ការពិភាក្សា:កម្ពុជាប្រជាធិបតេយ្យ
ក្រុមមេដឹកនាំស្នូលរបស់បក្សកុម្មុយនិស្តកម្ពុជា បើតាមការសិក្សារបស់លោក សាស្សា (Sacha SHER)នៅក្នុងសៀវភៅ “កម្ពុជារបស់ខ្មែរក្រហម” ស្នូលដ៏រឹងមាំរបស់គណបក្សកុម្មុយនិស្តកម្ពុជា គឺមានតែសមាជិកជាង១០នាក់ប៉ុណ្ណោះ។ សមាជិកដេលស្ថិតនៅក្នុងគណះអចិន្ត្រៃយ៍នៃគណះមជ្ឈិមបក្ស ដែលក្នុងនោះមាន សាឡុត ស (ប៉ុល ពត) ជាលេខា និងលេខារង គឺ នួន ជា។គណបក្សកុម្មុយនិស្តកម្ពុជាត្រូវបានដឹកនាំជាសម្ងាត់ពីសំណាក់ ប៉ុល ពត។ នៅខែកញ្ញា ឆ្នាំ១៩៧៥ គណះកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជារួមមានសមាជិក ៧ រូប
នួន ជា គឺជាអតីតនិស្សិតច្បាប់នៅទីក្រុងបាងកក និងជាអតីត សមាជិក គណបក្សកុម្មុយនិស្តថៃ។ក្រោយមកគាត់ក្លាយជាបង ធំទី២ នៃបក្សកុម្មុយនិស្តកម្ពុជាមានតួនាទីជាប្រធានសភាតំណាង ប្រជាជនក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហើយក្លាយជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នមួយរយះពេលជំនួស ប៉ុល ពត នៅខែ កញ្ញា ឆ្នាំ១៩៧៦ ។បច្ចុប្បន្នរស់នៅក្នុងតំបន់ប៉ៃលិន។
សុន សេន អតីតនិស្សិតទស្សនវិជ្ជានៅសាលាស័របោន(Sorbonne)។ នៅក្នុងអំឡុងតស៊ូវាយប្រឆាំងនិឹងរបបសាធារណរដ្ឋរបស់ លន់នល់ សុន សេន មានតួនាទីជាអគ្គមេបញ្ជាការកងទ័ព ហើយក្រោយមកនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ សុន សេន មានតួនាទីជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តី ក្រសួងការពារជាតិ និងជាអ្នកទទួលខុសត្រូវ ខ្ពស់លើបញ្ហាសន្តិសុខរបស់កម្ពុជាប្រជាធិបតេយ្យ។សុន សេន និង ក្រុមគ្រូសារ របស់ខ្លួនត្រូវបាន ប៉ុល ពត បញ្ជាអោយកងឈ្លបសម្លាប់នៅឆ្នាំ ១៩៩៧។
តាម៉ុក អតីតគ្រូបង្រៀនភាសាបាលី កាន់តួនាទីជាបន្តបន្ទាប់ពីប្រធានភូមិភាគនិរតី និងនៅខែមីនាឆ្នាំ ១៩៧៦ គាត់ត្រូវបានជ្រើសរើសអោយធ្វើជាអនុប្រធានសភាតំណាងប្រជាជន និងក្រោយមកជាអនិប្រធានទី២ នៃការិយាល័យអចិន្រ្តៃយ៍នៃគណះកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជា ជំនួស សោ ភឹម។ តាម៉ុក បានជាប់ឃុំឃាំងបណ្តោះអាសន្ននៅតុលាការយោធាពីខែមីនា ឆ្នាំ១៩៩៩ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០០៦ ដែលជាកាលបរិច្ឆេទនៃការស្លាប់របស់មេបញ្ជាការកំពូលកងទ័ពខ្មែរក្រហមរូបនេះ។ សោ ភឹម អតីតខ្មែរឥស្សរះលេខាភូមិភាគបូព៌ាត្រូវបានចោទប្រកាន់ថា បានចូលរួមគំនិតក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ បានបាញ់សម្លាប់ខ្លួនឯងនៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ១៩៧៨។
ខាងក្រោមនេះគឺជារចនាសម្ព័ន្ធនៃការគ្រប់គ្រងរដ្ឋ និង ការគ្រប់គ្រងបក្សកុម្មុយនិស្តកម្ពុជា