាសែតនយោបាយបើកចំហដំបូងគេជាភាសាខ្មែរនៅឆ្នាំ១៩៣៦ រួមជាមួយលោកស៊ីម វ៉ា[] អ្នកផ្សេងម្នាក់ទៀតក្នុងចំណោមអ្នកទាំងនោះដែលនៅពីក្រោយ នគរវត្ត គឺលោកសឺង ង៉ុកថាញ់ (តុលាការីដែលបានសិក្សាអប់រំនៅប៉ារីសម្នាក់) ត្រូវបានគេចោទប្រកាន់ចំពោះបាតុកម្ម ក្នុងនោះរដ្ឋអំណាចបារាំងបានសង្ស័យ​ដែលលោកត្រូវបាននាំខ្លួនចេញដោយការជួយរបស់ជប៉ុន ។

រដ្ឋអាយ៉ងនិយមតូក្យូ

ទង់នៃរដ្ឋអាយ៉ងនិយមជប៉ុនរបស់កម្ពុជា ដែលមានជីវិតខ្លី (មីនា-តុលា ឆ្នាំ១៩៤៥)

នៅឆ្នាំ១៩៤៥ ជប៉ុនបានបង្កើត ពលប្រហារ ដែលបានធ្វើអោយការគ្រប់គ្រងរបស់បារាំងលែង​មានលើឥណ្ឌូចិនជាបណ្ដោះអាសន្ន ។ ឥណ្ឌូចិនទាំងមូលក្លាយជារបស់ជប៉ុនបានផ្ដួលរំលំរដ្ឋបាលអាណានិគមបារាំង និងបានដកហូតអាវុធកងកម្លាំងទ័ពបារាំង ។ បំណងរបស់ពួកគេគឺត្រូវធ្វើអោយមានការជ្រោងទង់ឡើងវិញ​នៃប្រជាជនក្នុងស្រុកចំពោះកិច្ចប្រឹងប្រែងក្នុងសង្គ្រាមរបស់តូក្យូ​ដោយការជំរុញពួកអ្នកគ្រប់គ្រងក្នុងស្រុកដើម្បីប្រកាសឯករាជ្យ ។

នៅថ្ងៃ៩មីនា ឆ្នាំ១៩៤៥ ស្ដេចក្មេងព្រះបាទនរោត្តម សីហនុ បានប្រកាសព្រះរាជាណាចក្រកម្ពុជាឯករាជ្យ បន្តបន្ទាប់ពីសំនើជាផ្លូវការដោយពួកជប៉ុន ។ ដោយខ្លីៗ បន្ទាប់មករដ្ឋាភិបាលជប៉ុនបានអនុម័តឯករាជ្យកម្ពុជាដោយមានតែឈ្មោះ និងបានបង្កើតស្ថានកុងស៊ុលនៅភ្នំពេញ ។[] ថ្ងៃ១៣មីនា ព្រះបាទសីហនុបានផ្លាស់ប្ដូរឈ្មោះផ្លូវការនៃប្រទេសជាភាសាបារាំងពី Cambodge ទៅ កម្ពុជា ។ រដ្ឋាភិបាលថ្មីបានបំបាត់ចោលរ៉ូមនីយកម្មនៃភាសាខ្មែរដែលរដ្ឋបាលអាណានិគមបារាំងបានកំពុងចាប់ផ្ដើមបង្ខំ ហើយនិងបានជំនួសឡើងវិញដោយអក្សរខ្មែរជាផ្លូវការវិញ ។ វិធានការនេះបាននាំយកមកដោយរដ្ឋអំណាចរដ្ឋាភិបាល​ដែលមានជីវិតខ្លីប្រហែលជាមានប្រជាប្រិយភាព និងកំពុងតែបន្តវែងឆ្ងាយ ចាប់តាំងពីពេលនោះមកគ្មានរដ្ឋាភិបាលមួយណានៅកម្ពុជា​ព្យាយាមធ្វើរ៉ូមនីយកម្មភាសាខ្មែរទៀតទេ ។[]

លោកសឺង ង៉ុកថាញ់បានវិលត្រលប់មកកម្ពុជាវិញ ។ លោកដំបូងឡើយត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស ហើយនឹងបានក្លាយជានាយករដ្ឋមន្ត្រី ពីរខែក្រោយមកទៀត ។[] រដ្ឋអាយ៉ងកម្ពុជានៃជប៉ុនបានបន្តពី ខែមីនាដល់តុលា ឆ្នាំ១៩៤៥ ។

ការកាន់កាប់របស់ជប៉ុននៅកម្ពុជាបានបញ្ចប់​ជាមួយនិងការចុះចាញ់ជាផ្លូវការរបស់ជប៉ុននៅខែសីហាឆ្នាំ១៩៤៥ ។ បន្ទាប់ពីក្រុមកងទ័ពសម្ព័ន្ធមិត្តបានចូលមកកាន់កម្ពុជា កម្លាំងទ័ពរបស់ជប៉ុនដែលមានវត្តមាន​នៅក្នុងប្រទេសនេះត្រូវបានគេដកហូតអាវុធ និងធ្វើបិតុភូមិនិវត្តន៍ ។ ពួកបារាំងអាចដាក់រដ្ឋបាលអាណានិគមនៅភ្នំពេញឡើងវិញនៅខែតុលាឆ្នាំដដែល ។ បន្ទាប់ពីការចាប់លោកសឺង ង៉ុកថាញ់ចំពោះការចូលដៃជាមួយពួកជប៉ុន រដ្ឋអំណាចអាណានិគមបារាំងបាននិរទេសលោកទៅកាន់បារាំង ដែលជាកន្លែងដែលលោករស់នៅដោយការឃុំខ្លួនក្នុងផ្ទះ ។ ពួកអ្នកគាំទ្រលោកខ្លះបានលួចលាក់ខ្លួន និងបានរត់គេចខ្លួនទៅកាន់កម្ពុជាភាគពាយព្យដែលគ្រប់គ្រងដោយថៃ ដែលពួកគេជាចុងក្រោយបានចូលរួមកម្លាំង​នៅក្នុងក្រុមទាមទារឯករាជ្យដំបូងគេមួយ គឺខ្មែរឥស្សរៈ ។ ចលនាជាតិនិយមដែលមាននិន្នាការនយោបាយផ្សេងៗប្រឆាំង​នឹងបារាំងត្រូវបានរៀបចំឡើងដោយការគាំទ្ររបស់ថៃ ក៏ប៉ុន្តែក្រោយមកទៀតក៏បានបែកបាក់គ្នាជាបក្សជាពួកជាច្រើន ។[]

សូមមើលផងដែរ

ឯកសារយោង

តំណខាងក្រៅ