អ្នកប្រើប្រាស់:Filo Sofiman
អត្ថបទធំអត្ថបទធំកំណត់សម្គាល់ខ្លះៗអំពីការប្រើប្រាស់ភាសាខ្មែរ
សព្វថ្ងៃនេះមានការនិយាយនិងសរសេរដែលពុំស្របតាមវេយ្យាករណ៍ខ្មែរឬពុំស្របតាមការកំណត់កន្លងមក។ការនិយាយនិងសរសេរមិនសមស្របទាំងនោះមានជាអាទិ៍៖
-"សូមទំនាក់ទំនង" ឬ "សូមធ្វើការទំនាក់ទំនង"។បើផ្អែកតាមក្បួនវេយ្យាករណ៍គេត្រូវសរសេរថា"សូមទាក់ទង" ឬ "សូមធ្វើការទាក់ទង" ឬ "សូមធ្វើទំនាក់ទំនង"។ -"គាត់បានឯកភាពតាមទស្សនៈរបស់ខ្ញុំ"។បើតាមក្បួនវេយ្យាករណ៍គេមិនគាប្បីយកពាក្យឯកភាពដែលជាពាក្យនាមមកដាក់កន្លែងកិរិយាស័ព្ទទេ។គេគួរនិយាយថា"គាត់បានយល់ស្របតាមទស្សនៈរបស់ខ្ញុំ"។
កន្សោមពាក្យមួយចំនួនដែលត្រូវបានបកប្រែដោយត្រង់ៗពីភាសាបរទេសដោយអ្នកបកប្រែដែលចំណេះដឹងខាងភាសាខ្មែរនៅមានកម្រឹតត្រូវបានប្រើរហូតដល់សព្វថ្ងៃ។ឧទាហរណ៍នៃការប្រើកន្សោមពាក្យទាំងនោះគឺ៖មានមុខ(មានវត្តមាន) បាត់មុខ(មានអវត្តមាន) ជួសឬជំនួសមុខឲ្យលោកប្រធាន(តាងនាមឬក្នុងនាមលោកប្រធាន) ទំនាក់ទំនងរវាងមនុស្សជាមួយរុក្ខជាតិ(ទំនាក់ទំនងរវាងមនុស្សនិងរុក្ខជាតិ) សូមគោរពជូន(សូមជូន) សូមគោរពអញ្ជើញ(សូមអញ្ជើញ)។